បណ្ណសារសម្រាប់សមានក្រុម ប្រវត្តិសាស្រ្ត
ចិនគឺជាមហាអំណាចពិភពលោកមួយប្រកែកមិនបាន
ផ្សាយដោយ ឧត្តម ក្នុង គួរយល់ដឹង, ប្រវត្តិសាស្រ្ត, សកល លើ ខែធ្នូ 26, 2011
នៅសប្តាហ៍នេះហ្សង់-ហ្វ្រង់ស័រ តាន់ ធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់ភូមិសាស្រ្តនយោបាយនៃប្រទេសចិន។ គេអាចនិយាយបានថា ចិនបានក្លាយទៅជាមហាអំណាចពិភពលោកហើយ។ ប៉ុន្តែ មហាយក្សអាស៊ីមួយនេះដែលកំពុងធ្វើឲ្យបណ្តាប្រទេសជិតខាងភ័យព្រួយ ត្រូវប្រឈមមុខខ្លាំងឡើងៗនឹងសហរដ្ឋអាមេរិក អាមេរិកដែលបានសម្រេចពង្រឹងនិងពង្រីកវត្តមានរបស់ខ្លួននៅអាស៊ីប៉ាស៊ីហ្វិក។
ការមួយដែលប្រកែកមិនបាន គឺមិនយូរមិនឆាប់ ចិននឹងក្លាយជាមហាអំណាចធំជាងគេបង្អស់នៅក្នុងពិភពលោក ដោយសារតែកត្តាសត្យានុម័តមួយចំនួន។
ទីមួយ គឺចំនួនច្រើនសន្ធឹកសន្ធាប់នៃប្រជាជន។
ទីពីរគឺម៉ាស៊ីនសេដ្ឋកិច្ចដែលបន្តខ្ជាក់ចេញនូវកំណើនច្រើនលើសលុប។
ទីបី គឺសន្ទុះលឿនរហ័សនៃបច្ចេកវិជ្ជា បានន័យថា ចិនមិនមែនគ្រាន់តែចេះផលិតរបស់របរកំប៉ិកកំប៉ុកដូចមុនទៀតទេ តែក៏ចេះធ្វើដែររថយន្ត រទេះភ្លើងល្បឿនខ្លាំង និងយន្តហោះព្រមទាំងយានអវកាស។
ទីបួន គឺឥទ្ធិពលយោធា ជាមួយនឹងការកើនឡើងជាលំដាប់នៃប្រាក់ចំណាយសម្រាប់វិស័យការពារជាតិ។
និងទីប្រាំ គឺការដាំក្បាលអស់ឫទ្ធិ និងខ្សោយទៅៗរបស់បស្ចិមលោក ទាំងអឺរ៉ុប ទាំងសហរដ្ឋអាមេរិក។
ក៏ប៉ុន្តែ ការព្យាករណ៍ឃើញបែបនេះ ការព្យាករណ៍ឃើញថា ចិននឹងក្លាយជាមហាអំណាចពិភពលោកទីមួយក៏មិនប្រាកដថានឹងក្លាយជាការពិតដែរ ដោយហេតុតែមានច្រើនណាស់ភាពចៃដន្យនៃប្រវត្តិសាស្រ្ត។ អានបន្ត »
មរតកអាមេរិកាំង
ផ្សាយដោយ ឧត្តម ក្នុង ខ្ញុំ និង អ្នក, ប្រវត្តិសាស្រ្ត, សង្គមខ្មែរ លើ ខែធ្នូ 17, 2011
មិត្តអ្នកអានប្រហែលជាឆ្ងល់ហើយមែនទេ តើកំសៀវនេះមានទាក់ទងអីជាមួយអាមេរិកាំង។ បើនិយាយឲ្យត្រឹមត្រូវទៅ ខ្ញុំត្រូវហៅកំសៀវនេះថាលោកបងកំសៀវ ឬពូកំសៀវ ព្រោះអាយុកាលកំសៀវនេះ ច្រើនជាងខ្ញុំជាង១០ឆ្នាំឯណោះ។ ម្តាយរបស់ខ្ញុំបានប្រាប់ថា កំសៀវនេះគឺធ្វើឡើងអំពីសំបកគ្រាប់បែកដែលអាមេរិកាំងទម្លាក់នៅភូមិស្ទួយ ឃុំអូម្លូ ស្រុកស្ទឹងត្រង់ ខែត្រកំពង់ចាម អំឡុងដើមឆ្នាំ១៩៧៥ គឺមុនខ្មែរក្រហមវាយបែកភ្នំពេញប៉ុន្មានខែប៉ុណ្នោះ។
គួររំលឹកអតីតកាលបន្តិចត្រង់ចំណុចនេះ បើតាមសៀវភៅប្រវត្តិសាស្រ្តបានកត់ត្រាទុកថា ចាប់ពីឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧០ កងទ័ពខ្មែរក្រហមគ្រាន់តែជាកងឧទ្ទាមតូចតាចមួយប៉ុណ្ណោះ។ អាវុធយុទ្ធភ័ណ្ឌក៏មិនសូវជាមានអ្វីធំដុំប៉ុន្មានដែរ។ ការទម្លាក់សម្តេច នរោត្តម សីហនុ នៅឆ្នាំ១៩៧០ ដោយលុនណុលនិងមានការគាំទ្រពីអាមេរិកកាំង គឺជារបត់ដ៏សំខាន់មួយសម្រាប់បដិវត្តន៍របស់ពួកខ្មែរក្រហម។ ក្រោយពេលលន់ណុលឡើងក្តាប់អំណាច ពួកខ្មែរក្រហម បានបង្កើតចលនាតស៊ូក្នុងព្រៃកាន់តែធំទៅៗ។ គ្រាប់បែករាប់ពាន់តោនត្រូវបានទម្លាក់អំឡុងពីឆ្នាំ១៩៧០ ដល់ ៧៥ ដោយយន្តហោះអាមេរិកដើម្បីកំទេចចលនាតស៊ូទាំងនោះ។ ឯកំសៀវខាងលើនេះ គឺជាសំបកគ្រាប់មួយក្នុងចំណោមរាប់ម៉ឺន រាប់សែនគ្រាប់ ដែលម្តាយខ្ញុំរើសយកទៅឲ្យជាងដែកឆ្នៃជាកំសៀវប្រើប្រាស់រហូតដល់បច្ចុប្បន្ន។
ស្លេស៍ត្រឹមប៉ុណ្នេះ សម្រាប់ប្រវត្តិសាស្ត្របន្តខ្ញុំនឹងមិនរៀបរាប់ឲ្យវែងឆ្ងាយនោះទេ គ្រាន់តែចង់បង្ហាញបងប្អូនឲ្យបានដឹងខ្លះៗពីប្រវត្តិកំសៀវសាមញ្ញមួយនៅផ្ទះខ្ញុំប៉ុណ្នោះ។ នៅមានឧបករណ៍ប្រើប្រាស់ផ្សេងទៀត ដូចជាវែកឆា ស្លាបព្រា ខ្ទះ ។ល។ ដែលផ្ទះខ្ញុំនៅប្រើនៅឡើយសុទ្ធតែមានប្រវត្តិយូរលង់គ្រាន់បើ និយាយឲ្យខ្លីទៅ សុទ្ធតែរៀមច្បងខ្ញុំទាំងអស់។
————————-
Related Articles
ល្ខោននិយាយ៖ កំណាត់ផ្លូវចុងក្រោយ
ផ្សាយដោយ ឧត្តម ក្នុង ប្រវត្តិសាស្រ្ត, ល្ខោននិយាយ លើ ខែធ្នូ 5, 2011
មូលហេតុ៣យ៉ាងដែលខ្ញុំមិនគាំទ្រឲ្យមានសាលាក្តីខ្មែរក្រហម
ផ្សាយដោយ ឧត្តម ក្នុង ទស្សនៈ, ទស្សនៈខ្ញុំ, ប្រវត្តិសាស្រ្ត, សង្គមខ្មែរ លើ ខែវិច្ឆិកា 24, 2011
ការជំនុំជម្រះទោសអតីតមេដឹកនាំជាន់ខ្ពស់នៃរបបវាលពិឃាតខ្មែរក្រហម ដែលគេរង់ចាំយុត្តិធម៌ជាងបីទសវត្សរ៍នេះ បានចាប់ផ្តើមហើយកាលពីថ្ងៃច័ន្ទ។ ក្នុងសំនុំរឿង ០០២នេះ មានជនជាប់ចោទចំនួន៤នាក់គឺ នួន ជា បងធំទី២ ខៀវ សំផន ប្រមុខរដ្ឋ អៀង សារីរដ្ឋមន្ត្រីការបរទេស ចំណែកលោកស្រីអៀងធារិទ្ធ អតីតរដ្ឋមន្ត្រីសង្គមកិច្ចការងារត្រូវតុលាការសម្រេចថាមិនអាចកាត់ទោសបានដោយសារជំងឺបាត់ការចងចាំ។
អ្នកទាំងនោះ ត្រូវតុលាការដែលចូលរួមដោយអ.ស.ប ចាប់ផ្តើមជំនុំជម្រះទោសពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាដើម ដែលមានពលរដ្ឋជិតពីរលាននាក់ត្រូវស្លាប់ដោយទារុណកម្ម ការបង្អត់អាហារ ការបង្ខំឲ្យធ្វើការហួសកម្លាំង ការរំលោភផ្លូវភេទ ការសម្លាប់រង្គាលក្រៅច្បាប់និងឧក្រិដ្ឋកម្មផ្សេងៗទៀត។ ក្រុមខ្មែរក្រហមទាំងនេះត្រូវគេចោទថាបានប្រព្រឹត្តការសម្លាប់រង្គាល កាលពីចន្លោះ ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
សម្រាប់ជាទស្សនៈរបស់ខ្ញុំផ្ទាល់ ខ្ញុំមិនដែលគាំទ្រឲ្យមានសាលាក្តីនេះទាល់តែសោះ ដោយសំអាងលើហេតុផល៣យ៉ាង៖ អានបន្ត »
រឿងរ៉ាវ “កោះត្រល់” ដែលអ្នកមិនទាន់បានដឹង
ផ្សាយដោយ ឧត្តម ក្នុង គួរយល់ដឹង, ជាតិនិយម, ទម្លាយអាថ៌កំបាំង, ប្រវត្តិសាស្រ្ត លើ ខែតុលា 24, 2011
ខ្ញុំបានអានអត្ថបទដែលនិយាយអំពី “កោះត្រល់” ឬវៀតណាមហៅថា “កោះភូកុក” (Phu Quoc)។ វាមានចំណុចច្រើនដែលខ្ញុំមិនបានដឹងពីមុនមក។
ប្រេកង់ប្រវត្តិសាស្ត្របានដើរទៅមុខជិត១០០ឆ្នាំទៅហើយ និងដោយគ្មានថ្ងៃត្រឡប់។ អ្វីដែលសំខាន់នោះ គួរយើងបើកចំហរខួរក្បាលចងចាំបទពិសោធនៃប្រវត្តិសាស្ត្រនេះ ហើយដើរជៀស កុំឲ្យជាន់ស្រមោលដ៏អាក្រក់នេះជាថ្មីទៀត។
ប្រវត្តិកោះត្រល់ត្រូវបានគេបញ្ចូលក្នុងកម្មវិធីសិក្សាក្រសួងអប់រំ
ភូមិសាស្ត្រកោះត្រល់ នៃដែនសមុទ្រកម្ពុជា ដែលដើមឡើយជាកោះប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានត្រូវកត់ត្រាដាក់ចូលក្នុងសៀវភៅសិក្សាសង្គមថ្នាក់ទី៨នៃ ការបោះពុម្ពផ្សាយឆ្នាំ២០១១ របស់ក្រសួងអប់រំ យុវជន និងកីឡា គឺជាការបង្កើតបាននូវការរំលឹកឡើងវិញ ពីប្រវត្តិកោះសមុទ្រដ៏ធំមួយនេះ ធ្លាប់ស្ថិតនៅក្នុងការគ្រប់គ្រងរបស់កម្ពុជាកាលពីសម័យរាជា ណាចក្រមុនៗ គឺនៅមុនការចូលមកដាក់នឹមត្រួតត្រារបស់អតីតអាណានិគមបារាំង នៅឆ្នាំ១៨៦៣។ អានបន្ត »
Cambodia is developing with tear of poor people
ផ្សាយដោយ ឧត្តម ក្នុង ប្រវត្តិសាស្រ្ត, សង្គមខ្មែរ លើ ខែកញ្ញា 22, 2011
Related Articles
ព័ត៌មានសិល្បៈ - មហោស្រពតន្រ្តីសម័យថ្នាក់ជាតិលើកទី២ ឆ្នាំ២០១១
ផ្សាយដោយ ឧត្តម ក្នុង ចម្រៀងខ្មែរ, ប្រវត្តិសាស្រ្ត, ព័ត៌មាន & ដំណឹងផ្សេងៗ, សង្គមខ្មែរ លើ ខែកញ្ញា 8, 2011
តើលោកអ្នក អ្នកស្តាប់ អ្នកមើល អ្នកសរសេរ អ្នកច្រៀង អ្នកបង្កើត ឬម្ចាស់ផលិតកម្មទាំងឡាយ មានមតិយោបល់ និងចំណាប់អារម្មណ៍យ៉ាងណាខ្លះ?
អត្ថបទទាក់ទង៖
- មហោស្រពតន្ត្រីសម័យថ្នាក់ជាតិ បំផុសស្មារតីតន្រ្តីករ និងកវីនិពន្ធកុំឲ្យចម្លងពីបរទេស (CEN)
- មហោស្រពតន្រ្តីបន្ថយការចម្លងបានដែរឬទេ? (Sabay)
- ការដាក់ពិន្ទុ (Sabay)
——————
មតិខ្ញុំលើ Sabay Site:
កម្មវិធីនេះពិតជាកម្មវិធីដ៏ល្អ និងគួរឲ្យរំភើបបើសិនការផ្តល់ពិន្ទុប្រកបដោយភាពយុត្តិធម៌ និងតម្លាភាព!
មិត្តនាក់អានជាទីគោរព!
ជម្រាបសួលោកឧត្តម ខ្ញុំបានអាននៅចំណាប់អារម្មណ៌របស់លោក ដោយខ្ញុំក៏ជាសមាជិកមួយរូបក្នុងគណកម្មការៀបចំមហោស្របប្រឡងតន្រ្តីនេះខ្ញុំសូមជម្រាបលោកឧត្តមដោយសង្ខេបដូចតទៅនេះ:
ការអោយពិន្ទុគណកម្មកាធ្វើរដោយសុក្រឹតជាទីបំផុត ។ ដើម្បីអោយការដាក់ពិន្ទុនេះមានយុត្តិធម៌តម្លាភាព និងសុក្រិតភាពគណកម្មការបានបង្កើតក្រុមប្រឹក្សាភិបាលមួយដែលមានសមភាពសុទ្ធតែនាក់ឯកទេសដែលមានបទពិសោធន៌និងមានសញ្ញាប័ត្តខ្ពស់ៗផ្នែកតន្រ្តីទ្រួតពិនិត្យលើការដាក់ពិន្ទុរបស់គណកម្មាការអោយពិន្ទុបន្ថែមទៀត។ខ្ញុំមានជំនឿយ៉ាងមុតមាំថាមហោស្របតន្រ្តីនេះនឹងប្រព្រឹត្តទៅដោយមានយុត្តិធម៌តម្លាភាព និងសុក្រិតភាព។កម្មវិធីនេះមានផ្សាយតាមរយះ ទទក រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៤ ល្ងាច។
ដោយគោរព
គោរពជូនលោកពូ ជា ច័ប្ទបរិបូរណ៌
ខ្ញុំមានកិត្តិយសនិងសមនស្សណាស់ ដែលបានលោកពូឆ្លើយតបនូវមតិរបស់ខ្ញុំ!
លោកពូ គឺជាមនុស្សគួរឲ្យគោរព និងជាសិល្បៈករមានស្នាដៃក្នុងពិភពចម្រៀងនិងដូរតន្រ្តី ដូច្នេះតាមរយៈមតិឆ្លើយតបរបស់លោកពូ គឺធ្វើឲ្យខ្ញុំរិតតែរំភើបនិងមានសេចក្តីទុកចិត្តថា ចម្រៀងនិងដូរតន្ត្រីខ្មែរយើង មុខជាបានរីកស្គុះស្គាយឡើងវិញមិនខាន ក្រោយពីក្រៀមស្វិតអស់ជិតកន្លះសតវត្សន៍។
ដោយសេចក្តីគោរព!


បញ្ចេញមតិ