បណ្ណសារសម្រាប់សមានក្រុម ទម្លាយអាថ៌កំបាំង
ហ៉្ងនវ៉ា ជាភាសាវៀតណាមមានន័យថា ឆ្ងាញ់ណាស់!!
ផ្សាយដោយ ឧត្តម ក្នុង ទម្លាយអាថ៌កំបាំង, សង្គមខ្មែរ លើ ខែធ្នូ 6, 2011
នួន ជា ថា របបបច្ចុប្បន្នបានសម្រួលដល់មហិច្ឆតាយួន ក្នុងការលេបត្របាក់កម្ពុជា
អង្គារ 06 ធ្នូរ 2011 8:19 AM | សិលាពល |
104 Views
ពុំមានពាក់មួកធ្វើពីអំបោះឡែនដូចសព្វដង និងពុំមានសេចក្ដីបំព្រាងនៅលើក្រដាសទេ ឈរនៅក្នុងរង្វង់ ក្រចកសេះ កាលពីរសៀលថ្ងៃចន្ទម្សិលមិញ នួន ជា បងធំទី២នៃរបបខ្មែរក្រហមបាននិយាយមួយៗច្បាស់ៗថា របបបច្ចុប្បន្នបានសម្រួលដល់មហិច្ឆតាយួន ក្នុងការលេបត្របាក់កម្ពុជា ។
ជនជាប់ចោទក្នុងសំណុំរឿង០០២រូបនេះបានរម្លឹកដោយគ្មានតក់ ស្លុតដូច្នេះថា “ហ្វដៀនយ៉ាប់ គាត់សួរប៉ុល ពត ថា តើកម្ពុជាមានដីបង្កបង្កើនផលប៉ុន្មានហិកតារ កាលហ្នុះ ប៉ុល ពត ឆ្លើយថាមាន៨០លានហិកតា ប៉ុន្តែដីដែលល្អប្រហែលមានតែ៣០លានហិកតារ , ដល់ពេល ប៉ុល ពត ថាអញ្ចឹង ហ្វឌៀនយ៉ាប់ ថាហ៉្ងនវ៉ា ជាភាសាវៀតណាមមានន័យថា ឆ្ងាញ់ណាស់ ។ ដល់ឥឡូវឆ្ងាញ់មែន កុងត្រាឲ្យគេ៩៩ឆ្នាំ ហើយសុទ្ធតែដីនៅជាយដែនទៀត ។ នេះខ្ញុំសូមនិយាយភាពជាក់ស្ដែងបន្តិចព្រោះតុលាការនេះត្រូវការ ការពិត ត្រូវការយុត្តិធម៌ ត្រូវការមានប្រយោជន៏ សម្រាប់យុវជនជំនាន់ក្រោយ.. ” ។
ដោយអតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជាវ័យ៨៥ឆ្នាំរូបនេះបាន និយាយនៅចំពោះមុខអ្នកចូលរួមដែលភាគច្រើនជាសិស្សដោយសម្លេង ខ្លាំងៗដូច្នេះថា ” ចាំឲ្យច្បាស់អ្នកណាមិត្ត អ្នកណាសត្រូវ ” ។ជាមួយគ្នា នួន ជា ក៏បានច្រានចោលផងដែរ ចំពោះការចោទប្រកាន់ថារបបខ្មែរក្រហមបានសម្លាប់រង្គាលជនជាតិ ខ្មែរគ្នាឯង ហើយបានទម្លាក់កំហុសទៅលើយួន ។ ដោយលើកឡើងថា ផែនការដ៏អាក្រក់ទាំងនេះត្រូវបញ្ជាពីទីក្រុងហាណូយ , យួនលេបកម្ពុជា ដូចពស់ថ្លាន់ លេបក្ដាន់ ៕
អត្ថបទទាំងស្រុងពី សារព័ត៌មានសេរី
—————————————–
Related article
ចម្រៀងខ្មែរ៖ ណារីនឹមនួន
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, ចម្រៀងខ្មែរ, ទម្លាយអាថ៌កំបាំង លើ ខែតុលា 27, 2011
ណារីនឹមនួន
អ៊ឹង ណារី
ឱ! ណារីនឹមនួន អូនល្អណាស់ណាស្ងួន ពួននឹងបងដល់ណា.. អូនស្រស់ណាស់ស្រស់លើសបុប្ផា ទាំងឬកពា ពុំងារសមឥតទាស់ សំណាងបង បានជួបនឹងឆោមកែវស្រស់.. ឃើញភ្លាមចិត្តរៀមស្មោះ បានស្គាល់ទាំងឈ្មោះ ពិរោះជាប់ចិត្ត គេងគិតរាល់ថ្ងៃ ស្រមៃជានិច្ច កុំបំភ្លេចឲ្យរៀមបងកំព្រា..
ឱ! ណារីមាសស្នេហ៏ តើអូនដឹងខ្លួនទេ ថារៀមស្នេហ៏ជីវ៉ា ជាតិនេះបងសូមផ្សងសច្ចា ជួបស្នេហា ស្នេហាលើនួននាង.. ដើម្បីស្ងួន អូនហ្អើយ បងខំស្រែកច្រៀង ឱសំនៀងដ៏ស្មោះ អស់ពីដួងចិត្ត ស្នេហ៏ពិតលើស្រី ឥតបីប្រួលប្រែ គេចកែសាវា ចោលស្នេហាឲ្យរងារ..
បទនេះជាស្នាដៃតែងទំនុកច្រៀងនិងភ្លេងដោយ កវីខ្លុយដែក ឯល បុណ្ណា។ បច្ចុប្បន្នផលិតកម្មខ្លះចង់ធ្វើនំអត់ផ្សៅ បានចម្លងចម្រៀងនេះច្រៀងឡើងវិញដោយឥតអៀនខ្មាស ហើយច្រៀងនិងដាក់ចំណងជើងខុសថា នារីនឹមនួន ទៅវិញ។
មួយវិញទៀតសំនៀងដើម ជាម្ចាស់បទនេះគឺលោក អ៊ឹង ណារី តែដោយសម្លេងលោកពិរោះរណ្តំស្រដៀងលោកស៊ិន ស៊ីសាមុត ទើបអ្នកស្តាប់ភាគច្រើនយល់ច្រឡំថា ជាសម្លេងរបស់លោកស៊ិន ស៊ីសាមុត ទៅវិញ។
ព័ត៌មានស្រាវជ្រាវដោយ លោក សេង តារា
រឿងរ៉ាវ “កោះត្រល់” ដែលអ្នកមិនទាន់បានដឹង
ផ្សាយដោយ ឧត្តម ក្នុង គួរយល់ដឹង, ជាតិនិយម, ទម្លាយអាថ៌កំបាំង, ប្រវត្តិសាស្រ្ត លើ ខែតុលា 24, 2011
ខ្ញុំបានអានអត្ថបទដែលនិយាយអំពី “កោះត្រល់” ឬវៀតណាមហៅថា “កោះភូកុក” (Phu Quoc)។ វាមានចំណុចច្រើនដែលខ្ញុំមិនបានដឹងពីមុនមក។
ប្រេកង់ប្រវត្តិសាស្ត្របានដើរទៅមុខជិត១០០ឆ្នាំទៅហើយ និងដោយគ្មានថ្ងៃត្រឡប់។ អ្វីដែលសំខាន់នោះ គួរយើងបើកចំហរខួរក្បាលចងចាំបទពិសោធនៃប្រវត្តិសាស្ត្រនេះ ហើយដើរជៀស កុំឲ្យជាន់ស្រមោលដ៏អាក្រក់នេះជាថ្មីទៀត។
ប្រវត្តិកោះត្រល់ត្រូវបានគេបញ្ចូលក្នុងកម្មវិធីសិក្សាក្រសួងអប់រំ
ភូមិសាស្ត្រកោះត្រល់ នៃដែនសមុទ្រកម្ពុជា ដែលដើមឡើយជាកោះប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានត្រូវកត់ត្រាដាក់ចូលក្នុងសៀវភៅសិក្សាសង្គមថ្នាក់ទី៨នៃ ការបោះពុម្ពផ្សាយឆ្នាំ២០១១ របស់ក្រសួងអប់រំ យុវជន និងកីឡា គឺជាការបង្កើតបាននូវការរំលឹកឡើងវិញ ពីប្រវត្តិកោះសមុទ្រដ៏ធំមួយនេះ ធ្លាប់ស្ថិតនៅក្នុងការគ្រប់គ្រងរបស់កម្ពុជាកាលពីសម័យរាជា ណាចក្រមុនៗ គឺនៅមុនការចូលមកដាក់នឹមត្រួតត្រារបស់អតីតអាណានិគមបារាំង នៅឆ្នាំ១៨៦៣។ អានបន្ត »
ចម្រៀងខ្មែរ៖ ស្រណោះភ្លៀង
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, ចម្រៀងខ្មែរ, ទម្លាយអាថ៌កំបាំង លើ ខែកញ្ញា 10, 2011
ប្រសិនបើអ្នកណាម្នាក់មានប្រវត្តិស្នេហាយ៉ាងផ្អែមល្ហែមស្ទើរតែរលាយសាច់មួយ រួចស្រាប់តែព្រាត់គ្នាទៅវិញទាំងចិត្តភក្តីនោះ ហើយបានឮបទចម្រៀងនេះនាពេលភ្លៀងធ្លាក់ អ្នកនោះប្រាកដជាខ្លោចផ្សារដួងចិត្ត អាណិតខ្លួនយ៉ាងកំសត់មិនខាន ព្រោះទំនុកច្រៀងបទនេះគួរឲ្យស្រណោះស្រណោកណាស់ ឬបើទោះអ្នកគ្មានវិបត្តិអ្វីសោះ មិនតិចមិនច្រើន ក៏គង់មានចិត្តស្រយ៉ុតតាមខ្លឹមសារចម្រៀងនេះមិនលែងឡើយ។
សំណោកទឹកភ្នែកព្រោះវិយោគស្នេហាអតីតកាលនៃបុរសកំសត់ម្នាក់ ដូចដែលយើងបានឮខ្លឹមសារចម្រៀងនេះ គឺជាស្នាដៃនិពន្ធដ៏ប្រណិតមួយរបស់កវី ឯល ប៊ុនណា ដែលបង្ហើរឡើងតាមរយៈសម្លេងដ៏ក្រអួនរបស់លោក អ៊ឹង ណារី ក្នុងឆ្នាំ១៩៧៣។
Download: sronors%20pleang%20.MP3
លោក ឯល ប៊ុនណា ដែលជាអ្នកនិពន្ធទំនុកច្រៀង និងបទភ្លេងនៃបទ “ស្រណោះភ្លៀង” នេះបានរំឮកឡើងថា តាមពិតបទនេះលោកនិពន្ធឡើងគឺតាមការស្រមើលស្រម៉ៃធម្មតាតាមនិស្ស័យកវីទូទៅប៉ុណ្នោះ គឺមិនមែនជាប្រវត្តិស្នេហាលោក ឬជារបស់អ្នកណាម្នាក់ឡើយ ប៉ុន្តែមូលហេតុដែលនាំឲ្យលោកសរសេរទំនុកច្រៀងនេះ គឺដោយសារលោក មាននិស្ស័យចូលចិត្តមើលទឹកភ្លៀង ជាពិសេសតំណក់ទឹកភ្លៀងដែលស្រក់ពីសំយ៉ាបផ្ទះឮស្រឹបៗខណៈមេឃជិតរាំងភ្លៀង។ តំណក់ទឹកភ្លៀងនោះហាក់មានវេទមន្តម្យ៉ាងមកអន្ទងចិត្តលោក ឲ្យកើតក្តីស្រងេះស្រងោចនឹកដល់រឿងរ៉ាវស្នេហាមួយ ដែលមិនបានឈានដល់ត្រើយនៃសុភមង្គលតាមគូស្នេហ៏ទាំងពីរប្រាថ្នា គឺជាទិដ្ឋភាពមួយមានសភាពក្រៀមក្រោះ ស្រណោះអាល័យ រីងរៃសួតប្រម៉ាត់ ដែលគ្មានអ្នកណាវាស់បាន ស្មានត្រូវពីទំហំដួងចិត្តខ្លោចផ្សារនោះបានឡើយ។ [---]
ដកស្រង់ពីសៀវភៅ “ថ្ងៃលិចឯនាយសមុទ្រ” ភាគ១ របស់លោក សេង តារា
——————-
Related Article
- ចម្រៀងខ្មែរ៖ អូនគង់ដឹងខ្លួន
- មហោស្រពតន្ត្រីសម័យថ្នាក់ជាតិ
- ចម្រៀងខ្មែរផ្សេងទៀត
ចម្រៀងខ្មែរ៖អូនគង់ដឹងខ្លួន
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, ចម្រៀងខ្មែរ, ទម្លាយអាថ៌កំបាំង លើ ខែកញ្ញា 3, 2011
ជម្រាបសួរបងប្អូនជនរួមជាតិ និងពិសេសបងប្អូនអ្នកនិយមស្តាប់បទចម្រៀងមាសពីជំនាន់ដើមជាទីមេត្រី!
ដើម្បីជាចំណងដៃ ថ្ងៃចុងសប្តាហ៍នេះ សូមបងប្អូនរីករាយស្តាប់ចម្រៀងមួយបទដែលមានចំណងជើងថា “អូនគង់ដឹងខ្លួន” ដែលច្រៀងដោយអធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត។
មួយវិញទៀត ស្ទើរបទចម្រៀងពីជំនាន់ដើមទាំងអស់ លោក លោកស្រី បងប្អូនពិតធ្លាប់បានដឹងតែម្ចាស់សម្លេងប៉ុណ្នោះ ថ្ងៃនេះខ្ញុំសូមលើកយកប្រវត្តិត្រួសៗផងដែរ មកចែកជូនបងប្អូនបានជ្រាប ពីប្រវត្តិនៃបទចម្រៀង និងអ្នកនិពន្ធបទនេះ ដែលដកស្រង់ពីសៀវភៅ “ថ្ងៃលិចឯនាយសមុទ្ទ” របស់លោក សេង តារា។
សូមរីករាយស្តាប់ និងយកពេលអានអត្ថបទមិនគួររំលងនេះដូចតទៅ៖
ពិតណាស់អ្នកណាៗក៏ទទួលស្គាល់ថា កវីជើងចាស់ជំនាន់ដើមសុទ្ធតែមានទេពកោសល្យនិងសមត្ថភាព។ អ្វីៗដែលអស់លោកបានកសាងឡើង បានក្លាយជាគ្រិះវប្បធម៌យ៉ាងធំធេងក្នុងវិស័យតូរតន្ត្រីខ្មែរជំនាន់នោះ និងជំនាន់បច្ចុប្បន្ន រួមទាំងទៅអនាគតដ៏វែងឆ្ងាយផងដែរ។ ហើយជាបន្តទៅទៀតនោះ ខ្ញុំសូមនាំអារម្មណ៍ប្រិយមិត្តអ្នកអានឲ្យបានជ្រាបនូវប្រវត្តិស្នាដៃរបស់កំពូលកវីជើងចាស់ ពៅ ស៊ីផូ មួយបទដែលមានចំណងជើងថា “អូនគង់ដឹងខ្លួន”..
គំនិតច្នៃប្រឌិត និងទេពកោសល្យកវីនិពន្ធយើង គ្មានអ្នកណាអាចវិភាគ និងវាយតម្លៃឲ្យឃើញពិតប្រាកដថាមានជម្រៅកម្រិតណាឡើយ ប៉ុន្តែអ្វីដែលយើងអាចសន្និដ្ឋាន និងស្រាវជ្រាវដឹងនោះគឺស្នាដៃរបស់លោកសុទ្ធតែមានវ័យចំណាស់រាប់សិបឆ្នាំមកហើយ ជាក់ស្តែងក្នុងចំណោមកវីទាំងនោះ លោក ពៅស៊ីផូ ត្រូវបានគេដឹងថា ជាកវីមួយរូបដែលមានស្នាដៃចំណាស់ជាងគេបំផុតកាលពីជំនាន់មុន ដូច្នេះហើយទើបអស់លោកកវីនិពន្ធនានាក្នុងជំនាន់នោះចាត់ទុកលោកជា “កវីរៀមច្បង” មួយរូបដែលពូកគេយកជាគំរូ និងរៀនសូត្រតាម។
តាមការសិក្សាស្រាវជ្រាវ យើងបានដឹងថា លោក ពៅ ស៊ីផូ បានផ្តើមស្ថាបនាស្នាដៃនិពន្ធបទភ្លេង ទំនុកច្រៀងតាំងពីអំឡុង ទ.វ ឆ្នាំ១៩៤០មកម្ល៉េះ។ ម៉្យាងលោក ពៅ ស៊ីផូ នេះឯងដែលបានចូកចែវត្រួសត្រាយផ្លូវឲ្យអ្នកចម្រៀងជំនាន់នោះមានឈ្មោះល្បីល្បាញស្ទើរតែគ្រប់ៗគ្នា ដោយក្នុងនោះមានលោក សុះ ម៉ាត់ អ្នកស្រី ម៉ៅ សារ៉េត លោក អ៊ឹម សុងសឺម ព្រមទាំងបុរសសម្លេងមាស ស៊ិន ស៊ីសាមុត ជាដើម។ល។ ជាមួយគ្នានេះ លោក ពៅ ស៊ីផូ ក៏ជាអ្នកបង្កើតគំរូណោតភ្លេង ABCD ផងដែរដែលនៅស្រុកខ្មែរជំនាន់នោះ មិនទាន់មានអ្នកណាសរសេរចេញមកឡើយ ហើយក៏ប្រហែលគ្មានអ្នកណាអាចមានសមត្ថភាពសរសេរចេញបានដែរ ដែលបានក្លាយជាប្រទីបមួយដ៏សំខាន់ សម្រាប់កវីនិពន្ធនានាយក ABCD ថ្មីនោះទៅប្រើគ្រប់ៗគ្នាក្នុងការនិពន្ធបទភ្លេង។ ថ្មីបើណោតភ្លេងថ្មីនោះមិនមែនជាណោតភ្លេងសកល (Solfere) ដែលអាចប្រើប្រាស់បានតែក្នុងស្រុកខ្មែរមែន ប៉ុន្តែនេះគឺជាកិត្តិយសធំណាស់សម្រាប់ជាតិខ្មែរដែលមានកុលបុត្រម្នាក់អាចច្នៃប្រឌិតរបស់មួយថ្មីដែលពិភពលោកគ្មាន។ ចំពោះការរកឃើញនេះ គេអាចប្រៀបធៀបថា នៅប្រទេសនានា គេមានអ្នកវិទ្យាសាស្រ្តផ្ទាល់ខ្លួន រកឃើញបច្ចេកវិទ្យាទាន់សម័យដូចជា ម៉ាស៊ីនបោកគក់ យានអវកាស រថភ្លើង ។ល។ ចំណែកឯប្រទេសខ្មែរយើង យើងក៏អាចនិយាយបានដែរថា មានអ្នកប្រាជ្ញម្នាក់ដែលរកឃើញ ណោតភ្លេងថ្មីផងដែរ។ នេះមិនមែនជាអំណួតខ្លួនឯងទេ តែវាជាការពិតដែលគេត្រូវតែទទូលស្គាល់។
ដោយឡែកក្នុងបណ្តាស្នាដៃរបស់លោក បទចម្រៀងនីមួយៗសុទ្ធតែមានប្រជាប្រិយភាព មានការនិយមចូលចិត្តស្តាប់ពីប្រជាពលរដ្ឋគ្រប់ទិសទី ហើយក្នុងនោះ យើងបានស្រាវជ្រាវដឹងថា បទ“អូនគង់ដឹងខ្លួន” ដែលអធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត ជាអ្នកបកស្រាយនោះ ក៏ជាស្នាដៃរបស់លោក ពៅ ស៊ីផូ ផងដែរ ដែលលោកនិពន្ធ និងថតនៅអំឡុងដើមឆ្នាំ ១៩៧៤ ក្នុងកាសែតចម្រៀង ពៅ ស៊ីផូ ទី១ ក្រោមការចាត់ចែង និងសម្រួលតន្រ្តីផ្ទាល់ដោយម្ចាស់ស្នាដៃទាំងអស់ ហើយបទនេះលោកនិពន្ធដើម្បីឌឺដងឲ្យភរិយារបស់លោកឈ្មោះ ចន្ធូ។
អ្នកស្រីចន្ធូ ដែលសព្វថ្ងៃនៅមានជីវិតនៅឡើយរស់នៅទីក្រុងភ្នំពេញ មានប្រសាសន៍រៀបរាប់អំពីដំណើររឿងនៃបទនេះថា “ខ្លឹមសារទាំងអស់ក្នុងទំនុកច្រៀងបទនេះ គឺស្វាមីអ្នកស្រីនិពន្ធឡើងដើម្បីចំអកឌឺដង ផ្លែផ្កាឲ្យអ្នកស្រីតែម្តង ព្រោះពេលនោះអ្នកស្រីដែលកំពុងឈានចូលវ័យម្ភៃឆ្នាំបន្តិចបន្តួច មានរូបសម្ភស្សស្អាត ដូច្នេះហើយទើបពេលទៅធ្វើការមានបុរសជាច្រើនបានលេបខាយសម្តី ក្នុងន័យលេងសើចផង បន្លំសុំស្នេហ៍ផង តែអ្នកស្រីមិនបានដាក់ចិត្តអ្វីឡើយ ប៉ុន្តែដោយសារមាននិស្ស័យរួសរាយ អ្នកស្រីមិនកំណាញ់សម្តីក្នុងការឆ្លើយឆ្លងទៅបុរសៗទាំងនោះទេ ព្រោះពួកគេសុទ្ធតែជាមិត្តរួមការងារជាមួយអ្នកស្រី។
ដោយសារឃើញអ្នកស្រីចូលចិត្តនិយាយលេងសើច និងតបតសម្តីជាមួយបុរសៗនៅកន្លែងធ្វើការញឹកញាប់ដូច្នេះហើយ ទើបលោក ពៅ ស៊ីផូ ស្វាមីអ្នកស្រីមានចិត្តប្រច័ណ្ឌ ហេតុនេះដោយសារលោកជាកវីពូកែតែងកាព្យចម្រៀងស្រាប់ផងនោះ ពេលនោះលោកក៏និពន្ធបទនេះ តែម្តង គឺនិពន្ធដំណាលគ្នានឹងបទ “ល្មមហើយណាស្រី”។ ចំណែកទំនុកច្រៀងបទនេះ ថ្មីបើមានន័យគ្រោតគ្រាតមែន ប៉ុន្តែអ្នកស្រីបញ្ជាក់ថាគឺគ្រាន់តែជាការក្នក់ក្នាញ់ស្រឡាញ់លាយស្អប់របស់ស្វាមីអ្នកស្រីប៉ុណ្នោះ មិនមែនឈ្លោះប្រកែក បែកបាក់គ្នាទេ តែដោយសារលោកសរសេរបានល្អ ទើបនាំឲ្យអ្នកស្តាប់គិតថា គូស្នេហ៏ទាំងពីរប្រេះឆាគ្នាព្រោះតែខាងស្រីក្បត់ចិត្ត គឺដូចត្រង់ឃ្លាដែលលោក ស៊ិន ស៊ីសាមុត ច្រៀងថា៖
ទោះសូរិយារះបំភ្លឺភពថ្មី ក៏ចិត្តស្រីនៅមិនអស់ក្តីប្រាថ្នា ព្រោះចិត្តវង្វេងនឹងកាមតណ្ហា គ្មានគ្រូពេទ្យណាអាចព្យាបាលបាន..
ជាដើម។
សូមបញ្ជាក់ថា សព្វថ្ងៃជាទូទៅគេដាក់ចំណងជើងបទនេះខុសថា “គង់មានថ្ងៃស្រីដឹងខ្លួន“ ខុសពីចំណងជើងដើមគឺ “អូនគង់ដឹងខ្លួន” ឯណោះទេ។ ដូច្នេះតាមរយៈការគាស់រំលើង និងការបកស្រាយនេះ សូមប្រិយមិត្តទាំងឡាយ ពិសេសផលិតកម្មរកស៊ីថតចម្រៀង និងផលិតបទចម្រៀងខារាអូខេនានា មេត្តាជួយដាក់ចំណងជើងឲ្យត្រឹមត្រូវតាមលំនាំដើមផង ហើយប្រសិនអាចដាក់ឈ្មោះអ្នកនិពន្ធទៀតផងនោះ ពិតជាល្អមែនទែន ដើម្បីឲ្យកូនខ្មែរបានដឹងអ្នកបង្កើតផង ព្រោះជាទូទៅគេស្គាល់តែអ្នកច្រៀងប៉ុណ្នោះ។
ខ្សឹបដាក់ត្រចៀក៖ LAO 6-2 CAM
ផ្សាយដោយ ឧត្តម ក្នុង កីឡា, ខ្ញុំ និង អ្នក, ទម្លាយអាថ៌កំបាំង លើ ខែកក្កដា 6, 2011
(មាត់គេ): ល្បង
(មាត់ខ្ញុំ): បាទ
(មាត់គេ): ញ៉ុមទទួលបានពត៌មានមិនប្រក្រតីនៃការប្រកួតរវាងខ្មែរនិងឡាវជើងនេះ
(មាត់គេ): លឺពីមិត្តភក្តិដែលមានមិត្តភក្តិជាជម្រើសជាតិ
(មាត់គេ): ថាមានជម្រើសជាតិមួយចំនួនបានម្នាក់៤០០០ដុល្លារថ្លៃធ្វើចាញ់
(មាត់គេ): គ្រូជនជាតិខ្មែរបាន៦០០០
(មាត់ខ្ញុំ): ជាវប្បធម៌
(មាត់គេ): ហ្នឹង
(មាត់ខ្ញុំ): និយាយលេងចេញ
(មាត់គេ): ដល់តាប្រឹងមែនទែន ចាញ់ ក៏គេគិតចឹង
(មាត់ខ្ញុំ): ដូចខ្ញុំបានគិត
(មាត់គេ): ញ៉ុមអត់ដឹងថាអ្វីដែលគេនិយាយហ្នឹងពិតហេហអត់ហេហ
(មាត់គេ): គ្រាន់តាប្រាប់អោយជួយគិត
(មាត់ខ្ញុំ): វាជាវប្បធម៌
[- - -]
ស្នាដៃអាណានិគម ៤ មិថុនា ១៩៤៩
ផ្សាយដោយ ឧត្តម ក្នុង គួរយល់ដឹង, ជាតិនិយម, ទម្លាយអាថ៌កំបាំង, ប្រវត្តិសាស្រ្ត, សកល, សង្គមខ្មែរ លើ ខែឧសភា 13, 2011

Relate Articles:

បញ្ចេញមតិ