ខ្ញុំនិងប្រពន្ធខ្ញុំបានទទួលសញ្ញាប័ត្របរិញ្ញាប័ត្រសេដ្ឋកិច្ចជាមួយគ្នា។ ពួកខ្ញុំខំប្រឹងទាំងស្នេហាផង ទាំងការសិក្សាផងអស់រយៈពេលបួនឆ្នាំពេញ វានឿយហត់ណាស់សម្រាប់ពួកខ្ញុំ តែថ្ងៃទទួលសញ្ញាប័ត្រគឺជាថ្ងៃដែលពួកខ្ញុំទន្ទឹងរងចាំ។
ពេលវេលានិងភ័ព្ទវាសនាបានផ្តល់ឱកាសឲ្យពួកខ្ញុំក្លាយជាប្តីប្រពន្ធ។ ប្រពន្ធខ្ញុំបា្រប់ថា ប្តីប្រពន្ធរស់នៅជាមួយគ្នាមានសុភមង្គល លុះណាតែប្តីមិនប្រើហឹង្សាដាក់ប្រពន្ធ ហើយប្រពន្ធជាអ្នកកាន់លុយកាន់កាក់ទាំងអស់។ ខ្ញុំយល់ស្របតែឃ្លាទីមួយរបស់នាងតែប៉ុណ្ណោះ។ បើនាងកាន់លុយទាំងអស់ តើខ្ញុំអាចមានសេរីភាពចាយវាយបានតាមចិត្តទេ!។
គ្រាន់តែថ្ងៃទីមួយនៃអាពាហ៍ពិពាហ៍ ពួកខ្ញុំខ្វែងគំនិតគ្នាបាត់ទៅហើយ។ នាងសួរខ្ញុំជាច្រើនសំណួរដែលចម្លើយមិនយល់ស្របគ្នាថា តើពេលណាទើបយើងយកកូន? ចុះបើបានកូនប្រុសបងឲ្យរៀនអី? បានកូនស្រីបងឲ្យរៀនអី? ចម្លើយរបស់ខ្ញុំត្រូវនាងបដិសេធទាំងអស់ នាងមានគំនិតសម័យនិយមដូចឪពុកខ្ញុំចឹង។ ចម្លើយរបស់ខ្ញុំគឺខ្ញុំមិនចង់បានកូនភ្លាមៗពេកនោះទេ ហើយបើបានកូនប្រុសខ្ញុំនិងឲ្យគេរៀនក្បាច់គុនល្បុកតោខ្មែរបន្ទាប់ពីម៉ោងសិក្សាមុខវិជ្ជាដែលគេជ្រើសរើសដោយខ្លួនឯងមួយ។ ឯកូនស្រីខ្ញុំនិងឲ្យរៀនរបាំព្រះរាជទ្រព្យ បន្ទាប់ពីមុខវិជ្ជាមួយដែលនាងជ្រើសរើសខ្លួនឯងដូចគ្នា។ ប្រពន្ធខ្ញុំថា ខ្ញុំបុរាណណាស់ សម័យនេះហើយនៅឲ្យក្មេងទៅរៀនបែបបទបុរាណចឹងទៀត។
វាបញ្ច្រាសពីគំនិតរបស់ខ្ញុំ ខ្ញុំចង់ឲ្យកូនប្រុសរៀនក្បាច់គុនបុរាណ ដោយសារខ្ញុំចង់ឲ្យកូនចេះស្រឡាញ់វប្បធម៌របស់ខ្លួន ម្យ៉ាងចង់ឲ្យកូនរឹងមាំមិនទន់ជ្រាយដូចក្មេងៗសម័យឥឡូវ ដែលរូបរាងនិងអត្តចារិតការស្លៀកបំពាក់សម្តីសំដៅស្ទើរក្លាយជាមនុស្សស្រីទៅហើយ។ ឯកូនស្រីក៏មិនខុសគ្នាដែរ ក្រៅពីចង់ឲ្យគេចេះស្រឡាញ់វប្បធម៌ខ្លួន ខ្ញុំចង់ឲ្យគេក្លាយជាកូនស្រីដែលទន់ភ្លន់សុភាពរាបសារ មិនភ្លើតភ្លើនតាមសង្គម ខុសពីក្មេងៗសម័យឥឡូវចេះតែធ្វើខ្លួន ឈ្លក់នឹងក្រេមម្ស៉ៅ ស្លៀកលេចលើលេចក្រោម។ ទស្សនៈនិងការយល់ឃើញរបសខ្ញុំត្រូវប្រពន្ធខ្ញុំច្រានចោល ដោយមូលហេតុ គឺខ្ញុំគំនិតបុរាណពេក។
នាងចង់ឲ្យកូនប្រុសរៀនច្បាប់ដើម្បីធ្វើមេធាវីឬតុលាការ ឯកូនស្រីរៀនពេទ្យដើម្បីក្លាយជាដុកទ័រ។ នាងថាមុខវិជ្ជា និងរបរខាងលើនេះ ពេលរៀនចប់គឺអាចកើបលុយបានយ៉ាងស្រួល។ ហេតុផលរបស់នាងដូចហេតុផលឪពុកខ្ញុំកាលពីមុនណាស់ គឺពេលដែលខ្ញុំត្រូវចូលរៀនមហាវិទ្យាល័យ។
ខ្ញុំមិនចង់ឲ្យកូនរៀនមុខវិជ្ជាទាំងពីរនេះទេ បន្ថែមមួយទៀតគឺគ្រូបង្រៀនរដ្ឋ។ ខ្ញុំគិតថាបើរៀនមុខវិជ្ជាអស់នេះ គឺវាប្រឈមនឹងមុខប្រជាជន ប្រឈមនិងពាក្យជេរប្រទិចផ្តាសា និងការស្អប់ខ្ពើមរបស់ប្រជាជន។ រៀនមុខវិជ្ជាអស់នេះគេចមិនផុតពីពុករលួយនោះទេ៕

#1 by enana88 on ខែវិច្ឆិកា 11, 2010 - 5:39 ល្ងាច
បើជាញ៉ុម គឺតាមតែចំណង់ចំណូលចិត្តរបស់កូន តែក៏គួរបណ្តុះគំនិតស្រឡាញ់វប្បធម៌ដល់គេខ្លះៗដែរ
#2 by ឧត្តម on ខែវិច្ឆិកា 11, 2010 - 7:25 ល្ងាច
ហ្នឹង! ចឹងគំនិតដូចតួរប្រុសហើយ!
#3 by enana88 on ខែវិច្ឆិកា 12, 2010 - 8:51 ព្រឹក
មិនដូចទាំងអស់ទេឧត្តម ទាំងគំនិតតួស្រីនិងតួប្រុសសុទ្ធតែចោលមិនបាន គួរបង្ហាញឲ្យកូនមើលឃើញពីតថភាពសង្គមសម័យនេះ ហើយឲ្យគេជ្រើសរើសដោយខ្លួនឯងនឹងគ្មានការស្តាយក្រោយ…ងៃមុនឃើញដើមអម្ពិលឡង់សេពីកម្មវិធីស្កេនម្រាមដៃអាចដឹងពីជំនាញពីកំណើត ងៃណាទៅសាកមើលនឹងគេដែរហិហិ
#4 by ឧត្តម on ខែវិច្ឆិកា 12, 2010 - 9:05 ព្រឹក
ញុមបាច់ស្កេនទេ ព្រោះអារឿងផឹករឿងស៊ី អាចរាប់ជាជំនាញញុមបានហើយ! ហិហិ
#5 by enana88 on ខែវិច្ឆិកា 12, 2010 - 11:07 ព្រឹក
សាដៀងញ៉ុមដែរ ចឹងម្បាច់ទៅស្កេននាំអស់លុយហេណស ហើយងៃណាទៅដុសខាត់ជំនាញយើងបន្តទៀត?
#6 by ឧត្តម on ខែវិច្ឆិកា 12, 2010 - 11:08 ព្រឹក
ស្រេចលើមេបក្សចាត់ចែង!
#7 by enana88 on ខែវិច្ឆិកា 12, 2010 - 11:23 ព្រឹក
អត់រ៉េ កុំឲ្យគេថាញ៉ុមបុគ្គលនិយមពេក បងប្អូនទំនេរងៃណាហៅគ្នាងៃនុងទៅ
#8 by ឧត្តម on ខែវិច្ឆិកា 12, 2010 - 11:26 ព្រឹក
ងៃអុំទូកគឺល្អណាស់សម្រាប់ញុម តែមិនដឹងសមាជិកសមាជិកាផ្សេងទៀតទំនេរអត់! បែបទៅស្រុកទៅអីអស់ហើយ!
#9 by enana88 on ខែវិច្ឆិកា 12, 2010 - 11:32 ព្រឹក
ហ្នឹង អាចដែរ!តែអ្នកក្លាហានចាំងៃក្រោយសងសឹកក៏មិនហួសពេលដែរ
#10 by ឧត្តម on ខែវិច្ឆិកា 12, 2010 - 11:34 ព្រឹក
ខ្លាចតែដាវទិបញុមច្រេះចាប់មុនទេ!
#11 by enana88 on ខែវិច្ឆិកា 12, 2010 - 11:44 ព្រឹក
ច្រេះស៊ីតាំងពីនៅក្នុងស្រោមទៅហើយ គួរឲ្យអាណិតណាស់
#12 by ឧត្តម on ខែវិច្ឆិកា 12, 2010 - 11:45 ព្រឹក
មិនអីទេ ចាំដុះប៉ូលាទុកចាំ!
#13 by enana88 on ខែវិច្ឆិកា 12, 2010 - 11:48 ព្រឹក
#14 by ឌីយ៉ា on ខែវិច្ឆិកា 11, 2010 - 5:44 ល្ងាច
ហ្អាក ត្តមផស់ញ៉ុម រៀបការតាំងពីអង្កាល់? ចប់ហើយញ៉ុម!
#15 by chhunsovankongkea on ខែវិច្ឆិកា 11, 2010 - 5:50 ល្ងាច
អុញ!!!!
#16 by ភារម្យ on ខែវិច្ឆិកា 11, 2010 - 6:58 ល្ងាច
ជួយអបអរសារទរផងណា!រៀបការស្ងាត់ៗហ្មងនៀក! ហេហេ អោយរៀនក្បាច់គុណក៏ល្អដែរ ក្លាយជាអ្នកក្លាហានដូចញ៉ុមហេហេ!!
#17 by ឧត្តម on ខែវិច្ឆិកា 11, 2010 - 7:23 ល្ងាច
ហិហិ
#18 by ភារម្យ on ខែវិច្ឆិកា 12, 2010 - 9:55 ព្រឹក
មើលបង្ហាត់កូនអោយចេះផឹកអោយទៅលឺអត់!!!! ទាំងវិជ្ជាគុណ នឹងអក្សរសាស្រ្ត កុំអោយចន្លោះ!
#19 by ឧត្តម on ខែវិច្ឆិកា 12, 2010 - 10:13 ព្រឹក
បាទអ្នកក្លាហាន! តែក៏ត្រូវការ ការណែនាំខ្លះៗដែរពីគ្រូតាភារម្យ និង គ្រូយាយអេនណា! ហើយព្រឹទ្ធាចារ្យក្មេងស្រែ ក៏ជួយមើលខ្លះផង! ពេលកូនខ្ញុំក្លាយជាម្ចាស់ពិភពគុន ខ្ញុំនិងមិនភ្លេចគុណអ្នកទាំងអស់គ្នារ៉េ!
#20 by enana88 on ខែវិច្ឆិកា 12, 2010 - 11:12 ព្រឹក
មិនអីទេល្បងឧត្តម កុំគិតច្រើនពីរឿងណែនាំកូនល្បង អត់គិតលុយគិតកាក់អីទេ អឺតែ…គ្រាន់តែឲ្យក្មេងប៉ាវចាស់ៗបានហើយ មិនចឹងហីភារម្យ?
#21 by ឧត្តម on ខែវិច្ឆិកា 12, 2010 - 11:19 ព្រឹក
ដូចមិនសូវត្រូវ! តែមិនអីទេ ឲ្យតែកូនខ្ញុំឡើងគ្រប់គ្រងពិភពគុនពេលណា! អ្នកក្លាហានមិនបាច់បារម្មទេ! រឿងផឹក រឿងស៊ី រឿងស្រីញីអូនបង គឺមិនចេះខ្វះ! មាសរាប់ដំឡឹង! ស្រារាប់ពាង! …
#22 by enana88 on ខែវិច្ឆិកា 12, 2010 - 11:26 ព្រឹក
ចឹងល្អណាស់ឧត្តមឯងឆាប់បង្កើតកូនមួយឲ្យហើយម៉ោទាន់ពួកយើងទាំងអស់គ្នានៅមានកំលាំងណែនាំណា៎
#23 by ឧត្តម on ខែវិច្ឆិកា 12, 2010 - 11:27 ព្រឹក
តែខ្ញុំគ្មានសមត្ថភាពបង្កើតទេ!
#24 by enana88 on ខែវិច្ឆិកា 12, 2010 - 11:42 ព្រឹក
មនុស្សម្នាក់ៗមានកាតព្វកិច្ចសំខាន់ខានមិនបាននោះគឺ បង្កើតអ្នកជំនាន់ថ្មីដើម្បីបន្ថែមធនធានមនុស្ស ចឹងឧត្តមឯងរស់នៅដើម្បីអីទៀត?
#25 by ភារម្យ on ខែវិច្ឆិកា 12, 2010 - 11:49 ព្រឹក
កញ្ញាមេបក្សអើយ អ្នកក្លាហានដុំតិចទៀតហាត់វិជ្ជាគុណចេះហើយ ចាំអ្នកក្លាហានដុំបញ្ចេញពីរបីស្នៀតអោយពួកយើងមើល យើងចាំតាដកករចំហរមាត់មើលទៅ!អនាគតអ្នកស្នងតំណែងបក្សយើង ផ្អែកលើកូនអ្នកក្លាហានដុំហើយ!
#26 by enana88 on ខែវិច្ឆិកា 12, 2010 - 11:52 ព្រឹក
ចាស ញ៉ុមនឹងត្រៀមដំបងវ៉ៃរុយមួយទុកឲ្យគេ
#27 by ឧត្តម on ខែវិច្ឆិកា 12, 2010 - 11:56 ព្រឹក
អរគុណជំនួសកូនញុមទុកជាមុន!
#28 by ភារម្យ on ខែវិច្ឆិកា 13, 2010 - 4:36 ល្ងាច
គ្នាខ្លាច រន្ទះដៃមេបក្សយើងណាស់!
#29 by ឧត្តម on ខែវិច្ឆិកា 13, 2010 - 5:53 ល្ងាច
គ្នាមានអាវក្រោះដែកថែបទម្ងន់ កន្លះតោន! ចាំគ្នាឲ្យខ្ចី!
#30 by ភារម្យ on ខែវិច្ឆិកា 12, 2010 - 11:45 ព្រឹក
ចឹងអ្នកក្លាហានដុំ គិតទៅភ្នំអ៊ូតាំងនៅជាយដែន ហ្វឹកហាត់វិជ្ជាគុនបងើ្កតកូនហ្នឹងទៅ…ស្ពាយលុយកាក់ទៅផង! ហេហេ
#31 by ឧត្តម on ខែវិច្ឆិកា 12, 2010 - 11:47 ព្រឹក
រៀនយ៉ាងណាក៏មិនអាចទៅរួចដែរ ព្រោះញុមជាតួរប្រុស! ភារម្យមានសមត្ថភាពហ្អ?
#32 by ភារម្យ on ខែវិច្ឆិកា 12, 2010 - 11:51 ព្រឹក
អត់ហេ!
#33 by ឧត្តម on ខែវិច្ឆិកា 12, 2010 - 11:54 ព្រឹក
ហើយចុះ ដុកគ្នាឲ្យទៅហាត់អី? ហាសហាស
ហាត់ដល់ក៏ងាប់អត់ចេះដែរ!
#34 by enana88 on ខែវិច្ឆិកា 12, 2010 - 11:56 ព្រឹក
ងាប់ហើយ ញ៉ុមខំទុកចិត្តជាមុខជាមាត់ឡូវហ្នឹងអាលីងឆិញ ត្រូវប្រាប់គេថាឧត្តមនិងភារម្យជាស្រីវិញទើបបាន
#35 by ភារម្យ on ខែវិច្ឆិកា 12, 2010 - 11:58 ព្រឹក
គ្នាដូចអត់សូវមានពេលគ្រប់គ្រាន់….. ចាំទំនេរដៃចាំទៅហាត់ជាមួយគ្នាចឹង! ហេហេ
#36 by ឧត្តម on ខែវិច្ឆិកា 12, 2010 - 12:06 ល្ងាច
តែគ្នាមិនបានទៅរ៉េ! គិតថាចំណាយពេលអត់ប្រយោជន៍!
#37 by ភារម្យ on ខែវិច្ឆិកា 12, 2010 - 12:45 ល្ងាច
បើអ្នកក្លាហានមិនទៅ ធើមិចញ៉ុមទៅបានទៅ ខ្លាចវង្វេងក្នុងព្រៃ……
#38 by ឧត្តម on ខែវិច្ឆិកា 12, 2010 - 4:45 ល្ងាច
គ្មានព្រៃឲ្យវង្វែងទៀតទេឡូវនោះ ព្រៃស្តើងៗហ្នឹង!
#39 by ភារម្យ on ខែវិច្ឆិកា 13, 2010 - 1:26 ល្ងាច
ចឹងគូសផែនទីអោយមួយមក!
#40 by ឧត្តម on ខែវិច្ឆិកា 13, 2010 - 1:28 ល្ងាច
មិនដឹងគូសមិចរ៉េ! ឲ្យមេបក្សនាំទៅហ្មងរ៉ូវ!
#41 by ភារម្យ on ខែវិច្ឆិកា 13, 2010 - 1:44 ល្ងាច
ថានេះទេ សុំហាត់វិជ្ជាគុណពីគាត់ហ្មងទៅ មិនដឹងជាគាត់ព្រមអត់ណោះ!!!???
#42 by ឧត្តម on ខែវិច្ឆិកា 13, 2010 - 3:29 ល្ងាច
មិនដឹងដែរ ស៊ីសងលើសាក!!!
#43 by enana88 on ខែវិច្ឆិកា 15, 2010 - 9:03 ព្រឹក
ហិហិ ចេះតា៎មានហ្មង
#44 by សុផាត on ខែវិច្ឆិកា 11, 2010 - 7:28 ល្ងាច
យ៉ាយ៉ា… ម៉ោបកអាក្រាតបេះដូងអីនៅនេះ? ខូចក្មងអស់ហើយ
#45 by sambatt on ខែវិច្ឆិកា 11, 2010 - 6:15 ល្ងាច
នៅម្នាក់់ឯងដូចជាមានសេរីភាពជាង។ពេលរៀបការហើយ
គ្រួសារយើងហ្នឹងគឺដូចជាមានអ្នកចែវទូកពីរនាក់់ចឹង..ចែវដូចជាជជែកគ្នា
ទៅណេះទៅណោះ ព្រោះគំនិតពីរ ចង្កូតពីរ។គ្រួសារត្រូវតែមានចង្កូតមួយ
ទើបសុខសប្បាយ។ដូចរដ្ឋាភិបាល គ្រួសារមិនត្រូវផ្ដាច់់់ការ ត្រូវតែមានគណបក្សប្រឆាំង តែត្រូវតែប្រទេសដែលមានគណៈបក្សតែមួយ
ដឹកនំា មិនមែនពីរទេ។ដូចគ្នានេះ គ្រួសារត្រូវតែមានចង្កូតតែមួយ ៖ត្រូវដឹងថានរណា មានគំនិតល្អជាង ប្រសើរជាង មានចំណេះដឹង នឹងយល់់ដឹងហេតុផលជាងជាមេគ្រួសារ។
#46 by ឧត្តម on ខែវិច្ឆិកា 11, 2010 - 7:24 ល្ងាច
ត្រូវហើយបង!
#47 by សុផាត on ខែវិច្ឆិកា 11, 2010 - 8:01 ល្ងាច
បងសម្បត្តិគិតដូចញ៉ុមដែរ ពេលដែលការហើយ សេរីភាពដែលធ្លាប់មានពីមុនត្រូវបាត់បង់មួយភាគហើយ។ ហេ..នេះគ្រាន់តែជាគមនិតញ៉ុមដែលចូលចិត្តសេរីភាពទេ។
@បងឧត្តមៈ ញ៉ុមគិតថា កូនរបស់បងគួរតែឲ្យចាប់យកទាំងបុរាណ និងសម័យ។ ចំពោះវប្បធម៌បុរាណដែលបងនិយាយខាងលើ គឺពិតជាត្រឹមបត្រូវណាស់ ប៉ុន្តែបងមិនអាចឲ្យពួកគេចាប់ជាអាជីពបានទេ វាអាចជាផ្នែកមួយនៃជីវិតដែរ។ ឧទាហរណ៍ កូនស្រីបងឲ្យរៀនរបាំព្រះរាជទ្រព្យ ដើម្បីឲ្យគេមានចរិកទន់ភ្លន់ សុភាពរាបសារ សមជានារីខ្មែរ ប៉ុន្តែរឹងប៉ឹង ចំនែកគ្រូពេទ្យវិញក៏ត្រូវការលក្ខណះទាំងនេះដែរ គឺរឹងប៉ឹង អត់ធ្មត់ចំពោះអ្នកជំងឺ។ ចំពោះកូនប្រុសវិញ បងឲ្យរៀនល្បុក្កតោ ដើម្បីរក្សាវប្បធម៌ជាតិផង និងការពារខ្លួនផង។ រៀនច្បាប់ អនាគតគឺមេធាវី។ ធ្វើមធាវីមិនធម្មតាទេ ត្រូវការពារក្ដីឲ្យគេ ចៀសមិនផុតពីការគុំគួនពីភាគីម្ខាងទៀត ហើយបើចេះក្បាច់គុនដូចជាល្បុក្កតោទុការពារខ្លូនក៏ល្អម្យ៉ាងដែរ។
#48 by ឧត្តម on ខែវិច្ឆិកា 11, 2010 - 9:13 ល្ងាច
មែនបងណា សាច់រឿងសោះហ្នឹង! ហិហិ
#49 by សុផាត on ខែវិច្ឆិកា 11, 2010 - 9:18 ល្ងាច
ចេះតែមានហើយ នៅសុខៗយករឿងចឹងម៉ោសរសេរលេង :O
#50 by ឧត្តម on ខែវិច្ឆិកា 11, 2010 - 9:20 ល្ងាច
ហេហេ! គេសរសេររឿងលេងសោះ ចេះជឿកើត!
#51 by សុផាត on ខែវិច្ឆិកា 11, 2010 - 9:23 ល្ងាច
ប្រហែលចង់បានប្រពន្ធពេក ដល់ថ្នាក់សរសេររឿងនឹងចេញម៉ោហើយ
ជូនពរឲ្យឆាប់បានប្រពន្ធចឹង
#52 by ឧត្តម on ខែវិច្ឆិកា 11, 2010 - 9:25 ល្ងាច
មិនទាន់បានផង នឹកឃើញរឿងឈ្លោះមុនបាត់ហើយ! ចុះទម្រាំមានទៀត! ហាសហាស
មិចដែរសាច់រឿងខ្លីនេះ!
#53 by សុផាត on ខែវិច្ឆិកា 11, 2010 - 9:42 ល្ងាច
មានអីបង អាចកុហក់គេបានតើ
#54 by ឧត្តម on ខែវិច្ឆិកា 11, 2010 - 9:49 ល្ងាច
ចឹងហ្អ! ហិហិ
បានតែសុផាតមួយទេ យ៉ាង!
#55 by សុផាត on ខែវិច្ឆិកា 11, 2010 - 10:01 ល្ងាច
#56 by ឧត្តម on ខែវិច្ឆិកា 11, 2010 - 10:07 ល្ងាច
#57 by pkay_sour on ខែវិច្ឆិកា 11, 2010 - 9:06 ល្ងាច
កុំឈ្លោះគ្នាប្តីប្រពន្ធ ប្រយ័ត្នទឹកឃ្មុំក្លាយជាទឹកខ្មេះ ដើម្បីកុំឲ្យច្រណែនគ្នា ចាប់យកជំនាញដូចខាងស្រីគិតទៅ តែបន្ថែមការបណ្តុះគំនិតស្រលាញ់ជាតិ និង វប្បធម៌រួមជាមួយផង អញ្ចឹងទើបយើងអាចដំណើរការទៅមុខបាន អាគិគិៗៗ
#58 by ឧត្តម on ខែវិច្ឆិកា 11, 2010 - 9:14 ល្ងាច
តាមខាងស្រី កើបលុយស្រួល សម្លាញ់ណោះ! ហិហិ
តែបច្ចុប្បន្នភាពកម្ពុជាវាមិនងាយដូចការគិតទេ!
#59 by pkay_sour on ខែវិច្ឆិកា 12, 2010 - 1:50 ល្ងាច
ត្រូវហើយ តាមខាងស្រីគឺកើបលុយស្រួល ដោយសារមូលហេតុនេះហើយ ទើបម៉ាក់ជេរគ្នាអស់ពេល៤ឆ្នាំហើយ នៅមិនព្រមឈប់ទៀត មូលហេតុ មិនព្រមរៀនពេទ្យ អាគិគិៗៗ
បច្ចុប្បន្ននេះ មិនងាយដូចការគិតមែនតែ វាក៏ប្រសើរជាងជំនាញដទៃ ម្យ៉ាងបើ យើងចេះប្រាកដ ហើយមានទុនទៀតនោះ ច្បាស់ជាធូរធារតែម្តង
#60 by ឧត្តម on ខែវិច្ឆិកា 12, 2010 - 2:25 ល្ងាច
ត្រូវហើយ! ជៀសឲ្យផុតរឿងធ្វើការឲ្យរដ្ឋ!
#61 by pkay_sour on ខែវិច្ឆិកា 13, 2010 - 10:53 ព្រឹក
ម៉េចចាំបាច់ជៀស? បើធ្វើការឲ្យរដ្ឋក៏ល្អម្យ៉ាងដែរ គ្រាន់តែប្រាក់ខែមិនសូវច្រើន តែបើចំកន្លែងខ្លាញ់ណា គឺដឹងតែកាក់កបតែម្តង ( តាមបែបពុករលួយទេមើលទៅ )
#62 by ឧត្តម on ខែវិច្ឆិកា 13, 2010 - 12:30 ល្ងាច
#63 by Introducing me on ខែវិច្ឆិកា 11, 2010 - 10:56 ល្ងាច
tae mun noeng kerb luy sruol, yerng kor jam bach trov khit khom rean sod dae.
#64 by គាឡុង on ខែវិច្ឆិកា 11, 2010 - 11:08 ល្ងាច
ពួកគេមិនសូវយល់ចិត្តគ្នាសោះ ចេះតែរៀបការទៅរួច។ យ៉ាប់មែន។
#65 by ឧត្តម on ខែវិច្ឆិកា 12, 2010 - 8:10 ព្រឹក
ចានក្នុងរាវ វាតែងទង្គិចគ្នាខ្លះហើយ! តែពួកគេក៏បានយល់ស្របមតិគ្នាមួយដែរគឺ មិនប្រើអំពើហឹង្សា!
#66 by គាឡុង on ខែវិច្ឆិកា 12, 2010 - 10:18 ព្រឹក
ប៉ុន្តែការចុះសំរុងតិចជាងការមិនចុះសំរុង។ ដូចជាមិនល្អទេ។
#67 by វណ្ណពិសិដ្ឋ on ខែវិច្ឆិកា 12, 2010 - 12:51 ព្រឹក
ជម្រាបសួរបង..!! បើបងស្រីដឹងថាបងសរសេររៀបរាប់យ៉ាងនឹង គាត់ពិតជា មិនសប្បាយចិត្តមិនខានទេបងអើយ…!! យើងជាមនុស្សការមានការប៉ះទង្គិច ខ្លះគឺមិនជាថ្វីទេ ខ្ញុំគិតថាបងឈានទៅដល់ការរៀបមង្គលការទៅហើយប្រាកដ
ជាបងអាចទទួលយកនូវគំនិតរបស់បងស្រីហើយទើបអាចរៀបការបាន..!! សូមជូនពរបង និងបងស្រីអោយរួមរស់ដោយមានសុភមង្គល ពុះពារឧបសគ្គ
ជាមួយគ្នាគ្រប់យ៉ាងណាបង…..!!! ការគិតរបស់បងវាគ្រាន់តែជាការលើកឧទាហរណ៌រវាងបងនឹងបងស្រីប៉ុណ្ណោះ
កុំអោយដូចគេនិយាយថាមិនទាន់មានផងគិតដូចចៅចាក់ស្មុកទៅហើយណាបង
អ្វីៗនឹងមានការផ្លាស់ប្តូរចំពោះគំនិតរបស់បង ហើយក៏នឹងអាចមានផ្លាស់ប្តូរ គំនិតរបស់បងស្រីផងដែរ ដូច្នេះចាំដល់ថ្ងៃនឹងនុះអ្វីៗនឹងជាការពិត…!!
សូមជម្រាបលាបង ជូនពរបងអោយមានសុខភាពល្អ…!!!
#68 by ឧត្តម on ខែវិច្ឆិកា 12, 2010 - 8:07 ព្រឹក
អុញ! ម្នាក់ទៀតហើយ! ញុមតាសេររឿងទេ មិនមែនរឿងខ្ញុំណា! ហិហិ
អរគុណដែលបានមកលេង!
#69 by សុផាត on ខែវិច្ឆិកា 13, 2010 - 9:00 ព្រឹក
ហុហុ…
គាត់អត់បានមើវាចារផស់ញ៉ុម
ញ៉ុមអត់ទាន់បាត់ខ្មាស់គេផង ម៉ោមួយទៀត!!
#70 by រដ្ឋា on ខែវិច្ឆិកា 12, 2010 - 1:10 ព្រឹក
គំនិតខាងស្រីល្អម្យ៉ាងដែរ តែបើគិតម្យ៉ាងទៀត វិជ្ជាជីវៈជាមេធាវីនិងពេទ្យ ជាវិជ្ជា ជញ្ចក់ឈាមអ្នកមានទុក្ខ ហើយកើបលុយពីអ្នកកំពុងមានរឿងក្តៅក្រហាយ។
#71 by ឧត្តម on ខែវិច្ឆិកា 12, 2010 - 8:08 ព្រឹក
នេះជាមូលហេតុដែលតួប្រុសគិត!
#72 by សុផាត on ខែវិច្ឆិកា 13, 2010 - 9:02 ព្រឹក
ខ្លាចគេយល់ចាឡំ ទើបប្រើពាក្យតួរប្រុស
#73 by ឧត្តម on ខែវិច្ឆិកា 13, 2010 - 9:03 ព្រឹក
#74 by ក្មេងស្រែ on ខែវិច្ឆិកា 12, 2010 - 11:26 ព្រឹក
បើបានកូនប្រុស អោយវារៀនច្បាប់, រៀនសេដ្ឋកិច្ច, រៀនពេទ្យ ។ បើបានកូនស្រី អោយរៀនពេទ្យ, រៀនសេដ្ឋកិច្ច, រៀនច្បាប់! ហេសហេសហេស ស្រួលរកលុយ!
#75 by ឧត្តម on ខែវិច្ឆិកា 12, 2010 - 11:29 ព្រឹក
អាដែលអាដែលចឹង! នេះគំនិតតួស្រីហើយ! ហិហិ ម្យ៉ាងដែរ
#76 by ក្មេងស្រែ on ខែវិច្ឆិកា 12, 2010 - 3:26 ល្ងាច
មិនអាដែលម៉េច បើសង្គមឡូវគេបង្រៀនចឹង! ដូចជាគេនិយាយថាចេះ៖ មូលហេតុសំខាន់បីនៃអំពើពុករលួយគឺ «១-លុយ ២-លុយ ហើយនឹង ៣- លុយ!»
#77 by ឧត្តម on ខែវិច្ឆិកា 12, 2010 - 4:46 ល្ងាច
មិនត្រូវទេ គឺ ១ លុយ ២ ប្រាក់ ៣ ពេជ្រ
#78 by វ៉ាន់ ចំរើន on ខែវិច្ឆិកា 12, 2010 - 1:20 ល្ងាច
ថ្ងៃនេះ បងឲចំណីអណ្តើករួចហើយ កុំឲវាស៊ីទៀតប្រយ័ត្នហល់…
#79 by ឧត្តម on ខែវិច្ឆិកា 12, 2010 - 2:24 ល្ងាច
បាទបងអរគុណ! តែបងឃើញអាឈ្មោលស៊ីច្រើនជាង ឬញីស៊ីច្រើនជាង?
#80 by កំសាន្តថ្ងៃនេះ on ខែវិច្ឆិកា 13, 2010 - 7:21 ព្រឹក
បងអត់បានសង្កេតទេ !!!
#81 by ប្រាក់ សុភី on ខែវិច្ឆិកា 12, 2010 - 3:46 ល្ងាច
ពិតជាទស្សនៈអស្ចារ្យមែន!
#82 by ឧត្តម on ខែវិច្ឆិកា 12, 2010 - 4:47 ល្ងាច
ទស្សនៈមួយណាបង ?
#83 by ឧត្ដម on ខែវិច្ឆិកា 13, 2010 - 1:20 ល្ងាច
ខំគេចពីអំពើពុករលួយ ទៅរៀនច្បាប់ដើម្បីរៀបចំសង្គម តែដល់បានប្រពន្ធ នៅតែមានគំនិតពុយរលួយក្នុងសង្គមគ្រួសារទៀត…។
សរសើរឧត្តម ចេះរកនឹកឃើញសរសេរបានល្អ។
#84 by ឧត្តម on ខែវិច្ឆិកា 13, 2010 - 1:23 ល្ងាច
អរគុណ ឧត្តម!
#85 by ឌីយ៉ា on ខែវិច្ឆិកា 14, 2010 - 8:04 ព្រឹក
ស្ងាត់ៗគេបង្កើតបានបក្សមួយនឹងគេបាត់!
#86 by ឧត្តម on ខែវិច្ឆិកា 14, 2010 - 9:39 ព្រឹក
គ្មានបក្សបែងចែកអីរ៉េសម្លាញ់ គ្រាន់តែក្រុមនេះគឺមានជំនាញរួមមួយប៉ុណ្នឹង គឺ “ត្រូវផឹកៗ ត្រូវស៊ីៗ កុំគិតច្រើន…” ហិហិ
#87 by midodo on ខែធ្នូ 10, 2010 - 7:28 ល្ងាច
តាមពិតគួរតែនាំគ្នាយករឿងមែនទែន រឺប្រឌិតបែបអប់រំ ហើយនាំគ្នាពិភាក្សារកច្រក
ចេញ ប៉ុនែ្តអាចនិយាយកំបែ្លងខ្លះ។មិនមែនតាំងពីលើចុះក្រោមសុទ្ឋតែនិយាយ
លេងសើចភាគច្រើនទំាងអស់។
#88 by ឧត្តម on ខែធ្នូ 10, 2010 - 9:42 ល្ងាច
មិនដឹងចាប់ពីក្បាលម៉ោមុន ឬពីកន្ទុយទៅមុន! បើម៉ាតាបរនៅតែ៤!
ឡូវល្បងចាប់ផ្តើមមុនម៉ោ!