ក្រោយពេលធ្វើឃាត Dong Zhuo មិនបានសម្រេច Cao Cao បានរត់ចេញពីរាជធានី គេចចេញពីការចាប់ខ្លួនរបស់ Dong Zhuo។ Cao Cao ត្រូវបានចាប់ខ្លួននៅស្រុក Zong Mou។
ក្នុងគុក ចៅហ្វាយស្រុក Zong Mou ឈ្មោះ Chen Gong Tai បានចូលទៅជជែកជាមួយ Cao Cao។ មន្រ្តី Chen បានសួរ Cao Cao ថា “តាមខ្ញុំដឹង Dong Zhuo ល្អនឹងឯងណាស់ ហេតុអីបានជាឯងចង់ធ្វើបាប Dong Zhuo?
Cao Cao បានពោលថា
- មនុស្សតូចតាចមិនដឹងពីឆន្ទៈអ្នកធំទេ។
- និយាយឲ្យត្រង់ទៅ ចំពោះរឿងធ្វើឃាតនេះ ខ្ញុំស្តាយក្រោយខ្លាំងណាស់។ (ពាក្យនេះមានន័យថាម៉េច?)
- Cao Cao ខ្ញុំជាស្អីដែរ? ខ្ញុំគូរតែស្រែកអំពាវនាវឲ្យអ្នកក្លាហានលើលោកនេះបង្កើតជាកងទ័ពកម្ចាត់ចោរក្បត់ ស្រោចស្រង់ទឹកដីឡើងវិញ រំដោះរាស្រ្តឲ្យរួចពីទុក្ខវេទនា ធ្វើកិច្ចការធំដ៏មហិមាមួយ នេះទើបជាកិច្ចការដែលខ្ញុំត្រូវធ្វើ តែក៏ជាកិច្ចការដ៏លំបាកជាងគេបង្អស់ដែរ ឯចំណែកខ្ញុំ ខ្ញុំរើសអាងាយស្រួលជាងគេ ដើរផ្លូវកាត់កាន់កាំបិតទៅសម្លាប់ Dong Zhuo។
- ខ្ញុំធ្វើឃាត Dong Zhuo មើលទៅជាទង្វើក្លាហាន តែក្លាហានតែសម្បកក្រៅ តែល្ងង់ខ្លៅជាទីបំផុត។
ព្រោះតែសម្តីរបស់ Cao Cao បានធ្វើឲ្យបេះដូង Chen Gong Tai រំភើប សុខចិត្តលះបង់អំណាចជាចៅហ្វាយស្រុក ប្រពន្ធកូន ធ្វើដំណើរទៅជាមួយ Cao Cao ។
ចំណាំ៖
- Zhong Mou អានថា ចុង ម៉ូវ
- Chen Gong Tai អានថា ឈិន កុង ថាយ
———————-
Related Articles

#1 by ផ្កាយដុះកន្ទុយ on ខែធ្នូ 15, 2011 - 4:18 ល្ងាច
ប្រាប់គេផង ពីសំនៀងអានឈ្មោះ ឬតំបន់ ថាយើងអានតាមភាសាចិនកុកងឺ។ កុំឲ្យវង្វេងដូចពាក្យ «សាមកុក» មិនដឹងថាតាម កន្តាំង ឬទាជៀវ…
#2 by តៀមកាហ្វេ on ខែធ្នូ 15, 2011 - 4:25 ល្ងាច
សាមកុក គួរអានថា សានគ័រ តាមកុកងឺ! តែដោយម្នាក់ៗស្គាល់តែពាក្យថា សាមកុក អញ្ចឹងមិនបាច់កែទេ នាំវង្វែង!
#3 by achharia on ខែធ្នូ 16, 2011 - 2:52 ព្រឹក
ពួកខ្មែរក្រហមយកលុយទៅចងនៅតាមដើមម្ទេសដែល
គេបានបេះដោយមិនបានជួបម្ចាស់ …ទ័ពយួនដេញខ្មែរ
ក្រហមដល់ណាជួយអ្នកស្រុកអ្នកស្រែដល់នោះ…..
ហ្នឹងគឺជាល្បិចដកស្រង់ពីរឿងសាមកុកដែរ គឺដើម្បីកាន់កាប់
ទឹកដីដែលគេច្បាំងឈ្នះដល់ណា ត្រូវយកចិត្តរាស្ត្រដល់នោះ
…គេហៅថាចម្បាំងយកចិត្តរាស្ត្រ ។ ពួកមេទ័ពខ្មាំងសិក្សា
ល្បិចអស់ហ្នឹងតាំងពីយើងនៅភ្លេច ភ្លឹក ឈ្លក់វង្វេងនឹងកោះ
សន្តិភាពម្ល៉េះ ។ ល្បិចខ្ចីដៃខ្មែរសម្លាប់អ្នកស្នេហាជាតិខ្មែរ…
ល្បិចៗៗ សព្វថ្ងៃនេះក៏គេនៅតែប្រើល្បិចក្នុងរឿងសាមកុក
នេះដែរ ក្នុងការបំបែកបំបាក់ក្រុមរឺបក្សណាមួយ ។ល។
#4 by ឧត្តម on ខែធ្នូ 17, 2011 - 5:04 ល្ងាច
ចុះ សាមកុក ភាគទី ៣ ភាគទី៤…..និង បញ្ចប់ ??? សុំទោសចំពោះការលោភលន់នេះ ។
#5 by តៀមកាហ្វេ on ខែធ្នូ 17, 2011 - 5:16 ល្ងាច
ឆាប់ៗនេះណា! ខ្ញុំព្យាយាមតាមពេលទំនេរបន្តិច!