ការជំនុំជម្រះទោសអតីតមេដឹកនាំជាន់ខ្ពស់នៃរបបវាលពិឃាតខ្មែរក្រហម ដែលគេរង់ចាំយុត្តិធម៌ជាងបីទសវត្សរ៍នេះ បានចាប់ផ្តើមហើយកាលពីថ្ងៃច័ន្ទ។ ក្នុងសំនុំរឿង ០០២នេះ មានជនជាប់ចោទចំនួន៤នាក់គឺ នួន ជា បងធំទី២ ខៀវ សំផន ប្រមុខរដ្ឋ អៀង សារីរដ្ឋមន្ត្រីការបរទេស ចំណែកលោកស្រីអៀងធារិទ្ធ អតីតរដ្ឋមន្ត្រីសង្គមកិច្ចការងារត្រូវតុលាការសម្រេចថាមិនអាចកាត់ទោសបានដោយសារជំងឺបាត់ការចងចាំ។
អ្នកទាំងនោះ ត្រូវតុលាការដែលចូលរួមដោយអ.ស.ប ចាប់ផ្តើមជំនុំជម្រះទោសពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាដើម ដែលមានពលរដ្ឋជិតពីរលាននាក់ត្រូវស្លាប់ដោយទារុណកម្ម ការបង្អត់អាហារ ការបង្ខំឲ្យធ្វើការហួសកម្លាំង ការរំលោភផ្លូវភេទ ការសម្លាប់រង្គាលក្រៅច្បាប់និងឧក្រិដ្ឋកម្មផ្សេងៗទៀត។ ក្រុមខ្មែរក្រហមទាំងនេះត្រូវគេចោទថាបានប្រព្រឹត្តការសម្លាប់រង្គាល កាលពីចន្លោះ ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
សម្រាប់ជាទស្សនៈរបស់ខ្ញុំផ្ទាល់ ខ្ញុំមិនដែលគាំទ្រឲ្យមានសាលាក្តីនេះទាល់តែសោះ ដោយសំអាងលើហេតុផល៣យ៉ាង៖
១-មិនយុត្តិធម៌ចំពោះជនរងគ្រោះ
វាមិនអាចរំសាយកំហឹងឈឺចាប់របស់ជនរងគ្រោះទាំងអស់នោះបានទេ ទោះបីតុលាការកឃើញកំហុសហើយកាត់ទោសជនជាប់ចោទទាំងនោះដោយទោសកម្រឹតណាក៏ដោយ។ យើងមើលលើសំណុំរឿង០០១ ជំនុំជម្រះទោសលើ កាំង ហ្គេចអ៊ាវ ហៅ ឌុច ប្រធានគុកទួលស្លែង ដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់គុក៣៥ឆ្នាំ ឬស្ទើរមួយជីវិតទៅហើយនោះ តើមានជនរងគ្រោះប៉ុន្មាននាក់និយាយថា យុត្តិធម៌ នោះ?
បើតាមកំហឹងឈឺចាប់របស់ជនរងគ្រោះទាំងនោះ លុះត្រាតែកាប់ចិញ្ច្រាំ ជនជាប់ចោទទាំងនោះ រាប់ម៉ឺន រាប់លានកំបិត ហើយឲ្យសេះប្រាំបំបែកសាកសព ទើបសមតាមចិត្តប្រាថ្នារបស់ពួកគេ(ជនរងគ្រោះ) ឬប្រហែលជាមិនអាចរំសាយកំហឹងរបស់ពួកគាត់បានទាំងអស់ផង។ ប៉ុន្តែក្នុងមាត្រាទី៣៤ កម្ពុជាគ្មានទោសប្រហាជីវិតនោះទេ ទោះបទល្មើសកម្រិតណាក៏ដោយ។
២-មិនយុត្តិធម៌ចំពោះជនជាប់ចោទ
ថ្លែងប្រាប់សាលាក្តីខ្មែរក្រហម កាលពីថ្ងៃអង្គារម្សិលម៉ិញនេះ អស់រយៈពេលជាងមួយម៉ោង លោកនួន ជា បានវាយប្រហារប្រទេសវៀតណាមស្ទើរតែមិនដាច់ពាក្យ ដោយលោកបានចោទប្រកាន់ថា ប្រទេសវៀតណាមមានបំណងលេបទឹកដី ឈ្លានពាន និងបំបាត់ពូជសាសន៍កម្ពុជា។ កត្តាដែលប្រទេសវៀតណាម មានមហិច្ឆតាគ្រប់គ្រងត្រួតត្រាប្រទេសកម្ពុជា និងប្រទេសឡាវ ដោយសារតែវៀតណាម មានគំនិតជាតិធំ ឬហៅថាលទ្ធិជាតិនិយម ដែលលទ្ធិនេះ ត្រូវបានអនុវត្តទៅលើប្រទេសតូចៗ ប្រជាជនតិច ទន់ខ្សោយ និងមើលងាយមើលថោកប្រទេសតូចតាច។
«វៀតណាមប្រកាន់យកនូវលទ្ធិឈ្លានពាន វាតទីលេបទឹកដីបំបាត់ពូជសាសន៍។ វៀតណាមលោភលន់អំណាច និងផលប្រយោជន៍ ខាងសេដ្ឋកិច្ច ឬហៅថាផលប្រយោជន៍និយមឬអំណាចនិយម។ ចាប់តាំងជាសហព័ន្ធឥណ្ឌូចិន ដោយនៅក្រោមការត្រួតត្រារបស់ប្រទេសវៀតណាម តាមរូបភាពមិត្តភាពពិសេស និងគំនិតធ្វើរាមច្បងនៅក្នុងប្រទេសអាស៊ាន ក៏វៀតណាមនៅមានមហិច្ឆតានេះដែរ»។
ដោយបានធ្វើការរៀបរាប់យ៉ាងវែង ទាំងការបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិន នៅក្នុងឆ្នាំ១៩៥១ រហូតដល់របបខ្មែរក្រហម លោកនួន ជា ក៏បានទាញយកទឡ្ហីករណ៍ជាក់ស្តែងមួយ នៅក្នុងពេលបច្ចុប្បន្ននេះ បន្ទាប់ពីប្រទេសវៀតណាម បានបង្កើតសមាគមរបស់ខ្លួនចំនួន២៤ខេត្តក្រុង នៅក្នុងប្រទេសកម្ពុជា។ លោកនួន ជា បានបញ្ជាក់ថា ការបង្កើតសមាគមនេះ មានសាខាដឹកនាំធ្វើសកម្មភាពនយោបាយ សេដ្ឋកិច្ច យោធា និងមនោគមវិជ្ជា នៅតាមខេត្ត ដែលនេះគឺជាយុទ្ធវិធីពស់ថ្លាន់ រឹតកូនឈ្លូសឲ្យទន់ឆ្អឹង រួចហើយលេបតែម្តង។
«កត្តាវៀតណាមគឺជាបច្ច័យមួយសំខាន់ ដែលបង្កឲ្យមានការច្របូកច្របល់នៅក្នុងប្រទេសកម្ពុជាប្រជាធិបតេយ្យ ពីឆ្នាំ១៩៧៥ ដល់ខែមេសា ឆ្នាំ១៩៧៩»។
——-
ខាងលើនេះគឺគ្រាន់តែជាការរៀបរាប់របស់លោកនួនជាតែម្នាក់ប៉ុណ្នោះ ទោះបីជាហេតុផលពិតឬ ក្លែងក្លាយក៏ដោយ ខ្ញុំហ៊ាននិយាយថា មូលហេតុដែលនាំឲ្យមាន កម្ពុជាប្រជាធិបតេយ្យ គឺ មនោគមន៍វិជ្ជា តែមួយមុខគត់។ សួរថា តើនរណាជាអ្នកដាក់មនោគមន៍វិជ្ជា?
ក្នុងសេចក្ដីថ្លែងការណ៍តបនឹងការចោទប្រកាន់របស់សហព្រះរាជអាជ្ញា កាលពីព្រឹកម៉ិញ ខៀវ សំផន អាយុ ៨០ ឆ្នាំ ក៏បានហៅការចោទប្រកាន់មកលើខ្លួនថា ជាការចោទប្រកាន់ «ដោយស្មាន និងគ្មានភស្ដុតាង» ហើយបានសំអាងឡើងវិញថា ខ្លួនមិនបានដឹងពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងនោះទេ។ លោកថែមទាំងបានស្នើរឲ្យតុលាការ កោះហៅព្រះមហាវីរៈក្សត្រនរោត្តមសីហនុ ចូលតុលាការទៀតផង។
ជាក់ស្តែងណាស់ កម្ពុជាប្រជាធិប្បតេយ្យ មានឡើងដោយសារមនោគមន៍វិជ្ជា នយោបាយ ដូច្នេះបើចង់រកឃើញយុត្តិធម៌លុះត្រាតែហៅអ្នកនយោបាយជំនាន់នោះមកសាកសួរទាំងអស់ សូម្បីតែប៉ុលពតក៏ត្រូវគាស់ផ្នូរយកមកសួរដែរ ឬត្រូវហៅប្រទេសដែលជនជាប់ចោទទាំង៤ខាងលើចោទប្រកាន់ មានវៀតណាម អាមេរិក និងចិនថែមទៀត មកតទល់ជាមួយពួកគាត់។ មិនអាចធ្វើតាមការស្មាន និងគ្មានហេតុផលពិតប្រាកដដូចលោកខៀវសំផន បានស្រែកមែននោះទេ។ ប៉ុន្តែវាមិនអាចទៅរួចទេ ហើយក៏ជារឿងដែលគួរឲ្យអស់សំណើចបំផុត។
៣-មិនយុត្តិធម៌ចំពោះកម្ពុជា
សួរមួយម៉ាត់ឲ្យខ្លី តើពេលដែលខ្មែរសម្លាប់ខ្មែរ តើអង្គការសហប្រជាជាតិនៅឯណា?
ហេតុអីនៅពេលដែលខ្មែរបានសន្តិភាពហើយ អ្នកមានអំណាចទាំងឡាយលែងឈ្លោះគ្នាហើយ សម្របសម្រួលគ្នាហើយ ទើបឃើញអាមេរិក ឬអសប មកហៃអើកាត់ទោសខ្មែរ? ពេលខ្មែរសម្លាប់ខ្មែរ ហេតុអីអាមេរិកបិទភ្នែកមើលមិនឃើញ អង្គការសហប្រជាជាតិយកភ្នែកទៅទុកនៅឯណានៅពេលនោះ? អ្នកមិនអាចប្រើពាក្យថាមិនដឹងនោះទេ ព្រោះកម្ពុជាក៏ជាសមាជិកម្នាក់ដែរ។
វាមានរឿងតែម្យ៉ាងគត់ គឺពេលវេលាមិនទាន់សមស្របឲ្យអស់លោក (អសប) មានអាមេរិកជាដើម ទទួលបានផលប្រយោជន៍ពីកម្ពុជា ព្រោះកម្ពុជាគ្មានប្រេង គ្មានខ្លាញ់ មហិមាដូចអៀរ៉ាក់ ដូចលីប៊ី និងពិភពអារ៉ាប់ទាំងនោះ។
រឿងបរទេសកាត់ទោសខ្មែរ ពីរឿងខ្មែរសម្លាប់ខ្មែរ ខ្ញុំពិតជាឈឺចាប់ និងអៀនខ្មាសខ្លាំងណាស់ ព្រោះវាត្រូវបានផ្សព្វផ្សាយពាសពេញពិភពលោក។ វាមិនមែនជារឿងដែលត្រូវសាទរជាមួយការចាប់ផ្តើមសំណុំរឿង០០២ ឬ០០៣ ០០៤នោះទេ។
ប្រវត្តិសាស្រ្តខ្មែរជូរចត់ណាស់ ឲ្យតែខ្មែរឈ្លោះគ្នា នាំគ្នាទៅពឹងបរទេស។ មិនដែលឃើញលទ្ធផលល្អសោះ ក្រៅពីត្រូវកាត់ដី ឬកាត់បង់ផលប្រយោជន៍ទៅឲ្យគេនោះ។
បន្ថែម៖ នយោបាយត្រូវដោះស្រាយដោយនយោបាយ។ អសប សមល្មមរើតុលាការនេះលក់តុលក់កៅអីចែកលុយគ្នាចាយទៅ។ កម្ពុជាមិនត្រូវការតុលាការអត់បានការនេះទេ!
————————————
Related Articles:

#1 by ក្មេងស្រែ on ខែវិច្ឆិកា 24, 2011 - 10:35 ព្រឹក
ស្នៀងគេប៉ុណ្ណោះ!
#2 by សុផាត on ខែវិច្ឆិកា 24, 2011 - 10:38 ព្រឹក
ខ្ជិលអានណាស់
#3 by ឧត្តម on ខែវិច្ឆិកា 24, 2011 - 11:21 ព្រឹក
ព្រោះវាគ្មានប្រយោជន៍សម្រាប់ប្អូន! មុខវិជ្ជាប្អូនរៀន គឺអាយធីទេ! ចឹងមិនអានក៏បាន!
#4 by តា ម៉ាប់ on ខែវិច្ឆិកា 24, 2011 - 10:38 ព្រឹក
តាប៉ុណ្ណឹង លេងសើច ៗ ស៊ុំ ៗ បង្ហិនលុយ
#5 by Samady KS on ខែវិច្ឆិកា 24, 2011 - 10:40 ព្រឹក
រឿងអាមេរិកមិនមែនមិនដឹងទេ គេដឹងទាំងអស់តែគេធ្វើមិនចេញ ទោះជាធ្វើចេញក៏គេខ្ចិលដែរ នាំតែយកជ័រព្នៅត្បៀតក្លៀក ព្រោះអាមេរិកធ្លាប់ចាញ់សង្គ្រាមវៀតណាម ហើយអាមេរិកក៏ជាសត្រូវរបស់ចិនដែរ ដូចនេះនយោបាយអាមេរិក មិនអន់ឡើងតែគេខ្ចិល ព្រោះនាំតែខូចទ័ព ខូចនយោបាយរបស់កេ
#6 by ខេមរបក្សីសាស្ត្រិន on ខែវិច្ឆិកា 24, 2011 - 10:41 ព្រឹក
ខ្ញុំគាំទ្រសម្ដីរបស់ជនជាប់ចោទទាំងស្រុង! មួយវិញទៀត មិនមែនតែ យួន អាមេរិក ចិនទេ តែមាន ថៃ សិង្ហបុរី និងសូវៀតទៀតដែលត្រូវយកមកពាកព័ន្ធសួរចម្លើយ។ មិនដែលអាណាកាត់ក្ដីមិនសួរពីដើមចោមនៃរឿងបែរជាយកមួយកំណាត់ធ្វើទេ សូម្បីប៉ាវចិនក៏គេលេងឲ្យមើលដែរ។
ឧត្ដម! ផ្ទៃក្រោយរបស់ប្អូនធ្វើឲ្យបងវិលមុខណាស់! សន្លប់ឥឡូវហើយទម្រាំអាននិងសរសេរចប់ ។
#7 by Ah Pov on ខែវិច្ឆិកា 24, 2011 - 10:51 ព្រឹក
ខ្ញុំវិលមុខដូចគ្នា! ទម្រាំតែអានចប់ ចង់ក្អួតមីចេញមកវិញ
#8 by ឧត្តម on ខែវិច្ឆិកា 24, 2011 - 10:45 ព្រឹក
មតិខ្ញុំសម្តែងចេញអស់ហើយ! ដល់ពេលដែលគ្រប់គ្នាអាចបញ្ចេញទស្សនៈរបស់ខ្លួនបាន។
@បងJoney ហិហិ!
#9 by Ah Pov on ខែវិច្ឆិកា 24, 2011 - 10:48 ព្រឹក
គ្មានទេយុត្តិធម៌លើលោក
#10 by លីហ្សា on ខែវិច្ឆិកា 24, 2011 - 11:08 ព្រឹក
ខ្ញុំគាំទ្រចំនុចទី១ និងទី២
ចំពោះទី៣ គឺវាមានបញ្ហាផ្នែកអធិបតេយ្យដូច្នេះអសបមិនអាចលូកដៃចូលបានទេព្រោះជារឿងស៊ីវិលមិនមែនជំលោះរវាងរដ្ឋនិងរដ្ឋទេ ទើបតែឆ្នាំ២០០៥ទេទើបមានការសើរើអំពីបញ្ហានេះ ដូច្នេះហើយបានជាអ្នកឃើញមានការអន្តរាគមន៍ចូលលីប៊ីខុសពីកម្ពូជាកាលពីជំនាន់នោះ!
#11 by លីហ្សា on ខែវិច្ឆិកា 24, 2011 - 11:11 ព្រឹក
ហើយម្ប៉ាងយើងដឹងហើយថាចិនជាអ្នកគាំទ្រខ្មែរក្រហម បើអន្តរាគមន៍ក៏មិនអាចដែរព្រោះចិនអាចវ៉េតូយ៉ាងរំភើយ ដូច្នេះធ្វើអីអត់កើតដដែលហ្នឹង
#12 by ឧត្តម on ខែវិច្ឆិកា 24, 2011 - 11:20 ព្រឹក
នេះហើយដែលខ្ញុំថា “មិនយុត្តិធម៌ចំពោះកម្ពុជា”
#13 by សុភ័ក្ត្រ on ខែវិច្ឆិកា 24, 2011 - 11:28 ព្រឹក
ចាយលុយឥតប្រយោជន៍។ ឲ្យពួកគាត់សុំទោសប្រជាជាតិហើយ ដោះលែងពួកគាត់ទៅ! មិនដឹងជានៅឈឺចាប់ស្អីដល់ណាទៀត!
#14 by ឧត្តម on ខែវិច្ឆិកា 24, 2011 - 11:47 ព្រឹក
លុយរាប់លានដុល្លា បើឲ្យសម្តេចធ្វើផ្លូវ ធ្វើស្ពាន ចែកអំណោយ! ប្រជារាស្រ្តខ្មែរអរឲ្យបុណ្យស្លាប់ហើយ!
#15 by ខេមរបក្សីសាស្ត្រិន on ខែវិច្ឆិកា 24, 2011 - 2:23 ល្ងាច
ខ្ញុំក៏ស្របតាមសុភក្ត្រដែរ គ្មាននរណាគេនឹកគិតទៀតទេ រហូតដល់មានតុលាការនេះកើតមានទើបបញ្ឆេះកំហឹងប្រជាជនឡើងវិញ ។ ខ្ញុំថាតុលាការនេះមិនមែនបង្កើតដើម្បីរម្ងាប់កំហឹងទេ តែសម្រាប់បង្កកំហឹងទៅវិញទេ!
#16 by ស្រុកស្រែ on ខែវិច្ឆិកា 24, 2011 - 12:54 ល្ងាច
សំរាប់ខ្ញុំ កាលបង្កើតតុលាការនេះភ្លាមៗ ខ្ញុំមានអារម្មណ៍នឹកឃើញចងកំហឹង… “ឈឺចាប់” ខ្ទោកៗ…ចង់ឃើញយុត្តិធម៌ដែលជនរងគ្រោះនឹងទទួលបាន… តែដល់រង់ចាំយូរពេកទៅ ខ្ញុំអស់មានអារម្មណ៍ “ចងកំហឹង” ឈឹង..!! ធើអីលែងកើត… ដោយសារចងកំហឹងយូរពេក ។
និយាយតាមត្រង់ចុះ ខ្ញុំមើលទៅសាលាក្តីនេះ គឺហាក់ដូចជាក្រុមហ៊ុនរកស៊ីអត់ដើម នៃអស់លោកក្រុមអ្នកច្បាប់ជាតិ និងអន្តរជាតិ ដែលកំពុងរកស៊ីយ៉ាងកាក់កប…។
#17 by monyrinataro on ខែវិច្ឆិកា 24, 2011 - 3:07 ល្ងាច
បដិវត្តន៍កើតចេញពីសាលាក្ដីខ្មែរក្រហម ពេលបែករឿងជាអូហូរជាស្ទឹង…ទើបពួកគាត់ត្រូវគេ ចោទថាដោយសារជំងឺបាត់ការចងចាំ ក្នុងនោះប្រាកដជាមានអ្វីមួយជាភុស្តតាងសំខាន់ ចំពោះអ្នកពីជំនាន់មុន ។…… ឈប់និយាយហើយ ព្រោះកំពុងត្រូវគេតាមដានស្រាប់ផង
#18 by ពត៌មានទូរស័ព្ទ on ខែវិច្ឆិកា 25, 2011 - 10:43 ព្រឹក
កុំតែបានសម្តេចដៃជោស្នើសុំអង្កការសហប្រជាជាតិ ស្មានតែអាចបង្កើតបានអីតុលាការខ្មែរក្រហមនឹង? ដូចសម្តេចធ្លាប់មានប្រសាសន៍អីចឹង តែថាយកសុំណុំរឿង លើសពី ០០២ គឺមិនអាចទេ ដូច្នេះមិនមានចិន យួន មកកាត់ទោសបានឡើយ កុំថាឡើយមេគុកធំៗ សម័យពលពត នោះ ណាមួយតែហ៊ានថាកាត់ពួកនឹង អាចរត់ចូលព្រៃវាយបក ធ្វើអោយអសន្តិសុខ។ល។
សង្ស័យពួកនឹងផលិតរឺថាមានលុយទិញទ័ព្ទ កាំភ្លើង ដេញវ៉ៃ របប សម្តេចបានហើយ បានជាសម្តេចគាត់ភ័យអីយ៉ាងនេះ? រឺថា ខ្លាចយកមកសួកាន់តែច្រើន ដឹងរឿងច្រើន ធ្លាយរឿងច្រើន មិនវីវរ មន្រ្តីធំៗ ហើយទេ តិចជាប់ទាំង។ល។
#19 by អាក្បាលធំ on ខែវិច្ឆិកា 26, 2011 - 6:39 ល្ងាច
សាកឆ្លើយ ៣ចំនុចចំពោះលោកឧត្តម
១- មិនយុត្តិធម៌ចំពោះជនរងគ្រោះ ដោយសារចម្លើយសារភាពដូចជាមានការលាក់លៀមអ្វីមួយឧទាហរណ៍ គេឆ្លើយថាមិនដឹងរហូត។ខ្លះធ្វើជាឆ្កួតក៏មិនព្រមឆ្លើយដែរ។
២-មិនយុត្តិធម៌ចំពោះជនជាប់ចោទ គឺមិនអាចកោះហៅអ្នកផ្សេងៗទៀត ដូចជា សម្តេចឪ ជាដើម
៣-មិនយុត្តិធម៌ចំពោះកម្ពុជា មូលហេតុតុលាការមិនអាចអោយប្រទេសដែរនៅពីក្រោយទទួលទោសបាន ដូចជាចិន យួន អាមេរិក រុស្សី ជាដើម។
បើខុសកុំប្រកាន់អី
#20 by ឧត្តម on ខែវិច្ឆិកា 26, 2011 - 6:40 ល្ងាច
យល់ចិត្ត! ត្រឹមត្រូវហើយ ដោយសង្ខែប
#21 by តៀមកាហ្វេ on ខែធ្នូ 7, 2011 - 2:16 ល្ងាច
ហោ ណាំហុង ចេញមុខការពារយួនពេល នួន ជា វាយធ្ងន់ដៃ
#22 by ចង់ដឹង on ខែធ្នូ 21, 2011 - 1:34 ល្ងាច
យុត្តិធម៌ សេចក្តីសុខ ទុក្ខ តែងតែមាននៅក្នុងលោកនេះ!
មកពីមនុស្ស ពុំមានលទ្ធភាព បញ្ចេញយកមកប្រើប្រាស
ប៉ុណ្ណោះ ចេះតែសាកថាមើលទៅ ……។
#23 by ចង់ដឹង on ខែធ្នូ 21, 2011 - 1:46 ល្ងាច
សួរមួយម៉ាត់ឲ្យខ្លី តើពេលដែលខ្មែរសម្លាប់ខ្មែរ តើអង្គការសហប្រជាជាតិនៅឯណា? សំណួរនេះល្អណាស់ សម្រាប់
យកមកពិចារណា! ខ្ញុំសុំសួរមួយដែរ ពេលមុនមរណភាព
លោកប៉ុលពតបានជូនសម្ភាសន៍ដ៏ក្បោះក្បាយទាក់ទង
សំខាន់ទៅនឹងយួនជិតយកកម្ពុជាបានហើយ ហេតុអ្វីក៏
យើងមិនអើពើផង? លុះដល់មកឥឡូវទើបដឹងច្បាស់
រួចឃើញយួននៅពេញប្រទេស…..តើមកពីអ្វី?
ក្នុង
ក្នុ