ក្រោយពេល Cao Cao បានដើរចេញពីជម្លោះរបស់ពួកសម្តេចនិងមេទ័ពទាំងនោះ Cao Cao បានទៅរកបងប្អូន Liu Bei។ Cao Cao បានសុំឲ្យបងប្អូនគេទាំង៣ ចូលជំរុំ Cao បណ្តោះអាសន្ន។ បើទោះបីសម្តី Liu Bei ប៉ុន្មានម៉ាត់ហាក់ដូចបដិសេធ តែCao Cao បានប្រាប់ថាទោះពួកគេចង់ចេញពីក្រុងក៏មិនបានដែរ ព្រោះLu Bu កំពុងនៅក្រៅក្រុងរង់ចាំច្បាំង។ Cao Cao នៅបាននិយាយពីភាពខ្លាំងរបស់ Lu Bu និងការប្រមាថដល់អ្នកក្លាហានទាំងអស់ថាជាស្មៅមួយទង រហូតដល់ Zhang Fei និង Guan Yu ទ្រាំមិនបាន។
Liu Bei និងបងប្អូនគេ២នាក់ បានជិះសេះចេញទៅច្បាំងជាមួយ Lu Bu។ ការច្បាំងនោះមិនទទួលបានជោគជ័យទាំងសងខាង ដោយLu Bu វិះនឹងដាច់ក្បាលម្តងជាពីរដង តែត្រូវLiu Bei ជួយសង្គ្រោះទៅវិញហើយប្រាប់ Lu Bu ថាឲ្យឈប់បម្រើ Dong Zhuo។
សង្គ្រាមរវាងកងទ័ពសម្ព័ន្ធ និង Dong Zhuo បានចាប់ផ្តើម..]]]]][[[[]][]
Dong Zhuo បានលើករាជធានីពី Luo Yang ទៅ Chang An ថែមទាំងដុតកម្ទេចរាជវាំងចំណាស់រាប់រយឆ្នាំLuo Yang និងវិហារផ្នូរស្តេចទៀត ទោះបីជាមានការជំទាស់ពីមន្រ្តីជាច្រើនក៏ដោយ។
——————-
Cao Cao ប្រាប់ Sun Wen Tai ថាពេលនេះមានលាភ២ដាក់នៅចំពោះមុខ មួយគឺដេញសម្លាប់ Dong Zhuo ពីរគឺសំរុកចូល Luo Yang ដោយលើកថា កាលពីប្រជុំសម្ព័ន្ធ Yuan Shao បាននិយាយថា អ្នកណាវ៉ៃបែក Luo Yang និងទូលព្រះកូណាឲ្យប្រទានជាមេទ័ពធំ។ តើលោករើសយកផ្លូវណា? Sun Wen Tai បានរើសយកផ្លូវទី២..
Cao Cao បានសុំទ័ពសេះបន្ថែមពី Sun Wen Tai ចំនួន៣០០០បន្ថែម ដេញសម្លាប់ Dong Zhuo។
———————
(ល្បិច) មេទ័ពរបស់ Cao Cao និងជាបងប្អូនជីដូនមួយដែលនោះ ឈ្មោះ Cao Ren សួរថា៖ ហេតុអីក៏បងបោះបង់ Luo Yang ឲ្យ Shun Wen Tai?
Cao Cao ឆ្លើយថា៖ ឯងគិតទៅមើល គំនរសម្រាមសំខាន់ ឬស្តេចសំខាន់ជាង?
Cao Ren សួរទៀតថា៖ ទ័ពសេះយើងតែ៤០០០ ហេតុអីក៏បងប្រាប់ Sun Wen Tai ថាមានដល់១០០០០នាក់?
Cao Cao ឆ្លើយថា៖ បើបងមិននិយាយអញ្ចឹងទេ គេព្រមប្រគល់ទ័ពសេះគេ៣០០០នាក់ឲ្យយើងដែរហ្អេ?
Cao Ren និយាយថា៖ លើកនេះយើងដេញសម្លាប់ Dong Zhuo តែទ័ពតិច ឯDong Zhuo ត្បិតបើចាញ់ តែទ័ពគេច្រើនណាស់។
Cao Cao តបថា៖ ឆ្លៀតឈ្នះតាមវាយប្រហារ មិនសំខាន់លើទ័ពតិចឬក៏ច្រើនទេ [---] សំខាន់គឺយុទ្ធសាស្រ្ត [---] ចូលជិតសត្រូវហើយ ឯងមិនបាច់ចូលច្បាំងប្រើកម្លាំងបាយទេ គ្រាន់តែរៀបក្បួនឲ្យខ្លាំងតែសម្បកក្រៅឲ្យទ័ព Xi Liang (ទ័ពរបស់ Dong Zhuo) ភ័យលោះព្រលឹងទៅបានហើយ [---] ហើយពេលច្បាំង កុំទៅច្បាំងជាមួយ Lu Bu ឬកាត់ក្បាល Dong Zhuo, ឯងគ្រាន់តែសម្រុកចូលទៅរំដោះស្តេចទៅបានហើយ។
ចំណាំ៖
- Chang An អានថា ឆាង អាន
- Cao Ren អានថា ឆាវ យិន ឬ ឆោវ រិន
——————————–
Related Articles

#1 by តា ម៉ាប់ on ខែមករា 8, 2012 - 12:43 ល្ងាច
វគ្គក្រោយ ឆាវ ឆាវ បានស៊ីហូវ ទុន ជួយទាន់កុំអីស្លាប់ ។
#2 by Apple on ខែមករា 25, 2012 - 2:37 ល្ងាច
ខ្ញុំរង់ចាំ ភាគទី ៧ ដូចរង់ចាំ ម៉ាក់មកពីផ្សារ នឹងមានទិញនំ ផ្ញើរខ្ញុំ។ ខ្ញុំឃ្លាន ដូចឃ្លានបាយ។ ដឹងហើយថា រៀមច្បងអ្នក ដកស្រង់ និងរៀបរៀងជាឃ្លោង ឃ្លា អោយបានដូចសំនៀង ដើម គឺពិបាក ហើយទាមទារកំលាំងចិត្តណាស់ ស្រួលមិនស្រួល មានមតិរិះគន់ភ្លាម ប៉ុន្តែសូមរៀមច្បងកុំគិត ច្រើន ម្នាក់ៗមានវិចារណញ្ញាណផ្សេងៗគ្នា ខ្ញុំសូមគាំទ្រ ចំពោះកិច្ចខិតខំនេះ និងជូនពររៀមច្បង ហើយសូមថែរទាំ សុខភាពផង។ សូមអរគុណ ! ហ្គុង ស៊ី ហ័ា ឆាយ ។
#3 by តៀមកាហ្វេ on ខែមករា 26, 2012 - 8:48 ព្រឹក
អូ! សុំទោសៗៗ ខ្ញុំមួយរយៈនេះរវល់ បានត្រឹមតែមកអើតប្លុកមួយភ្លេតៗទេ។ សន្យាសប្តាហ៍នេះសរសេរដល់ភាគ១០តែម្តងណា! អរគុណដែលគាំទ្រ។
រីករាយឆ្នាំថ្មី
#4 by monyrinataro on ខែមករា 26, 2012 - 2:51 ល្ងាច
ចង់យកយុទ្ធសាស្ត្រមកបះបោរក្នុងប្រទេសផងហី?