បណ្ណសារសម្រាប់សមានក្រុម សម្តីមាស
ព្រះបាទធម្មឹក
ផ្សាយដោយ ឧត្តម ក្នុង គួរយល់ដឹង, សម្តីមាស, អក្សរសាស្ត្រ, អប់រំ និង វប្បធម៌ លើ ខែកុម្ភៈ 25, 2011
១.សារសំខាន់របស់អ្នកដឹកនាំ
អ្នកដឹកនាំ នាយក ប្រធាន ប្រធានាធិបតី រាជា ប្រមុខ ប្រមុខរដ្ធ មានសារសំខាន់យ៉ាងណាខ្លះចំពោះប្រជារាស្រ្ត និងសង្គមដែលខ្លួនគ្រប់គ្រង និងមើលការខុសត្រូវនោះ? ខ្ញុំគិតថាអ្នកអានគង់នឹងយល់ជាមិនខាន។ ក្នុងទីនេះ ខ្ញុំសូមលើកយកទស្សនៈរបស់ព្រះសម្មាសម្ពុទ្ធ មេដឹកនាំមួយយ៉ាងធំ ដែលពិភពលោកទទួលស្គាល់ និងជឿពុទ្ធដីការបស់លោកថាមានសច្ចភាព យកមកជូនមិត្តអ្នកអានដោយផ្ទាល់តែម្តង។ ទស្សនៈរបស់ព្រះអង្គនេះ ទ្រង់សម្តែងនៅក្នុងគម្ពីរព្រះសុត្តន្តបិដកអង្គុត្តរនិកាយ ចតុក្កនិបាត។ ក្នុងព្រះសូត្រនេះ ព្រះអង្គប្រើពាក្យព្រះរាជាសំរាប់សំគាល់អ្នកដឹកនាំប្រទេសទូទៅ ដូច្នេះ សូមអ្នកអានសំគាល់ពាក្យព្រះរាជានេះ ជាវេវចនៈនឹងពាក្យអ្នកដឹកនាំ នាយក ប្រធាន ប្រធានាធិបតី រាជា ប្រមុខ ប្រមុខរដ្ធ ឬនាយករដ្ធមន្ត្រីផងចុះ។ អានបន្ត »
អាថ៌កំបាំងអំពីបុរសស្ត្រី
បុរសយកជាធំរឿង៖
- កាមតណ្ហា
- សម្ភស្ស និង
- ស្មារតី
ស្រ្តីយកជាសំខាន់រឿង៖
- លុយមាសពេជ្រ
- ភាពលោភលន់ និង
- ចំណង់ចំណូលចិត្តផ្ទាល់ខ្លួន
- បុរសនៅលីវ… សត្វក្ងោក!
- ស្រីនៅលីវ… ឋាននរក!
- បុរសមានសង្សារ… តោ!
- ស្រី្តមានសង្សារ… ឋានកណ្តាល!
- បុរសមានប្រពន្ធ… លា!
- ស្រ្តីមានប្តី… ឋានសួគ៌!
- បុរសពោះមាយ… ស្វាសុទ្ធ!
- ស្រ្តីមេម៉ាយ… ទីរហោដ្ឋានលើឋានព្រះអង្គារ!
ទស្សនៈស្នេហា
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, ចម្រៀងខ្មែរ, សម្តីមាស លើ ខែមករា 19, 2011
- ស្នេហាដែលជោគជ័យ គឺស្នេហាដែលមានគ្រិះសេដ្ឋកិច្ចរឹងមាំ។
- ទោះបីក្រមាន ស៊ីអត់ស៊ីឃ្លាន ឲ្យតែមានចិត្តស្មោះ ទេវតាគង់រំភើបចិត្ត។ (អត់ជឿ)
- អត្ថន័យនៃសេចក្តីស្នេហា គឺស្ថានភាពដែលអ្នកធ្លាប់ឆ្លងកាត់ ផ្អែម ឬល្វីង ជូឬចត់។
- មុនរៀបការប្រុសសើច ស្រីយំ ក្រោយរៀបការ ប្រុសយំ ស្រីសើចម្តង។ (ម៉េចចឹង)
សុខ និង ទុក្ខ
….. សូក្រាត (Socrate 470-399 មុន គ.ស) ជាអ្នកប្រាជ្ញក្រិចសម័យបូរាណដ៏ល្បីល្បាញដូចអារីស្កូតដែរ។ គាត់ជាមនុស្សឆ្លាតសព្វបែបយ៉ាង តែទោះជាយ៉ាងណា មនុស្សយើងតែងតែមានវិបត្តិម្យ៉ាងដែលជៀសពុំរួច។
វិបត្តិរបស់គាត់ក៏មិនខុសពីវិបត្តិរបស់មិត្តខ្ញុំម្នាក់នោះដែរ គឺប្រពន្ធរបស់គាត់កាច ហើយដែលមិនមែនកាចប្រភេទធម្មតានោះទេ កាចហើយមាត់ដាចទៀត។ លោកជំទាវតែងតែស្តីថាឲ្យគាត់ជារៀងរាល់ក្រោយបាយព្រឹក បាយថ្ងៃ បាយល្ងាច និង មុនពេលចូលដេក “អឺ! ផឹកថ្នាំអញ្ចឹងទៅទើបវាឆាប់ជា. . . គ្រាន់បានអាយុវែងបន្តិច” ប៉ុន្តែមនុស្សប្រុសយើងបើត្រូវមាត់តែយ៉ាងនេះ ប្រហែលជាមិនសូវបានអាយុវែងប៉ុន្មានទេមើលទៅ។
មនុស្សម្នានាំគ្នាសួរទៅសូក្រាតថា៖ “ហេតុអ្វីក៏លោកម្ចាស់ពូកែទ្រាំនឹងប្រពន្ធកាចបានដូច្នេះ? បើសិនជាពួកខ្ញុំវិញ ប្រហែលជាចាប់បោះគាត់ទម្លាក់ពីលើស្ពានជ្រោយចង្វបាត់ទៅហើយមិនអាចទ្រាំទ្របានយូរដូចជាលោកម្ចាស់អញ្ចឹងទេ” ។
សូក្រាតក៏ឆ្លើយតបមិនខុសពីមិត្តភក្តិរបស់ខ្ញុំប៉ុន្មានដែរគឺ ៖ “ខ្ញុំមិនសូវប្រកាន់នឹងនារីៗទេ យើងម្នាក់ៗសុទ្ធតែដឹងថា នារីគាត់អាក្រក់តែមាត់ទេ តែចិត្តរបស់គាត់ល្អ តើយើងទៅខឹងនឹងគាត់ធ្វើអ្វី។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ការដែលយើងមានភរិយាកាច មាត់អាក្រក់ វាធ្វើឲ្យយើងបានហ្វឹកហាត់អត់ធ្មត់ ជួយឲ្យយើងលើកកម្ពស់ផ្លូវចិត្តកាន់តែខ្ពស់ ដោយសារតែប្រពន្ធកាចមាត់ដាចនោះឯង។
ពុទ្ធោ!!! នេះបានចំជាកំពូលមនុស្សមែន។ គាត់ជាមនុស្សគិតផ្លូវល្អ បើអ្នកផ្សេងខ្លះដែលគិតក្នុងផ្លូវអាក្រក់វិញនោះ ប្រាកដជាមានស្លាប់មានរស់ម្ខាងៗជាមិនខានឡើយ។ សូក្រាតគិតបានយ៉ាងល្អវិសេសគឺ បើយើងជ្រុលជាគិតខ្លីយកគេធ្វើប្រពន្ធទៅហើយ យើងក៏ត្រូវតស៊ូដើម្បីភាពអត់ធ្មត់អញ្ចឹងទៅ។ នេះជាការវឹកហាត់ឆ្លងពីថាននរកទៅកាន់ថានសួគ៌នោះឯង ការមានប្រពន្ធប្រៀបដូចជានៅថាននរក វាក៏ធ្វើឲ្យអ្វីផ្សេងៗលើលោកនេះប្រៀបដូចជាថានសួគ៌ទៅវិញដែរ។ [----]
“និទានរៀនគិត” របស់លោក គឹម ចាន់ណា
ទោសនៃការចង់បានលុយពីល្បែង
បើអ្នកធំលេង ពេលចាញ់ គេត្រូវរកវិធីផ្សេងៗណាក៏ដោយ ដើម្បីយកមកប៉ះប៉ូវការខាតបង់របស់ខ្លួនទោះជាខូចខាតប្រយោជន៍ជាតិ ឬត្រូវគាបសង្កត់កូនចៅ និង ប្រជានុរាស្រ្ត..
បើអ្នកមានលេង ដាច់សេះយកសេះតាម ត្រូវល្ហាមទាំងគ្រួសារ..
បើអ្នកមានថ្មីលេង នឹងមកជាក្រដដែល..
បើអ្នកក្រលេង នឹងក្លាយជាអ្នកទ័ល..
បើក្មេងទំនើងលេង នឹងទៅជាមនុស្សឃោឃៅ ឬ ឧក្រិដ្ឋជន រួមទាំងការខាតបង់ពេលវេលាសម្រាប់ឲ្យកើតជាប្រយោជន៍ពិត និងការធ្លាក់ចុះនៃសីលធម៌ ទំនៀមទំលាប់ល្អក្នុងសង្គមផងដែរ..
ដរាបណាមនុស្សមានកម្រិតគ្រប់គ្រងផ្លូវចិត្តនៅទាប គ្រប់ល្បែងស៊ីសងទាំងអស់គ្មានអ្វីចំណេញដល់សង្គមឡើយ ទោះបីជាយើងយកលេសថា វាចំណេញខ្លះៗក៏ដោយ។
គេបង្កើតល្បែងដើម្បីផលប្រយោជន៍របស់គេ វាមិនមែនជាអង្គការមនុស្សធម៌ទេ!
ឮតែទុក្ខ!
អង្គុយសុខៗ ស្រាប់តែនឹកគិតដល់មនុស្សគ្រប់គ្នា។ គិតៗទៅ តាំងពីថ្ងៃដែលខ្ញុំកើតមក ខ្ញុំឮតែគេនិយាយពីរឿងទុក្ខមិនចេះចប់ អ្នកខ្លះនិយាយពីទុក្ខព្រោះអត់ ទុក្ខព្រោះគ្មាន ទុក្ខព្រោះឃ្លាន ទុក្ខព្រោះចង់ ទុក្ខព្រោះខ្លាច ទុក្ខ ៗៗៗៗ សុទ្ធតែទុក្ខ។
បើរាប់តាំងពីព្រឹកដល់ល្ងាច ពីច័ន្ទដល់អាទិត្យ ពីដើមខែដល់ចុងខែ ពីដើមឆ្នាំដល់ចុងឆ្នាំ ខ្ញុំឮតែគេនិយាយពីទុក្ខនេះប្រាប់គ្នាមិនចេះឈប់ គ្រាន់តែអ្នកខ្លះទុក្ខតិច ខ្លះទុក្ខច្រើនទៅតាមកម្ម តាមវាសនា។
ទុក្ខវាមិនរើសអ្នកមាន អ្នកក្រ រាស្រ្ត មន្រ្តី នាយករដ្ឋមន្រ្តី ។ល។នោះទេ ឲ្យតែមានកម្មគឺមានទុក្ខ។ ចុះបើទុក្ខតាមបន្លាច រាតត្បាតប៉ុណ្ណឹងហើយ ម៉េចក៏គេមិនទាន់ដឹងខ្លួនទៀត? ហើយម៉េចក៏គេមិនខំធ្វើល្អខ្លះទៅណ៎!
ទ្វារព្រះបើកទូលាយណាស់ តែបែរជាគ្មានអ្នកចូល។ ឯទ្វារនរកតូចចង្អៀត បែរជាមានមនុស្សច្រើនដណ្តើមគ្នាធ្វើម៉ូយដុំ!
១ថ្ងៃប្រកាន់ភ្ជាប់ប្រការ១០យ៉ាង
២- ត្រូវមានសំដីពិរោះពិសារបន្តិច
៣- ត្រូវមានភាពរហ័សរហួនបន្តិច
៤- ត្រូវមានគុណភាពការងារខ្ពស់បន្តិច
៥- ត្រូវកាត់បន្ថយហេតុផលបន្តិច
៦- ត្រូវធ្វើការងារអោយបានច្រើនបន្តិច
៧- ត្រូវមានភាពវ័យឆ្លាតបន្តិច
៨- ត្រូវបន្ថយភាពឆេវឆាវបន្តិច
៩- ត្រូវនិយាយស្តីអោយសុភាពបន្តិច
១០- ត្រូវមានភាពស្រស់ស្រាយបន្តិច



បញ្ចេញមតិ