រឿងរ៉ាវ “កោះត្រល់” ​ដែល​អ្នក​មិនទាន់​​បាន​ដឹង

ខ្ញុំ​បាន​អាន​អត្ថ​បទ​ដែល​និយាយ​អំពី “​កោះត្រល់” ឬវៀតណាម​ហៅថា “កោះ​​ភូកុក” ​(Phu Quoc)។ វា​មាន​ចំណុច​ច្រើន​ដែល​ខ្ញុំ​មិន​បាន​ដឹងពីមុន​មក។

ប្រេកង់ប្រវត្តិ​សាស្ត្រ​បាន​ដើរ​ទៅមុខជិត​១០០ឆ្នាំទៅហើយ​ និង​ដោយ​គ្មាន​ថ្ងៃត្រឡប់។ អ្វី​ដែល​សំខាន់​នោះ គួរ​យើង​​បើក​ចំហរ​ខួរក្បាល​ចងចាំបទ​ពិសោធនៃ​ប្រវត្តិសាស្ត្រ​នេះ ហើយ​ដើរ​ជៀស កុំ​ឲ្យ​ជាន់ស្រមោល​ដ៏​អាក្រក់នេះ​ជាថ្មីទៀត។

ប្រវត្តិ​កោះ​ត្រល់​ត្រូវ​បាន​គេ​បញ្ចូល​ក្នុង​កម្មវិធីសិក្សាក្រសួង​អប់រំ

ភូមិ​​សាស្ត្រ​​កោះ​ត្រល់ ​នៃ​ដែន​សមុទ្រ​កម្ពុជា ដែល​ដើម​ឡើយ​ជា​កោះ​ប្រវត្តិ​សាស្ត្រ​​​នៃ​​ប្រ​​ទេស​កម្ពុជា​ ​បាន​ត្រូវ​កត់​ត្រា​​ដាក់​ចូល​ក្នុង​សៀវ​ភៅ​សិក្សា​​​សង្គម​ថ្នាក់ទី​៨​នៃ​ ការ​បោះ​​ពុម្ព​​​ផ្សាយ​​​​​ឆ្នាំ​២០១១​​​ របស់​ក្រសួង​អប់​រំ ​យុវជន​ និង​កីឡា​​​​ គឺជា​ការ​បង្កើត​បាន​នូវ​ការ​​​រំលឹក​ឡើង​វិញ ​ពី​ប្រវត្តិ​​​កោះ​​សមុទ្រ​ដ៏​ធំ​​មួយ​​នេះ ​ធ្លាប់​ស្ថិត​​នៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​កម្ពុជា​កាល​ពី​សម័យ​រាជា​​​ ណា​​ចក្រ​​មុនៗ គឺ​នៅ​មុន​ការ​​ចូល​មក​ដាក់​នឹម​ត្រួត​ត្រា​របស់​អតីត​អាណា​និគម​​បារាំង​​ នៅ​ឆ្នាំ​​​១៨៦៣​​។នៅ​​ក្នុង​​សៀវ​​ភៅ ​​សិក្សា​​សង្គម​​របស់​​សិស្ស​​ថ្នាក់ទី​៨​ នៅ​ទំព័រ​​ទី៣​​ បាន​​​សរ​សេរ​​ថា តំបន់​​​មាត់​​សមុទ្រ​ តំបន់​​នេះ​​ស្ថិត​​នៅ​​ប៉ែក​​និរតី​ប្រទេស​កម្ពុជា ​មាន​ខេត្ត​​កោះកុង​ ខេត្ត​​ព្រះ​សីហនុ​ ខេត្ត​កែប​ និង ​ខេត្ត​កំពត​ ហើយ​ចែក​ចេញ​ជា​បី​ផ្នែក ​មាន​ទំនាប​ឆ្នេរ ឆ្នេរ ​និង​​​ឈូង​ និង​មាន​​ប្រវែង​ ៤៤០​គីឡូ​ម៉ែត្រ ​ពី​​តំបន់​ចាំ​​យាម​​ព្រំដែន​ថៃ ​ដល់​ហាទៀង​ព្រំដែន​​ប្រទេស​វៀត​​ណាម​។ ឈូង​​សមុទ្រ​​កម្ពុជា​សំបូរ​ដោយ​ប្រជុំ​កោះ ​​ដូច​ជា ​កោះ​កុង ​​កោះ​រ៉ង់​ កោះរង់​សន្លឹម​ កោះ​ថ្មី ​កោះ​ទន្សាយ ​កោះ​តាង ​កោះ​ពូលូវៃ​ ហៅ​កោះ​អាចម៍​សេះ​​ជា​ដើម។​ ​ប៉ុន្តែកោះ​ត្រល់​ ជា​កោះ​ភ្នំដ៏​ធំ​មួយ​នៅ​បាំង​ពី​មុខ​ខេត្ត​កំពត ​ដែល​ពី​ដើម​ឡើយ​ជា​ផ្នែក​​មួយនៃ​ទឹក​ដី​ខ្មែរ ​បច្ចុប្បន្ន​​​នេះ​ បាន​​កាន់​​កាប់​ដោយ​​ប្រ​ទេស​​វៀត​​ណាម ​ដែល​ភាសា​​វៀត​​ណាម​ ហៅ​ថា​ កោះ​​ភូកុក ​(Phu Quoc) ​។

ប៉ុន្តែ​ប្រវត្តិ​សាស្ត្រ​មិនបាន​វិលទៅ​រក​អតីត​កាល​នោះ​ទេ ​គេ​ថាកង់​រទេះ​វិល​បាន​​ក៏​អា​ស្រ័យ​​ ​​លើ​ការ​ទាញ​របស់​សត្វ​ពាហនៈ​។ ការ​​កាត់​​កោះ​​ត្រល់​​ចូល​​ក្នុង​​ទឹក​​ដី​​កូ​សាំង​​ស៊ីន​ គឺ​​ជា​​​ការ​​​ទទួល​ខុស​​ត្រូវ​​មួយ​​របស់​​អាណា​​និគម​​​បារាំង ​ដែល​​​ក្រោយ​​មក ​វា​បាន​ក្លាយ​ជា​របស់​​វៀត​​ណាម​​ដោយ​ជៀស​​មិន​​រួច ​គឺ​​ដោយ​​សារ​តែ​​អតីត​​អាណា​និគម​​នេះ ​បាន​កាត់​ដោយ​​ជាមួយ​នឹង​​ទឹក​ដី​កម្ពុជា​​ក្រោម​កាល​ពីថ្ងៃ៤ ខែ​មិថុនា ឆ្នាំ​១៩៤៩​។

លោក​ សឺន​ ស៊ូប៊ែរ្តិ៍​  អ្នក​​នយោបាយ​ខ្មែរ​ម្នាក់ ​មក​ពី​គណ​បក្ស​សិទ្ធិមនុស្ស ​និង​​ជា​អ្នក​វិភាគ​​ខាង​​ប្រវត្តិ​​សាស្ត្រ​ខ្មែ​រ​មួយ​​រូប ​​មិន​​បាន​​ស្ដី​បន្ទោស​មក​​លើ​​មេដឹក​នាំ​ខ្មែរ​គ្រប់​ជំនាន់​ទេ​ តែ​​គាត់​​​ថា​គឺជា​​កាតព្វ​​កិច្ច​មួយ​​របស់​ប្រទេស​អាណា​និគម​បារាំង ​​៖” ​មែន​ទែនទៅ​ចៅ​ហ្វាយ​ស្រុក​​នៅកំពត​ សូម​អោយ​បារាំង​​ជួយ​មើល ព្រោះ​ពីខ្មែរ​ទៅ​ពិបាក​ជិះ​ការណូត​អី​ទៅ ​ជិះទូក​ទៅ​ម្ល៉ោះ​​ហើយ​​អោយ​បារាំង​ជួយ​មើល​កោះ​ហ្នឹង​ បារាំង​ហ្នឹង​វា​បាន​ដាក់​ចូល​ទៅក្នុង​​រដ្ឋ​បាល​កូសាំង​​ស៊ីន​ ដល់​ឆ្នាំ​១៩៤៩​ បារាំង​ផ្ដល់​កូសាំង​ស៊ីន​ទៅ អធិរាជ​បាវដាវ​​ភ្ជាប់​តាំង​ពី​កោះ​ត្រល់​ហ្នឹង​ទៅ​”​។

បើនិយាយ​ពី​ប្រវត្តិ​​​សាស្ត្រ​របស់ទឹក​ដី​កម្ពុជា​ កោះ​ត្រល់​ពិត​​ជា​​ផ្នែក​​មួយ​​របស់​​កម្ពុជា​ យ៉ាង​​​ពិត​​ប្រាកដ ​ប៉ុន្តែ​ភាព​មិន​ច្បាស់​លាស់​បាន​កើត​ឡើង​នៅ​ពេល​​អាណា​និគម​បារាំង​​​បាន​ ​​កាត់​​​តំរឹម​​ខ្សែ​ព្រំដែន​​ទឹក​​សមុទ្រ​​ជាមួយ​​ដែន​​ដី​​កម្ពុជា​ក្រោម ​គេ​ហៅ​ថា ​តំបន់​កូសាំង​ស៊ីន​ទៅ​អោយ​វៀត​ណាម​ ។

ប៉ុន្តែ ​បើ​វិល​ទៅ​រក​សម័យ​កាល​ស្ដេច​អង្គ​ឌួង ​រហូត​មក​ដល់​​​សម័យ​កាល​របស់​​អតីត​​ព្រះ​​មហា​​ក្ស​​​ត្រ​​ព្រះ​​នរោ​ត្តម សីហនុ​ កាល​ពី​ក្នុង​ទសវត្ស ​១៩៦០​ ព្រះ​អង្គ​​មិន​​ដែល​បាន​ទទួល​​ស្គាល់​ទាំង​ស្រុង​ថា ​កោះ​ត្រល់​គឺ​ជា​​ផ្នែក​​មួយ​​របស់​​វៀត​ណាមនោះ​​ទេ​។ តែ​បើ​​​គិត​មក​​ដល់​ពេល​នេះ​  គឺ​កាន់​​តែ​ជ្រៅ​ប្រវត្តិ​សាស្ត្រ​ ពិត​ជា​មិន​វិល​ត្រឡប់​​ក្រោយ​​​វិញ​ឡើយ​។ ការ​​​គ្រប់​​​​គ្រង​កោះ​ត្រល់ ​ដោយ​ប្រទេស​វៀត​ណាម​ គឺ​នៅ​តែ​ជា​​កំហុស​​របស់​​អាណា​និគមបារាំង ​​និង​មេដឹក​នាំ​ខ្មែរ​ជំនាន់​មុនៗ​ ។

លោក ​ សុខ ​ទូច ​បណ្ឌិត​​វិទ្យាសាស្ត្រ​ខាង​នយោ​បាយ​មាន​ប្រសាសន៍​ថា ​បើ​គិត​ទៅ​​អតីត​​កាល ​គឺជា​ការ​ទទួល​​ខុស​ត្រូវរួម​គ្នា​ទាំង​អាណា​និគម​បារាំង ​ក៏​ដូច​មេដឹក​នាំ​ខ្មែរ​ជំនាន់​​មុន​៖ “​ការបាត់​បង់​នេះ​​ ហៅ​ថា​​ពពួក​​តាម​ដែល​ខ្ញុំ​ដឹង​វា​ក្លាយ​ជា​ឈ្មោះ​វៀតណាម​ទៅ​ហើយ​​ ខេត្ត​​ច្រើន​ឯទៀត​​ដែល​​ប្រែ​​ក្លាយ​​ជា​​​ខេត្ត​​ខ្មែរ​ ខេត្ត​ឃ្លាំង​អី​ហ្នឹង​​ទៅ​ជា​​ខេត្ត​ឈ្មោះ​វៀត​ណាម​ នេះ​ជា​​​ប្រវត្តិសាស្ត្រ​មួយ​​ ប្រវត្តិសាស្ត្រ​នេះ​គឺ​ជា​ការ​ជូរ​​ច​ត់​​សំរាប់​​អ្នក​ដឹក​​នាំ​​ ជំនាន់មុនៗ​ដែល​លោក​​មិន​បា​នដោះ​ស្រាយ​រឿង​នេះ​អោយ​បាន​ជ្រះ​ស្រឡះ​ មុន​នៃ​ការ​បណ្ដេញ​អាណា​និគមបារាំង​”​។​ ​

កោះ​​ត្រល់ ​ដែល​វៀត​ណាមហៅ​ថា ​កោះ​ភូកុក​ វា​មាន​ទំ​ហំ​​​ដី​ ៥៧៤​គីឡូ​​ម៉ែត្រ​​ការ៉េ។ បើ​​តាម​​គេហ​ទំព័រ​ Wiki​pedia​ ​​​អន្តរ​ជាតិ ​​វា ​ស្ថិត​នៅ​ក្នុង​ទឹក​​ដី​​ភូមិ​​សាស្ត្រ ​ខេត្ត​​គៀង​​អាង​ប្រទេស​​វៀត​​ណាម។​ វា​​ជាតំបន់ទេសចរណ៍​ ដ៏​​មាន​​ប្រជា​​ប្រិ​យ​ភាព​​​របស់​​វៀត​ណាម។ វា​សម្បូរ​ដោយ​ ត្រី​ និង​ ជា​​សំបុក​​ចំការ​ម្រេច​របស់​ប្រជាជន​វៀត​ណាម។ ​កោះ Phu Quoc បាន​ក្លាយ​ជា​ដែន​ទឹក​​ប្រវត្តិ​​សាស្ត្រ​របស់​វៀត​ណាម​នេះ ​បើ​តាម​ផ្ទាំងសីលា​​វត្ត ​Cau​ វៀត​ណាម ​នៅ​​ឆ្នាំ​​១៩៣៧​ ។ ​កាល​​ពី​ក្នុង​សង្គ្រាម​វៀត​ណាមនៅ​ឆ្នាំ​១៩៧៣​  កោះ​នេះ​​បាន​​ក្លាយ​​ជាជំរុំ​ឃុំ​អ្នក​ទោស​ដ៏​ធំ​​បំផុត​​របស់​​វៀត​ណាម​ ខាង​ត្បូង​។

សំរាប់​​​លោក វ៉ា គឹមហុង ​ប្រធាន​​គណ​កម្មា​ធិការ​​ព្រំដែន​​កម្ពុជា​ ក៏​មាន​ប្រសាសន៍​ថា ​អគ្គ​ទេសា​​ភិបាល​បារាំង​កាល​ណោះ​ បាន​យ​កមក​​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន ​នៅ​ឆ្នាំ​១៩៣៩​ ​ហើយ​ក្រោយ​​មក​កាត់​ទៅ​អោយ​វៀត​ណាម​​តាម​រយៈ​ទឹក​ដី​កូសាំង​ស៊ីន​៖ “ដូច្នេះ​តាំងពី​ឆ្នាំ​​១៩៤៩ បារាំង​ដាក់​អោយ​ភ្ជាប់​ខេត្ត​ហាទៀង​ តាំង​ពី​១៩៤៩​ មក​ដល់​ឥឡូវ​​យើងអត់​ដែល​មាន​​ពេល​​​ជជែក​ដេញ​ដោល​អោយ​ស៊ី​ជំរៅ​ទេ​​ រហូត​ដល់​១៩៦៤​ព្រះ​ករុណា​​ដាក់​​ផែនទី​ទៅ​អោយ​​អង្គការ​សហប្រជាជាតិ​​ អោយ​ប្រទេសជិត​ខាង​​ទទួល​ស្គាល់​ យើង​ដាក់​ខ្សែ​ ប្រ៊ីយេ​ អគ្គ​ទេសាភិបាល​​ ថា​អោយ​កោះ​ត្រល់​នៅ​ក្រោម​ការគ្រប់​គ្រង​​ហាទៀង​ ហ្នឹង​កំពុងទាម​ទារ​​រឿង​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ ​វៀតណាម។ វៀតណាម​គេអត់ព្រម​ទេ គេ​​អត់​ឆ្លើយ​ទេ​​”​។​

បើ​​តាម​គេហ​ទំព័រ​ Wikipedia​ ​អន្តរជាតិ​នៅ​ថ្ងៃ​ទី​១​ ខែឧសភា ឆ្នាំ​១៩៧៥​ កង​ទ័ព​ខ្មែរ​ក្រហម ​បាន​ចូល​​វាយ​​​លុក​ហើយ​​បាន​កាន់​កាប់កោះ​នេះ ​ប៉ុន្តែ​ភ្លាមៗ​នោះកង​ទ័ព​វៀត​ណាម​បាន​ចូល​​ដណ្ដើម​​កា​ន់​​កាប់​បាន​វិញ​ ។

លោក ​ រ៉ុង ឈុន ​សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​​មើល​កម្ពុជា ​និង​ជា​ប្រធាន​សមាគមគ្រូ​បង្រៀន​​​កម្ពុជា​​​ឯករាជ្យ​ មាន​ប្រសាសន៍​ថា​ ជា​ការ​ល្អអ្វី​​ជា​ប្រវត្តិ​សាស្ត្រ​ គឺ​ត្រូវតែ​អោយ​ កូន​ខ្មែរ​​បាន​​ដឹង​​នោះ​​ បើ​ទោះ​​បី​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ក៏​ដោយ​​៖ ”តាម​ការពិត​ប្រវត្តិ​សាស្ត្រ​​គឺ​ជា​មុខ​វិជ្ជា​ពិត​ ហើយ​ខ្ញុំ​​គិត​ថា​អ្វីដែល​ក្រសួង​​លើក​ឡើង​ដាក់​បញ្ចូល​​ក្នុង​កម្មវិធី​ សិក្សា​​អប់​រំ​​​ និយាយពី​បញ្ហា​​​ ប្រវត្តិ​កោះ​ត្រល់​​ ដែល​ជា​កោះ​របស់​ខ្មែរ ហើយ​បាន​ចូល​ក្នុង​សៀវភៅ​​សិក្សា​ប្រវត្តិ​សាស្ត្រ​ ​យើងគិត​ថា​ចង់អោយ​កូន​ខ្មែរ​បា​នដឹង​ឮស្វែង​យល់​អំពី​ប្រវត្តិ​សាស្ត្រ​ ​​អំពី​កោះ​ត្រល់​”​។​

យ៉ាង​ណា​ក៏ដោយ​គេ​ថា ​រឿង​រ៉ាវ​ប្រវត្តិ​សាស្ត្រ​នៃ​ដែន​ទឹក​សមុទ្រ​កោះ​ត្រល់ ​​ដែល​​វៀត​​ណាម​ ហៅ​ថា​ កោះភូកុក​ វា​​បាន​​ដើរ​​ឆ្ងាយ​​ជិត ១០០​ឆ្នាំ ​ទៅ​ហើយ​បើ​យើង​ក្រលែក​ទៅ​រក​​អតីត​​កាល​គឺ​សែន​ឆ្ងាយ​សន្លឹមដូច​ជើង​មេឃ ​តែ​បើ​តាមសៀវ​ភៅ​​សិក្សា​​សង្គមថ្នាក់​ទី​៨​ នៃ​​​ក្រសួង​​អប់រំ​​ប្រទេស​​កម្ពុជា ​កោះ​ត្រល់ ​ឬកោះ​​ភូកុក​ គឺជា​កោះ​ភ្នំដ៏​ធំមួយ​នៅ​បាំង​​​ពី​​មុខ​​​ខេត្ត​​កំពត​។ បើ​យ៉ាង​ណា​ប្រវត្តិ​សាស្រ្ត​បាន​រំកិល​ទៅ​មុខ​គ្មាន​ពេលឈប់​ឡើយ​៕​ អត្ថបទរបស់ VOD

————————————————

Related Articles

About these ads
  1. #1 by ភារម្យ on ខែតុលា 24, 2011 - 10:33 ល្ងាច

    :(

  2. #2 by ក្មេងស្រែ on ខែតុលា 25, 2011 - 10:19 ព្រឹក

    Great once! there will never be “Koh Trol” any more, starting to learn to call it as “Phu coc”!

  3. #3 by ឧត្តម on ខែតុលា 25, 2011 - 10:54 ព្រឹក

    អ្វី​ដែល​គួរ​ឲ្យព្រួយបារម្មពេលនេះ មិន​មែន​ជា​ការទាមទាយកមកវិញ​នូវ​កោះ​ដ៏ធំមួយ​នេះទេ តែជាដែនសមុទ្រដ៏ធំល្វឹងល្វើយ​ និង​សម្បូរ​ដោយ​សម្បត្តិធម្មជាតិ​មហាសាល។

  4. #4 by ស្រីពៅ​ on ខែតុលា 25, 2011 - 2:45 ល្ងាច

    :cry:

  5. #5 by ស្រុកស្រែ on ខែតុលា 25, 2011 - 6:35 ល្ងាច

    សង្ស័យតែថ្ងៃក្រោយទៅ កម្ពុជាយើង​នឹង​លែង​មាន​ផ្លូវ​ ​សំរាប់​កប៉ាល់​ធ្វើ​នាវាចរ​ចេញចូល​តាម​ច្រក​កំពង់សោម​ទៀតផង​ក៍មិនដឹង។ ខ្ញុំធ្លាប់​បាន​ទៅ​លេង​កោះនេះ​​(​ជាទេសចរណ៍) កាលពី​បីឆ្នាំមុន។ ខ្ញុំមាន​គំរោង​ថា នឹង​ទៅ​លេង​កោះ​នេះ​ម្តងទៀត​នៅ​ពាក់កណ្តាល​ខែ​ក្រោយ​នេះ។

    • #6 by ឧត្តម on ខែតុលា 25, 2011 - 8:10 ល្ងាច

      បើអាចផ្តល់ឱកាស ឲ្យខ្ញុំសុំទៅផងបង!

  6. #7 by ប្រុសៗលេងខ្លួន on ខែតុលា 25, 2011 - 9:57 ល្ងាច

    កោះត្រល់ខ្ញុំធ្លាប់ទៅលេង ក្រៅពីជនជាតិវៀតណាម មានចិននឹងខ្មែរ តែខ្មែរតិចណាស់។ រំលឹករឿងចាស់ ធ្វើឲ្យខ្ញុំស្រណោះណាស់! កោះត្រល់ធំជាងកោះ Singapour ។កោះត្រល់មានកំពូលភ្នំ99​កំពូល​បើមើលពីកើតទៅ។​គេរកស៊ីនេសាទ​នឹងដាំម្រេច ហើយប៉ុន្មានឆ្នាំនេះទេសចរណ៏ដុះដូចផ្សិត។ ពីសត្វព្រៃខ្លះច្រើនហែលឆ្លងពីបូកគោ ទៅកោះ,,,​មានក្រពើ តែអត់ខ្លា ច្រើនបំផុតជ្រូកព្រៃ។ វីឡា អគារដុះដេរដាសតាមសមុទ្រ,,,សម្លឹងមើលកោះត្រល់ពីភូមិក្ដាតនៅកំពត​ គួរឲ្យស្រណោះ!

  7. #9 by taratana on ខែតុលា 26, 2011 - 8:46 ព្រឹក

    តើជាការពិត ?

    • #10 by ឧត្តម on ខែតុលា 26, 2011 - 9:44 ព្រឹក

      សុទ្ធតែពាក្យអ្នកធំនិយាយ គួរតែជឿទៅ!

  8. #11 by monyrinataro on ខែតុលា 26, 2011 - 11:27 ព្រឹក

    បានទៅហើយ កុំភ្លេចទៅស៊ើបការណ៍រំដោះអតីតទឹកដីយើងត្រឡប់មកវិញផង!

    • #12 by ឧត្តម on ខែតុលា 26, 2011 - 11:35 ព្រឹក

      ចឹងល្បងឯង ដើររើសទ័ព្ទទៅ!

      • #13 by Nataro on ខែវិច្ឆិកា 12, 2012 - 4:09 ល្ងាច

        ដូចមិនបានទេ ខ្លាចតែគេចោទថាក្បត់ជាតិ ព្រោះតែដកបង្គោលព្រំដែនដែលមិនស្របច្បាប់នោះទៀត បើរើសទ័ពទៀតនោះ ម្ដឹងជាងលោកម៉ម សូណង់ដូប៉ុន្មានដងទេ។

  9. #14 by Vata You on ខែតុលា 27, 2011 - 1:27 ល្ងាច

    បាទល្បងៗ ទាល់តែវាយកអស់ទើបបានវាឈប់យកពួកអាសត្វ​នឹងសញ្ជាតិវាអាក្រកណាស់

  10. #15 by Lovepeehs05 on ខែតុលា 28, 2011 - 9:12 ព្រឹក

    បើមិនចូលចិត្តនយោបាយហើយ ក៏មិនចូលចិត្តគ្រប់គ្រងគេដែរ បើមិនចេះគ្រប់គ្រងហើយ វាតែងតែបាត់បង់ចឹងឯង ទោះបីខំប្រឹងប្រែងយ៉ាងណា ក៏មិនមានសង្ឃឹមដែរ! នេះបើសិនជាខ្មែរហ្នឹងបោះបង់នយោបាយទៅហើយនោះ !

  11. #16 by ផែនដី ខ្ញុំ on ខែកញ្ញា 22, 2012 - 3:55 ព្រឹក

    ខ្ញុំស្រក់ទឹកភ្នែកពេលបានសិក្សាអានអត្ថបទនេះ ស្តាយកោះរបស់ខ្ញុំណាស់ តើមាននរណាយកកោះនេះឲ្យខ្ញុំវិញបានទេ

  12. #17 by David on ខែមករា 7, 2013 - 10:24 ព្រឹក

    បាត់ហើយក៏បាត់ចុះ កុំទៅស្ដាយស្រណោះអីទៀត ។ នេះជាការបាត់ជាចម្រៀកៗ ខ្ញុំក្រែងថ្ងៃក្រោយត្រូវបាត់ទាំងដុលទេ ព្រោះទាំងធំទាំងតូចទាំងឬសទាំងធាងកំពុងពុលនឹងអំណាច ពុលនឹងការមានបាន ។ ធំពុលអំណាច តូចតាចពុលនឹងការអត់ឃ្លាន ។

  13. #18 by smileboy@gmail.com on ខែ​មីនា 30, 2013 - 10:10 ព្រឹក

    រាល់ការបាត់បង់សុទ្ធតែមានការសោកស្តាយ!​ មិនដឹងធ្វើយ៉ាងមេច!

  14. #19 by smileboy on ខែ​មីនា 30, 2013 - 10:13 ព្រឹក

    មែន!​ ហើយ

  15. #20 by smileboy on ខែ​មីនា 30, 2013 - 10:14 ព្រឹក

    រាល់ការបាត់បង់សុទ្ធតែមានការសោកស្ដាយ​ ធ្វើយ៉ាងមេចទៅ!

  16. #21 by Chaysovongyou on ខែកក្កដា 6, 2013 - 4:47 ល្ងាច

    យើងគួរតែនាំគ្នាជួយថែរក្សាកុំអោយបាត់បង់ទៀតណា កុំអោយដូចពាក្យចាស់ពោលថា “ប្រហែសបាត់ ប្រយ័ត្នគង់” ហើយយើងគួរតែនាំគ្នាទម្លាក់អ្នកដឹកនាំចាស់ចោលហើយដំឡើងអ្នកថ្មីដើម្បីអោយប្រទេសជាតិយើងរីកចំរើនផងបើកូនខ្មែរទាំងអស់គ្នាឃើញហើយសូមមានមតិបន្ថែមយើងនឹងជួយគ្នាតំឡើងអ្នកថ្មីកុំភ្លេចណាអ្នកទាំងអស់គ្នា។

  17. #22 by Pisey on ខែមករា 13, 2014 - 2:29 ល្ងាច

    អត្ថបទនេះល្អណាស់ គួរសិក្សានិងស្វែង

  18. #23 by net on ខែ​មីនា 16, 2014 - 12:51 ល្ងាច

    យើងត្រូវការពារអ្វីដែលនៅសល់កុំឲ្យបាត់ទៀត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: