អំពី​ខ្ញុំ

សួស្តី​បងប្អូន​ជន​រួម​ឈាម​ខ្មែរ​ទាំង​អស់​ ទាំង​ក្នុង​ស្រុក​និង​នៅ​ឯនាយ​សមុទ្ទម្ខាង​..

ថ្ងៃនេះ​ខ្ញុំ​ពិត​ជា​រំភើប​ខ្លាំ​ង​ណាស់​ដែល​ខ្ញុំ​អាច​មក​កាន់ទីនេះបាន ជា​ទី​ភ្ជាប់​ចិត្ត​ភា្ជប់​បេះដូង​ទៅកាន់​អ្នក​ទាំង​អស់​គ្នា​​ ហាក់​ដូច​កំពុង​ស្រមើស្រម៉ៃ​អញ្ចឹង​..

ខ្ញុំ​សប្បាយ​ចិត្ត​ដែលអាច​បង្កើត​ប្លកនេះ​បាន​ ចាប់​ពី​ពេល​នេះតទៅ​គឺ​ខ្ញុំ​អាច​ចែក​រំលែក​នូវ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ទៅកាន់អ្នក​ទាំង​អស់​គ្នា​បាន​..

អរគុណពិភពលោក អរគុណអ្នកទាំងអស់គ្នា!

  1. #1 by ផ្កាយដុះកន្ទុយ on ខែកក្កដា 2, 2010 - 2:26 ល្ងាច

    រីករាយណាស់ដែលមាននិស្ស័យមកជួបគ្នានៅថ្ងៃនេះ!

  2. #3 by វាន់ឌី on ខែកក្កដា 5, 2010 - 8:35 ព្រឹក

    ដូចខ្ញុំ៧០ភាគរយហើយ ចារឹកនោះ

  3. #4 by ឧត្តម's Blog on ខែកក្កដា 5, 2010 - 9:12 ព្រឹក

    បើពិតមែនបានន័យថាងាយនឹងចុះសម្រុងនឹងគ្នាណាស់!

  4. #5 by ផ្កាយដុះកន្ទុយ on ខែកក្កដា 9, 2010 - 10:35 ល្ងាច

    谢谢!现在我可以有你的电话号码….再次感谢您!

  5. #6 by ក្មេងទំនើង on ខែកក្កដា 23, 2010 - 5:38 ល្ងាច

    សួស្តីពូ! ^_^
    ថ្ងៃនេះទំនេរ ក៏មកលេងផ្ទះពូទៅ។ សុខសប្បាយអេ?
    សុំទឹកមួយកែវមកពូ ជិះកង់មកពីបន្ទាយមានជ័យ ហត់ណាស់ ^_^ អូ៎ ថ្ងៃមុនថាឲ្យញុមផឹក ប៊ីយែរផងអី :mrgreen:

    • #7 by ឧត្តម's Blog on ខែកក្កដា 24, 2010 - 8:24 ព្រឹក

      ហេសហេ! រីករាយណាស់ដែលបានគ្មួយមកលេង! វាជាកិត្តិយសមាំណាស់! :-D
      ពូគ្មានអីទទួលទេ មានតែ Angkor ! ណេះ ១កែវទៅ! :-D

  6. #8 by ភារម្យ on ខែកក្កដា 24, 2010 - 9:10 ព្រឹក

    មិនដឹងថាត្រូវហៅប្អូនឬបងទេនេក!!! យ៉ាងណា ក៏រីករាយដែលបានស្គាល់ឧត្តម ជិះម៉ូតូឌុបឆៀងចូលបន្ទិច អាឡូវទៅវិញហើយ!!!!

    • #9 by ឧត្តម's Blog on ខែកក្កដា 24, 2010 - 9:14 ព្រឹក

      ប្រយ៉ាប់មេស! ចេះទៅ
      បើបងញុម ហៅប្អូនទៅ តែបើប្អូនញុម ហៅបងទៅ ញុមអត់ប្រកាន់អីទេ! :-D :/

      • #10 by ភារម្យ on ខែកក្កដា 24, 2010 - 10:08 ព្រឹក

        អាឡូវចេះ!!! ហៅស្មើ ឧត្តមទៅ ភារម្យមក!!!!! ចឹងតាហ្មងទៅ!!!!

  7. #12 by kooms on ខែកក្កដា 27, 2010 - 9:27 ព្រឹក

    រីក​រាយ​សមាជិក​ថ្មី!

  8. #14 by vathanakkhmer on ខែកក្កដា 30, 2010 - 6:04 ព្រឹក

    បាទសុំជំរាបសួរ :)

  9. #16 by vathanakkhmer on ខែកក្កដា 30, 2010 - 8:34 ព្រឹក

    អ៊ូរ!អត់អីទេបង! ទើបតែច្រកពេញពោះមិញហ្នឹងទេ!
    ចូលផ្ទះបងចង្អៀតគ្រាន់បើ! មើលសុទ្ធខមមិន!

    • #17 by ឧត្តម's Blog on ខែកក្កដា 30, 2010 - 8:41 ព្រឹក

      អូរ! សុំទោសផងណាផ្ទះតូចចឹងហើយ! សង្ឃឹមថាវឌ្ឃនៈមិនថាអីទេ!
      អញ្ជើញមើលលេងៗទៅណា! ត្រង់ណាចាប់អារម្មណ៌ជួយដាក់ខមមិនផង! សរសើរក៏យក រិះគន់ក៏ទុក! :-D
      អរគុណដែលបានមកលេង នេះជាការរាប់អានណាស់សម្រាប់ខ្ញុំជាម្ចាស់ផ្ទះ!

  10. #18 by vathanakkhmer on ខែកក្កដា 30, 2010 - 9:00 ព្រឹក

    អ៊ូរ!កុំបារម្មណ៍អីបង! អារបស់ណាយកបានត្រូវតាយក យកមិនបានក៏ហី!
    ជាពិសេសពេលម្ចាស់ផ្ទះមិននៅ!
    តែចោរនេះចោរត្រឹមត្រូវ របស់ហាមញ៉ុមអត់ហ៊ានទេ
    ផ្ទះញ៉ុមក៏តូចដែរ តែគ្មានអីមានប្រយោជន៍ដូចផ្ទះបងប្អូនផ្សេងទេ!
    រឿងខមមិននោះទុកចិត្តលើញ៉ុមចុះ! ម៉ាង៉ៃៗមុនអោយតាគេមានធ្វីថ្មីៗ
    អោយមើលទេ!
    ពេលគ្មានអផ្សុកចង់ងាប់! :)

    • #19 by ឧត្តម's Blog on ខែកក្កដា 30, 2010 - 9:03 ព្រឹក

      អញ្ចឹង! តាមសម្រួលចុះណា! ចាត់ទុកថាដូចជាផ្ទះខ្លួនឯងចុះ!

  11. #20 by vathanakkhmer on ខែកក្កដា 30, 2010 - 9:17 ព្រឹក

    អ៎រ!អរគុណហើយច្រើនហើយបង!

  12. #22 by vathanakkhmer on ខែកក្កដា 30, 2010 - 12:18 ល្ងាច

    ប្លក់បស់បងមានទំព័រប្រកាសល្អៗជាងកូនប្លក់ញ៉ុមទៀត!
    អីឡូវញ៉ុមកំពុងតាចង់រៀនតាមរាមច្បងមុនហើយ! :)

  13. #23 by វាន់ឌីយ៉ា on ខែសីហា 7, 2010 - 11:10 ព្រឹក

    ម៉េចឧត្តមដាក់រូបក្មេងស្រីចឹង ខ្ញុំច្រឡំស្មានតាស្រីស្អាត ដល់ចូលមើលប៉ាវាត់តារូប បានដឹងថាមិត្តចាស់ខ្ញុំសោះ។ ហឺយ!!

    • #24 by ឧត្តម's Blog on ខែសីហា 7, 2010 - 11:24 ព្រឹក

      ហេហេ! ការពិតគឺគ្មួយស្រីញុមសោះ!
      អរគុណដែលបានមកលេងផ្ទះញុមណា! អញ្ជើញផឹកកាហ្វេសិន! :-D

  14. #25 by Ratana on ខែសីហា 9, 2010 - 12:37 ល្ងាច

    ហេឡូ!

    • #26 by ឧត្តម's Blog on ខែសីហា 9, 2010 - 12:39 ល្ងាច

      សួស្តីបាទ! ត្រូវកាហ្វេខ្មៅ ឬ កាហ្វេទឹកដោះគោ?

  15. #27 by enana88 on ខែសីហា 10, 2010 - 3:12 ល្ងាច

    សួស្តីបងម្ចាស់តៀម​កាហ្វេ

  16. #29 by សុវិចិត្រ on ខែសីហា 18, 2010 - 1:15 ល្ងាច

    មើល​មុខ​បង​ឧត្តម​មុន​ដំបូង​ស្មាន​តែ អ្នក​កំប្លែង!

  17. #36 by ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ on ខែសីហា 19, 2010 - 8:31 ល្ងាច

    សួស្តី ឧត្តម និយាយ​ជាមួយ​ប៉ុន្មាន​ដង​តែ​អត់​បាន​ចូល​កល​លេង។ អីឡូវ​ប្តូរ​រូប​ក្មួយ​ស្រី​ចេញ​បាត់។ រីករាយ​ដែល​បាន​ស្គាល់។ សូម​សំណាង​ល្អ!

    • #37 by ឧត្តម's ប្លក on ខែសីហា 19, 2010 - 8:34 ល្ងាច

      ដូរចុះដូរឡើងនឹងណាបង! ចង់សាកមើល ស៊ីកាម៉ារ៉ាអត់! មិនទាន់ប្រាកដថាយករូបហ្នឹងទេ! ហិហិ:-D
      ស្វាគមន៍ដែលមកលេងតៀមញុម!

      • #38 by សុវិចិត្រ on ខែសីហា 19, 2010 - 11:23 ល្ងាច

        អត់​មានស៊ី​ផង។

        • #39 by ឧត្តម's ប្លក on ខែសីហា 19, 2010 - 11:27 ល្ងាច

          ថ្មើរម៉ានទៅដេកអូន? នៅចង់រកអីអ៊ីតទៀត! ប៉ាយ៉ាត់ឆ្លងងៃអត់បានដេកម៉ាងៃ!

          • #40 by ផ្កាយដុះកន្ទុយ on ខែសីហា 19, 2010 - 11:32 ល្ងាច

            ថាតែគេ!!! ខ្លួនឯងក៏អញ្ចឹងដែរ ឆ្លងងៃ បានដេក!! យ៉ាប់! មុននឹងថាឲ្យគេ អត់មើលខ្លួនឯង
            មុនសិន :)

          • #41 by សុវិចិត្រ on ខែសីហា 19, 2010 - 11:35 ល្ងាច

            គាត់​ឡាវល់​ ធើអីអី

  18. #42 by pisitnseiha on ខែកញ្ញា 22, 2010 - 9:08 ព្រឹក

    ឧត្តម​បង​ចូល​ចិត្ត​ក្បាល​ទំ​ព័រ​នេះ​ណាស់! ឡូយ​ណាស់ ស្អាត​ហើយ​សាមញ្ញ​ណាស់! កាលីប​ហ្មង

    • #43 by ឧត្តម on ខែកញ្ញា 22, 2010 - 9:10 ព្រឹក

      អរគុណដែលបងចូលចិត្ត! :-D ហិហិ សាមញ្ញតែទាន់សម័យ

  19. #44 by យីម on ខែតុលា 22, 2010 - 9:20 ព្រឹក

    តុក ៗ​ៗ ម្ចាស់ផ្ទះនៅទេ?

    • #45 by ឧត្តម on ខែតុលា 22, 2010 - 9:22 ព្រឹក

      សួស្តីបង! ត្រូវការអីដែរ :-D
      ស្វាគមន៍ជាលើកដំបូង

  20. #46 by Ratana on ខែវិច្ឆិកា 3, 2010 - 12:33 ល្ងាច

    ច្ចាស់តៀមអើយ ដាក់កាហ្វេអោយខ្ញុំមួយកែវមក!

    • #47 by ឧត្តម on ខែវិច្ឆិកា 3, 2010 - 4:17 ល្ងាច

      អញ្ជើញល្បង! រីករាយដែលបានមកលេង!

  21. #48 by កូន អ្នកស្រែ on ខែវិច្ឆិកា 7, 2010 - 11:28 ល្ងាច

    សុំកាហ្វេម៉ាកែវមពូ!

    • #49 by ឧត្តម on ខែវិច្ឆិកា 8, 2010 - 7:48 ព្រឹក

      កូនអ្នកស្រែ! ក្មេងស្រែ! បងប្អូនគ្នាអី? ហិហិ
      រីករាយដែលបានមកលេង អញ្ជើញតាមសប្បាយ!

  22. #50 by Introducing me on ខែវិច្ឆិកា 11, 2010 - 11:10 ល្ងាច

    hello Blog owner!

  23. #52 by គាឡុង on ខែវិច្ឆិកា 18, 2010 - 11:10 ល្ងាច

    រីករាយដែលបានស្គាល់បងប្រុស។ ស្គាល់បងឧត្តមពីរនាក់ហើយ។ សប្បាយចិត្ត​ណាស់!

    • #53 by ឧត្តម on ខែវិច្ឆិកា 18, 2010 - 11:12 ល្ងាច

      សួស្តី! ឧត្តមមួយអ្នកនិពន្ធ តែឧត្តមញុមចេះតែលក់កាហ្វេ! :-D

      • #54 by គាឡុង on ខែវិច្ឆិកា 18, 2010 - 11:27 ល្ងាច

        ចឹងបានកាហ្វេផ្ទះបងឆ្ងាញ់ម្លេះ! ពិតជាមានជំនាញមែន!

  24. #56 by គាឡុង on ខែវិច្ឆិកា 18, 2010 - 11:11 ល្ងាច

    :D

  25. #57 by wpbinfo on ខែវិច្ឆិកា 25, 2010 - 12:56 ព្រឹក

    ចម្រើនពរម្ចាស់តៀម សូមបិណ្ឌបាត្រកាហ្វេមួយកែវមក៍ !
    បានឃើញយោបល់ក្នុងរឿងពុទ្ធទំនាយ ទើបអាត្មាបានមន្តមកដល់ទីនេះ ។
    សូមអរគុណផងដែលមានវត្តរបស់អាត្មានៅទីនេះ ។
    ម្យ៉ាងកាហ្វេដែលបិណ្ឌបាត្រនោះ គឺបិណ្ឌបាត្រសូមឲ្យឧត្តមប្រាប់ពីវិធីដាក់ ម៉ោងនៅរបាខាងផង !

    • #58 by ឧត្តម on ខែវិច្ឆិកា 25, 2010 - 9:42 ព្រឹក

      ក្រាបថ្វាយបង្គុំតេជគុណម្ចាស់!
      និមន្ត​ឆាន់​តាម​ចិត្តព្រះអង្គ!
      រឿងម៉ោងនេះគឺកុណាឲ្យ​ចៅចូចជួយទេ ព្រោះកុណាមិនសូវចេះទេរឿងតែទឹកកក
      តេជគុណអាច​មើលលំអិតតាមរយៈលីងមួយនេះគឺ http://llundi.wordpress.com/2010/05/17/how-to-use-flash-swf-in-wordpress-com/ ​​​​

      ឬទាក់ទង​ចៅចូចផ្ទាល់តាមរយៈ http://sovichetlife.wordpress.com/

      និមន្ត​តាម​ការគួរតេជគុណម្ចាស់!

  26. #59 by wpbinfo on ខែវិច្ឆិកា 25, 2010 - 10:39 ល្ងាច

    អាត្មាបានឆាន់កាហ្វេមួយកែវនេះហើយ មានរស់ជាតិឆ្ងាញ់ !
    អរគុណចំពោះកាហ្វេមួយកែវនេះ និងសូមជួនពរបានជោគជ័យក្នុងការងារ ។

    • #60 by ឧត្តម on ខែវិច្ឆិកា 25, 2010 - 10:46 ល្ងាច

      អរព្រះគុណតេជគុណម្ចាស់! និមន្តតាមការគួរ! :-D
      តៀមកុណាយ៉ាងណាដែរ? កន្លែងណាគួរមិនគួរសូនខន្តីព្រះអង្គ

  27. #61 by វ៉ាន់ ចំរើន on ខែធ្នូ 3, 2010 - 4:21 ល្ងាច

    ដាក់ស៊ុប ១ចាន កាហ្វេ ទឹកដោះគោទឹកកក ១កែវ ! កុំកត់ចូល
    ក្នុងបញ្ជីជំពាក់អី ! បងឲលុយសុទ្ធ…..

  28. #62 by គាឡុង on ខែធ្នូ 3, 2010 - 6:13 ល្ងាច

    បង សូមកាហ្វេមិនដាក់កាហ្វេមួយមក! ថ្ងៃនេះពិតជាក្តៅណាស់?

  29. #63 by វ៉ាន់ ចំរើន on ខែធ្នូ 3, 2010 - 7:27 ល្ងាច

    ដឹងទេថាប្អូនគាឡុងត្រូវការកាហ្វេគោក ! គឺកាហ្វេដែលឆុងហើយ
    ចាក់ទឹកចេញ យកតែកាក កាហ្វេសុទ្ធ….

    • #64 by គាឡុង on ខែធ្នូ 3, 2010 - 9:30 ល្ងាច

      បងពិតជាដឹងចិត្តប្អូនមែន! ដោយសារហេតុនេះប្អូនមិនហ៊ានផឹកទេ ជូនបង​មុន​ចុះ!

  30. #65 by វ៉ាន់ ចំរើន on ខែធ្នូ 3, 2010 - 9:39 ល្ងាច

    មិនបាច់គួរសមទេ ! ប្អូនជាអ្នកកុម៉្មង់ញ៉ាំឲឆ្អែតទៅ…………..

    • #66 by គាឡុង on ខែធ្នូ 3, 2010 - 9:42 ល្ងាច

      អត់ទេបង បងជាបងខ្ញុំ គ្មានប្អូនឯណាខ្វះការគួរសមផឹកមុនបងទេ មួយកែវ​នេះ​ជូន​បង​មុនចុះ ហើយ​ទុកអោយ​ខ្ញុំអញ្ជើញ!

  31. #67 by វ៉ាន់ ចំរើន on ខែធ្នូ 3, 2010 - 9:46 ល្ងាច

    មិនអីទេ ! របស់បងកុម៉្មង់មកដល់មុនប្អូន ! បងញ៉ាំមុនហើយណា ! ប្អូនចាំញ៉ាំរបស់ប្អូនចុះ….ញ៉ាំទៅ…..

  32. #68 by គាឡុង on ខែធ្នូ 3, 2010 - 9:57 ល្ងាច

    ចឹងក៍ចឹងចុះ ឥលូវដើម្បីរឹតចំនងបងប្អូនយើងទាំងពីរ​ យើងគួរតែដូរកែវគ្នាផឹក ដើម្បី​ស្វែងយល់គ្នាទៅវិញទៅមក!

  33. #69 by វ៉ាន់ ចំរើន on ខែធ្នូ 3, 2010 - 10:05 ល្ងាច

    មិនអីទេ ! បងខ្លាចចិត្តប្អូន មិនហ៊ានលូកលាន់របស់ប្អូនទេ ម៉្យាង
    របស់បងកុម៉្មង់ ដាក់កាហ្វេតិច​ ហើយលាយទឹកដោះគោ និងទឹកកក
    ទៀត អាចស្រួលលេបជាងរបស់ប្អូន……..ញ៉ាំទៅ…..ក្រែងប្រញាប់
    ទៅគេងហ្អី…..? …..ញ៉ាំទៅ…….មិនបាច់ខ្លាចចិត្តបងទេ.!!!

    • #70 by គាឡុង on ខែធ្នូ 3, 2010 - 10:07 ល្ងាច

      អូមែន! ត្រូវទៅគេង ដូច្នេះមិនអាច​ញ៉ាំកាហ្វេទេ! ផ្ញើបងឧត្តមសិនចុះ ចាំស្អែក​ចាំមកផឹក!

  34. #71 by វ៉ាន់ ចំរើន on ខែធ្នូ 3, 2010 - 10:15 ល្ងាច

    ហាសហា ! មិនអីទេ ១កែវនេះទុកឲបងជាអ្នកប៉ាវក៏បានដែរ !
    …..ហឺយ….ប្អូនឧត្តម មិនដឹងជាអាល័យ ទៅណាទេ ! សង្ស័យតែ
    រវល់ដើរ ឆែឆ្រីៗហើយទំនង……..

  35. #73 by គាឡុង on ខែធ្នូ 3, 2010 - 10:20 ល្ងាច

    បងភ្លេចហើយ គាត់ទើបតែមានផ្ទះថ្មីមួយទៀតនៅភូមិយើង ប្រហែល​ជារវល់​ខ្លាំង​ណាស់ហើយ ប្រាប់គាត់អោយយកប្រពន្ធ តែគាត់ថា​មិនបាកចែកហ៊ុន។ បើ​ពិបាក​យ៉ាងនឹង ចែកអោយប្អូនខ្លះមក! :D

  36. #74 by វ៉ាន់ ចំរើន on ខែធ្នូ 3, 2010 - 10:23 ល្ងាច

    យើង មកឆាឆៅតៀមគេ ពេលម្ចាស់មិននៅតិចមានទោស ! ចឹងបងទៅមុនហើយណា៎ ……!

  37. #76 by វ៉ាន់ ចំរើន on ខែធ្នូ 3, 2010 - 10:28 ល្ងាច

    មិនអីទេ ! ប្រហែលខ្លាចខ្មោចលងហើយ ប្អូនខ្ញុំមួយនេះ ..មើល៍
    រត់ត្រុយទៅពីមុខ…ងាកឆ្វេងតិច ស្តាំតិច…….ហ៊ឺ…

  38. #77 by គាឡុង on ខែធ្នូ 3, 2010 - 10:33 ល្ងាច

    ខ្លាចខ្មោចពេក ច្រលថាខ្លួនឯងបងអស់ហើយ! ប្រញាប់ទៅចឹង បងឧត្តមមកទាន់​ឥលូវហើយ ខ្ញុំផឹកកាហ្វេមិនទាន់អោយលុយគាត់ផង!

    • #78 by ឧត្តម on ខែធ្នូ 4, 2010 - 9:05 ព្រឹក

      :-D ហ៊ានវាយឆ្មក់ពេកញុមអត់នៅផង! ហិហិ
      មិនអីទេគាឡុង! ញុំាកាហ្វេគេចអត់ឲ្យលុយផង! តែមើលខាងស្តាំដៃ អ្នកជំពាក់ថ្លៃកាហ្វេ ញុមចុះបញ្ជីអត់មានបាត់មួយរ៉េ! ចាំមើលចុងខែ! :-D

  39. #79 by ឧត្តម on ខែធ្នូ 4, 2010 - 9:09 ព្រឹក

    បងចំរើន! ក៏ចឹងដែរ! ហេហេ វាយប្រហារទាំងតៀម ទាំងនៅផ្ទះទៀត! មិនអីទេ :-D

  40. #80 by វ៉ាន់ ចំរើន on ខែធ្នូ 4, 2010 - 6:24 ល្ងាច

    ទើបម្តងទេ ! កុំយកទោសអី ……..បងញ៉ាំកាហ្វេឲលុយរួចហើយណា តិចច្រលំកត់ចូលក្នុងបញ្ជីទៀត……………!

  41. #81 by គាឡុង on ខែធ្នូ 4, 2010 - 9:11 ល្ងាច

    ប្អូនក៍ចឹងដែរ ឆុងហើយ តែមិនទាន់បានផឹក ដូច្នេះសូមបងកុំចុះក្នុងបញ្ជីអី!

    • #82 by ឧត្តម on ខែធ្នូ 5, 2010 - 8:50 ព្រឹក

      :lol: មិនដឹងទេ! ប៉ាពន្ធញុមអ្នកចុះ!

      • #83 by គាឡុង on ខែធ្នូ 5, 2010 - 11:58 ព្រឹក

        មិនទាន់មានការងារផង​ ត្រូវមកជំពាក់កាហ្វេទៀត ហេតុអ្វីវាសនាខ្ញុំក៍ចាប់ម្លេះ! :D

  42. #84 by kh2kh on ខែធ្នូ 17, 2010 - 5:34 ល្ងាច

    សួស្តីឧត្តម
    សួស្តី ភ្ញៀវ ទាំង អស់
    សប្បាយណាស់​ បានមកដល់ តៀមកាហ្វេ អ៊ូអរ​ ហើយ សុទ្ធ តែ ជនជិត ខ្មែរ គ្នា យើង ។
    ផ្ទះខ្មុំនៅឆ្ងាយ (ស្រុកបារាំង) ត្រជាក់ ​និង ក្រ គ្មាន អ្វី មើល ទេ។​ ខ្មុំ​គ្មាន​លុយ រៀល​ទេ​ មាន តែ យូរ៉ូ គិត​មិត ទៅ?
    ឈ្ងុយណាស់ឆ្ងាញ់ណាស់ សុំ មួយ​ ពែង ទៀត​ មក ហើយ ខ្មុំ ជូន ចំរើន និង គាឡុង (​​មិន ដឹង ខ្លាឃុំ ចេះ ផឹក ទេ) មួយ ពែងៗ ម្នាក់ ដែរ។

    រីករាយ បាន​ ស្គាល់ ប្អូន
    អរគុណ

    • #85 by ឧត្តម on ខែធ្នូ 17, 2010 - 9:39 ល្ងាច

      សួស្តីបង! រីករាយណាស់ដែលបានជួបគ្នាថ្ងៃនេះ!
      ទីនេះ លុយអីក៏ចាយបានដែរ (អត់តែលុយឆេងម៉េង) ហិហិ
      បងចង់ថែម ចង់ថយអីក៏បាន តាមសម្រួលចុះបង!
      អ៎! តើបងអាចប្រាប់ឈ្មោះពិតបងផងបានទេ! ស្រួលនិយាយគ្នា! :-D

    • #86 by Long on ខែធ្នូ 17, 2010 - 9:43 ល្ងាច

      បាទ! បងប្រុស! ខ្លាឃ្មុំសម័យអ៊ីនធឺណេត មិនត្រឹមចេះផឹកកាហ្វេទេ ផឹកដល់​ស្រា​ទំពាំងបាយជូទៀតន៎!

      • #87 by ឧត្តម on ខែធ្នូ 17, 2010 - 9:48 ល្ងាច

        ចុះស្រាថ្នាំត្រាំប្រអប់ជើងខ្លាឃ្មុំ ចេះហ្អេ! :-D

  43. #90 by sambatt on ខែធ្នូ 18, 2010 - 10:05 ព្រឹក

    អូ!ស្រា!ខ្ញុំបានត្រឹមតែភ្លក់់ទេ, :D
    ថ្ងៃនេះ ល្ងាចថ្ងៃសុក្រ មិនឆាប់់ចូលគេងទេ
    សូមកាហ្វេទឹកដោះគោក្ដៅៗមួយកែវមក ឧត្តម ,
    កុំអោយងុយគេង!! :D

  44. #91 by កូន អ្នកស្រែ on ខែធ្នូ 22, 2010 - 10:47 ល្ងាច

    សួស្តីល្បង! មើលទៅលក់កាហ្វេដាច់អត់ង៉ៃហ្នឹង?
    បើលក់មិនសូវដាច់ទេ ចាំខ្ញុំជួយញ៉ាំឱ្យ!

    • #92 by ឧត្តម on ខែធ្នូ 22, 2010 - 10:52 ល្ងាច

      :-D សួស្តីលោកប្អូន! ដាច់គ្រាន់បើតើ!
      ចឹងងៃហ្នឹងហ្វ្រីឲ្យលោកប្អូនម៉ាកែវ បាច់លុយបាច់កាក់អីទេ!
      អរគុណដែលបានមកលែង

  45. #93 by សុភាពបុរសខ្មែរ on ខែធ្នូ 23, 2010 - 11:06 ព្រឹក

    សួស្តីឧត្តម រីករាយដែលបានស្គាល់។

    • #94 by ឧត្តម on ខែធ្នូ 23, 2010 - 11:09 ព្រឹក

      សួស្តី! យើងស្គាល់គ្នារួចហើយនៅក្រៅ! :-D
      រកតៀមញុមឃើញទៀត​! ស្វាគមន៍

  46. #95 by kh2kh on ខែធ្នូ 23, 2010 - 8:40 ល្ងាច

    សួស្តីប្អូនឧត្តម
    សួស្តីប្អូនៗ ទាំង អស់

    រវល់រៀបចំបុណ្យណូអែល រកពេលចួលតៀមកាហ្វេគ្មាន ។
    ទីនេះ អ៊ូអរ អ៊ូអែរ មែន ហើយ​ សុទ្ធ តែ ប្អូនៗ ដែល ខ្ញុំ ផ្លាប់ ស្គាល់ ផ្ទះ ផង
    ហេតុនេះ មកលេងកាហ្វេឧត្តម សប្បាយ មែន ។
    ខ្ញុំចង់ដាក់រហស្សនាមខ្លួនឯងថា “ពីខ្មែរទៅខ្មែរ” (dekhmeràkhmer fromkhmertokhmer vonkhmerzukhmer) ព្រោះតាំងពីបានស្គាល់ ភូមិខ្មែរវឺដប្រេះ
    មក គ្មានអ្វីអាចឃាត់ឃាំងខ្មុំពីបងប្អូនខ្មែរនៅក្នុង ឬ ក្រៅ ប្រទាស ។ នេះគឺជាការ​រីករាយ បំផុត សំរាប់ខ្មុំ ។

    ឧត្តមអើយ កុំភ័យ ខ្មុំមិនជាភេរវជនទេ ។ ឈ្មោះខ្មុំពិតគឺ ហង្ស ប៉ុន្តែ បារាំង ហៅ ខ្មុំ ហ្សង
    ហើយក្នុងកាតខ្មុំក៏សរសេរ ហ្សង ដែរ។ អញ្ចឹង ឧត្តមហៅ ខ្មុំ ហង្ស រឺ​ ហ្សង ក៏បាន ។
    បើ ឧត្តឯងជាកួនក្មេងវិញ កុំហៅ ខ្មុំ តាហង្ស ប៉ុន្តែ តាហ្សង​ (tarzan) ពីរោះ ជាង ។

    Mes chers compatriotes,
    c’est Noël! c’est la fête!
    Alors Oudom, une bière de Noël à tous les blogueurs et blogueues Khmer!
    Vive les blogues Khmer chez wordpress.com!
    Encore mes félicitations et encouragements pour vos blogues!

    Merci pour vos chaleureux accueils sur vos attachants blogues qui soulagent ma nostalgie du pays!
    Je vous aime mes frères.
    JOYEUX NOEL ET BONNE FETE A TOUS!
    vive Oudom Café!

    • #96 by ឧត្តម on ខែធ្នូ 24, 2010 - 8:49 ព្រឹក

      សួស្តីបង! រីករាយឆ្នាំថ្មី!
      សប្បាយចិត្តណាស់ដែលឃើញបងមកលែង! :-D

  47. #97 by បុរិន្ទ on ខែកក្កដា 7, 2011 - 10:01 ល្ងាច

    សួស្តីឧត្តមមានការអីដែរទើបចង់ជជែកជាមួយខ្ញុំ អាចទាក់ទងខ្ញុំតាមយ៉ាហ៊ូឆាត​បាន nhekborinnhek(at)yahoo.com

  48. #98 by សុផាត on ខែវិច្ឆិកា 24, 2011 - 10:43 ព្រឹក

    មិចក៏ផ្ទះដូររូបរាងអស់ចឹង បាត់របស់របរទៅណាអស់ ហើយស្អីគេរត់ប្រសេចប្រសាចពេញផ្ទៃខាងក្រោយ ព្រិលភ្នែកអស់ :s

  49. #99 by ព្រឹក្សា on ខែ​មេសា 4, 2012 - 10:51 ល្ងាច

    សួស្តីបង​!

  50. #104 by ព្រឹក្សា on ខែ​មេសា 21, 2012 - 12:24 ល្ងាច

    សួស្តី បង !
    សួមសួរ មួយ បង តៀមកាហ្វេ និង អណ្តែតអណ្តូង ជាម្ចាស់តែមួយ រឺ ?

    • #105 by ឧត្តម on ខែ​មេសា 21, 2012 - 8:26 ល្ងាច

      បាទ :)

      • #106 by ព្រឹក្សា on ខែ​មេសា 22, 2012 - 4:35 ព្រឹក

        ខ្ញុំមិនដឹង ! ចឹងបានជាលេងសើចជាមួយអណ្តែតអណ្តូង
        សូមទោសណា បង ឧត្តម ​! កុំប្រកែប្រកាន់អី ណា បង​ !

        • #107 by ឧត្តម on ខែ​មេសា 22, 2012 - 1:59 ល្ងាច

          ប្រកាន់ប្រកែកអី! អរគុណដែលអញ្ជើញមកលេងញឹកញាប់

          • #108 by ព្រឹក្សា on ខែ​មេសា 22, 2012 - 2:08 ល្ងាច

            ស្គាល់បងហើយ ពេលនេះ !
            ឧស្សាហ៍មកលេងបង
            បងមាននិស្ស័យដូចប្អូនដែរ ចូលចិត្តសរសេរកំណាព្យ ចម្រៀង ។

            • #109 by ឧត្តម on ខែ​មេសា 22, 2012 - 2:11 ល្ងាច

              ទើបតែចាប់ផ្តើមមួយរយៈនេះដែរទេ :) សរសេរលេងពេលទំនេរ និងទុកជាអនុស្សាវរីយ៍។

              • #110 by ព្រឹក្សា on ខែ​មេសា 22, 2012 - 6:07 ល្ងាច

                ការសរសេរនាំមកនូវភាពរីករាយ បំបាត់ការអផ្សុក និងមិនភ្លេចនូវការតែងនិពន្ធ ។​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s