ប្រវត្តិបុណ្យចូលឆ្នាំចិន

អក្សរ និទាឃរដូវ (ឈុន)

បុណ្យចូលឆ្នាំចិន(新年) ឬ ហៅម្យ៉ាង​ទៀត​ថា បុណ្យ​នា​និទាឃរដូវ (春节)គឺ​ថ្ងៃ​ឈប់​សម្រាក​ដ៏​សំខាន់​បំផុត​សំរាប់​ជនជាតិចិន។ មានប្រជាជនមួយចំនួន ជា​ពិសេស​​ជនជាតិ​ចិន​នៅ​ក្រៅ​ប្រទេស បានហៅពិធីបុណ្យនេះថា បុណ្យចូលឆ្នាំ ច័ន្ទគតិថ្មី ។ ជា​ប្រពៃណី​ ពិធីបុណ្យ​នេះ​ចាប់​ផ្ដើមនៅថ្ងៃទីមួយនៃខែទីមួយ តាម​ច័ន្ទគតិ (ភាសាចិន៖ 正月, pinyin៖ zhēng yuè) ក្នុងប្រតិទិនចិន ហើយ​បញ្ចប់ទៅវិញ នៅថ្ងៃទី១៥ ដែល​គេហៅ​ថ្ងៃនេះថា ពិធី​បុណ្យបង្ហោះគោម។ ពេលល្ងាច នៅ​ថ្ងៃ​បុណ្យ​ចូលឆ្នាំចិន ត្រូវគេឲ្យឈ្មោះថា ជូស៊ី (除夕, ជាពាក្យកាត់ របស់ពាក្យ 年除夕 នែនជូស៊ី, ហើយពាក្យជូស៊ី សម្រាប់​ប្រើ​ក្នុង​ប្រទេសតៃវ៉ាន់)។ ពាក្យ​នេះ​មាន​ន័យ​ថា “ពេលល្ងាចឆ្លងឆ្នាំ”។

ពិធីបុណ្យនេះ ត្រូវប្រារព្ធឡើង នៅតំបន់ដែលមានចំនួនប្រជាជន ដ៏ច្រើន​សន្ធឹក​សន្ធាប់ ដូចជាប្រទេសកម្ពុជាយើងជាដើម។ ពិធីបុណ្យចូលឆ្នាំចិន ត្រូវ​បាន​ចាត់​ទុកជាថ្ងៃដ៏មានសារៈសំខាន់ សម្រាប់ប្រជាជនចិន ហើយវាក៏មានឥទ្ធិពល ទៅ​លើពិធីបុណ្យចូលឆ្នាំថ្មី របស់ប្រទេសជិតខាងផងដែរ ជាពិសេសចំណងវប្បធម៌ ជាមួយប្រជាជន ដែលជនជាតិចិនធ្វើអន្តរកម្មជាមួយ។ ប្រទេស​​ទាំងនោះ រួម​មាន​ប្រជាជនដើម​នៃជនជាតិតៃវ៉ាន់, ជនជាតិកូរ៉េ, ជនជាតិម៉ុងកូល, ជនជាតិនេប៉ាល់, ជនជាតិ​ប៊ូតង់, ជនជាតិ​យួន, និងអតីត​ជនជាតិ​ជប៉ុននៅមុនឆ្នាំ១៨៧៣។ ពិធី​បុណ្យ​​ចូលឆ្នាំចិន ក៏បានប្រារព្ធធ្វើផងដែរ នៅក្នុងប្រទេសសិង្ហបុរី, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ភីលីពីន, ថៃ, កម្ពុជា ក៏ដូចជាប្រទេសដទៃទៀត ដែល​មាន​ប្រជាជន​ចិន​រ​ស់នៅដោយស្របច្បាប់ ភាគច្រើន គឺប្រទេសស្ថិតនៅក្បែរសមុទ្រចិន។ ពិធី​បុណ្យ​នេះ នឹងត្រូវផ្លាស់ប្ដូរកំរិត ហើយក្លាយទៅជាផ្នែកមួយ នៃវប្បធម៌ប្រពៃណី របស់​ប្រទេសទាំងនោះ។ នៅក្នុងប្រទេសកាណាដា ទោះបីជា ពិធី​បុណ្យ​ចូល​ឆ្នាំចិន មិនមែនជាថ្ងៃឈប់សំរាកជាផ្លូវការក៏ដោយ ក៏ប្រជាជនចិនជាច្រើន នៅ​តែ​ប្រារព្ធពិធីនេះ យ៉ាងទូលំទូលាយ ហើយប្រៃសណីយយ៍នៃប្រទេសកាណាដា បាន​ចែក​ចាយតែមសម្រាប់ប្រើនៅឆ្នាំថ្មី នៅតាមគេហដ្ឋាននីមួយៗផងដែរ។ជា​ទំនៀមទំលាប់ ទោះបីជាប្រតិទិនចិន មិនបានបង់លេខឆ្នាំបន្តក៏ដោយ ក៏​ឥលូវ​ឆ្នាំ​របស់វាត្រូវបានគេរាប់ ចាប់ពីរជ្ជកាលនៃស្ដេច ហ៊ូងឌី នៅ​ក្រៅ​ប្រទេស​ចិន។ ប៉ុន្តែឥលូវនេះ ការរាប់ បីឆ្នាំខុសគ្នាយ៉ាងតិច ជាលេខ១ ត្រូវ​អ្នក​និពន្ធ​នីមួយៗ យកទៅប្រើប្រាស់ ពីព្រោះតែ ឆ្នាំចាប់ផ្ដើមនៅឆ្នាំ២០០៨ គឺឆ្នាំ ៤៧០៦, ៤៧០៥, ឬ ៤៦៤៥។

កាលបរិឆ្ឆេទ៖

ប្រតិទិន​ចិនតាមច័ន្ទគតិ និងសុរិយគតិ គឺជា​គោល​មួយ សម្រាប់​កំណត់​កាល​បរិច្ឆេទ នៃបុណ្យ ចូល​ឆ្នាំចិន។ ប្រតិទិននេះ ក៏ត្រូវ​បានប្រើ​នៅ​ក្នុង​ប្រទេស ដែល​យល់​ព្រមទទួល ឬក៏​បាន​ទទួល​ឥទ្ធិពល​ពី​វប្បធម៌ នៃជនជាតិហាន (ជាពិសេស ប្រជាជន​តៃវ៉ាន់, ជនជាតិកូរ៉េ, ជនជាតិជប៉ុន និង​ជនជាតិ​យួន) ហើយ​ប្រហែល​ជា​មាន​​ពូជពង្ស​ដ៏សមញ្ញមួយ ជាមួយនឹងពិធីបុណ្យចូលឆ្នាំ ស្រដៀងគ្នាដែរ នៅ​ក្រៅ​តំបន់​អាស៊ីខាងកើត (ដូចជា ប្រទេសអ៊ីរ៉ង់ និង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទឹកដី​នៃ​ប៊ុលកា)។

នៅក្នុងប្រតិទិនគ្រីកូរី (ប្រតិទិនដែលប្រើក្នុងប្រទេសកម្ពុជាយើង និង​នៅ​ប្រទេស​មួយចំនួនធំទៀត) បុណ្យចូលឆ្នាំចិនស្ថិតនៅថ្ងៃខុសៗគ្នា រៀងរាល់ឆ្នាំ គឺនៅ​ចន្លោះ​ថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ។ នេះមានន័យថា ជានិច្ចកាល ថ្ងៃ​បុណ្យ​ស្ថិត​នៅថ្ងៃទីពីរកើត (កំរនឹងថ្ងៃទីបីណាស់) បន្ទាប់ពីថ្ងៃដែលខ្លីជាងគេប្រចាំឆ្នាំ។ នៅក្នុងវប្បធម៌ប្រពៃណីចិន លីចុនគឺជាពេលវេលា សម្រាប់​ព្រះអាទិត្យ​ចាប់ផ្ដើម​និទាឃរដូវ ដែលកើតឡើងនៅថ្ងៃទី៤ ខែកុម្ភៈ។

កាលបរិច្ឆេទថ្ងៃបុណ្យចូលឆ្នាំចិន ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ ២០១៩ (តាម​ប្រតិទីន​គ្រីកូរី) នៅខាងស្ដាំដៃនេះ គឺធ្វើទៅតាមចក្ររាសី នៃ​ឆ្នាំ​របស់​សត្វ​នៅ​ក្នុង​តម្រា​ទាំង​១២ និងមែកធាងលោកិយរបស់វា។ ឈ្មោះនៃមែកធាងលោកិយ មិន​មែនជា​ការ​បក​ប្រែឈ្មោះសត្វជាភាសាចិនទេ។ នៅក្បែររង្វង់១២ឆ្នាំ នៃចក្ររាសីសត្វក្នុងតំរា មានរង្វង់១០ឆ្នាំនៃមែកធាងឋានសួគ៌។ មែកធាងនីមួយៗ នៃ​មែកធាង​ឋានសួគ៌​ទាំងដប់ ត្រូវបានបញ្ចូលគ្នាជាមួយធាតុមួយ ក្នុងចំណោមធាតុទាំង៥ នៃ​ហោរា​សាស្ត្រ​ចិន ដែលមានដូចជា ធាតុឈើ, ធាតុភ្លើង, ធាតុដី, ធាតុដែក និង​ធាតុទឹក។ ធាតុទាំងនោះ ត្រូវបង្វិលចុះឡើង ក្នុងរយៈពេលពីរឆ្នាំម្ដង នៅ​ពេល​​ដែល​ការចូល​រួមមួយនៃធាតុញី និង ធាតុឈ្មោល ឆ្លាស់គ្នារៀងរាល់ឆ្នាំ។ ធាតុ​ប្លែកៗ​ រួមមាន៖ ធាតុឈើឈ្មោល, ធាតុឈើញី, ធាតុភ្លើងឈ្មោល, ធាតុភ្លើងញី ជាដើម។ ធាតុ​ទាំងអស់​នេះ បង្កើតឲ្យមានរង្វង់រួមផ្សំមួយ ដែល​កើតឡើង​រៀង​រាល់​៦០ឆ្នាំម្ដង។ ជាឧទាហរណ៍ ឆ្នាំជូតធាតុភ្លើងឈ្មោល កើតឡើងនៅឆ្នាំ១៩៣៦ និង​នៅឆ្នាំ ១៩៩៦ ដែលមានគំលាតគ្នា៦០ឆ្នាំ។

មាន​ភាព​ភាន់​ច្រឡំ​ជាច្រើន ជាមួយឆ្នាំកំណើតចិន នឹងឆ្នាំកំណើតគ្រីកូរី (តាម​ប្រតិទិនគ្រីកូរី)។ ពេលដែល បុណ្យចូលឆ្នាំចិន ចាប់ផ្ដើម នៅចុងខែមករា ដល់​ពាក់​កណ្ដាលខែកុម្ភៈ កាលបរិច្ឆេទឆ្នាំចិន ពីថ្ងៃទី១ ខែមករា រហូត​ដល់​ថ្ងៃ​នៅ​ក្នុង​ឆ្នាំគ្រីកូរីថ្មី នៅសល់ ពីឆ្នាំគ្រីកូរីឆ្នាំមុន ដែលមិនអាចផ្លាស់ប្ដូរបាន។ ជាឧទាហរណ៍ ឆ្នាំរោង ត្រូវនឹងឆ្នាំ១៩៨៩ ចាប់ផ្ដើមនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ១៩៨៦។ ប្រជាជនខ្លះ បានចាត់ទុកឆ្នាំ១៩៩០ ជាឆ្នាំមមី។ យ៉ាងណាក៏ដោយ ឆ្នាំ១៩៨៩ ដែលជាឆ្នាំជូត ត្រូវបញ្ចប់ជាផ្លូវការ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ១៩៩០។ វាមានន័យថា ការ​ពិត​អ្នក​ណា​​ដែល​កើតនៅចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី ២៥ខែមករា ឆ្នាំ១៩៩០ គឺ​ពួកគេ​កើតក្នុងឆ្នាំរោង មិនមែនកើតក្នុងឆ្នាំមមីទេ។

ប្រវត្តិ៖

គេពុំអាចបញ្ជាក់បានច្បាស់ថា ការចាប់ផ្ដើមនៃបុណ្យចូលឆ្នាំ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅមុនសម័យរាជវង្សជីន បានឡើយ។ តាមទំនៀមទំលាប់ គេ​និយាយ​ថា​បុណ្យ​ចូលឆ្នាំ បានចាប់ផ្ដើមនៅមួយខែ ក្នុងរាជវង្សសៃ ១២ខែក្នុងរាជវង្សសាង និង១១ខែ ក្នុងរាជវង្សស៊ូ។ តែយ៉ាងណាក៏ដោយ មានឯកសារបានបង្ហាញថា រាជវង្សស៊ូ បានចាប់ផ្ដើមឆ្នាំ ក្នុងរយៈពេល១ខែ។ អធិមាស ធ្លាប់​បាន​ធ្វើឲ្យ​ប្រតិទិន​ច័ន្ទគតិ កើតឡើងដំណាលគ្នា ជាមួយប្រតិទិនសុរិយគតិ ដែលបានបន្ថែម១២ខែ ក្រោយ​សម័យទាំងពីរ គឺសម័យរាជវង្សសាង និងរាជវង្សស៊ូ។ ព្រះចៅ​អធិរាជចិន​ដំបូង ព្រះអង្គជីស៊ីហ៊ាង បានផ្លាស់ប្ដូរ ការចាប់ផ្ដើមនៃឆ្នាំ ទៅខែទី១០ ក្នុងឆ្នាំ២២១ មុនគ.ស. ហើយក៏បានផ្លាស់ប្ដូរទីតាំងនៃ អធិមាស ទៅ៩ខែមុនវិញ។ ទោះជា ឆ្នាំថ្មី ត្រូវបានប្រារព្ធឡើង នៅដើមខែ១០ ឬខែ១ ឬ ក្នុងពេលទាំងពីរក៏ដោយ ក៏គ្មាន​នរណា​អាចដឹងច្បាស់លាស់បានទេ។ នៅក្នុងឆ្នាំ ១០៤ មុនគ.ស. ព្រះចៅអធិរាជ វូ នាសម័យរាជវង្សហាន បានចាត់ទុក ខែមួយ គឺជាការចាប់ផ្ដើមនៃឆ្នាំ ដែល​ជាទីតាំង​នៃ​ពេលវេលា។

ទេវកថា៖

យោងទៅតាម រឿងនិទាន និងរឿងព្រេង ការ​ចាប់​ផ្ដើមនៃពិធីបុណ្យចូលឆ្នាំចិន បាន​ផ្ដើម​ឡើង​ជាមួយ​ការវាយប្រយុទ្ធ ប្រឆាំងជាមួយ សត្វក្នុងទេវកថា មាន​​ឈ្មោះ​ថា នៀន មានន័យថាឆ្នាំ ជាភាសាចិន។ នៅថ្ងៃទីមួយ ក្នុងឆ្នាំថ្មី នៀន​បានមក​កាប់​សំលាប់​ពួកបសុសត្វ សូម្បីតែអ្នកភូមិក៏ដោយ ជាពិសេសគឺពួកក្មេងៗ។ ដើម្បី​ការពារខ្លួន ពួកអ្នកភូមិ បាន​ដាក់ចំណី​អាហារ​នៅមុខផ្ទះ​របស់​ពួកគេ​ជារៀងរាល់​ដើមឆ្នាំ។ គេមានជំនឿថា បន្ទាប់ពីនៀន បានស៊ីចំណីអាហារ ដែល​ពួកគេដាក់​ឲ្យរួចហើយ វានឹងមិនធ្វើបាប កាប់សម្លាប់ប្រជាជនទៀតទេ។ គ្រាមួយ អ្នក​ភូមិ​បាន​ឃើញ​នៀន មានភាពភ័យខ្លាច ជាមួយនឹងក្មេងៗ ដែល​ស្លៀក​ពាក់ព​ណ៌​ក្រហម​។ រួចហើយ អ្នកភូមិក៏នាំគ្នាយល់ថា នៀន ខ្លាចពណ៌ក្រហម។ ហេតុនេះ​ហើយ នៅពេលដែលឆ្នាំថ្មីមកដល់ អ្នកភូមិនាំគ្នា បំពាក់គោមពណ៌ក្រហម និងបិទ​ក្រដាស​ពណ៌ក្រហម នៅតាមទ្វារ និងបង្អួចផ្ទះរៀងៗខ្លួន។ អ្នកភូមិ ក៏បានប្រើផាវ ដើម្បីបណ្ដេញ នៀន ឲ្យទៅឆ្ងាយផងដែរ។ បន្ទាប់ពីពេលនោះមក នៀន ពុំបាន​មក​​ក្នុង​ភូមិម្ដងទៀតឡើយ។ នៅចុងក្រោយ ហុងជុនឡាវស៊ូ ជាព្រះសង្ឃ​សាសនា​តាវ​បុរាណម្នាក់ បានចាប់សត្វ នៀន នោះ។ សត្វ នៀន ក៏ខ្លាចទៅជា យានជំនិះ របស់​ព្រះសង្ឃហុងជុនឡាវស៊ូ ទៅ។ អត្ថបទ៖ វិគីភីឌា

អានផងដែរ៖

About these ads
  1. #1 by kh2kh on ខែ​កុម្ភៈ 2, 2011 - 12:10 ព្រឹក

    សួស្តី​ឧត្តម
    អត្ថបទ​គួរ​ឱ្យ​ចាប់​អារម្មណ៍​មែន។
    ឧត្តម​ថា​ចិន​មាន​ច្រើន​ប្រភេទ​:
    ចិនប៉ិប៉ិ ចិនខិ ចិន​កំពត ចិនទីជីវ ចិនកាតាំង ចិនអ្នក​ផ្សារ ចិន​កាប់ជ្រូក​ ឬ​ចិន​សល់​ពីសង្គម ចិន ម៉ោ​ ថ្មី …។
    តើ​ឧត្តម​អាច​អោយ​ន័យ​ឬ ពណ៌នា ប្រភេទ​និមួយៗ អោយ ខ្ញុំ ផង?
    នេះ​ជា​សេចក្តី​​ចង់​ដឹង​តែ​ប៉ុណ្ណោះ។
    អរគុណឧត្តម

  2. #2 by ឧត្តម on ខែ​កុម្ភៈ 2, 2011 - 10:26 ព្រឹក

    បងអើយ ញុមមិនដឹងពន្យល់មិចទេបង! ហេហេ បើអត់ចេះអីម៉ាម៉ាត់! គ្រាន់តែដឹងថា ភាសានិងជនជាតិចិនមានច្រើនណាស់ រាប់រយមុខឯណោះ! ភាសាខុសគ្នាតិចៗតាមសំនៀងអ្នកស្រុកខុសៗគ្នា តែភាសាខ្លះក៏ខុសគ្នាឆ្ងាយដែរ!
    ប្រទេសចិនធំណាស់ ប្រជាជនក៏ច្រើន! គ្រាន់តែដឹងថា កុកងឺគឺពេញនិយម និងជាសកលជាងគេ បន្ទាប់មកគឺ កាតាំង ខិ ទីជីវ… សល់ពីហ្នឹងមានចិនកំពត ចិនត្រឡប់ត្រលុយអីហ្នឹង គឺចិនកាត់ខ្មែរ ខ្មែរកាត់ចិន បញ្ច្រាស់ចាកីចឹងទៅ!
    ទាល់តែស្វែងយល់ឲ្យខ្លាំងណាស់ ទើបដឹងច្រើនពីរឿងជនជាតិនិងភាសាចិននោះ!
    ខ្ញុំដឹងតែប៉ុណ្នឹង មិនដឹងខុសឬត្រូវទេ!

  1. សែនក្បាលទឹក ឬភ្ជុំចិន « តៀម​កាហ្វេ
  2. សែនក្បាលទឹក ឬភ្ជុំចិន « PhnomPenhLives

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: