បណ្ណសារសម្រាប់សមានក្រុម ចំណេះដឹងផ្សេងៗ
រឿងនិទានខ្លីមួយ
ផ្សាយដោយ ឧត្តម ក្នុង ចំណេះដឹងផ្សេងៗ, ទស្សនៈ, រឿងខ្លីអប់រំ លើ ខែធ្នូ 26, 2011
មនុស្សនៅពេលដែលគ្មានទុក្ខ គ្មានគ្រោះ តែងតែត្រេកត្រអាលជាមួយលាភសំណាងដែលខ្លួនមាន សុភមង្គលដ៏ខ្លី ឈ្លក់នឹងការសប្បាយ ឡូយឆាយឥតប្រមាណ គ្មានចិត្តមេត្តា គ្មានគុណធម៌ លោភលន់ ប្រមាថអ្នកដ៏ទៃ..
ដល់ពេលគ្រោះមកដល់ ទឹកដល់ច្រមុះ ទើបនឹកដល់ព្រះ អោបជើងព្រះ លើកដៃសំពះអង្វរព្រះ ឲ្យមេត្តា ឲ្យសង្គ្រោះដល់អាត្មាខ្លួន..
ដូចរឿងនិទានមួយតំណាលថា នៅពេលដែលលោកអាចារ្យទេសនាធម៌ព្រះ មនុស្សទាំងអស់ស្តាប់ពិរោះរហូតដល់ងងុយដេកគ្រប់គ្នា..
នៅពេលដែលតៃកុងឡានមួយបើកបរលឿនមិនបន្ថយ ប្រឈមនឹងគ្រោះថ្នាក់ មនុស្សក្នុងរថយន្តក៏លើកដៃបន់ស្រន់ សូត្រធម៌ឡើងញឹកស្អេក សុំឲ្យព្រះថែរក្សាខ្លួន សច្ចារសាងកុសល ដាក់ទាន ផ្សេងៗជាថ្នូរ នេះមួយគ្រា..
រឿងអស់សំណើចមួយ.. ដល់ពេលលោកអាចារ្យ និងតៃកុងឡានស្លាប់ទៅ ព្រះកាត់ទោសលោកអាចារ្យឲ្យចុះនរក ឯតៃកុងឡានក៏ឲ្យឡើងឋានសួគ៍ ត្បិតអីលោកតៃកុងឡានអាចដាស់តឿនមនុស្សឲ្យនឹកដល់ព្រះ នឹកដល់ព្រះធម៌ នឹកដល់សេចក្តីល្អ..
វាគ្រាន់តែជារឿងនិទានខ្លីមួយប៉ុណ្នោះ..
ចម្រៀងខ្មែរ | អ្នកស្រី សុង សេងហ៊ន
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, ចម្រៀងខ្មែរ, ចំណេះដឹងផ្សេងៗ លើ ខែតុលា 28, 2011
វីយូឡុងស្នេហា
កុលាបស
ប៉ទ្រុបយុយ
រនាបបាក់យករនាបជួស
ខ្យល់បករំភើយ
អ្នកស្រីសុង សេងហ៊ន ជាតារាចម្រៀងដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញ ទូទាំងប្រទេសកម្ពុជាកាលពីអំឡុងទសវត្សរ៍ទី៩០។ អានបន្ត »
សែនក្បាលទឹក ឬភ្ជុំចិន
ផ្សាយដោយ ឧត្តម ក្នុង ខ្ញុំ និង អ្នក, គួរយល់ដឹង, ចំណេះដឹងផ្សេងៗ, សង្គមខ្មែរ លើ ខែសីហា 13, 2011
ថ្ងៃស្អែកនេះគឺជាថ្ងៃសែនក្បាលទឹក ហើយក៏ជាថ្ងៃដែលខ្ញុំត្រូវឆ្កួតធ្វើជាចិនមួយថ្ងៃទៀតដែរ តែចិនខ្ញុំនេះធ្លាប់បានប្រាប់ម្តងរួចហើយ គឺចិនត្រឡប់ត្រលុយទេ (ហាមគ្រលាស់-គ្រោះថ្នាក់) បើឲ្យទៅប្រោគប្រាជ្ញប្រែប្រាយចិនអីនោះ មិនចេះទេ! មើលតែសម្បុរនិងភ្នែកទៅទៅដឹងហើយ។
សែនក្បាលទឹក ឬភាសាចិនហើយថា 中元节 (Zhong Yuan Jie) ដែលមានសេចក្តីជាខ្មែរ ស្រដៀងទៅនឹងបុណ្យភ្ជុំដូច្នោះដែរនោះ និងមានឈ្មោះមួយទៀតថា 鬼节 (gui jie) មានសេចក្តីថាបុណ្យខ្មោច ត្រូវបានប្រជាជនចិនយួន និងខ្មែរកាត់ចិន ធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលរំលងនោះទេ វាជាពិធីបុណ្យធំមួយផងដែរបន្ទាប់ពីបុណ្យចូលឆ្នាំចិន ឬបុណ្យនិទាឃរដូវ (春节)។
បុណ្យនេះត្រូវបានគេធ្វើឡើងក្នុងខែ៧របស់ចិន នៅថ្ងៃ១៤កើត (ថ្ងៃនេះ) សម្រាប់បងប្អូនចិន កាតាំង ហុកគៀន.. តែសម្រាប់បងប្អូនចិនទៀជាវវិញ គឺគេធ្វើនៅថ្ងៃ ១៥កើត គឺនៅថ្ងៃស្អែកនេះឯង។ តែដោយបងប្អូនខ្មែរយើងកាត់ទៅខាងទៀជាវច្រើន ទើបគេនាំគ្នាធ្វើទាំងព្រមគ្នាដោយកំណត់ក្នុងប្រតិទិនយកថ្ងៃ១៥កើតខែ៧ចិននេះដូចគ្នា។
បុណ្យនេះគេមិនបានរៀបចំផ្ទះ ទិញគ្រឿងលំអរតាំងស្កេកស្កះដូចចូលឆ្នាំនោះទេ គេគ្រាន់តែរៀបចំសែនជាធម្មតា ដែលចែកជាពីរដង លើកទីមួយនៅពេលថ្ងៃ សែនដល់កុងម៉ា ជីដូនជីតា ហើយលើកទីពីរនៅពេលល្ងាច គឺសែនដល់ខ្មោចបិសាចអនាថា ដែលគ្មានញាតិ គ្មានផ្ទះសម្បែង ឬរកផ្ទះញាតិមិនឃើញ។
ជំនឿនៃការសែន និងសំណែនត្រូវបានធ្វើតាមការជឿដោយរៀងៗខ្លួន គ្រួសារខ្លះគេសែនផ្លែឈើ នំនែកពីព្រឹក ហើយពេលថ្ងៃត្រង់សែនបាយសម្លរម្តងទៀតក៏សន្មត់ថាចប់ ដោយមិនសែនពេលល្ងាចនោះទេ តែគ្រួសារខ្លះក៏សែនល្ងាចម្តងទៀតតាមជំនឿ និងធនធានដែលខ្លួនមាន។ បន្ទាប់ពីការសែនព្រែនរួចហើយ គេនៅមានដុតបូជាក្រដាសសែនផ្សេងៗ មានលុយ មាសប្រាក់ សំលៀកបំពាក់ និងគ្រឿងសែនក្រដាសផ្សេងៗទៀត មានតាំងពីប៉ាស្ព័រ វីសារ សំបុត្រយន្តហោះ រថយន្ត ផ្ទះ ។ល។ ហើយសុំផ្សងមកវិញ នូវពរជ័យ សុខសប្បាយ និងរកស៊ីមានបាន។
ក្នុងជំនឿជនជាតិចិន ខែ៧នេះគឺជាខែខ្មោច (鬼月 gui yue) ដូច្នេះគេហាមដាច់ខាតអំឡុងខែនេះ មិនត្រូវ ធ្វើដំណើរទៅឆ្ងាយ ជួសជុលផ្ទះសម្បែង ទិញផ្ទះ បើកហាងលក់ដូរ និងអាជីវកម្មជាដាច់ខាត ព្រោះវាអាចនាំរឿងមិនល្អសម្រាប់អាជីវកម្មនិងគ្រួសារគេ។
ទាំងនេះសុទ្ធតែជាជំនឿមួយក្នុងចំណោមជំនឿចិនយួន ដែលមិនមានចែងក្នុងច្បាប់ក្រមទំនៀមទម្លាប់ខ្មែរនោះទេ តែដោយហេតុថាស្រុកខ្មែរយើង ឡប់ឡែរច្របូលច្របល់ដោយចំរុះជនជាតិជំនឿសាសនា និងអបិយជំនឿ រដ្ឋាភិបាលមិនបានហាមឃាត់នោះឡើយ។ វាក៏ជារឿងល្អមួយដែរ ក្នុងការរៀបចំឲ្យមានស្ថេរភាពសង្គម និងសន្តិសុខ។ ម៉្យាងវិញទៀត វាក៏ជាថ្ងៃដែលបងប្អូន ញាតិមិត្តបានជួបជុំសែនព្រេន និងសប្បាយរីករាយផងដែរ បន្ទាប់ពីបែកគ្នាមួយរយៈធំឬតូច ទៅប្រកបរបររកស៊ីដោយរៀងៗខ្លួននោះ ព្រោះថាបន្ទាប់ពីសែនព្រេនរួច រលត់ធូបមិនទាន់ សំណែនម៉ែឪ កុងម៉ា មុខតែក្លាយជាគ្រឿងក្លែមទៅវិញមិនខាន។
ដូច្នេះបងប្អូនដែលដែលមិនជាប់សែស្រឡាយចិន ក៏កុំទៅគិត អៀនខ្មាសអីច្រើន។ មិនចិនក៏គិតថាចិនមួយថ្ងៃដែរទៅ ចូលរួមផឹកស៊ីសប្បាយនឹងគេទាន់ស្រុកសន្តិភាព។ បើថារកកន្លែងមិនឃើញមកផ្ទះខ្ញុំ!
——————————
អានផងដែរ៖
អំពីថ្ងៃមហាសង្ក្រាន រណ្តាប់ទទួល និងទំនាយឆ្នាំថ្មី ព.ស ២៥៥៥
ផ្សាយដោយ ឧត្តម ក្នុង គួរយល់ដឹង, ចំណេះដឹងផ្សេងៗ, សង្គមខ្មែរ, អប់រំ និង វប្បធម៌ លើ ខែមេសា 13, 2011
ព្រះពុទ្ធសករាជព្រះសាសនាអតិក្កន្តាកន្លងទៅហើយបាន២៥៥៤ត្រឹមថ្ងៃ១៥ កើតខែពិសាខ លុះដល់ថ្ងៃ១រោច ខែពិសាខឆ្នាំថោះ ត្រីស័កទៅចូលពុទ្ធសករាជ២៥៥៥។
នឹងគណនាឆ្នាំថោះឥឡូវនេះ សង្រ្កានចូលមកនៅថ្ងៃព្រហស្បតិ៍ ១១កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១១ វេលាម៉ោង១៣ និង១២នាទី។ ពេលនោះព្រះអាទិត្យចេញពីមីនរាសី ទៅស្ថិតនៅឯមេសរាសី តាមផ្លូវគោកវិធី គឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម កិរិណីទេវី ជាបុត្រីទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បៃតង លម្អនៅព្រះកាយដោយសៀតផ្កាមន្ទារ អភរណទ្រង់ពាក់កែវមរកត ភក្សាហាទ្រង់សោយសណ្តែក ល្ងរ ព្រះហស្ថស្តាំទ្រង់កង្វេរ ព្រះហស្ថឆ្វេងទ្រង់កាំភ្លើង ទ្រង់អង្គុយពាក់ឆៀងលើខ្នងគុជសា (សត្វដំរី) ជាពាហនៈ។ អានបន្ត »
អំពី”បុណ្យចូលឆ្នាំប្រពៃណីខ្មែរ”
ផ្សាយដោយ ឧត្តម ក្នុង គួរយល់ដឹង, ចំណេះដឹងផ្សេងៗ, សង្គមខ្មែរ, អក្សរសាស្ត្រ, អប់រំ និង វប្បធម៌ លើ ខែមេសា 8, 2011
មនុស្សគ្រប់ជាតិសាសន៍ តែងប្រារព្ធពិធីចូលឆ្នាំថី្ម ដែលជាប្រពៃណីរបស់ប្រជាជាតិរៀងៗខ្លួន គ្រាន់តែគេនិយមកំណត់ពេលវេលានៃការរៀបចំបុណ្យនេះ បែ្លកៗគ្នាស្របទៅតាមជំនឿទំនៀមទម្លាប់និងប្រពៃណីរបស់គេប៉ុណ្ណោះ។ ជនជាតិខែ្មរយើងក៏មានប្រវតិ្តធ្វើបុណ្យចូលឆ្នាំតាំងពីបុរាណកាលជារៀងរាល់ឆ្នាំរហូតមកដែរ។ យើងបានប្រទះឃើញឯកសារជាច្រើន ដែលនិយាយពីពិធីបុណ្យចូលឆ្នាំ និងឧស្សាហ៍បានស្តាប់ការនិទានរឿងរបស់ចាស់ទុំជាច្រើន
ប្រវត្តិ
ប្រវត្តិបុណ្យចូលឆ្នាំចិន
ផ្សាយដោយ ឧត្តម ក្នុង ចំណេះដឹងផ្សេងៗ, សកល លើ ខែកុម្ភៈ 1, 2011
បុណ្យចូលឆ្នាំចិន(新年) ឬ ហៅម្យ៉ាងទៀតថា បុណ្យនានិទាឃរដូវ (春节)គឺថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតសំរាប់ជនជាតិចិន។ មានប្រជាជនមួយចំនួន ជាពិសេសជនជាតិចិននៅក្រៅប្រទេស បានហៅពិធីបុណ្យនេះថា បុណ្យចូលឆ្នាំ ច័ន្ទគតិថ្មី ។ ជាប្រពៃណី ពិធីបុណ្យនេះចាប់ផ្ដើមនៅថ្ងៃទីមួយនៃខែទីមួយ តាមច័ន្ទគតិ (ភាសាចិន៖ 正月, pinyin៖ zhēng yuè) ក្នុងប្រតិទិនចិន ហើយបញ្ចប់ទៅវិញ នៅថ្ងៃទី១៥ ដែលគេហៅថ្ងៃនេះថា ពិធីបុណ្យបង្ហោះគោម។ ពេលល្ងាច នៅថ្ងៃបុណ្យចូលឆ្នាំចិន ត្រូវគេឲ្យឈ្មោះថា ជូស៊ី (除夕, ជាពាក្យកាត់ របស់ពាក្យ 年除夕 នែនជូស៊ី, ហើយពាក្យជូស៊ី សម្រាប់ប្រើក្នុងប្រទេសតៃវ៉ាន់)។ ពាក្យនេះមានន័យថា “ពេលល្ងាចឆ្លងឆ្នាំ”។
ពិធីបុណ្យនេះ ត្រូវប្រារព្ធឡើង នៅតំបន់ដែលមានចំនួនប្រជាជន ដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជាប្រទេសកម្ពុជាយើងជាដើម។ ពិធីបុណ្យចូលឆ្នាំចិន ត្រូវបានចាត់ទុកជាថ្ងៃដ៏មានសារៈសំខាន់ សម្រាប់ប្រជាជនចិន ហើយវាក៏មានឥទ្ធិពល ទៅលើពិធីបុណ្យចូលឆ្នាំថ្មី របស់ប្រទេសជិតខាងផងដែរ ជាពិសេសចំណងវប្បធម៌ ជាមួយប្រជាជន ដែលជនជាតិចិនធ្វើអន្តរកម្មជាមួយ។ ប្រទេសទាំងនោះ រួមមានប្រជាជនដើមនៃជនជាតិតៃវ៉ាន់, ជនជាតិកូរ៉េ, ជនជាតិម៉ុងកូល, ជនជាតិនេប៉ាល់, ជនជាតិប៊ូតង់, ជនជាតិយួន, និងអតីតជនជាតិជប៉ុននៅមុនឆ្នាំ១៨៧៣។ ពិធីបុណ្យចូលឆ្នាំចិន ក៏បានប្រារព្ធធ្វើផងដែរ នៅក្នុងប្រទេសសិង្ហបុរី, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ភីលីពីន, ថៃ, កម្ពុជា ក៏ដូចជាប្រទេសដទៃទៀត ដែលមានប្រជាជនចិនរស់នៅដោយស្របច្បាប់ ភាគច្រើន គឺប្រទេសស្ថិតនៅក្បែរសមុទ្រចិន។ ពិធីបុណ្យនេះ នឹងត្រូវផ្លាស់ប្ដូរកំរិត ហើយក្លាយទៅជាផ្នែកមួយ នៃវប្បធម៌ប្រពៃណី របស់ប្រទេសទាំងនោះ។ នៅក្នុងប្រទេសកាណាដា ទោះបីជា ពិធីបុណ្យចូលឆ្នាំចិន មិនមែនជាថ្ងៃឈប់សំរាកជាផ្លូវការក៏ដោយ ក៏ប្រជាជនចិនជាច្រើន នៅតែប្រារព្ធពិធីនេះ យ៉ាងទូលំទូលាយ ហើយប្រៃសណីយយ៍នៃប្រទេសកាណាដា បានចែកចាយតែមសម្រាប់ប្រើនៅឆ្នាំថ្មី នៅតាមគេហដ្ឋាននីមួយៗផងដែរ។ អានបន្ត »
កាហ្វេតៀមខ្ញុំ កាត់បន្ថយការកើតមហារីកថ្លើម!
ផ្សាយដោយ ឧត្តម ក្នុង គួរយល់ដឹង, ចំណេះដឹងផ្សេងៗ លើ ខែតុលា 14, 2010
អ្នកស្រាវជ្រាវនៅប្រទេសជប៉ុនបានរកឃើញថា កាហ្វេអាចជួយការពារ ជំងឺមហារីកថ្លើមដែលកើតមានញឹកញាប់បំផុត ។
ការសិក្សាស្រាវជ្រាវមួយទៅលើជនជាតិជប៉ុនជាង១០.០០០នាក់ បានរកឃើញថា មនុស្សដែលផឹកកាហ្វេជារៀងរាល់ថ្ងៃ ឬក៏ស្ទើរតែជារៀងរាល់ថ្ងៃនោះ មានគ្រោះថ្នាក់តែចំនួនពាក់កណ្តាលប៉ុណ្ណោះបើប្រៀបធៀបនឹងអ្នកមិនផឹកកាហ្វេ ក្នុង ការកើតជំងឺមហារីកថ្លើម។ ប្រសិទ្ធភាពការពារបែបនេះកើតមានចំពោះមនុស្សដែលផឹកកាហ្វេមួយពែង ឬពីរពែងក្នុងមួយថ្ងៃហើយបង្កើនដល់បី ឬ បួនពែង។
ការសិក្សាស្រាវជ្រាវទៅលើសត្វកណ្តុរ បានបង្ហាញពីប្រសិទ្ធភាពការពារ របស់កាហ្វេចំពោះជំងឺមហារីកថ្លើម ដូច្នេះអ្នកស្រាវជ្រាវដឹកនាំដោយលោកម៉ូណាមីអ៊ីណូអេ នៅមជ្ឈមណ្ឌលមហារីកជាតិក្នុងទីក្រុងតូក្យូ បានធ្វើការវិភាគទៅលើការសិក្សាស្រាវជ្រាវ សុខភាពសាធារណៈរយៈពេល១០ឆ្នាំ ដើម្បីកំណត់អំពីការប្រើប្រាស់កាហ្វេ ដោយប្រជាជនដែលមានជំងឺមហារីកថ្លើម និង អ្នកដែលមិនមានជំងឺនេះ។
ពួកគេក៏បានរកឃើញការកើតមានជំងឺមហារីក នៅក្នុងចំណោមមនុស្សដែលមិនធ្លាប់ ឬក៏ស្ទើរតែមិនធ្លាប់ផឹកកាហ្វេសោះចំនួន៥.៤២៧ករណី ក្នុងចំណោមមនុស្ស ១០០.០០០នាក់នៅអំឡុងពេល១០ឆ្នាំ។
ប៉ុន្តែសម្រាប់អ្នកដែលផឹកកាហ្វេជារៀងរាល់ថ្ងៃវិញ គ្រោះថ្នាក់កើតជំងឺនេះគឺ២.១៤៦ ករណីក្នុងចំណោមមនុស្ស ១០០.០០០ ករណី ។
ខណៈពេលដែលការសិក្សាស្រាវជ្រាវបានរកឃើញទំនាក់ទំនងរវាងការផឹកកាហ្វេ និង ការថយចុះនៃជំងឺមហារីកថ្លើម អ្នកនិពន្ធកត់សម្គាល់ថាគេត្រូវធ្វើការ សិក្សាស្រាវជ្រាវនេះនៅក្នុងក្រុមមនុស្សដទៃទៀត។ ហេតុផលនៃការកាត់បន្ថយគ្រោះថ្នាក់ជំងឺមហារីកថ្លើម នៅមិនទាន់ច្បាស់នៅឡើយទេ។ ក្រុមរបស់លោកអ៊ីណូអេ បាននិយាយថា កាហ្វេមានចំនួនអងទី់អុកស៊ីដង់ច្រើន ហើយការសិក្សាស្រាវជ្រាវមួយចំនួនទៅលើ សត្វបានបង្ហាញថា សារធាតុនោះមានសក្តានុពលដើម្បី រារាំងការកើតជំងឺមហារីកថ្លើម។
នៅក្នុងការសិក្សាស្រាវជ្រាវរបស់ពួកគេក៏បានសិក្សាទៅលើផលប្រយោជន៍ “តែបៃតង” ដែលមានអង់ទីអុកស៊ីដង់ផ្សេងទៀត ហើយពួកគេបានរកឃើញថា មិនមានការទាក់ទងគ្នា រវាងការផឹក “តែ” និង អត្រាជំងឺមហារីកថ្លើមទេ។
ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេ ត្រូវបានគេធ្វើការសិក្សាស្រាវជ្រាវរកឃើញថា ជំរុញឱ្យមានការប្រកាសអាសន្នខាងស្មារតីនៅក្នុងចំណោមអ្នកផឹកស្រាជាច្រើន ទោះបីជាវាធ្វើឱ្យមនុស្សខ្លះមានអារម្មណ៍បារម្ភច្រើនក្តី។ ការសិក្សាស្រាវជ្រាវខ្លះអះអាងថា ជាតិកាហ្វេអ៊ីនធ្វើឱ្យធ្ងន់ធ្ងរដល់រោគសញ្ញានៃការអស់ឈាមរដូវ ឬក៏បង្កើនផលវិបាក នៃការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក។ ការប្រើជាតិកាហ្វេអ៊ីនច្រើនពេកមានទំនាក់ទំនងដល់ ការរលូតកូន ៕
តើអ្នកបានផឹកកាហ្វេមួយពែងហើយឬនៅថ្ងៃនេះ?
ប្រភព៖ CAM NEWS

