បណ្ណសារ​សម្រាប់​សមាន​ក្រុម ទស្សនៈឡប់ៗ

គេច​ពី​ពុករលួយ – Repost

ខ្ញុំធ្លាប់​ដាក់​ប្រកាស​នេះម្តងរួចហើយ​កាលពី​មួយ​ឆ្នាំមុន។ ថ្មីៗនេះ​ ខ្ញុំ​ស្គាល់​មនុស្ស​ម្នាក់​ គាត់គឺ​ជា​និស្សិត​ច្បាប់។ គាត់​​ប្រាប់ខ្ញុំ​ថា​ គាត់ជិត​ប្រឡង​មេធាវីហើយ វាគឺ​ជា​រឿង​ដែល​គាត់​​ខ្វល់ខ្វាយ​ជា​ខ្លាំង។

គាត់​ប្រាប់ខ្ញុំថា “សមត្ថភាពខ្ញុំមិនសូវពូកែទេ តែខ្ញុំមានទំនុកចិត្ត តែខ្វះ$

ខ្ញុំសួរ​ថា “តើ​គេ​ត្រូវ​ការ​ប៉ុន្មាន?”

គាត់​ឆ្លើយថា “18000$$$”

ខ្ញុំ​រាប់​​ពីសូន្យ​ថយក្រោយ ១ ២ ៣ ៤ ៥ ឃើញថា​ មួយម៉ឺនប្រាំបីពាន់​ដុល្លាអាគាំងពេញបឹប! ញាក់សាច់!!!!

គ្រាន់តែប្រឡងមេធាវី គាត់ត្រូវ​ចំណាយប្រាក់ដល់​ជិត​ពីរម៉ឺនដុល្លា​។

ខ្ញុំសួរគាត់ទៀតថា៖ ចុះប្រើប្រឡងមិនជាប់ ជំហ៊ានបន្ទាប់ជាអ្វី?

គាត់ថា៖ ត្រូវ​រៀន​បន្ថែមទៀត។ នៅពេល​ដែលបញ្ចប់ការ​រៀន​មេធាវី គឺ​ត្រូវ​ចុះ​កម្មសិក្សាស្បថក្លាយ​ជា​មេធាវី​ពេញសិទ្ធ។

ខ្ញុំសួរថា៖ គេ​ស្បថយ៉ាង​ម៉េច? ហើយ​ជឿលើ​ការ​ស្បថ​ដែរទេ?

គាត់ឆ្លើយថា៖ អត់ទេ! ស្បថគ្រាន់តែ​ឲ្យហើយៗទេ។ អានបន្ត »

បញ្ចេញមតិ

ស្រា..

គ្មាន​សេចក្តី​អាក្រក់​ឯណា​​ដែល​មិន​អាច​ប្រែ​ជា​សេចក្តី​ល្អ​នោះទេ ហើយ​ក៏គ្មាន​សេចក្តី​ល្អឯណា​ដែល​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​នោះដែរ​។

ស្រា ឬសុរា.. ថ្វី​ត្បិត​តែ​យើង​ដឹង​ពី​អត្ថ​ន័យ​របស់​ពាក្យ​ “សុរា” យើង​យល់​​ពី​ឥទ្ធិពល​របស់​ “សុរា” សុរា​ធ្វើ​ឲ្យ​ខូច​សុខភាព សុរាគឺ​ជា​គ្រឿង​ស្រវឹង មាន​មនុស្ស​ជា​ច្រើន​​ត្រូវ​បាន​”សុរា”​បោក​បញ្ឆោតឲ្យ​ភ្លេចឪភ្លេច​​ម៉ែ ភ្លេច​ស្រែ​ភ្លេច​ភ្លឺភ្លេច​ផ្ទះ​សម្បែង ភ្លេច​ប្រពន្ធ​ភ្លេច​កូន ភ្លេច​ស្មារតី​ តែ​ក៏មាន​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត​បាន​ប្រើ “សុរា”​ ក្នុង​សេចក្តី​ល្អ និង​មាន​ប្រសិទ្ធភាព។

ខ្ញុំ​សរសេរ​អត្ថបទ​នេះ មិន​មែ​ន​មាន​ន័យ​ថា​គាំទ្រ​ឲ្យ​គ្រប់​គ្នា​រៀន​ផឹក​ស្រា​នោះទេ ហើយ​ក៏​មិន​មែន​គាំទ្រ​អ្នក​កំពុង​ផឹក​ស្រា​កាន់​តែ​ផឹក​ទៀត​នោះ​ដែរ។ ពាក្យ​ខ្មែរ​ពោល​ថា “មនុស្ស​ឆ្កួតបី ឆ្កួតស្រី ឆ្កួត​ល្បែង និង​ឆ្កួត​ស្រា”។ ​ចូរ​យើង​ទន្ទេញ​ពាក្យ​នេះ​ឲ្យ​ចាំ​ស្ទាត់ មុន​នឹង​យើង​ដាក់ចិត្ត​ស្រឡាញ់​ចង់បាននរណា​ម្នាក់​ មុន​នឹង​យើង​ដក​លុយ​ភ្នាល់​ល្បែងស៊ីសង​ និង​មុន​នឹង​យើង​លើក​កែវ​ស្រា​ក្រេបឱជារស​ដ៏​ឆ្ងាញ់​របស់​វា។ តែ​ពេល​នេះ​ខ្ញុំ​លើក​យក​តែ​រឿង​សុរាមួយ​មុខ​ប៉ុណ្នោះ​​មក​សង្ខេប​។ យើង​នឹង​មិន​បរិយាយ​តាម​បែប​សាសនា​នោះទេ។

យើង​បាន​ដឹង​ថា​សង្គម​ខ្មែរ​បច្ចុប្បន្ន​ មាន​មនុស្ស​ជា​ច្រើន​បាន​រងគ្រោះ​ដោយ​សារ​ស្រា ទាំង​ផ្ទាល់​និង​ដោយ​ប្រយោល។ ​តើ​អ្វី​ជា​ការ​រង​គ្រោះ​​ដោយផ្ទាល់​ ហើយ​អ្វី​ជា​ការ​រងគ្រោះ​ដោយ​ប្រយោល? អានបន្ត »

មតិ 14

មនសិការថ្លៃ៥០០០រៀល

រឿងប្រឌិត

សម្លាញ់ខ្ញុំ​ឈ្មោះ អាម៉ាប់ វាកំពុង​តែជូនខ្ញុំ​ទៅ​ផ្ទះ​ ក្រោយពីលេងបាល់​នៅ​ស្តាត​បែក​ញើស​​ស្អុយខ្លួន​ដូចគ្នា..

(កំពុងជិះម៉ូតូ)

អាម៉ាប់៖ អាសម្លាញ់​អាប់! អញសួរមួយ..

ខ្ញុំ៖ ថីហ្អា..

អាម៉ាប់៖ តើមនសិការមនុស្ស​ជាស្អី?

ខ្ញុំ៖ ហ្អែងសួរធើអី?

អាម៉ាប់៖ ម្សិលមិញគ្រូខ្មែរអញបង្រៀន​ពី​មេរៀននេះ។ គាត់​បង្រៀនថា ធ្វើ​មនុស្ស​​ត្រូវ​ចេះ​មាន​មនសិការក្នុង​ខ្លួន ដែល​មនសិការ​នេះ​មាន​ន័យ​ថា គោរព​កតព្វកិច្ច​របស់​ខ្លួន តួនាទីខ្លួន​ជា​អ្វី ត្រូវ​តែបំពេញដោយ​ម៉ត់ចត់ ​ដោយ​មិនភ្លេច​ខ្លួន ហើយ​ការ​មិន​ភ្លេច​ខ្លួន បានសេចក្តីថា​ការយក​ចិត្តទុកដាក់​មិន​មាន​ភ្លេច​ស្មារតី មិន​មាន​ធ្វេស​ប្រហែស​​ឡើយ នោះទើបគេថា​​ យើងមាន​មនសិការ​ចំពោះ​ការងារ។

ខ្ញុំ៖ អើ មែនហើយ!

អាម៉ាប់៖ អញសួរ​គ្រូ​អញថា “លោកគ្រូ តើមនសិការ​មនុស្ស​ថ្លៃប៉ុន្មានដែរ?” គាត់ឆ្លើយថា “មនសិការមនុស្ស​មិន​អាច​ទិញ​ដូរ​បានឡើយវា​គ្មាន​ហាងឆេងនោះ​ទេ! ប្អូន​ឯងមិន​យល់មេរៀន​នេះទេ ទើប​បាន​សួរ​ដូច្នេះ!”

ខ្ញុំ៖ ហើយ​ហ្អែងយល់​ថាម៉េច! អានបន្ត »

មតិ 8

កើត​មួយ​ជាតិ​ ធាតុ​មួយចាន

ព្រះ​បាន​សម្តែង​ថា​ ធ្វើ​ល្អ​ បានល្អ ធ្វើ​អា​ក្រក់​​ បាន​អា​ក្រក់ ដាំសណ្តែក​ មុខ​ជា​មិន​បាន​ជា​ត្រសក់​នោះទេ កើត​ ចាស់​ ឈឺ​ ស្លាប់​ ជា​វាលវដ្ត​សង្សារ អ្វី​ទៅ​ជា​ វាលវដ្តសង្សារ ជា​ដំណើរនៃ​ កើត ចាស់​ ឈឺ​ ស្លាប់​ នោះឯង។ មាន​រូប​មាន​ទុក្ខ ខ្លួន​មិន​មែន​ជា​របស់ខ្លួន ការ​ដែល​មា​ន​សេចក្តី​លោភលន់ រមែង​នាំ​មក​នូវ​ សេចក្តី​ព្រួយ​កង្វល់​ជា​ធម្មតា ព្រួយ​កង្វល់ខ្លាច​បាត់​បង់​រូប​ឆោម ព្រួយ​កង្វល់ខ្លាចបាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់ ព្រួយ​កង្វល់​ខ្លាច​មិន​បាន​វត្ថុ​ជា​ទីគាប់.. មនុស្ស​ល្អធ្វើ​អាក្រក់​ជា​រឿង​ងាយ តែមនុស្ស​អាក្រក់​ មិន​ងាយ​ក្លាយ​ជា​ព្រាហ្ម​បាន​ឡើយ តែកុំ​ឲ្យមនុស្ស​អាក្រក់​ធ្វើ​អ្នក​ដឹង​នាំ ព្រោះ​វានាំ​ឲ្យ​វិនាស​.. នៅតែ​​ចាក​មិន​ឆ្ងាយ​ពី​ការ​កាប់​សម្លាប់ ដើម្បី​អំណាច បុណ្យ​សក្តិ មាស​ប្រាក់ អាក្រក់ទៅជាល្អ សទៅជាខ្មៅ ពិត​ត្រូវគេ​ប្រឌិត.. ទ្វារព្រះធំ​ទូលាយ មនុស្ស​ទាំង​ឡាយ​ដើរ​ជៀស ទ្វារ​នរក​តូច​ចង្អៀត បែរនាំគ្នាប្រជ្រៀត​ចុះឈ្មោះធ្វើ​ព្រាយ ធ្វើ​ខ្មោច .. ហេតុអ្វី​ទារក​កើត​មក​ក្តាប់​ដៃ ហើយ​តែង​តែង​ស្រែក​យំ សេចក្តី​ស្លាប់​ត្រឡប់​ទៅវិញ មិន​ឆ្ងាយ​ពី​ធាតុ​មួយ​ចាន​ដដែល​ជា​ដដែល..

ខ្ញុំ​មិន​មែន​អាចារ្យទេ សរសេរលេង​កែអផ្សុក..

មតិ 2

ដើម្បីកុំ​ឲ្យ​ខ្មែរ​ដាច់​ពូជ

ខ្ញុំ​ហាក់​បី​ដូច​ជា​ភ្ញាក់ផ្អើល​បន្តិច ឬថាខ្លាំ​ងក៏បាន​ នៅ​ពេល​ដែល​បាន​ឃើញ​រូបភាព​មួយ​ដែល​ធ្វើ​ដោយ​​លោក​ សូយ ឡូត

ក្នុង​រូបភាព​ខាងលើ​នេះ បង្ហាញ​ពីភាគរយ​នៃ​ការ​ថយ​ពូជ មានន័យ​ថា​អត្រាចំនួន​ប្រជាជន​ថយចុះ និង​ កំណើន​ពូជ មាន​ន័យ​ថា​អត្រាចំនួន​ប្រជា​ជន​កើន​ឡើង​តាម​រយៈ​គម្រោង​នៃ​ការ​យក​កូន​របស់​ប្រជា​ជន។

តើអ្នក​មាន​កូន​ប៉ុន្មាន​ ទើប​សង្គម​មិន​ដាច់​ពូជ?

នេះ​ជា​សំណួរ​ដែល​លោក​អ្នក​បាន​គិតរំលង។

តារាងទី១បង្ហាញថា បើ​លោកអ្នក​ជាគូរស្វាមី​ភរិយា​ មិន​មាន​កូន​​ទាល់តែសោះ​ក្នុង​ជីវិត​អាពាហ៏ពិពាហ៏ មាន​ន័យ​​សង្គម​​ត្រូវ​ថយពូជ១០០% នៅពេល​លោកអ្នក​ធ្វើមរណៈកាល​ទាំង​ពីរ​នាក់​ទៅ។

តារាង​ទី២​បង្ហាញ​ថា បើ​លោក​អ្នក​យក​កូន​តែម្នាក់ មានន័យ​ថា​សង្គម​ត្រូវ​ថយពូជ ៥០% (កូន១ ជំនួស​ឪពុក​ម្តាយ​២នាក់)។

តារាងទី៣​ បង្ហាញថា បើ​លោក​អ្នក​យក​កូន​ពីរ បាន​នៃថាសង្គម​មិន​មាន​កំណើន​ឬថយ​ប្រជាជន​នោះទេ ដូច្នេះថយពូជ និង​ កំណើនពូជ គឺសូន្យភាគ​រយ​ដូចគ្នា។

តារាង​ទី៤បង្ហាញថា​ បើ​លោក​អ្នក​យក​កូន​រហូត​ដល់៣នាក់ មាន​ន័យថា​សង្គម​ចំណេញ​៥០% ព្រោះ​​៣ជំនូស​២។ ដូច្នេះសង្គម​មាន​កំណើន​ប្រជា​ជន ឬកំណើនពូជ។

តើលោកអ្នក​ជ្រាបទេ!

តើ​ប្រជា​ជន​ខ្មែរ​បច្ចុប្បន្ន​និយម​យក​កូន​ប៉ុន្មាន​ក្នុង​រវាង​ប្តី១ប្រពន្ធ១?

តើប្រជា​ជនយួន​ដែល​នៅស្រុកខ្មែរ និយម​យក​កូន​ប៉ុន្មានដែរ​ក្នុង​រវាង​ប្តី១ប្រពន្ធ១?

ការពន្យារ​កំណើត

តាម​រយៈ​អង្គការ​ផ្សេងៗ ចំណេះ​ដឹង​នៃ​ការពន្យារកំណើត​បាន​នឹង​កំពុង​តែ​ពេញ​និយម​យ៉ាង​ខ្លាំង​ទាំង​ក្នុង​​ទីក្រុង​ និង​ជនបទ។ ប្រជា​ជន​ខ្មែរ​ជា​ច្រើន​បាន​ជ្រើស​រើស​យក​វិធីពន្យា​កំណើត​​ក្នុង​រូប​ភាពផ្សេងៗ​ ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​ចំណាយ​ទៅលើកូន ឬគេ​ច្រើន​និយាយថា ពង្រឹង​សេដ្ឋ​កិច្ច​គ្រួសារ។

តើ​ជា​ការពង្រឹង​សេដ្ឋកិច្ចគ្រួសារ ឬកាត់បន្ថយពូជ(ខ្មែរ)???

តើ​លោក​អ្នក​ដឹង​ទេថា ប្រជាជន​យួន​ដែល​កំពុង​តែ​រស់​នៅ​ស្រុកខ្មែរ យល់ដឹង​ប៉ុនណា​លើ​ចំណេះ​ដឹង​នៃ​ការ​ពន្យា​កំណើត? តើ​ប្រជា​ជនយួន​មួយ​គ្រួសារ​ដែលប្តី១ប្រពន្ធ១ មាន​កូន​ប៉ុន្មាន​នាក់​ក្នុង​មួយគ្រួរសារ? តាម​ការ​សង្កេត​របស់ខ្ញុំ ដូចជា​មិន​ដែល​ឃើញ​គ្រួសារ​យួន​មាន​កូន​តិច​ជាង​២​នាក់​ឡើយ​ ក្នុង​វ័យ​ប្តីប្រពន្ធ​ចាប់ពី៥០ឆ្នាំឡើង​ទៅ។

សំណួរ!

បើប្រជា​ជន​ខ្មែរ​យល់ដឹង​ពី​ចំណេះដឹង​ពន្យារកំណើត​ ហើយ​ជ្រើស​រើស​យក​ តារាងទី២ ឬ ទី៣មក​ប្រើ ក្នុង​ខណៈពេល​ដែល​ប្រជាជនយួន​នាំគ្នា​ជ្រើស​រើស​យក​តារាងទី៤ ឬ ទី​៥ ទី៦.. មក​ប្រើប្រាស់

តើក្នុង​រវាង​៥០ឆ្នាំខាងមុខ តើ​ពូជ​ខ្មែរ​មាន​ប៉ុន្មាន​ភាគរយ ហើយ​ពូជយួនមានប៉ុន្មាន​ភាគរយ រស់​នៅ​​លើ​ផ្ទៃដី ១៨១.០៣៥ គីឡូ​ម៉ែត្រក្រឡានេះ? ចុះ​ជនជាតិ​ចិន ចាម និង​ផ្សេងៗទៀត?

ចម្លើយ!

ពិបាកឆ្លើយបន្តិចហើយ! មើលទៅប្រហែល​ខ្ញុំ​ត្រូវ​បបួល​ប្រពន្ធខ្ញុំ​យក​កូន​ឲ្យបាន​១២នាក់អីហើយ ដើម្បី​ជួយ​​ជាតិ កុំឲ្យ​ដាច់ពូជ។

គំនិត & ចំណាំ

មាន​គំនិតពីរ​សម្រាប់ខ្មែរ៖

១-ខ្ញុំ​​ត្រូវ​យកកូនត្រឹម១ ឬ២ប៉ុណ្នោះ​ដើម្បី​ពង្រឹង​សេដ្ឋកិច្ចគ្រួសារ!

២-ខ្ញុំ​ត្រូវ​តែ​រិះរក​វិធី​សាស្រ្ត និង​មធ្យោបាយ​ដើម្បី​ចិញ្ចឹម​កូន​ឲ្យបាន​៥!

ខ្មែរ​ត្រូវ​ចំណាំ​ថា៖

គ្រួសារ​យួន​រស់តែលើទូក ឬដំតែស្ពាន់ដែកលក់ គេ​អាច​​ចិញ្ចឹម​កូន​រស់បាន​៥!!!

————————-

Related Articles

មតិ 12

“ស៊ូស្លាប់ដើម្បីដីស្រែ”

ស្តាប់មួយភ្លេត អ្នក​ប្រហែល​ជា​គិត​ថា វាជា​ចំណង​ជើង​នៃប្រលោម​លោក​ថ្មី​មួយ​ ដែល​មាន​ឈុត​ឆាក​សម្តែង​គួរ​ឲ្យរន្ធត់ ឬ​ជា​អត្ថបទ​រឿង​កំប្លែង​មួយ​ក៏​ថា​បាន​។

សូ​មអ្នក​មើល​វីដេអូ​ខាង​ក្រោម មាន​ចម្លើយ​នៅក្នុង​នេះ។ ខ្ញុំ​រន្ធត់ចិត្តនិង​តក់ស្លុតជា​ខ្លាំង​ ព្រោះ​តែ​តួសម្តែង​ សម្តែង​សមឥត​ខ្ចោះ​។

ប្រជា​ជាតិ​ទាំង​ឡាយ​អើយ​ អ្នក​ប្រហែល​ជា​រកឃើញ​ទស្សនីយ៍ភាព​ទេសចរណ៍ថ្មី​មួយ​ផង​ក៏មិន​ដឹង​ ក្រៅពី​គុកទួលស្លែង​ និង​វាលពិឃាត​ជើងឯក​ដ៏ល្បីឈ្មោះ​។ ទស្សនីយ៍ភាព​ទាំង​អស់​នេះ​ មាននៅ​កម្ពុជា​..

Related articles

មតិ 4

ចម្ងល់​ឆ្កួតលីលា

ខ្មែរអើយចូរចាំជាក់ថា តាមពង្សាវតា បញ្ជាក់ប្រាប់ថាពូជខ្មែរថ្កើង​អើយ..​ទឹកដី​ខ្មែរ​ធំ ទូលំទូលាយសព្វ​​សាយរុងរឿង គេឯង តែងលើកតម្កើង​ដំកល់​ជាតិយើង ចាត់ទុកឡើងជាជាតិច្បង..

ខ្ញុំ​នៅ​ចាំ​បទនេះ​មិន​ភ្លេចទេ ចេះ​ចាំតាំង​ពី​បឋម​សិក្សាម្ល៉េះ​ តែ​អ្វី​ៗគ្រាន់​តែ​ជា​អតីតកាល​ប៉ុណ្នោះ​ ទឹក​ដី​ខ្មែរ​ដ៏ធំទូលំទូលាយ អរិយធម៌​ដ៏រុងរឿង​ វប្បធម៌​ដ៏​​អស្ច្ចារ្យ​ ដែល​ជាតិ​សាសន៍​ដ៏ទៃ​តែង​តែ​ឲ្យ​តម្លៃ​ លើកតម្កើង​ជា​រៀមច្បង​នោះ វា​គ្រាន់តែ​ជាសុបិន​មួយ​ ដែល​កប់បាត់​ក្នុង​អតីតកាល​បាត់​​ទៅហើយ​។

បទ​ចម្រៀង​ស្នេហាជាតិ​ដែល​ខ្ញុំ​ធ្លាប់បាន​ស្តាប់ រាប់​ទាំង​បទគោរព​ទង់ជាតិ​ផងនោះ សុទ្ធ​តែ​​រៀបរាប់​រំឮក​ដល់អតីកាល​ទាំងអស់​។

ពេលណា​ទើប​អ្នក​ប្រាជ្ញសម័យថ្មី​តែង​បទ​ស្នេហា​ជាតិ​​ថ្មី ឬភ្លេងជាតិថ្មី ដែលសសើរ​និង​រំឮក​ដល់​បច្ចុប្បន្នភាព​កម្ពុជា​ផង​ណោះ!

ឬមួយ​ខ្វះ​ពាក្យ​សរសើរ​..

Related Articles

មតិ 6