បណ្ណសារសម្រាប់សមានក្រុម កីឡា
ខ្សឹបដាក់ត្រចៀក៖ LAO 6-2 CAM
ផ្សាយដោយ ឧត្តម ក្នុង កីឡា, ខ្ញុំ និង អ្នក, ទម្លាយអាថ៌កំបាំង លើ ខែកក្កដា 6, 2011
(មាត់គេ): ល្បង
(មាត់ខ្ញុំ): បាទ
(មាត់គេ): ញ៉ុមទទួលបានពត៌មានមិនប្រក្រតីនៃការប្រកួតរវាងខ្មែរនិងឡាវជើងនេះ
(មាត់គេ): លឺពីមិត្តភក្តិដែលមានមិត្តភក្តិជាជម្រើសជាតិ
(មាត់គេ): ថាមានជម្រើសជាតិមួយចំនួនបានម្នាក់៤០០០ដុល្លារថ្លៃធ្វើចាញ់
(មាត់គេ): គ្រូជនជាតិខ្មែរបាន៦០០០
(មាត់ខ្ញុំ): ជាវប្បធម៌
(មាត់គេ): ហ្នឹង
(មាត់ខ្ញុំ): និយាយលេងចេញ
(មាត់គេ): ដល់តាប្រឹងមែនទែន ចាញ់ ក៏គេគិតចឹង
(មាត់ខ្ញុំ): ដូចខ្ញុំបានគិត
(មាត់គេ): ញ៉ុមអត់ដឹងថាអ្វីដែលគេនិយាយហ្នឹងពិតហេហអត់ហេហ
(មាត់គេ): គ្រាន់តាប្រាប់អោយជួយគិត
(មាត់ខ្ញុំ): វាជាវប្បធម៌
[- - -]
ណាហ្កាប៉ះក្រសួងការពារជាតិរសៀលនេះ
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, កីឡា, ខ្ញុំ និង អ្នក លើ ខែមីនា 11, 2011
ថ្ងៃនេះម៉ោងបីរសៀល នឹងមានការជួបប្រកួតដណ្តើមលេខ៣និងលេខ៤ បាល់ទាត់ជាតិពានរង្វាន់សម្តេចហ៊ុនសែន រវាង ណាហ្កាខប Vs ក្រសួងការពារជាតិ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ ហើយថ្ងៃស្អែកម៉ោងបីរសៀលដដែលជាការប្រកួតដើម្បីពានរង្វាន់លេខ១ និងលេខ២ រវាង បៀលប្រាយ Vs ព្រះខ័នរាជ។ ដូច្នេះសូមបងប្អូនដែលទំនេរ អញ្ជើញទៅទស្សនាឲ្យបានច្រើនកុះករ រួមចំណែកពង្រឹងវិស័យកីឡាបាល់ទាត់ជាតិកម្ពុជា។ តើក្រុមណាជាម្ចាស់ពានឆ្នាំនេះ?
អត្ថបទស្រដៀង៖
បៀលប្រាយជាអ្នកទៅកាន់វគ្គផ្តាច់ព្រ័ត្រ
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, កីឡា, ខ្ញុំ និង អ្នក លើ ខែមីនា 6, 2011
ទីបំផុតក្រុមដែលខ្ញុំគាំទ្រពិតជាមិនធ្វើឲ្យខ្ញុំខកបំណងមែន ក្រោយយកឈ្នះក្រុមក្រសួងការពារជាតិក្នុងលទ្ធផល ២-១ ឈានទៅវគ្គផ្តាច់ព្រ័ត្រ។
ថ្ងៃនេះ មេឃពិតជាអំណោយផលដល់ការប្រកួតបាល់មែនទែន។ ការប្រកួតរវាងក្រុមខ្លាំងនិងខ្លាំង ពិតជាមិនងាយស្រួលនោះទេ។ គេឃើញក្រុមទាំងពីរពិតជាប្រឹងយ៉ាងស្វិតស្វាញ ស៊ីសាច់ហុតឈាមគ្នាតាំងពីចាប់ផ្តើមនាទីទី១មកម៉្លេះ។ ដែលបៀលប្រាយធ្វើបានសម្រេចនៅនាទីទីប្រាំបី ក្រោយមកក្រសួងការពារជាតិតាមស្មើរក្នុងប៉ុន្មាននាទីចុងក្រោយទៅហើយក្នុងតង់ទីពីរ ដែលចប់ការប្រកួតក្រុមទាំងពីរទទួលបានមួយគ្រាប់ស្មើគ្នា។ អានបន្ត »
ទៅមើលបាល់ទាត់
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, កីឡា, ខ្ញុំ និង អ្នក, ពីនេះពីនោះ លើ ខែកុម្ភៈ 26, 2011
ល្ងាចមិញនេះខ្ញុំបានទៅស្តាតអូឡាំពិកដើម្បីមើលការប្រកួតបាល់ទាល់។ ការពិតគ្មានគម្រោងសោះឡើយ តែទូរស័ព្ទទៅមិត្តភ័ក្រ វាកំពុងតែមើលការប្រកួតនោះ ក៏សម្រចចិត្តថាទៅមើលនឹងគេដែរ។ ការពិតទៅគេត្រូវទិញសំបុត្រ២០០០រៀលដើម្បីមើលការប្រកួតមួយលើក តែខ្ញុំទៅចំតង់ទីពីរទៅហើយ គ្មានអ្នកណាយកសំបុត្រអីទៀតទេ ហេហេ
ចានេញ! មួយទៀតនោះ! គឺចំពេលគូពិសេសផង ការប្រកួតល្ងាចមិញនេះ គឺជាការប្រកួតជំរុះវគ្គ ១/៨ (ប៉ះធ្លាក់) រវាងក្រុម បៀលប្រាយ Vs ភ្នំពេញក្រោន ដណ្តើមពានរង្វាន់សម្តេចហ៊ុនសែន ដែលឮពួកម៉ាកញុមថាលេខមួយបាន ៨០លាន ឬប្រម៉ាណពីរម៉ឺនតុលា (ច្រើនផន់គេ)។ អានបន្ត »

បញ្ចេញមតិ