បណ្ណសារសម្រាប់សមានក្រុម ពីនេះពីនោះ
ខ្សឹបដាក់ត្រចៀក៖ LAO 6-2 CAM
ផ្សាយដោយ ឧត្តម ក្នុង កីឡា, ខ្ញុំ និង អ្នក, ទម្លាយអាថ៌កំបាំង លើ ខែកក្កដា 6, 2011
(មាត់គេ): ល្បង
(មាត់ខ្ញុំ): បាទ
(មាត់គេ): ញ៉ុមទទួលបានពត៌មានមិនប្រក្រតីនៃការប្រកួតរវាងខ្មែរនិងឡាវជើងនេះ
(មាត់គេ): លឺពីមិត្តភក្តិដែលមានមិត្តភក្តិជាជម្រើសជាតិ
(មាត់គេ): ថាមានជម្រើសជាតិមួយចំនួនបានម្នាក់៤០០០ដុល្លារថ្លៃធ្វើចាញ់
(មាត់គេ): គ្រូជនជាតិខ្មែរបាន៦០០០
(មាត់ខ្ញុំ): ជាវប្បធម៌
(មាត់គេ): ហ្នឹង
(មាត់ខ្ញុំ): និយាយលេងចេញ
(មាត់គេ): ដល់តាប្រឹងមែនទែន ចាញ់ ក៏គេគិតចឹង
(មាត់ខ្ញុំ): ដូចខ្ញុំបានគិត
(មាត់គេ): ញ៉ុមអត់ដឹងថាអ្វីដែលគេនិយាយហ្នឹងពិតហេហអត់ហេហ
(មាត់គេ): គ្រាន់តាប្រាប់អោយជួយគិត
(មាត់ខ្ញុំ): វាជាវប្បធម៌
[- - -]
អុញ.. មើលដើមអម្ពិលស្រុកយើង!!
ផ្សាយដោយ ឧត្តម ក្នុង ពីនេះពីនោះ, រូបភាព លើ ខែមិថុនា 7, 2011
Apple (iphone) ប្តឹង Samsung (Android)
ផ្សាយដោយ ឧត្តម ក្នុង ទូរស័ព្ទ, ពីនេះពីនោះ, ព័ត៌មាន & ដំណឹងផ្សេងៗ, សកល លើ ខែមេសា 19, 2011

កាលពីសុក្រសប្ដាហ៍មុននេះ ក្រុមហ៊ុន Apple Inc បានប្ដឹងក្រុមហ៊ុន Samsung Electronics ដែលជាគូប្រជែងធំមួយរបស់ខ្លួនថា ទូរស័ព្ទវៃឆ្លាតត្រកូល Galaxy និង Tablet របស់ក្រុមហ៊ុនផលិតទូរស័ព្ទធំជាងគេបំផុតនៅកូរ៉េ យកគំរូតាម iPhone និង iPad >> អានបន្ថែម..
ណាហ្កាប៉ះក្រសួងការពារជាតិរសៀលនេះ
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, កីឡា, ខ្ញុំ និង អ្នក លើ ខែមីនា 11, 2011
ថ្ងៃនេះម៉ោងបីរសៀល នឹងមានការជួបប្រកួតដណ្តើមលេខ៣និងលេខ៤ បាល់ទាត់ជាតិពានរង្វាន់សម្តេចហ៊ុនសែន រវាង ណាហ្កាខប Vs ក្រសួងការពារជាតិ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ ហើយថ្ងៃស្អែកម៉ោងបីរសៀលដដែលជាការប្រកួតដើម្បីពានរង្វាន់លេខ១ និងលេខ២ រវាង បៀលប្រាយ Vs ព្រះខ័នរាជ។ ដូច្នេះសូមបងប្អូនដែលទំនេរ អញ្ជើញទៅទស្សនាឲ្យបានច្រើនកុះករ រួមចំណែកពង្រឹងវិស័យកីឡាបាល់ទាត់ជាតិកម្ពុជា។ តើក្រុមណាជាម្ចាស់ពានឆ្នាំនេះ?
អត្ថបទស្រដៀង៖
ព្រះបដិមាកម្ពស់៧២ម៉ែត្រធ្វើពីស្ពាន់សុទ្ធត្រូវបានសម្ភោធ
ផ្សាយដោយ ឧត្តម ក្នុង ពីនេះពីនោះ, ព័ត៌មាន & ដំណឹងផ្សេងៗ, សកល លើ ខែមីនា 9, 2011
ព្រះបដិមាព្រះសិអារ្យមេត្រីយ៍ (មីឡឹ) ក្នុងក្នុងក្តីស្រម៉ៃរបស់ជនជាតិតៃវ៉ាន់ កម្ពស់រហូតដល់៧២ម៉ែត្រ ដែលជាព្រះបដិមាធ្វើពីស្ពាន់ខ្ពស់ជាងគេបំផុតក្នុងពិភពលោក និងព្រះវិហារសាសនាមហាយានធំជាងគេ ត្រូវបានសម្ភោធហើយនៅថ្ងៃទី៥មិនានេះនៅអឺម៉ី កោះតៃវ៉ាន់ ដែលមានសាសនិកពីគ្រប់ទិសទីក្នុងពិភពលោកចូលរួមយ៉ាងច្រើនកុះករ។
ព្រះសិអារ្យមេត្រីយ៍អង្គនេះ ឬជនជាតិខ្មែរនិយមហៅថាព្រះតាកំប៉ោង ដែលមានរូបរាងធាត់កំប៉ោង បញ្ចេញស្នាមញញឹមរហូតនោះ គឺជាព្រះពុទ្ធអង្គចុងក្រោយ (ទី៥) ដែលនឹងត្រូវត្រាស់ចុងក័ប្បនេះ ក្នុងជំនឿរបស់ជនជាតិចិនតៃវ៉ាន់នឹងជនជាតិផ្សេងទៀតដែលមានជំនឿលើព្រះពុទ្ធសាសនាមហាយាន។
Women’s Day
ផ្សាយដោយ ឧត្តម ក្នុង ខ្ញុំ និង អ្នក, ពីនេះពីនោះ, សកល លើ ខែមីនា 8, 2011
ជូនពរបងប្អូននារីៗទាំងអស់ គ្រប់សាសន៍គ្រប់វណ្ណៈ ទទួលបានជោគជ័យគ្រប់ភារកិច្ច សំណាងល្អ អាយុយ៉ើនយូរ! តែប្រយ័ត្នដូចរូបទីបី អត់បានហេ!






បញ្ចេញមតិ