រឿង “សាមកុក” 三国

រឿង​សាមកុក​ (三国)ជា​រឿង​រ៉ាវ​មួយ​ផ្នែក​កាល​ពី​ក្នុង​រវាង​ ខាង​ចុង​សតវត្សរ៍​ទី​ពីរ​និង​ខាង​ដើម​សតវត្សរ៍​ទី​បី​នៃ​គ្រិស្ត​សករាជ។ កាល​ចាប់​ផ្ដើម​កើត​រឿង​ឡើង គេ​មិន​បាន​កត់​ត្រា​ជា​អក្សរ​ទុក​មក​តាំង​ពី​ដំបូង​ទេ គ្រាន់​តែ​ជា​រឿង​និយាយ​ដំណាល​តៗ​គ្នា​មក ។ ដល់​សម័យ​ត​មក​ក្រោយ​ទៀត ប្រជាជន​ជាតិ​ចិន​និយម​យក​រឿង​សាមកុក​នេះ​ទៅ​តែង​លេង​ល្ខោន​ដែល​យើង​ហៅ​ថា​ លេង​ហ៊ី ទើប​នាំ​ឲ្យ​រឿង​សាមកុក​នេះ​សាយ​ភាយ​ចេញ​ទៅ មាន​អ្នក​ចេះ​ដឹង​រឿង​រ៉ាវ​នេះ​កាន់​តែ​ច្រើន​ឡើងៗ ទើប​អ្នក​ប្រាជ្ញ​ចិន​រួប​រួម​ចង​ក្រង​កត់​ត្រា​ទុក​ជា​អក្សរ​ត​មក។ ដល់​សម័យ​ស្រុក​ចិន​ចេះ​ឆ្លាក់​ពុម្ព​អក្សរ​ហើយ គេ​បាន​បោះ​ពុម្ព​ផ្សាយ​រឿង​សាមកុក​នេះ​ជា​សៀវភៅ​ឡើង ជាដើម​ហេតុ​ឲ្យ​រឿង​សាម​កុក​សាយ​ភាយ​ទូទៅ​ក្នុង​ប្រទេស​ចិន រហូត​ដល់​នានា​ប្រទេស​ផង ។

បើ​យើង​ពិគ្រោះ​មើល​សេចក្ដី​ផ្ទៃ​រឿង​នៃ​សាមកុក​នេះ នឹង​យល់​ថា អ្នក​និពន្ធ​រឿង​នេះ​មាន​បំណង​ចង់​ចង​ក្រង​ផ្ទៃ​រឿង​ឲ្យ​ទៅ​ជា​តម្រា​ សម្រាប់​សិក្សា​ខាង​ផ្លូវ​នយោបាយ​ស្រុក​ទេស​ផង ខាង​ផ្លូវ​កិច្ចកល​ក្នុង​សឹក​សង្គ្រាម​ផង ហើយ​តែង​បាន​ល្អ​ហូរហែ គួរ​ឲ្យ​សរសើរ​ដល់​គំនិត​និង​សេចក្ដី​ព្យាយាម​របស់​អ្នក​និពន្ធ​រឿង​សាមកុក​ នេះណាស់ ។ ហេតុ​នេះ​ហើយ​បាន​ជា​រឿង​សាមកុក​នេះ​បាន​ផ្សាយ​ចេញ​ក្រៅ មិន​ត្រឹម​តែ​ក្នុង​ស្រុក​ចិន រហូត​ដល់​នានា​ប្រទេស​ផង ។

ចំពោះ​ប្រទេស​សៀម គេ​បាន​ប្រែ​រឿង​សាមកុក​ចេញ​ពីភាសា​ចិន​ជា​លើក​ដំបូង​កាលពី​ ព.ស ២៣៤៥ ក្នុង​សម័យ​ដែល​មិន​ទាន់​មាន​រោង​ពុម្ព​សម្រាប់​បោះ​ពុម្ព​សៀវភៅ​ផ្សេងៗ​បាន ​ ហើយ​គេ​ក៏​បាន​ចាត់​ការ​បោះពុម្ព​រឿង​សាមកុក​នេះ​ផ្សាយ​ជា​ច្រើន​លើក​ដែរ ។ រឿង​សាមកុក​ដែល​គេ​បាន​ចាត់​បោះពុម្ព​លើក​ក្រោយ​បង្អស់​ក្នុង​ ព.ស ២៤៧០ ប្រហែល​ជា​ច្បាប់​បោះពុម្ព​លើ​ក្រោយ​នេះ​​ហើយ​ដែល​ អ្នក​ឧកញ៉ា​វិបុលរាជសេនា “កន” តំណាង ​រាស្ត្រ បាន​ប្រែ​ចេញ​ជា​ខេមរភាសា​ចប់​សព្វ​គ្រប់ តែ​គ្មាន​ឱកាស​នឹង​បោះពុម្ព​ផ្សាយ​រឿង​នេះ​ត​មក​ជា​ច្រើន​ឆ្នាំ ។ ក្រោយ​បំផុត​លោក​បាន​យក​សំណៅ​ប្រែ​រឿង​សាមកុក​ទៅ​​ប្រគល់ឲ្យ​ពុទ្ធសាសន​ បណ្ឌិត្យ​ដើម្បី​ឲ្យ​ចាត់​ការ​បោះពុម្ព​ផ្សាយ​តាម​ត្រូវការ ។ ពុទ្ធសាសនបណ្ឌិត្យ បាន​ថ្លែង​អំណរគុណ​ចំពោះ​អ្នក​ឧកញ៉ា​វិបុលរាជសេនា​(កន) ហើយ​សរសើរ​សេចក្ដី​ព្យាយាម​ដែល​បាន​ខំ​ខ្វល់​ខ្វាយ​ប្រែ​រឿង​ដ៏វែង​នេះ​ត្រា ​តែ​ចប់​សព្វ​គ្រប់ ។ (អត្ថបទ ឈូកខ្មែរ)

—————————

នៅក្នុង​ប្លុកនេះ ខ្ញុំ​នឹង​ចាប់ផ្តើម​កត់ត្រា​ទុក​អំពី ពាក្យពេចន៍ល្អៗ ប្រយោគគួរ​រិះគិត​ មួយចំនួន​នៅ​ក្នុង​សាច់​រឿង ដោយ​ដកស្រង់ពី​ក្នុង​វីដេអូ​ដែល​ខ្ញុំ​កំពុង​តែមើល​សារចុះសារឡើង​លើក​ទី​២ ទុក​ជា​ឯកសារផង នឹង​ចែក​រំលែក​ឲ្យ​មិត្ត​អ្នក​អាន​ផង ព្រោះ​ខ្ញុំ​យល់ថា រឿង​នេះ បើ​យើង​មិន​និយាយពីក្បួនសឹក​នយោបាយទេ ល្បិចខ្លះ ពាក្យពេចន៍ខ្លះ យើង​អាច​យកមកប្រើ​ក្នុង​វិស័យជំនួញ ទំនាក់ទំនង ការគ្រប់គ្រង​និង​ភាព​ជា​អ្នក​ដឹក​នាំផង។

សូម​រង​ចាំ​អាន​ប្រកាស​បន្ទាប់ៗ ដែល​កម្រង​វីដេអូ​នេះមាន​រហូត​ដល់១១៤ចប់។

WEI អានថា វួយ ឬ អួយ / WU អានថា អ៊ូ / SHU អានថា ស៊ូ

  1. #1 by ផ្កាយ​ដុះ​​កន្ទុយ​ on ខែធ្នូ 15, 2011 - 4:01 ល្ងាច

    ហះៗៗៗ…
    ឆាវឆាវ៖​ ខ្ញុំស៊ូ​ក្បត់​គេ មិន​ឲ្យ​គេ​ក្បត់​ខ្ញុំ​ទេ។
    លីប៉ី៖ ខ្ញុំស៊ូ​ឲ្យ​គេ​ក្បត់​ខ្ញុំ តែខ្ញុំមិន​ក្បត់​គេទេ។

  2. #2 by ផ្កាយ​ដុះ​​កន្ទុយ​ on ខែធ្នូ 15, 2011 - 4:07 ល្ងាច

    សូម្បី​តែ​ល្បែងអុក​ចិន ក៏​តំណាល​កើត​ចេញ​ពី​សម័យ​ហ្នឹង​ដែរ…

  3. #4 by ស្រុកស្រែ on ខែធ្នូ 15, 2011 - 6:13 ល្ងាច

    សាមកុក គឺ​ជា​រឿង​ដែល​ខ្ញុំ​ចូល​ចិត្ត​បំផុត។ អរគុណ​ឧត្តម​ចំពោះ​កិច្ចការ​​សង្ខេប​ចងក្រង​នៅ​ក្នុង​ផ្ទះ​តៀមកាហ្វេ​​នេះ…​​

  4. #6 by keochet on ខែធ្នូ 20, 2011 - 6:31 ល្ងាច

    ខ្ញុំចាប់អារម្មណ៍ អំពី រឿងសាមកុក ។ តើមិត្តមានទំព័រនៅលើ  facebook ទេ?
    សូមអរគុណ។

  5. #10 by Apple on ខែ​មេសា 17, 2012 - 8:45 ព្រឹក

    សួស្តីឆ្នាំថ្មី ! សូមជូនពរសេរីស្តួស្តីបវរមហាប្រសើរជូនដល់ម្ចាស់ វិប, ជូនដល់ក្រុមគ្រួសារ ញាត្តិការ៧សន្តាន, គ្រូបាធ្យាយ ដែលបានផ្តល់ចំណេះដល់យើងខ្ញុំបានក្លាយជាម្នឹះម្នា នឹងគេ, ក៏ជូនពរដល់ប្រីយ៏មិត្តដែលបាន ឈៀងចូលកំសាន្តនៅក្នុងវិប នេះ។ សូមអរគុណ ។ និយាយអ៊ីចឹង ដូចបាត់មុខសាមកុកភាគ៨ អត់ឃើញមកលេង ។ សូមអញ្ជើញគាត់មកលេងផង, បាត់យូរក្រែលហើយដែរ។ ។ អរគុណច្រើន។

    • #11 by ឧត្តម on ខែ​មេសា 17, 2012 - 11:54 ព្រឹក

      ឌឺម៉ងល្បងផ្លែប៉ោម! ខ្ញុំសុំទោសផងដែលអាក់ខានការផ្សាយបន្តភាគ៨។ ព្រោះរវល់ខ្លាំងពេក អត់មានពេលមើលឃ្លីប និងសរសេរឡើងវិញ។ មានពេលទំនេរមួយភ្លេតៗ តែងកំណាព្យកំដរផ្ទះទៅ។ សុំទោសណា!

  1. សាមកុក ភាគ១ « តៀម​កាហ្វេ
  2. សាមកុក ភាគ២ « តៀម​កាហ្វេ
  3. សាមកុក ភាគ២ « តៀម​កាហ្វេ
  4. សាមកុក ភាគ៣ « តៀម​កាហ្វេ
  5. សាមកុក ភាគ៤ « តៀម​កាហ្វេ
  6. សាមកុក ភាគ៥ « តៀម​កាហ្វេ
  7. សាមកុក ភាគ៦ « តៀម​កាហ្វេ
  8. សាមកុក ភាគ៧ « តៀម​កាហ្វេ

ទំលាក់ មួយចំលើយតប ទៅ ផ្កាយ​ដុះ​​កន្ទុយ​ បោះ​បង់​ការ​ឆ្លើយ​តប