បណ្ណសារ​សម្រាប់​សមាន​ក្រុម គួរយល់ដឹង

When u are hopeless- see it.

បញ្ចេញមតិ

ស្វែងយល់ពាក្យថា​ «ពិធីករ/ពិធីការនី» និង «អ្នកធ្វើអត្ថាធិប្បាយ»

សួស្តីបងប្អូនអ្នកនិយមរសកាហ្វេនៅតៀមកាហ្វេនេះជាទីមេត្រី!

សូមជម្រាបសួរសុខទុកតាមរយៈអត្ថបទនេះ សង្ឃឹមថាបងប្អូនពិតជាមានសុខភាពល្អបរិបូរនិងប្រកបដោយសុភមង្គលក្នុងជីវិត។

ខ្ញុំពិតជាខានសរសេរអត្ថបទយូរថ្ងៃក្រែលហើយ ធ្វើឲ្យមិត្តអ្នកអានមួយចំនួនដែលនិយមរសកាហ្វេនៅទីនេះខកចិត្ត ចង់ហៅខ្ញុំទៅប៉ាវបាយម្តងម្កាលផង។ ដូច្នេះថ្ងៃនេះខ្ញុំសូមយកឱកាស កោះហៅបងប្អូនមកសិក្សា ស្វែងយល់ និងវែកញែកពីភាពត្រឹមត្រូវ រវាងពាក្យថា «ពិធីករ/ពិធីការនី» និង «អ្នកធ្វើអត្ថាធិប្បាយ» តើមួយណាជាពាក្យដែលប្រើត្រឹមត្រូវបំផុត។

កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានអានអត្ថបទមួយក្នុងប្លុក «គូទខ្យង» ដែលនិយាយពីអតីកាលមួយរបស់លោក គង្គ ប៊ុនឈឿន ត្រង់ចំណុចមួយសរសេរថា៖

ក្នុងសៀភៅ «ទំនួញប៉ាកាស្នេហ៏» ទំព័រទី៣៧ លោកគង្គ ប៊ុនឈឿន បានបានសរសេរថា៖

កាលពីឆ្នាំ ១៩៦០ ខ្ញុំបានឃើញក្រុមភ្លេងក្រសួងឃោសនាការជាតិ ដែលជាក្រុមភ្លេងល្បីឈ្មោះជាងគេនាសម័យនោះ (ព្រោះដឹកនាំដោយតន្រ្តីករជើងចាស់ គឺលោក ពៅ ស៊ីផូ និងលោក ភួង បូផា ព្រមទាំងអ្នកចម្រៀងឯកៗ ដូចជាលោក ស៊ីន ស៊ីសាមុត លោក សុស ម៉ាត់ និងនាង កែវ សេដ្ឋា) បានមកប្រគុំនៅខែត្របាត់ដំបង ក្នុងបេសកកម្មដង្ហែតាមព្រះរាជដំណើរសម្តេចឪជាអម្ចាស់ ដែលកាលណោះនៅជាសម្តេចព្រះឧបយុវរាជ។

ក្នុងរាត្រីដំបូង ដែលប្រគុំនៅមណ្ឌលកីឡាស្ថានខែត្រ ដើម្បីជូនសាធារណជនមើលកម្សាន្តនោះ ខ្ញុំដែលបានទៅមើលក្នុងពេលនោះដែរ បានឃើញលោក ម៉ា ឡៅពី ដែលជាអ្នកធ្វើអត្ថាធិប្បាយ (១) ប្រចាំវង់តន្រ្តី បានតែងទំនុកច្រៀងមួយភ្លាមៗបន្ទាប់ពីឃើញយុវនារីដ៏មានរូបស្អាតម្នាក់ ទៅឈរមើលវង់ភ្លេងនោះដែរ។ ដោយនារីនោះ មានសៀតផ្កាកុលាបក្រហមនៅសក់ លោកក៏បានប្រកាសជាឧឡាឬកនៅពេលនោះថា «ដើម្បីជាអនុស្សាវរីយ៍របស់វង់តន្រ្តីឃោសនាការជាតិ ដែលមកប្រគុំក្នុងខែត្របាត់ដំបងនេះ ខ្ញុំសូមជូនបទចម្រៀងដ៏ថ្មីស្រឡាងមួយបទ ដែលខ្ញុំទើបនឹងតែងរួចអំបាញ់ម៉ិញ ប្រគល់ជូនលោក សុស ម៉ាត់ ច្រៀង ឈ្មោះថាបទ «កុលាបក្រហម»។» read more


(១) បច្ចុប្បន្នគេប្រើពាក្យថា «ពិធីករ»

ត្រង់ចំណុចនេះខ្ញុំចង់លើកមកវិភាគថា តើពាក្យថា«ពិធីករ ឬ ពិធីការនី» ដែលយើងប្រើសំដៅលើអ្នកនិយាយកម្មវិធីទូរទស្សន៍ឬវិទ្យុទាំងនោះ តើចាប់ផ្តើមពីពេលណា? ហើយត្រឹមត្រូវឬទេ?

បើតាមការស្វែងយល់ពីពាក្យរបស់លោកគង្គ ប៊ុនឈឿន គឺឲ្យដឹងថា កាលពីជំនាន់លោកនោះ គេមិនប្រើពាក្យ«ពិធីករ ឬពិធីការនី» នេះទេ គឺគេប្រើពាក្យថា «អ្នកធ្វើអត្ថាធិប្បាយ»។ ព្រោះតាមខ្ញុំយល់ ខ្ញុំគិតថាពាក្យថា «ពិធីករ ឬ ពិធីការនី» ដែលយើងប្រើរាល់ថ្ងៃនេះ គួរប្រើជាមួយអ្នករៀបចំកម្មវិធី ឬអ្នកទទួលបន្ទុក និងគ្រប់គ្រងកម្មវិធី។ ឧទា. លោក អ៊ិត សេដ្ឋា ដែលជាអ្នកគ្រប់គ្រង និងរៀបចំកម្មវិធីមន្តស្នេហ៏សំនៀង របស់ទូរទស្សន៍ CTN លោកអាចហៅបានថា ជាពិធីករ តែបើសិនករណីលោក គ្រាន់តែជាអ្នកនិយាយ ឬធ្វើអត្ថធិប្បាយនៅលើឆាក ដែលស្ថិតក្រោមការគ្រប់គ្រងពីមនុស្សដទៃផ្សេងទៀត គាត់ត្រូវបានហៅថា ជាអ្នកធ្វើអត្ថាធិប្បាយតែប៉ុណ្នោះ។

ការយល់ឃើញរបស់ខ្ញុំនេះ ខ្ញុំមិនឲ្យតម្លៃថាត្រឹមត្រូវ ឬយ៉ាងណាទេ។ ឱកាសបន្តនេះ ខ្ញុំសូមប្រគេន និងអញ្ជើញបងប្អូនដែលចូលចិត្តការសិក្សាពីពាក្យខ្មែរ ចូលរួមផ្តល់មតិ ចែករំលែកការចេះដឹងតាមការគួរផងចុះ។

———————————-

Related Articles

មតិ 2

វិភាគព្រឹត្តិការណ៍ពិភពលោក៖ សង្គ្រាមលោក​លើកទី៣ នឹងចេញពីជ្រុងណា?

ពិភពលោកអាចនឹងស្ថិតនៅចំពោះមុខ”ជ្រោះជ្រៅ”នៃសង្គ្រាមធំ ប្រសិនប្រទេស អ៊ីស្រាអែល ​និង​ប្រទេស​អាមេរិក សម្រេច​ចិត្ត​វាយ​ប្រហារទៅលើមូលដ្ឋាននុយក្លេអែររបស់ក្រុង Tehran ។ ប្រសិននេះជាការពិត ពិភពលោក​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​មហា​គ្រោះ​អាសន្ន​ដែល​នឹង​កើតឡើង​ដោយ​សង្គ្រាម​លោកលើកទី ៣។

ក្រុមអ្នកវិភាគអះអាងថា សង្គ្រាមមួយដែលអាចនឹងត្រូវបានគេហៅថា​ជាសង្គ្រាម​លោក​លើកទី៣ នោះ​នឹងកើតឡើងប្រាកដ​នៅពេលអ៊ីស្រាអែល​វាយប្រហារ​ទៅលើ​មូលដ្ឋាន​នុយក្លេអែរ​របស់អ៊ីរ៉ង់។ អានបន្ត »

មតិ​មួយ​

ចិន​គឺ​ជា​មហា​អំណាច​​ពិភពលោក​​មួយ​​ប្រកែក​​មិន​បាន​

នៅ​សប្តាហ៍​នេះ​ហ្សង់-ហ្វ្រង់ស័រ តាន់ ធ្វើ​សេចក្តី​សន្និដ្ឋាន​បិទ​បញ្ចប់​ភូមិសាស្រ្ត​នយោបាយ​នៃ​ប្រទេស​ចិន។ គេ​អាច​និយាយ​បាន​ថា ចិន​បាន​ក្លាយ​ទៅ​ជា​មហា​អំណាច​ពិភពលោក​ហើយ។ ប៉ុន្តែ មហាយក្ស​អាស៊ី​មួយ​នេះ​ដែល​កំពុង​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​ជិត​ខាង​ភ័យ​ព្រួយ ត្រូវ​ប្រឈម​មុខ​​ខ្លាំង​ឡើងៗ​នឹង​សហរដ្ឋ​អាមេរិក អាមេរិក​ដែល​បាន​សម្រេច​ពង្រឹង​និង​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។

ការ​មួយ​ដែល​ប្រកែក​មិន​បាន គឺ​មិន​យូរ​មិន​ឆាប់ ចិន​នឹង​ក្លាយ​ជា​មហា​អំណាច​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក ដោយសារ​តែ​កត្តា​សត្យានុម័ត​មួយ​ចំនួន។
ទីមួយ គឺ​ចំនួន​ច្រើន​សន្ធឹក​សន្ធាប់​​​​នៃ​ប្រជាជន។
ទី​ពីរ​គឺ​ម៉ាស៊ីន​សេដ្ឋកិច្ច​ដែល​បន្ត​ខ្ជាក់​ចេញ​នូវ​កំណើន​ច្រើន​លើស​លុប។
ទី​បី គឺ​សន្ទុះ​លឿន​រហ័ស​នៃ​បច្ចេកវិជ្ជា បាន​ន័យ​ថា ចិន​មិន​មែន​គ្រាន់​តែ​ចេះ​ផលិត​របស់​របរ​កំប៉ិក​កំប៉ុក​ដូច​មុន​ទៀត​ទេ តែ​ក៏​ចេះ​ធ្វើ​ដែរ​រថយន្ត រទេះ​ភ្លើង​ល្បឿន​ខ្លាំង និង​យន្តហោះ​ព្រម​ទាំង​​យាន​អវកាស។
ទី​បួន គឺ​ឥទ្ធិពល​យោធា ជាមួយ​នឹង​ការ​កើន​ឡើង​ជា​លំដាប់​នៃ​ប្រាក់​ចំណាយ​​សម្រាប់​វិស័យ​ការពារ​ជាតិ។
និង​ទី​ប្រាំ គឺ​ការ​ដាំ​ក្បាល​អស់​ឫទ្ធិ និង​ខ្សោយ​ទៅៗ​របស់​បស្ចិម​លោក ទាំង​អឺរ៉ុប ទាំង​សហរដ្ឋ​អាមេរិក។
ក៏​ប៉ុន្តែ ការ​ព្យាករណ៍​ឃើញ​បែប​នេះ ការ​ព្យាករណ៍​​ឃើញ​ថា ចិន​នឹង​ក្លាយ​ជា​មហា​អំណាច​ពិភពលោក​ទី​មួយ​ក៏​មិន​ប្រាកដ​ថា​នឹង​ក្លាយ​ជា​ការ​ពិត​ដែរ ដោយហេតុ​តែ​មាន​ច្រើន​ណាស់​ភាព​ចៃដន្យ​នៃ​ប្រវត្តិសាស្រ្ត។ អានបន្ត »

បញ្ចេញមតិ

រឿ​ងនិទានខ្លី​មួយ​

មនុស្សនៅពេលដែលគ្មានទុក្ខ គ្មាន​គ្រោះ ​តែង​តែត្រេកត្រអាល​ជាមួយ​​លាភសំណាង​​ដែលខ្លួន​មាន សុភមង្គល​​ដ៏ខ្លី ឈ្លក់​នឹង​ការ​សប្បាយ ឡូយឆាយឥតប្រមាណ​ គ្មានចិត្តមេត្តា គ្មានគុណធម៌ លោភលន់​ ប្រមាថ​អ្នក​ដ៏ទៃ..

ដល់ពេលគ្រោះមកដល់ ទឹក​ដល់​ច្រមុះ ទើបនឹកដល់ព្រះ អោបជើងព្រះ លើក​ដៃ​សំពះ​អង្វរព្រះ ឲ្យមេត្តា ឲ្យសង្គ្រោះ​ដល់​អាត្មាខ្លួន..

ដូច​រឿងនិទានមួយតំណាលថា នៅពេលដែលលោកអាចារ្យទេសនាធម៌ព្រះ មនុស្សទាំងអស់ស្តាប់ពិរោះរហូតដល់​ងងុយ​ដេក​​គ្រប់គ្នា​..

នៅពេលដែលតៃកុងឡានមួយបើកបរលឿនមិនបន្ថយ ប្រឈម​នឹ​ង​គ្រោះថ្នាក់​ មនុស្សក្នុងរថយន្តក៏លើកដៃបន់ស្រន់ សូត្រធម៌​ឡើង​ញឹក​ស្អេក សុំឲ្យព្រះថែរក្សាខ្លួន សច្ចារ​សាង​កុសល​ ដាក់ទាន ផ្សេងៗ​ជាថ្នូរ  នេះមួយគ្រា..

រឿងអស់​សំណើច​មួយ.. ដល់ពេលលោកអាចារ្យ និងតៃកុងឡានស្លាប់ទៅ ព្រះកាត់ទោសលោកអាចារ្យឲ្យចុះ​នរក ឯតៃ​កុង​ឡាន​ក៏​ឲ្យ​ឡើង​ឋានសួគ៍ ត្បិត​អី​លោក​តៃកុងឡានអាច​ដាស់តឿនមនុស្សឲ្យនឹកដល់ព្រះ នឹកដល់ព្រះធម៌ នឹក​ដល់​សេចក្តីល្អ..

វា​គ្រាន់​តែជា​រឿង​និទាន​ខ្លី​មួយ​ប៉ុណ្នោះ..

មតិ 4

មរតកអាមេរិកាំង

មិត្តអ្នកអាន​ប្រហែល​ជាឆ្ងល់ហើយ​មែនទេ តើ​កំសៀវ​នេះមានទាក់​ទង​អី​ជា​មួយ​អាមេរិកាំង។ បើ​និយាយ​ឲ្យ​ត្រឹម​ត្រូវទៅ ខ្ញុំ​ត្រូវ​ហៅ​​កំសៀវ​នេះថាលោកបង​កំសៀវ ឬពូកំសៀវ ព្រោះ​អាយុកាល​កំសៀវ​នេះ ច្រើនជាង​​ខ្ញុំ​ជាង​១០ឆ្នាំ​ឯណោះ។ ម្តាយរបស់ខ្ញុំ​បាន​ប្រាប់ថា កំសៀវ​នេះ​គឺធ្វើ​ឡើង​អំពី​សំបកគ្រាប់​បែក​ដែល​អាមេរិកាំង​ទម្លាក់នៅភូមិស្ទួយ ឃុំអូម្លូ ស្រុកស្ទឹងត្រង់ ខែត្រកំ​ពង់ចាម អំឡុង​ដើមឆ្នាំ​១៩៧៥ គឺមុន​ខ្មែរ​ក្រហម​វាយបែកភ្នំពេញ​ប៉ុន្មានខែប៉ុណ្នោះ។

គួរ​រំលឹក​អតីតកាលបន្តិច​ត្រង់ចំណុច​នេះ បើ​តាម​​សៀវភៅប្រវត្តិ​សាស្រ្ត​បាន​កត់ត្រា​ទុកថា​ ចាប់​ពី​ឆ្នាំ១៩៦៨ ដល់​ឆ្នាំ១៩៧០ កងទ័ព​ខ្មែរក្រហម​​គ្រាន់តែ​ជា​កងឧទ្ទាម​តូចតាច​មួយប៉ុណ្ណោះ។ អាវុធ​យុទ្ធភ័ណ្ឌ​ក៏​មិនសូវ​ជា​មាន​អ្វី​ធំដុំ​ប៉ុន្មាន​ដែរ។ ការទម្លាក់​សម្តេច នរោត្តម សីហនុ នៅ​ឆ្នាំ១៩៧០ ដោយ​លុនណុល​និង​មាន​ការគាំ​ទ្រ​ពី​អាមេរិកកាំង​ គឺជា​របត់​ដ៏សំខាន់​មួយ​សម្រាប់​បដិវត្តន៍​របស់​ពួក​ខ្មែរក្រហម។ ក្រោយពេល​លន់ណុល​ឡើង​ក្តាប់អំណាច​ ពួក​ខ្មែរ​ក្រហម​ បាន​បង្កើត​ចលនា​តស៊ូក្នុងព្រៃកាន់​តែធំទៅៗ។ គ្រាប់​បែក​រាប់ពាន់តោនត្រូវ​បាន​ទម្លាក់អំឡុង​ពីឆ្នាំ​១៩៧០​ ដល់ ៧៥ ដោយ​យន្តហោះ​អាមេរិកដើម្បី​កំទេច​ចលនាតស៊ូទាំង​នោះ។ ឯកំសៀវ​ខាងលើនេះ គឺ​ជាសំបកគ្រាប់​មួយ​ក្នុង​ចំណោម​រាប់ម៉ឺន រាប់សែន​គ្រាប់ ដែល​ម្តាយ​ខ្ញុំ​រើស​យក​ទៅឲ្យ​ជាង​ដែក​ឆ្នៃជាកំ​សៀវ​ប្រើប្រាស់​រហូត​ដល់បច្ចុប្បន្ន​។

ស្លេស៍ត្រឹម​ប៉ុណ្នេះ សម្រាប់ប្រវត្តិសាស្ត្របន្តខ្ញុំ​នឹងមិនរៀបរាប់​ឲ្យវែងឆ្ងាយនោះទេ គ្រាន់តែចង់​បង្ហាញ​បងប្អូន​ឲ្យ​បាន​ដឹង​ខ្លះៗ​ពីប្រវត្តិ​កំសៀវ​​សាមញ្ញ​មួយ​នៅផ្ទះខ្ញុំ​ប៉ុណ្នោះ។ នៅមាន​ឧបករណ៍​ប្រើ​ប្រាស់​ផ្សេងទៀត​ ដូច​ជា​វែកឆា ស្លាបព្រា ខ្ទះ ។ល។ ដែល​ផ្ទះ​ខ្ញុំ​នៅប្រើ​នៅឡើយ​សុទ្ធ​តែមាន​ប្រវត្តិ​យូរ​លង់គ្រាន់បើ​ និយាយ​ឲ្យខ្លីទៅ សុទ្ធ​តែ​រៀមច្បងខ្ញុំទាំងអស់។

————————-

Related Articles

បញ្ចេញមតិ

ហ៉្ងន​វ៉ា ជា​ភាសា​វៀត​ណាម​មាន​ន័យ​ថា ឆ្ងាញ់​ណាស់!!

នួន ជា ថា របប​បច្ចុប្បន្ន​បាន​សម្រួល​ដល់​មហិច្ឆតា​យួន ក្នុង​ការ​លេប​ត្របាក់​កម្ពុជា

អង្គារ 06 ធ្នូរ 2011 8:19 AM |   |   104 Views

ពុំ​មាន​ពាក់​មួក​ធ្វើ​ពី​អំបោះ​ឡែន​ដូច​សព្វ​ដង និង​ពុំ​មាន​​​សេច​ក្ដី​បំព្រាង​នៅ​លើ​​ក្រដាស​ទេ ឈរ​នៅ​ក្នុង​រង្វង់ ក្រចក​សេះ​ កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​ម្សិលមិញ នួន ជា បង​ធំ​ទី២​នៃ​របប​ខ្មែរ​ក្រហម​​បាន​និយាយ​មួយ​ៗ​ច្បាស់​ៗ​ថា​ របប​បច្ចុប្បន្ន​​បាន​សម្រួល​ដល់​មហិច្ឆតា​យួន ក្នុង​ការ​លេប​ត្របាក់​​កម្ពុជា ។

ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​០០២​រូប​នេះ​បាន​រម្លឹក​​ដោយ​គ្មាន​តក់​ ស្លុត​ដូច្នេះ​ថា  “ហ្វដៀនយ៉ាប់ គាត់​សួរ​​ប៉ុល​ ពត ​ថា តើ​កម្ពុជា​មាន​ដី​បង្កបង្កើន​ផល​ប៉ុន្មាន​ហិកតារ កាល​ហ្នុះ​ ប៉ុល ​ពត ឆ្លើយ​ថា​មាន​៨០​លាន​​ហិកតា ប៉ុន្តែ​ដី​ដែល​ល្អ​ប្រហែល​​មាន​តែ​៣០​លាន​ហិកតារ , ដល់​ពេល ប៉ុល ពត ថា​អញ្ចឹង  ហ្វ​ឌៀន​យ៉ាប់ ថា​ហ៉្ងន​វ៉ា ជា​ភាសា​វៀត​ណាម​មាន​ន័យ​ថា ឆ្ងាញ់​ណាស់ ។ ដល់​ឥឡូវ​​ឆ្ងាញ់​មែន  កុង​ត្រា​ឲ្យ​គេ​៩៩​ឆ្នាំ ហើយ​សុទ្ធ​តែ​ដី​នៅ​ជាយ​ដែន​ទៀត ។ នេះ​ខ្ញុំ​សូម​និយាយ​ភាព​ជាក់​ស្ដែង​បន្តិច​ព្រោះ​តុលាការ​នេះ​ត្រូវ​ការ​ ការ​ពិត ត្រូវ​ការ​យុត្តិធម៌ ត្រូវ​ការ​មាន​ប្រយោជន៏ សម្រាប់​យុវជន​ជំនាន់​ក្រោយ.. ” ។

ដោយ​អតីត​អនុ​លេខា​បក្ស​កុម្មុយនិស្ត​​កម្ពុជា​វ័យ​៨៥ឆ្នាំ​រូប​នេះ​បាន​ និយាយ​នៅ​ចំពោះ​មុខ​អ្នក​​ចូល​រួម​ដែល​ភាគ​ច្រើន​ជា​សិស្ស​​ដោយ​សម្លេង​ ខ្លាំង​ៗ​ដូ​ច្នេះ​ថា ” ចាំ​ឲ្យ​ច្បាស់​អ្នក​ណា​មិត្ត អ្នក​ណា​សត្រូវ ” ។​ជា​មួយគ្នា ​នួន ជា ក៏​បាន​ច្រាន​ចោល​ផង​ដែរ ចំពោះ​ការ​ចោទ​ប្រកាន់​ថា​របប​ខ្មែរ​ក្រហម​​បាន​​សម្លាប់​រង្គាល​ជនជាតិ​ ខ្មែរ​គ្នា​ឯង ហើយ​បាន​ទម្លាក់​កំហុស​ទៅ​លើ​យួន ។ ដោយ​លើក​ឡើង​ថា ​ផែន​ការ​​ដ៏​អាក្រក់​ទាំង​នេះ​ត្រូវ​បញ្ជា​ពី​ទី​ក្រុង​ហា​ណូយ , យួន​លេប​កម្ពុជា ដូច​ពស់​ថ្លាន់ លេប​ក្ដាន់ ៕

អត្ថបទទាំងស្រុងពី សារព័ត៌មានសេរី

—————————————–

Related article

មតិ 3