បណ្ណសារសម្រាប់សមានក្រុម ជាតិនិយម
រឿងរ៉ាវ “កោះត្រល់” ដែលអ្នកមិនទាន់បានដឹង
ផ្សាយដោយ ឧត្តម ក្នុង គួរយល់ដឹង, ជាតិនិយម, ទម្លាយអាថ៌កំបាំង, ប្រវត្តិសាស្រ្ត លើ ខែតុលា 24, 2011
ខ្ញុំបានអានអត្ថបទដែលនិយាយអំពី “កោះត្រល់” ឬវៀតណាមហៅថា “កោះភូកុក” (Phu Quoc)។ វាមានចំណុចច្រើនដែលខ្ញុំមិនបានដឹងពីមុនមក។
ប្រេកង់ប្រវត្តិសាស្ត្របានដើរទៅមុខជិត១០០ឆ្នាំទៅហើយ និងដោយគ្មានថ្ងៃត្រឡប់។ អ្វីដែលសំខាន់នោះ គួរយើងបើកចំហរខួរក្បាលចងចាំបទពិសោធនៃប្រវត្តិសាស្ត្រនេះ ហើយដើរជៀស កុំឲ្យជាន់ស្រមោលដ៏អាក្រក់នេះជាថ្មីទៀត។
ប្រវត្តិកោះត្រល់ត្រូវបានគេបញ្ចូលក្នុងកម្មវិធីសិក្សាក្រសួងអប់រំ
ភូមិសាស្ត្រកោះត្រល់ នៃដែនសមុទ្រកម្ពុជា ដែលដើមឡើយជាកោះប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានត្រូវកត់ត្រាដាក់ចូលក្នុងសៀវភៅសិក្សាសង្គមថ្នាក់ទី៨នៃ ការបោះពុម្ពផ្សាយឆ្នាំ២០១១ របស់ក្រសួងអប់រំ យុវជន និងកីឡា គឺជាការបង្កើតបាននូវការរំលឹកឡើងវិញ ពីប្រវត្តិកោះសមុទ្រដ៏ធំមួយនេះ ធ្លាប់ស្ថិតនៅក្នុងការគ្រប់គ្រងរបស់កម្ពុជាកាលពីសម័យរាជា ណាចក្រមុនៗ គឺនៅមុនការចូលមកដាក់នឹមត្រួតត្រារបស់អតីតអាណានិគមបារាំង នៅឆ្នាំ១៨៦៣។ អានបន្ត »
ដើម្បីកុំឲ្យខ្មែរដាច់ពូជ
ផ្សាយដោយ ឧត្តម ក្នុង ជាតិនិយម, ទស្សនៈ, ទស្សនៈខ្ញុំ, ទស្សនៈឡប់ៗ លើ ខែកញ្ញា 6, 2011
ខ្ញុំហាក់បីដូចជាភ្ញាក់ផ្អើលបន្តិច ឬថាខ្លាំងក៏បាន នៅពេលដែលបានឃើញរូបភាពមួយដែលធ្វើដោយលោក សូយ ឡូត ។
ក្នុងរូបភាពខាងលើនេះ បង្ហាញពីភាគរយនៃការថយពូជ មានន័យថាអត្រាចំនួនប្រជាជនថយចុះ និង កំណើនពូជ មានន័យថាអត្រាចំនួនប្រជាជនកើនឡើងតាមរយៈគម្រោងនៃការយកកូនរបស់ប្រជាជន។
តើអ្នកមានកូនប៉ុន្មាន ទើបសង្គមមិនដាច់ពូជ?
នេះជាសំណួរដែលលោកអ្នកបានគិតរំលង។
តារាងទី១បង្ហាញថា បើលោកអ្នកជាគូរស្វាមីភរិយា មិនមានកូនទាល់តែសោះក្នុងជីវិតអាពាហ៏ពិពាហ៏ មានន័យសង្គមត្រូវថយពូជ១០០% នៅពេលលោកអ្នកធ្វើមរណៈកាលទាំងពីរនាក់ទៅ។
តារាងទី២បង្ហាញថា បើលោកអ្នកយកកូនតែម្នាក់ មានន័យថាសង្គមត្រូវថយពូជ ៥០% (កូន១ ជំនួសឪពុកម្តាយ២នាក់)។
តារាងទី៣ បង្ហាញថា បើលោកអ្នកយកកូនពីរ បាននៃថាសង្គមមិនមានកំណើនឬថយប្រជាជននោះទេ ដូច្នេះថយពូជ និង កំណើនពូជ គឺសូន្យភាគរយដូចគ្នា។
តារាងទី៤បង្ហាញថា បើលោកអ្នកយកកូនរហូតដល់៣នាក់ មានន័យថាសង្គមចំណេញ៥០% ព្រោះ៣ជំនូស២។ ដូច្នេះសង្គមមានកំណើនប្រជាជន ឬកំណើនពូជ។
តើលោកអ្នកជ្រាបទេ!
តើប្រជាជនខ្មែរបច្ចុប្បន្ននិយមយកកូនប៉ុន្មានក្នុងរវាងប្តី១ប្រពន្ធ១?
តើប្រជាជនយួនដែលនៅស្រុកខ្មែរ និយមយកកូនប៉ុន្មានដែរក្នុងរវាងប្តី១ប្រពន្ធ១?
ការពន្យារកំណើត
តាមរយៈអង្គការផ្សេងៗ ចំណេះដឹងនៃការពន្យារកំណើតបាននឹងកំពុងតែពេញនិយមយ៉ាងខ្លាំងទាំងក្នុងទីក្រុង និងជនបទ។ ប្រជាជនខ្មែរជាច្រើនបានជ្រើសរើសយកវិធីពន្យាកំណើតក្នុងរូបភាពផ្សេងៗ ក្នុងគោលបំណងកាត់បន្ថយការចំណាយទៅលើកូន ឬគេច្រើននិយាយថា ពង្រឹងសេដ្ឋកិច្ចគ្រួសារ។
តើជាការពង្រឹងសេដ្ឋកិច្ចគ្រួសារ ឬកាត់បន្ថយពូជ(ខ្មែរ)???
តើលោកអ្នកដឹងទេថា ប្រជាជនយួនដែលកំពុងតែរស់នៅស្រុកខ្មែរ យល់ដឹងប៉ុនណាលើចំណេះដឹងនៃការពន្យាកំណើត? តើប្រជាជនយួនមួយគ្រួសារដែលប្តី១ប្រពន្ធ១ មានកូនប៉ុន្មាននាក់ក្នុងមួយគ្រួរសារ? តាមការសង្កេតរបស់ខ្ញុំ ដូចជាមិនដែលឃើញគ្រួសារយួនមានកូនតិចជាង២នាក់ឡើយ ក្នុងវ័យប្តីប្រពន្ធចាប់ពី៥០ឆ្នាំឡើងទៅ។
សំណួរ!
បើប្រជាជនខ្មែរយល់ដឹងពីចំណេះដឹងពន្យារកំណើត ហើយជ្រើសរើសយក តារាងទី២ ឬ ទី៣មកប្រើ ក្នុងខណៈពេលដែលប្រជាជនយួននាំគ្នាជ្រើសរើសយកតារាងទី៤ ឬ ទី៥ ទី៦.. មកប្រើប្រាស់
តើក្នុងរវាង៥០ឆ្នាំខាងមុខ តើពូជខ្មែរមានប៉ុន្មានភាគរយ ហើយពូជយួនមានប៉ុន្មានភាគរយ រស់នៅលើផ្ទៃដី ១៨១.០៣៥ គីឡូម៉ែត្រក្រឡានេះ? ចុះជនជាតិចិន ចាម និងផ្សេងៗទៀត?
ចម្លើយ!
ពិបាកឆ្លើយបន្តិចហើយ! មើលទៅប្រហែលខ្ញុំត្រូវបបួលប្រពន្ធខ្ញុំយកកូនឲ្យបាន១២នាក់អីហើយ ដើម្បីជួយជាតិ កុំឲ្យដាច់ពូជ។
គំនិត & ចំណាំ
មានគំនិតពីរសម្រាប់ខ្មែរ៖
១-ខ្ញុំត្រូវយកកូនត្រឹម១ ឬ២ប៉ុណ្នោះដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារ!
២-ខ្ញុំត្រូវតែរិះរកវិធីសាស្រ្ត និងមធ្យោបាយដើម្បីចិញ្ចឹមកូនឲ្យបាន៥!
ខ្មែរត្រូវចំណាំថា៖
គ្រួសារយួនរស់តែលើទូក ឬដំតែស្ពាន់ដែកលក់ គេអាចចិញ្ចឹមកូនរស់បាន៥!!!
————————-
Related Articles៖
ចម្ងល់ឆ្កួតលីលា
ផ្សាយដោយ ឧត្តម ក្នុង ជាតិនិយម, ទស្សនៈ, ទស្សនៈខ្ញុំ, ទស្សនៈឡប់ៗ លើ ខែឧសភា 28, 2011
ខ្មែរអើយចូរចាំជាក់ថា តាមពង្សាវតា បញ្ជាក់ប្រាប់ថាពូជខ្មែរថ្កើងអើយ..ទឹកដីខ្មែរធំ ទូលំទូលាយសព្វសាយរុងរឿង គេឯង តែងលើកតម្កើងដំកល់ជាតិយើង ចាត់ទុកឡើងជាជាតិច្បង..
ខ្ញុំនៅចាំបទនេះមិនភ្លេចទេ ចេះចាំតាំងពីបឋមសិក្សាម្ល៉េះ តែអ្វីៗគ្រាន់តែជាអតីតកាលប៉ុណ្នោះ ទឹកដីខ្មែរដ៏ធំទូលំទូលាយ អរិយធម៌ដ៏រុងរឿង វប្បធម៌ដ៏អស្ច្ចារ្យ ដែលជាតិសាសន៍ដ៏ទៃតែងតែឲ្យតម្លៃ លើកតម្កើងជារៀមច្បងនោះ វាគ្រាន់តែជាសុបិនមួយ ដែលកប់បាត់ក្នុងអតីតកាលបាត់ទៅហើយ។
បទចម្រៀងស្នេហាជាតិដែលខ្ញុំធ្លាប់បានស្តាប់ រាប់ទាំងបទគោរពទង់ជាតិផងនោះ សុទ្ធតែរៀបរាប់រំឮកដល់អតីកាលទាំងអស់។
ពេលណាទើបអ្នកប្រាជ្ញសម័យថ្មីតែងបទស្នេហាជាតិថ្មី ឬភ្លេងជាតិថ្មី ដែលសសើរនិងរំឮកដល់បច្ចុប្បន្នភាពកម្ពុជាផងណោះ!
ឬមួយខ្វះពាក្យសរសើរ..
Related Articles
ស្នាដៃអាណានិគម ៤ មិថុនា ១៩៤៩
ផ្សាយដោយ ឧត្តម ក្នុង គួរយល់ដឹង, ជាតិនិយម, ទម្លាយអាថ៌កំបាំង, ប្រវត្តិសាស្រ្ត, សកល, សង្គមខ្មែរ លើ ខែឧសភា 13, 2011

Relate Articles:
ពេលណាបានឈប់ធ្វើឲ្យខ្មែរយំ?
ផ្សាយដោយ ឧត្តម ក្នុង កំណាព្យ, ជាតិនិយម, សង្គមខ្មែរ លើ ខែមេសា 23, 2011
មេឃស្រទុំ ខ្មែរយំឥតអាហារ មិនដឹងដើរទៅទីណា ខ្លាចគេប្រហារ នៅក្នុងបេះដូងសុទ្ធតែបន្លា អ្នកមានអំណាចសាហាវដូចព្រាយបិសាច ត្រូវមន្តអាគមរបស់លោកអាចារ្យ ស្រែកជំទាលខ្វែងដៃខ្វែងជើង ភ្នែកក្រឡោតនឹងថ្កល់ដូចហ្វា អាងវាយ អាងកាប់ អាងបាញ់ អាងសម្លាប់ មិនថានរណា ដើម្បីបង្ហាញថាខ្លួនសង្ហា ដូចមនុស្សស្រវឹងស្រា គ្មានអ្វីគួរឲ្យអស្ចារ្យ ពេលណាបានឈប់ធ្វើឲ្យខ្មែរយំ?
គំនិតថោកទាប មាយាទអាក្រក់ ភភូតកុហកតែជាតិរបស់ខ្លួន ចង់កាន់អំណាច សុខចិត្តពាក់ឌួន រកលេះជាក្បួនធ្វើបាបជាតិខ្មែរ។ គិតតែជល់មាន់ ល្បែងស៊ីសង លក់គ្រឿងញៀន កាប់ព្រៃឈើ បំផ្លិចបំផ្លាញ បរបាញ់ កាប់សម្លាប់ អស់មិនស្ទើរ ធ្វើឬកភ្លើ ក្រឡុកជាតិឲ្យល្ងីល្ងើ ទុកឲ្យប្រទេសជិតខាងដើរខ្សែរលើ ខ្មែរស៊ីស្លឹកឈើ យួនស៊ីសាច់។ ខ្មែរអត់របរ ដេកថ្ងូរ គ្មានដីធ្លី គ្មានទីពឹង នៅក្នុងទឹកអត់ត្រី នៅលើដីអត់សំណាប គេធ្វើបាប គេទាត់ គេធាក់ គេជេរតេះដៀលច្រាសឆ្អេះ គ្មានប្រណី គេគំរាមវាយតប់ ដាក់គុក សម្លាប់ ឥតវិនិច្ឆ័យ រងទុក្ខវេទនាគ្រប់សព្វបែបយ៉ាង រហូតដល់ក្ស័យ ជីវិតឥតន័យ ពិបាកជាងទន្សាយបាក់ជើងនៅក្នុងព្រៃ ដូចសត្វកុកឈឺជំពុះ ពុំអាចលេបត្រី ដូចសត្វទីទុយ ខ្លាចពន្លឺរស្មី ហេតុអ្វីបានជាខ្មែរធ្វើបាបខ្មែរ?
ដោយ៖ លោក ម៉ម សូណង់ដូរ
ស្រដៀង៖
អ្វីជាវត្តស្របច្បាប់?
ផ្សាយដោយ ឧត្តម ក្នុង ជាតិនិយម, ទស្សនៈ, ទស្សនៈខ្ញុំ, ព័ត៌មាន & ដំណឹងផ្សេងៗ, សង្គមខ្មែរ លើ ខែមីនា 16, 2011
ក្រោយពេលអានអត្ថបទព័ត៌មានរបស់ទំព័រសារពត៌មានសេរីដែលមានចំណងជើងថា៖
“សមាគមខ្មែរកម្ពុជាក្រោមដែលស្ថិតក្នុងវត្តសាមគ្គីរង្សីប្រឈមនឹងការរុះរើ”
សមាគមខ្មែរកម្ពុជាក្រោមចំនួន៣ដែលមានទីស្នាក់ការនៅក្នុងវត្ត សាមគ្គីរង្សី ត្រូវបានគណៈកម្មាធិការវត្ត តម្រូវឲ្យរុះរើ ដើម្បីឲ្យវត្តនេះក្លាយទៅជាវត្តស្របច្បាប់ ដូចវត្តដទៃទៀតក្នុងប្រទេសកម្ពុជា។
[---] លោក ធួន សារ៉ែន បានថ្លែងថា ការដែលឲ្យសមាគមរើទីស្នាក់ការចេញពីវត្ត គឺក្នុងគោលបំណងប្រែក្លាយវត្តសាមគ្គីរង្សីទៅជាវត្តដែលមានការ ទទួលស្គាល់ពេញលេញតាមផ្លូវច្បាប់ដូចវត្តព្រះពុទ្ធសាសនាដ៏ទៃទៀត នៅក្នុងប្រទេសកម្ពុជា។ [---]
ខ្ញុំមានចម្ងល់យ៉ាងខ្លាំងទៅលើអត្ថន័យរបស់លោក ធួន សារ៉ែន។ តើអ្វីជាវត្តស្របច្បាប់? ឬចង់សំដៅទៅលើសមាគមទាំងបីរបស់ខ្មែរកម្ពុជាក្រោមនោះ ជាសមាគមខុសច្បាប់? ឬមានតែសមាគមយួនដែលបើកពេញប្រទេសនោះទេ ទើបជាសមាគមដែលត្រឹមត្រូវតាមច្បាប់។
ខ្ញុំមិនយល់ទាល់តែសោះ និងគ្មានពាក្យនិយាយ មានតែក្តីអាណិតដល់បងប្អូនខ្មែកម្ពុជាក្រោមដែលក្លាយជាមនុស្សគ្មានរដ្ឋគ្មានប្រទេសពិតប្រាកដ។ តើទីណាជាទីពឹងរបស់ពួកគាត់?
អត្ថបទទាក់ទង៖
បទចម្រៀងមួយ..
ផ្សាយដោយ ឧត្តម ក្នុង ចម្រៀងខ្មែរ, ជាតិនិយម, ទស្សនៈ, ទស្សនៈខ្ញុំ លើ ខែមីនា 2, 2011
ខ្ញុំតែងតែស្តាប់ជារឿយៗ ឲ្យតែពេលខ្ញុំបើកកុំព្យូទ័រ..
ថាខ្ញុំរវើរវាយនឹងពាក្យជាតិនិយមក៏បាន ថាខ្ញុំឆោតនឹងពាក្យស្នេហាជាតិក៏បាន..
វាពិរោះ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅចាក់ដោតមនសិការខ្ញុំ..


បញ្ចេញមតិ