ថ្លែងពីបុរសបីនាក់មាន Liu Bei ជាប់សែស្រឡាយរាជវង្ស, Guan Yu និង Zhang Fei បានស្បថនៅក្នុងសួនផ្កាប៉េស រាប់គ្នាជាបងប្អូនស៊ូស្លាប់ជាមួយគ្នា ក៏បានធ្វើដំណើរទៅចូលរួមជាមួយក្រុមសម្តេចទាំងនោះដែរ ប៉ុន្តែ ពួកគេត្រូវបានអ្នកយាមទ្វារមិនឲ្យចូលក្រុងឡើយដោយការប្រមាថ។
ជួនពេល Cao Cao បានមកដល់ បាននិយាយទៅកាន់អ្នកយាមទ្វារថា៖
- លោកមេទ័ព! លោកមិនស្គាល់អ្នកក្លាហានទាំងបីនេះ អញ្ចឹងតើលោកស្គាល់ខ្ញុំទេ?
- មុនខ្ញុំធ្វើឃាត Dong Zhuo ខ្ញុំក៏ជាមនុស្សគ្មានឈ្មោះដូចពួកគាត់អញ្ចឹងដែរ។ លោកម៉េចនឹងដឹងថា មនុស្សដែលគ្មានឈ្មោះថ្ងៃនេះ ថ្ងៃក្រោយអាចល្បីឈ្មោះឬក៏អត់ទៅ! បើមានថ្ងៃណាមួយ ពួកគេពិតជាល្បីឈ្មោះមែននោះ តើឯងស្តាយក្រោយនូវទង្វើររបស់ឯងនៅថ្ងៃនេះទេ?
Liu Bei, Guan Yu, និង Zhang Fei បានចូលក្នុងជំរុំសម្ព័នជាមួយ Cao Cao។
——————————-
Cao Cao និងបក្សពួកត្រូវបានស្វាគមន៍ពីពូកសម្តេចនិងមេទ័ពក្នងសម្ព័ន្ធ ដោយពាក្យសរសើរពីភាពក្លាហានហ៊ានធ្វើឃាត Dong Zhuo។ ចំណែកឯ Liu Bei, Guan Yu, និង Zhang Fei មិនត្រូវបានគេសួរនាំឡើយ។ Cao Cao បានចេញមុខណែនាំអ្នកទាំងបីឲ្យពួកសម្តេច។ Yuan Shao សួរថា តើពួកលោកជាអ្នកណា? មានឋានៈអីដែរ ហើយធ្វើការងារអីដែរ?
Liu Bei បានណែនាំឈ្មោះ ហើយប្រាប់ពីនាមត្រកូលខ្លួនថា ខ្លួនជាប់ខ្សែរាជវង្ស Han សព្វថ្ងៃគ្មានតួនាទីអីទេ ជាអ្នកចាក់កន្ទេល ប្អូនទី២ Guan Yu ជាអ្នកយាមទ្វារ ប្អូនទី៣ Zhang Fei ប្រកបរបរលក់ស្រា និងសម្លាប់ជ្រូក។
គ្រាន់តែណែនាំឈ្មោះគ្មាននរណាគេជឿទៅហើយថា Liu Bei ជាប់ខ្សែរាជវង្ស នៅនិយាយពីការងារកំប៉ិកកំប៉ុករបស់ខ្លួនទៅកាន់ហ្វូងមនុស្សដែលមានឋានៈសុទ្ធជាមេទ័ព និងសម្តេច បានធ្វើឲ្យសម្លេងសើច និង ការមើលងាយបានឮឡើង។ Cao Cao បានចេញមកនិយាយថា៖
- តែខ្ញុំយល់ថា កូនចៅស្តេចមួយទាំងមូល អាចនៅមុខមហាជន និងអ្នកក្លាហានគ្រប់រូប ហ៊ាននិយាយពីត្បាញកន្ទេល លក់ស្រា និងសម្លាប់ជ្រូកដោយម៉ឺងម៉ាត់យ៉ាងនេះ បញ្ជាក់ថាឆន្ទៈពូកគេមិនមែនធម្មតាទេ។
Yuan Shao សួរថា តើពួកលោកមានគ្នាប៉ុន្មាននាក់? Liu Bei ឆ្លើយថា “រួមទាំងខ្ញុំ ៣នាក់”។ មនុស្សទាំងអស់សើចចំអកថាពួកសម្តេចនៅទីនេះ យ៉ាងហោចណាស់ក៏មានទ័ពជាងមួយម៉ឺននាក់ដែរ តែLiu Bei មានគ្នាតែបីនាក់ បែរជាចូលមកក្អេងក្អាងទៅកើតដែរ (សម្លេចសើចបន្លឺឡើង)។
Liu Bei ឆ្លើយថា៖
- សង្គ្រោះនគរ ស្ថិតលើចិត្តស្មោះ មិនស្ថិតលើគ្នាច្រើនទេ។
Yuan Shao បានឲ្យគេយកកៅអីតូចមួយដាក់នៅចុងក្រោយគេឲ្យ Liu Bei អង្គយ។ Liu Bei មិនខ្វល់ពីការមើលងាយ ក៏ទៅអង្គុយ ឯប្អូនទី៣ គឺមិនពេញចិត្តទេ។
——————————-
Cao Cao បានចាប់ផ្តើមមុនគេ ហើយយករាជសារ(ក្លែងក្លាយ)មួយ ឡើងអានខ្លាំងៗទៅកាន់ពួកសម្តេចនិងមេទ័ព។ មន្រ្តីក្នុងរោងជំនុំ លុតជង្គង់ស្តាប់រាជសារដែល Cao Cao អាន។ បន្តិចក្រោយមកបន្តិចគ្រប់គ្នាឆ្ងល់ថា ស្តេចនៅក្មេងណាស់ ទើបព្រះជន្ម៩វស្សា ហើយត្រូវ Dong Zhuo ឃុំក្នុងដំណាក់ ហេតុអីក៏អាចសរសេរលោហិតមួយប្រើពាក្យម៉ឺងម៉ាត់យ៉ាងនេះបាន?
Cao Cao ពោលប្រាប់ពីមូលហេតុការដែលខ្លួនសរសេររាជសារក្លែងក្លាយថា៖
- រាជសារដែលនៅក្នុងដៃខ្ញុំ តើមានមួយម៉ាត់ណាដែលមិនមែនជាសម្តីស្តេចចង់និយាយ តែមិនអាចនិយាយបាននោះ! ត្បិតតែក្លែងក្លាយ តែពិតជាងរាជសារពិតទៅទៀត ឲ្យតែប្រកាសចេញទៅបាន ពួកចោរក្បត់ប្រកដជាញាក់សាច់ អ្នកក្លាហានក៏រិតតែកោះករទៅទៀត។
ក្នុងខណៈពេលដែល Cao Cao កំពុងតែនិយាយពីផែនការរបស់ខ្លួន ក្នុងការវាយ Dong Zhuo ។ ទ័ព Xi Liang របស់ Dong Zhuo ដឹកនាំដោយមេទ័ពខ្លាំងទី៤ឈ្មោះ Hua Xiong បានលើកមកដល់ទ្វារក្រុង។
សង្គ្រាមដំបូង មេទ័ពរបស់ពួកសម្តេចទាំងនោះអ្នកទី១ដល់ទី៣ សុទ្ធតែត្រូវបាន Hua Xiong វាយឲ្យធ្លាក់ពីលើសេះស្លាប់ទាំងអស់។ Guan Yu បានចេញមុខទៅប្រយុទ្ធ។ Liu Bei បានសន្យា “បើកាត់ក្បាល Hua Xiong មិនបាន យើងសុខចិត្តស្លាប់ទាំងបីនាក់។”
Guan Yu ជាបុរសមុខក្រហម ចិញ្ចើមបះ មុខពោរពេញដោយអំណាច បានចេញប្រយុទ្ធ គ្រាន់តែទម្លាក់កាំបិតបុកនិងដី អនុភាពបានធ្វើឲ្យសេះរបស់ Hua Xiong ភ័យឡើងកញ្ជ្រាវ។ Guan Yu បោសសេះទៅមុខចេញស្នៀតមិនបានមួយទឹកផង ក៏កាត់ក្បាល Hua Xiong យកមកបោះនៅមុខពួកសម្តេចទាំងនោះ។ ពួកសម្តេចសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង មិននឹកស្មានថាអ្នកយាមទ្វារ បាញ់ព្រួញម្នាក់ ពិតជាពូកែយ៉ាងនេះ។
————————
ក្រោយពេល Liu Bei បងប្អូនទាំងបី បានដឹកនាំប្រយុទ្ធមួយគ្រាជាមួយទ័ព Xi Liang បានជ័យជម្នះ។ Yuan Shu ដែលជាអ្នកកាន់ស្បៀង មិនគោរពពាក្យដែល Yuan Shao បានសន្យា មានមាសមួយពាន់តម្លឹង សេះមួយរយក្បាល ព្រមទាំងស្បៀង។
ចំណាំ៖
- Liu Bei អានថា លាវ ប៉ី
- Guan Yu អានថា គ័ន អ៊ី ឬ គួន អ៊ី
- Zhang Fei អានថា ចាង ហ្វី
- Han អានថា ហាន
- Xi Liang អានថា ស៊ី លាំង ឬ ស៊ី លាង
- Hua Xiong អានថា ហ័រ ស៊ុង ឬ ហួ សួង
- Yuan Shu អានថា យាន ស៊ូ
—————————
Related Articles

#1 by តា ម៉ាប់ on ខែធ្នូ 20, 2011 - 10:44 ល្ងាច
ឃើញ គ័ន អ៊ី គេសរសេរ Guan Yu ។ ចុម ដូចបាត់កន្លែង ស្រាមិនទាន់ត្រជាក់ ។
#2 by តៀមកាហ្វេ on ខែធ្នូ 20, 2011 - 11:02 ល្ងាច
I will check tomorrow, now on mobile, sleep now. Good night fr
#3 by តៀមកាហ្វេ on ខែធ្នូ 21, 2011 - 8:10 ព្រឹក
កែរួចហើយ!
#4 by pH on ខែធ្នូ 26, 2011 - 9:19 ល្ងាច
ត្រូការខ្សែភាពយន្តសាមកុក
#5 by តៀមកាហ្វេ on ខែធ្នូ 26, 2011 - 9:37 ល្ងាច
អាចរកជាវបាននៅតាមកន្លែងលក់ឌីវីដីធំៗ ឬទាញយកក្នុងyoutube