របាំទេពអប្សរា

អត្ថបទស្រាវជ្រាវ៖

នៅក្នុងរចនាប័ទ្មអង្គរវត្ត (ពាក់កណ្តាលសតវត្សរ៍ទី ១២)នៅ​លើជញ្ជាំង​ប្រាសាទ​អង្គរវត្ត គេសង្កេតឃើញមានរូបទេវតា ឬទេពអប្សរ ឈររេរាំញញឹមប្រិមប្រិយ ដោយ​​​គ្មាន​ស៊ុមជាទម្រ ឬជម្រកឡើយ ។ រូបទេពអប្សរ នៅលើ​ជញ្ជាំង​អង្គរវត្ត​មានច្រើន​ពន់ពេកណាស់ ហើយ មានកាយវិការខុសៗគ្នាទាំងអស់ ។ រូបទេព​អប្សរខ្លះមានពាក់មកុដកំពូលបីខ្ពស់ និងស្លៀកសំពត់ផ្កាស្តើង គ្មាន ផ្នត់ ដោយ​ទម្លាក់ជាយសងខាងម្ខាងធំ ម្ខាងតូច ឯទេព អប្សរខ្លះទៀត ឥតមានមកុដទេ តែមានក្រងសក់ជាច្រើន បែបយ៉ាង ដូចក្រងជាភួងផ្កាជាដើម ។

បណ្តាចម្លាក់បុរាណនៅលើជញ្ជាំងប្រាសាទ អង្គរវត្ត​បានបញ្ជាក់​ប្រាប់ពី​បរិបទ​សង្គម​វប្បធម៌ សម័យនោះ ហើយដែលវត្តមានរបស់រូបស្រីរបាំ ទាំង​នោះ​វាពិត​ជាធ្វើ​ឱ្យយើងស្គាល់នូវបរិយា កាសសង្គមវប្បធម៌ខ្មែរ នាសម័យមហានគរ កាល​ពី​១០០០ឆ្នាំមុន ។ រូបចម្លាក់​ទេពអប្សរ​ដែលមានរាប់ពាន់ នៅលើ​ជញ្ជាំង​ប្រាសាទ​ខ្មែរមកដល់សព្វថ្ងៃនេះ ថ្វីបើជាទីពេចពិលរមិលមើល សម្រាប់ទេស ចរណ៍​ទាំង​ជាតិ និងអន្តរជាតិ ។ ប៉ុន្តែនៅបានបង្កប់នូវចម្ងល់ជាច្រើននៅឡើយ អំពី​លក្ខណៈ​ជាតិ​ពិន្ធុវិទ្យា អំពីទំនាក់ទំនងវប្បធម៌ និងបញ្ហា ចម្បង​ខ្លះ​ដែល​នៅ​លើ​ជញ្ជាំង​ប្រាសាទសឹងតែ ១០០% គឺឃើញតែវត្តមាន របស់ ទេពអប្សរ  ។ ហើយ​ក្នុង​ចំណោម​ទេពអប្សររាប់ពាន់នៅអង្គរ វត្តនោះទៀតសោត ក៏មាន​លក្ខណៈ​ខុស​ប្លែកៗ គ្នាដែរ ។ ដូចជាអប្សរាខ្លះទ្រង់អលង្ការមាន សំពត់អាវបិទបាំងខុសៗគ្នា និងមាន ឥរិយាបថ ខ្លះញញឹម ខ្លះស្រពោន ខ្លះចេញធ្មេញ ខ្លះយំ និង​រេរាំ​តាម​ក្បាច់​ផ្សេងៗគ្នា ។

លោកដេវិតដែលជាអ្នកសារព័ត៌មាន និងស្រាវជ្រាវម្នាក់របស់សារព័ត៌មាន “Dat Asai Press” បានឱ្យដឹងថា ការចាប់ផ្តើមនៃការ សិក្សាស្រាវជ្រាវលើបញ្ហានេះ អស់រយៈពេល ១៥០ឆ្នាំមកហើយ ។ តាមការស្ទាបស្ទង់ពី បណ្ឌិត​ប្រវត្តិសាស្ត្រ​ខ្មែរដែលបានការសិក្សាទៅ លើប្រាង្គប្រាសាទនានា និងសិក្សាទៅលើប្រវត្តិ ដុំថ្មនៃការរចនារូប ចម្លាក់ទាំងនោះ ។ សរុបមក គឺមានមតិភាគច្រើនគេបានគិតថា រូបចម្លាក់ទេពអប្សរទាំងនោះ គឺគេរចនាឡើងគ្រាន់តែជាសិល្បៈ​នៃការ​តុបតែង​ជាជាង​ការពិពណ៌នាអំពីមនុស្សនៃសម័យកាលនោះ ។ ប៉ុន្តែសម្រាប់អ្នកដើរ​កំសាន្ត​​វិញ ពួកគេតែងតែទទួលបាននូវព័ត៌មានថា រូបចម្លាក់ និង​ទេពអប្សរ​ទាំងនេះ​គឺទេវ ឬក៏ជាភរិយាដែលនៅ​បម្រើព្រះ ឥន្ទ្រនៅលើ ស្ថានសួគ៌ តែ​សរុប​មកអ្វីៗ​គឺវានៅតែស្រពិច ស្រពិលអស់រយៈពេលជាង១៥០ឆ្នាំមកហើយ ។
លោក​បណ្ឌិតបុរាណវីទូមីសែលត្រាណេ បានសិក្សា អំពី​រូបទេពអប្សរ​ទាំង​ជាង១០០០ ថា បានបង្ហាញឱ្យយើងស្គាល់ ពីបរិយាកាសសង្គម វប្បធម៌​ខ្មែរ​សម័យ​មហានគរកាលពី១០០០ឆ្នាំ មុន ហើយរហូតមកដល់ពេលនេះលោកថា ក្រុម​​អ្នកបុរាណវិទ្យាបានធ្វើការស្រាវជ្រាវផ្តោតតែ ទៅលើអាទិទេព ផ្នែក​ស្ថាបត្យកម្ម​នៃប្រាសាទ បុរាណតែប៉ុណ្ណោះ ដែលនេះជាកង្វះខាតមួយ ដែល​​គប្បីត្រូវបំពេញ ។ លោកបានសិក្សាឃើញ មួយ​ចំណែក​អំពី​រូបអប្សរា​មាន​ទាក់ទិន​នឹងជន ជាតិខ្មែរលើ និងជនជាតិ មុនិៈ នៅភាគខាងត្បូង វៀតណាម ។ ភស្តុតាង​មួយចំនួនបញ្ជាក់ថា ស្ត្រី កុលសម្ព័ន្ធខ្មែរលើ ដែលជាសក្ខីភាពនៃវប្បធម៌ និងជាតិពន្ធុវិទ្យារវាងខ្មែរ កាន់សាសនាឥណ្ឌា ដែល​បន្សល់​នៅតំបន់​សៀមរាប​អង្គរ ។

ចំពោះលោក ដេវិត ដំបូងឡើយលោកបាន សិក្សាស្រាវជ្រាវពីឯកសារ ដែល​បង្កើត​ឡើង ដោយ“German Apsara Conservation ” ឃើញ ថា មាន​រូប​ចម្លាក់​ទាំងអស់ ១៧៩៦ នៅតំបន់ អង្គរវត្តនោះ ។ បន្ទាប់មកលោកបានយក រូបភាព ដែល​បានថតទុកជាឯកសារនោះទៅស្នើឱ្យក្រុម បច្ចេកទេសកុំព្យូទ័ររបស ម់ហា​វិទ្យាល័យ មីស៊ីហ្គែន របស់សហរដ្ឋអាមេរិក ដើម្បីធ្វើការវីភាគទៅ លើ​រូបចម្លាក់​ទាំងអស់នេះ ។ នៅក្នុងករណីនេះ លោក “Anil K Janin” ដែលជាអ្នកដឹកនាំក្រុម វិទ្យាសាស្ត្រកុំព្យូទ័រនេះ បានពន្យល់ឱ្យដឹងថា នៅ ពេលពង្រីកឱ្យធំ ទៅ​លើរូប​ចម្លាក់​អប្សរា ឬរូប នារីរបាំនោះ  គឺទម្រង់ស្ត្រីទាំងអស់នេះ ប្រៀបដូច ជាទេពធីតា ឬទេវ​មានឫទ្ធិមួយ ។ នៅមានឯក សារមួយរបស់ចិន ដែលបានសរសេរឡើងនៅ ក្នុងឆ្នាំ ១២២៥ បានសរសេរយ៉ាងខ្លីថា នៅពេល នោះ គឺ​មាន​នារីរបាំ​របស់​បរទេស​ចំនួន ២០០ នាក់ ដែលបានមកចូលរួមសម្តែងនៅក្នុងពិធី បុណ្យ​ព្រះពុទ្ធ​នៅក្នុង​ប្រាសាទ ជ័យវរ្ម័ននេះ ដែលនេះស្តែងឱ្យឃើញថា អង្គរវត្ត គឺជាមជ្ឈមណ្ឌល អន្តរជាតិ ។

លោក ពេជ្រ ទុំក្រវិល ទីប្រឹក្សាក្រសួងវប្ប ធម៌​វិចិត្រសិល្បៈ​បាន​មាន​ប្រសាសន៍​អំពីអត្ថន័យ អប្សរាក្នុងសិល្បៈខ្មែរថា ជាស្រីរបាំសួគ៌ ដែល មាន​ដើមកំណើត​ពីការកូរសមុទ្រទឹកដោះរវាង ទេវៈ និងអសុរៈ ហើយអប្សរានេះមានតួនាទីធ្វើ ឱ្យមានភាពសប្បាយរីករាយឱ្យមានសុភមង្គល កើតឡើង ។ លោក ពេជ្រ ទុំក្រវិលបដិសេធពី ការអធិប្បាយអំពីរូប អប្សរាលើជញ្ជាំងអង្គរវត្ត ដោយ​សារតែ​វាមិនមែនជាជំនាញរបស់លោក និងពន្យល់ត្រឹមតែអប្សរាក្នុងទស្សនីយភាព សិល្បៈ គឺមានច្រើន ។ ហើយដែលមានក្នុងរបាំ ព្រះរាជទ្រព្យ ឬរបាំ​ក្បាច់​បុរាណ​ខ្មែរ ​និងល្ខោន ក្បាច់បុរាណ ។ ក្នុងនេះដែរលោកមានប្រសាសន៍ ថា របាំ​ស្រី​សួគ៌​មានចារឹកក្នុងសម័យនគរភ្នំដូច មានក្នុងសិលាចារឹកជ័យវរ្ម័នទី១ (គ.ស៦០០) ដែល​សម្រាប់​សម្តែងឧទ្ទិសដល់អាទិទេព មាន ព្រះឥសូរជាដើម ក្រៅ​ពីនេះ​ទេពអប្សរនេះ​អាច មានតាំងពី សម័យនោះផង ។  បើ​តាមឯកសារ​សៀវភៅ​របាំអប្សរា​របស់អ្នកគ្រូកែវ ណារុំ និងអ្នកគ្រូ ព្រឹស៊ីសា ផាន្ទា និង វចនានុ ក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ អប្សរា ដែលពាក្យសំស្ក្រឹតថា អប្សរ ឬអប្សរា បាលី គឺអច្ឆរា ជាស្រីមាន សម្បុរ ថ្លាស្រស់ផូរផង់ ឬស្រី​មាន​មុខថ្លា​ស្រស់បំព្រង ។ តាមសេចក្តី តំណាលក្នុងគម្ពីព្រាហ្មណ៍ថា ស្ត្រីសួគ៌ពួកមួយ ដែលផុសឡើងពីទឹកក្នុងកាលដែលកូរយកទឹក អម្រឹតនៅសមុទ្រទឹកដោះ ។ បានសេចក្តីថា ក្នុង ចលនាកូរមានលេចចេញ ពីផ្ទៃសមុទ្រនូវសត្វចម្លែក​អស្ចារ្យ​ជាច្រើនជាបន្តបន្ទាប់ ដែលក្នុង ខណៈនោះ ក៏មាន​លេចនូវតួនាងទេពអប្សរជា ច្រើនពត់ពេនខ្លួនរាំនៅលើអាកាស ។ ប៉ុន្តែតាម ការពិតមិនមែនដូច្នោះទេ ដែល​ហៅថា អប្សរ ឬអប្សរានោះ ដោយសេចក្តីថា “ស្រីសួគ៌មាន សម្បុរភ្លឺថ្លាផូរផង់ ឬស្រីសួគ៌ឆើតឆោម” ។ ក្នុង ការប្រើប្រាស់ពាក្យនេះខ្មែរប្រើក្លាយ ជាអក្សរក៏ មានដូចជាពាក្យស្រីអក្សរ , ស្រីទេពអក្សរបវរ កញ្ញាជាដើម ។

យើងគួរតែកុំប្រើហើយត្រូវប្រើ អប្សរ ឬអប្សរា , អច្ឆរា វិញ ។ រូបនាងត្រូវបាន បុព្វបុរសខ្មែរឆ្លាក់នៅលើសិលានៃប្រាសាទជា ច្រើន ពិសេសប្រាសាទអង្គរវត្ត ដែលមានរូប នាងរាបពាន់ក្នុងសណ្ឋានខុសប្លែកពីគ្នា ។ នាង អប្សរា ក៏រាំ​នូវរបាំ​ផ្សេងៗដែរ ដូចជារបាំទេព មនោរម្យ និងរបាំមុនីមេខលាជាដើម ។  របាំ អប្សរា​ត្រូវបានបង្កើតឡើងដោយសម្តេចព្រះ រាជក និដ្ឋា នរោត្តម រស្មីសោភ័ណ ជា​ព្រះអនុជនៃព្រះករុណាព្រះបាទនរោត្តមសុរាម្រឹត ។ ព្រះ នាយិការ​មាន​គំនិត​បង្កើត​របាំនេះឡើង គឺដើម្បី ចូលរួមសម្តែងក្នុងកម្មវីធីប្រគល់រង្វាន់លើកទឹក ចិត្ត ដល់​សិស្សពូកែ ដែលតែងតែប្រព្រឹត្តទៅ នៅរាល់ដំណាច់ឆ្នាំ សិក្សា ម្តងៗ ។ ព្រះអង្គបានបង្ហាត់របាំនេះដំបូងនៅក្នុងឆ្នាំ ១៩៥៨ ដែលរាំជា​តួឯកដោយ​ព្រះអង្គ​ម្ចាស់ក្សត្រី   នរោត្តម វិជ្ជរា ជាព្រះរាជបុត្រីនៃព្រះករុណាព្រះបាទនរោត្តម សុរាម្រឹត ។ ឆ្នាំបន្ទាប់ រាំ ដោយព្រះអង្គម្ចាស់ ក្សត្រីនរោត្តម សុជាតិវត្តីយា ជាព្រះរាជបុត្រី នៃព្រះករុណាព្រះបាទ នរោត្តម សីហនុ ដែល បង្ហាត់​ដោយ​អ្នកគ្រូ​ជាសាមី ។

ការ​រាំនៅសម័យនោះមានលំនាំប្រហាក់ ប្រហែលរបាំ ភួងនារី ដោយ ម៉ម ឆាវរី បាន​ដក ពាក្យខ្លះនៅក្នុងរឿង អ៊ីណាវ បុស្បា ដោយអន្លើ សាកា និងរ៉ាត ។ ការ​ដាក់ក្បាច់ និងការរើស ភ្លេងមកបំពេញ អ្នកគ្រូជា សាមី ជាអ្នករៀបចំ ។ ច្រៀង​កំដរដោយអ្នកគ្រូ ជា ខាន់ និងអ្នកគ្រូ ឯម ធាយ ដែលយកតាមលំនាំបទ ដើមឈើ ។ របាំ អប្សរាបានឈាន ទៅដល់ចំណុចកំពូលល្អឥត ខ្ចោះ និង​បាន​ចេញ​រាំ​ជាដំបូង​នៅខេត្តសៀមរាប (អង្គរ)ដើម្បីថតជាខ្សែភាព យន្តដោយ លោក ម៉ាកសែល កាមីស៍ ក្នុងអំឡុង ឆ្នាំ ១៩៦១ ឬ ១៩៦២ ។ នៅឆ្នាំ១៩៦៣ ចេញទៅសម្តែងនៅ ប្រទេសបារាំង ។ នៅឆ្នាំ ១៩៦៤ ចេញទៅសម្តែង នៅសិង្ហបុរី ក្នុងពិធីសម្ពោធ មហោស្រពសិល្បៈ ទូទាំងសកល ដែលបានទទួលជោគជ័យ និងមាន ការគាំទ្រ និងកោតសរសើរពីសំណាក់ទស្សនិក ជនយ៉ាងខ្លាំង ។
បើតាមក្បាច់ចម្លាក់នៅតាមជញ្ជាំង ប្រាសាទអង្គរវត្ត និងប្រាសាទនានាបុព្វបុរស យើងមានចម្លាក់របាំនេះជាប់នឹង ជញ្ជាំងយ៉ាង ស្រស់សោភា គួរឱ្យ​គយគន់​ធ្វើឱ្យ​អ្នកទេសចរ នាំគ្នាសម្លក់សម្លឹង ហើយពោលពាក្យសរសើរ មិនដាច់ពី មាត់​ស្ទើរ​គ្រប់គ្នាពីទេពកោសល្យ និង ចម្លាក់ក្បាច់រាំ ។ ចម្លាក់ទាំងនេះគេអាចសន្និ ដ្ឋាន​បាន​ថា របាំអប្សរាទំនងមានកំណើតតាំងពី មុនសម័យមហានគរ ឬសម័យ​អង្គរម៉្លេះ ។ ប៉ុន្តែ ឯកសារដែលទាក់ទិននឹងរបាំនេះ ត្រូវវិនាសបាត់ សូន្យ​រក​សំណៅដើមមិនឃើញសោះឡើយ ។ ដោយគ្រាន់តែបន្សល់ទុក ត្រឹមតែរូបចម្លាក់ តែ​ប៉ុណ្ណោះ ។ បើតាមសៀវភៅមគ្គុទ្ទេសក៏នគរ របស់ព្រះភិក្ខុ ប៉ាង ខាត់ បាន​បញ្ជាក់​ពីប្រវត្តិអង្គរ និងរបាំអប្សរានេះថា របាំនេះត្រូវបានបង្កើត ឡើង​ជាផ្លូវការ​ដោយព្រះមហាក្សត្រីយានីស៊ី សុវត្ថិ កុសុមៈនារីរតន៍ សិរីវឌ្ឍនា នាសម័យ សង្គមរាស្ត្រនិយមក្នុងខណៈដែលព្រះអង្គយាងមក ធ្វើ​ទស្សនកិច្ច​នៅ​សាលា​បឋមសិក្សា សុធារស អំឡុងឆ្នាំ១៩៦០ ។ ក្នុង​វិធីនោះ​ក្រុមសិល្បៈរបស់កុមារបាន កាត់ក្រដាសធ្វើជាមនុស្សពាក់ដូចគ្នា និងមកុដ អប្សរាឆ្លាក់នៅជញ្ជាំង ប្រាសាទ អង្គរវត្ត បានធ្វើ ឱ្យព្រះទ័យនឹកភ្នក ព្រមទាំងផ្តួចផ្តើមបង្កើតរបាំ នេះឡើង​ដោយឱ្យឈ្មោះថា “របាំអប្សរា”ហើយ តួឯក​ដែលរាំ​របាំនេះ​ដំបូង​គេល្អ​ឥតខ្ចោះ​នោះ គឺ ម្ចាស់ក្សត្រីនរោត្តមបុប្ផាទេវី  ។ របាំអប្សរាគេ ច្រើនជ្រើសរើសនារីដែល មាន​វ័យក្មេងស្រស់ ស្អាតទៅសម្តែង មានពាក់មកុដជាប់ក្បាល ព្រម​ទាំង​មាន​រចនាលម្អលើដងខ្លួនតាមលំនាំ ចម្លាក់ នៅជញ្ជាំងប្រាសាទអង្គរវត្ត ។ សព្វ​ថ្ងៃនេះ ពេលសម្តែងគេមានលេងភ្លេងប្រគំ ដែលអម ដោយបទភ្លេងមហោរី ដែល​ចង្វាក់​នៃការរាំ មានសភាពទន់ភ្លន់ កាយវិការរស់រវើកដៃរេរាំ របាំ​ចាក់​ក្បាច់ចុះឡើង ជើង​លើកដាក់តាម ចង្វាក់នៃបទភ្លេង គ្រវាសដៃថ្នមៗព្រមគ្នានឹង ក្បាល​ធ្វើចលនា​រេឆ្វេង​ស្តាំម្រាមដៃខ្វង់ ចង្កេះ ពត់ពេនរស់រវើក ដែលសមសួនល្អឥតខ្ចោះ ។

ប្រភព៖ ខ្មែរអប្សរា

[id=937913 options[theme]=sidebar4_white tag_id=latest title=oudom.horn%27s+videos]
About these ads
  1. #1 by ឌីយ៉ា on ខែមករា 26, 2011 - 12:12 ល្ងាច

    អីយ៉ាស់! ចូល​ចិត្ត​របាំ​ណាស់​ហ្ន៎ ថ្មី​ៗនេះ

    • #2 by ឧត្តម on ខែមករា 26, 2011 - 12:32 ល្ងាច

      មិនមែនថ្មីៗទេ យូរហើយ តែមិនដែលដាក់ប្រកាស :-D

  2. #3 by ចិន្តា on ខែមករា 26, 2011 - 12:53 ល្ងាច

    វែបសាយនេះល្អមែន

  3. #4 by ភារម្យ on ខែមករា 26, 2011 - 1:18 ល្ងាច

    ដៃអើយល្វត់ល្វន់ទន់ភ្លន់អ្វីម្លេះ ដងខ្លួនចង្កេះសាកសម……….

    • #5 by ឧត្តម on ខែមករា 26, 2011 - 1:22 ល្ងាច

      បទ ល្បងចេមទេ

  4. #6 by Long on ខែមករា 26, 2011 - 6:47 ល្ងាច

    អីយ៉ាស់! មានអ្នកអត្ថាធិប្បាយទៀត! ហិហិ

  1. ទៅ​មើល​របាំ​​នៅ​សាល​មហោ​ស្រព​ចតុមុខ « តៀមកាហ្វេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: