តុកកែ ព្យាបាលអេដស៍!!!

ជឿឬមិនជឿ ថាតុកកែអាចព្យាបាលអេដស៍បាន?

ហាងឆេងស្រុកខ្មែរ តុកកែ១ក្បាល​មាន​ទម្ងន់​លើស​ពី​៣ខាំ​ តម្លៃចាប់​ពី​ ២០០​​ ឬ ៣០០ដុល្លា​​​ឡើង​ទៅ បើ​ស្រាល​ជាង​៣​ខាំ​ ខ្ទង់ពាន់លុយរៀល ទិញយកត្រាំស្រា ស ។

ហាងឆេងស្រុកថៃ​ មានរហូត​ដល់​ជាង​ ៦០០០ដុល្លា គិត​តាម​ទំហំ។

អានព័ត៌មានលំអិត ពីដើមអម្ពិល!

តុកកែ - រូបភាពពី ដើមអម្ពិល

  1. #1 by ក្មេងស្រែ on ខែកញ្ញា 16, 2010 - 10:23 ព្រឹក

    មែន​ក៏​អី? នៅ​ម្តុំ​ផ្ទះ​ខ្ញុំ​មាន​ច្រើន​ដែរ​តើ! ចាប់​ទៅ​ចាប់​បាន​តា​ពីរ​ក្បាល បាន​ចាវឹង​បី​ថ្ងៃ​ហើយ​យើង!

    • #2 by ឧត្តម on ខែកញ្ញា 16, 2010 - 10:27 ព្រឹក

      តាប៉ុណ្នឹងល្បងក្មេងស្រែលែងខ្លាចអេដស៍ហើយ ខ្លាចតែអត់! :lol:
      តោះល្បង ចូលហ៊ុនគ្នាចាប់តុកកែលក់! លក់តា២ក្បាល​​ផឹកសន្លប់៣ងៃ! ហាសហាស

      • #3 by សុវិចិត្រ on ខែកញ្ញា 16, 2010 - 10:41 ព្រឹក

        តោះ

    • #4 by ក្មេងស្រែ on ខែកញ្ញា 16, 2010 - 10:34 ព្រឹក

      អត់រ៉េ ខ្លាច​នៅ​តា​ខ្លាច, តែ​ចង់​និយាយ​ពី​អា​ចាប់​យក​មក​លក់​វិញ, បើ​ចឹង​មែន អ៊ែម​ស្រ៊ែម​ម៉ង​!

      • #5 by សុវិចិត្រ on ខែកញ្ញា 16, 2010 - 10:49 ព្រឹក

        អីយ៉ាស់, បានរបរ​ថ្មី​ហើយ។ ចាប់​ទៅ​ចាំ​ខ្ញុំ​ជួយ​លក់ ពេល​បាន​ថវិការ​មក​ចែកជា​៣ :D

        • #6 by ឧត្តម on ខែកញ្ញា 16, 2010 - 10:54 ព្រឹក

          វិចិត្រឯងចាប់ទៅ បងអ្នកលក់វិញ! មិចៗផឹកទាំងអស់គ្នា! យកអាតូចៗត្រាំស្រាស ទិញតាសាច់ក្លែមម៉ោបានហើយ! បើថាពិបាក ឆាក្តៅខ្លះ អីខ្លះទៅ អាណាតូចជាង៣ខាំ ព្រោះវាលក់មិនសូវបានថ្លៃ! :lol:

        • #7 by សុវិចិត្រ on ខែកញ្ញា 16, 2010 - 11:04 ព្រឹក

          បាទ​បង, តោះ​ត្រៀម​ថង់​ស្បៃ និង​ស្រា​ស៝​អោយ​ហើយ​ទៅ។ ល្ងាច​នេះ​ទៅ​ផ្ទះ​ល្បង​ក្មេង​ស្រែចាប់​ហ្មង :D

  2. #8 by leanvita on ខែកញ្ញា 16, 2010 - 10:43 ព្រឹក

    if u really need tokkea .ok my home has alot nas

    • #9 by ឧត្តម on ខែកញ្ញា 16, 2010 - 10:55 ព្រឹក

      ជួយចាប់ឲ្យផង! ចាំផឹកទាំងអស់គ្នា! :lol:

  3. #10 by enana88 on ខែកញ្ញា 16, 2010 - 10:59 ព្រឹក

    ឮព័ត៌មានហ្នឹងញ៉ុមអរណាស់ ចាប់ឲ្យអស់រ៉ូវ អ្នកណាទំនេរទៅចាប់នៅផ្ទះញ៉ុម អត់​យក​កុំមីស្យុងអីរ៉េ ថែមទឹកតែឲ្យញ៉ាំទៀត។

    • #11 by សុវិចិត្រ on ខែកញ្ញា 16, 2010 - 11:03 ព្រឹក

      ហាហាហា អត់​យក​កុំមីស្យុងរ៉េ តែ​យក​តែលុយ :D

      • #12 by enana88 on ខែកញ្ញា 16, 2010 - 11:38 ព្រឹក

        បងយៃមែនណាចិត្រ ពួកអាតុកកែផ្ទះបងឌឺណាស់ គោះគំរាមវាក៏អត់រត់ដែរ ចឹង​មានម្ចាស់ផ្ទះហ្នឹងឯងជាអ្នករត់

    • #14 by ក្មេងស្រែ on ខែកញ្ញា 16, 2010 - 11:48 ព្រឹក

      តុកែ​ផ្ទះ​អេណា គេ​ហៅ​អាតុកកែមុខឌឺ! ហេស ហេសហេស… តាមស្តាប់ វា​ដឹង​តា​តូច​ជាង ៣ខាំ ហើយ បាន​ជា​វា​មិន​សូវភ័យ​រឿង​អស់​ជីវិត! តាម​ដែល​ញ៉ុម​ធ្លាប់​ឃើញ, កំរ​ណាស់​ដែល​វា​មាន​ទំហំ​ធំ​ជាង​បី​ខាំ!

      • #15 by ឧត្តម on ខែកញ្ញា 16, 2010 - 11:50 ព្រឹក

        តែនៅសៀម គេមានដល់ម៉ាកាឡូណក!

      • #16 by enana88 on ខែកញ្ញា 17, 2010 - 8:24 ព្រឹក

        អែកតូចជាងបីខាំហើយ ធំជាងកំភួនជើងក្មេងស្រែឯងទៀតណ៎ តែកុំយាយអី គ្រាន់តែនឹកឃើញព្រឺសំបុរខ្ញាក

        • #17 by ឧត្តម on ខែកញ្ញា 17, 2010 - 2:45 ល្ងាច

          សង្ស័យតាមិនមែនព្រឺសំបុរខ្ញាកទេ គឺហៀរទឹកមាត់ខ្ញោក! :lol:

  4. #18 by ផ្កាយដុះកន្ទុយ on ខែកញ្ញា 16, 2010 - 11:17 ព្រឹក

    អុញ! បើអញ្ចឹង ខ្ញុំដើរទៅចាប់តុកកែលក់ដែរហើយនៀក អាងបានឆាប់មាន… ;)

  5. #19 by pisitnseiha on ខែកញ្ញា 16, 2010 - 11:25 ព្រឹក

    បើ​ក្រសួង​សុខាភិបាល​មិន​ទាន​បាន​ប្រកាស​ផងចឹង​នាំ​គ្នា​ចាប់​យក​មក​ទុក​នៅ​ផ្ទះ​ក្មេង​ស្រែ​សិន​ទៅ! ញ៉ុម​ស្គាល់​កន្លែង​មួយ​ទៀត ម៉ាក្បាលៗ​​ជិត​កន្លះ​គីឡូឯណោះ! ហិហិហិ ធំៗ ណាស់​លោក​អើយ វា​ស្រែក​យំ​លែង​ចង់ចេញ​ហើយ! ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​ហ្នឹង​ម្ដង​ៗ​ ព្រឺ​ក្បាល​ណាស់! ហើយ​ដេក​នៅ​ក្នុង​ផ្ទះ​ហ្នឹង​ខ្លាច​តែ វា​ធ្លាក់​មក​លើ​រ៉េ។

    • #20 by សុវិចិត្រ on ខែកញ្ញា 16, 2010 - 11:34 ព្រឹក

      ហ្នឹង​ហើយ​បង, ជួយ​ចាប់​ទុក​ផង​ទៅ :D

    • #21 by ឧត្តម on ខែកញ្ញា 16, 2010 - 11:46 ព្រឹក

      យកទុកផ្ទះល្បងក្មេងស្រែហ្នឹង! គាត់លួចឆាខ្ញីអស់ឡូវហើយ ព្រោះឮថាព្យាបាលអេដស៍ផង! :lol: គេថាការពារប្រសើរជាងព្យាបាល ចឹងគាត់ចាត់ការមុន! ហិហិ

    • #22 by ក្មេងស្រែ on ខែកញ្ញា 16, 2010 - 11:49 ព្រឹក

      នៅឯណា​បង? អី​ក៏​ធំៗម្ល៉េះ? ឡើង​ចង់​ប៉ាប៉ុន​ឆ្មារ​ហើយ​ចឹង​នោះ!

  6. #23 by ភារម្យ on ខែកញ្ញា 16, 2010 - 12:35 ល្ងាច

    ហាងឆេងៗតិចទៀតអាលាយតុកកែហើយ!​ :D

  7. #24 by កំឡោះខ្មែរ on ខែកញ្ញា 16, 2010 - 1:24 ល្ងាច

    តុកកែ ព្យាបាលអេដស៏ចាយ។ អេដស៏ចាយ មានន័យថា អាយចេត ហើយអាអាយចេតហ្នឹងមានន័យថា អាយស្មើខ្ញុំ ចេតស្មើស្លាប់ (ភាសាយួន)។

  8. #26 by pkay_sour on ខែកញ្ញា 16, 2010 - 1:27 ល្ងាច

    មើលគេលេងចាអីអាក្រក់ម្លេះ? តឹកកែណឹងឃើញហើយខ្លាច ជាពិសេសខ្លាចវា លោតមកអោប ក គេថាតឹកកែដៃស្អិតណាស់ ។​ តែខ្ញុំចូលចិត្តរាប់វា ពេលវាយំម្តងៗ

    • #27 by ភារម្យ on ខែកញ្ញា 17, 2010 - 12:44 ល្ងាច

      អូ!គិតទៅហាត់វិជ្ជាដៃស្អិតពីតុកកែក្រែង បានចាប់ច្រីៗ…..

      • #28 by ឧត្តម on ខែកញ្ញា 17, 2010 - 2:44 ល្ងាច

        ហ្នឹងហើយទៅរៀនទៅ ពេលចេះមកបង្រៀនញុមផង! :lol:

    • #29 by pkay_sour on ខែកញ្ញា 17, 2010 - 4:05 ល្ងាច

      ភារម្យ ណឹងរៀនទៅ ពេលរៀនចេះដឹងបានស្គាល់វិជ្ជាគុណបាតដៃ ព្រះយូឡាយមិនខាន ហេហេហេ
      ឧត្តម ណឹងបង្រៀនគ្នាទៅបានស្គាល់តាំង២នាក់ ហេហេ

      • #30 by ឧត្តម on ខែកញ្ញា 17, 2010 - 4:10 ល្ងាច

        ហិហិ! ល្បងក្មេងស្រែក៏ចុះឈ្មោះរៀនដែរ! :-D

      • #31 by pkay_sour on ខែកញ្ញា 17, 2010 - 6:48 ល្ងាច

        ណឹងចុះឈ្មោះឲ្យច្រើនមក កំពុងរកអ្នកសាកក្បាច់គុណបាតដៃព្រះយូឡាយ ផងបើបាន៣អ្នកចឹងល្អហើយ ចូលមកឲ្យសាកម្តងម្នាក់ ពូកែចង់ចេះក្បាច់តឹកកែហេ ចឹងយកហូវក្បាច់បាតដៃព្រះ ហេហេ

  9. #32 by machmorn on ខែកញ្ញា 17, 2010 - 3:32 ល្ងាច

    អូហូ ពិតដែរអត់ ?

    • #33 by ឧត្តម on ខែកញ្ញា 17, 2010 - 3:37 ល្ងាច

      មើលលីងកាសែតនៅបង?
      ស្វាគមន៍ជាលើកដំបូង មកកាន់តៀមញុម! :lol:

  10. #34 by Fidele on ខែកញ្ញា 17, 2010 - 9:17 ល្ងាច

    តុកកែ​ផ្ទះ​ខ្ញុំ​មាន​​មួយ​ក្បាល​ដែរ។ ចាំ​ចាប់​មក យក​មក​ដេញ​ថ្លៃ! :mrgreen:

    • #35 by ឧត្តម on ខែកញ្ញា 17, 2010 - 9:30 ល្ងាច

      ស្រេចនឹងថ្លឹងទេ! មើលហាងឆេងខាងលើផង :-D
      ស្វាគមន៍ដែលបានមកលេងតៀមញុមជាលើកដំបូង!

  11. #36 by អារ៉ប់ពីយ៉ា on ខែកញ្ញា 17, 2010 - 10:51 ល្ងាច

    អេ… ចាស់ៗយៃថា មានតឹកកែនៅនុងទះ គឺលុយចូលឈឹបៗណា៎ ញ៉ុមកាពុងតាចង់ដើរកចាប់ពីរបីក្បាល​យម៉ោដាក់នុងទះញ៉ុម អោយវាស្រែកកំដរអារម្មណ៍ផង​ ក្រែងលោ លុយចូលឈឹបៗ​ក្លាយជាថៅកែដូចចាស់យៃទៅ។ ហើយម្នាក់គិតតាពីចាប់ ច្បាស់ជាអាហាម​ហើយ…

  12. #37 by ធម្មលិខិតោ on ខែកញ្ញា 18, 2010 - 5:35 ល្ងាច

    តឹកកែវាជាអ្នកយាមផ្ទះទេ កុំធ្វើបាបវា!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s