បណ្ណសារសម្រាប់សមានក្រុម ព័ត៌មាន & ដំណឹងផ្សេងៗ
បិសាចពាក់ស្រោមឥសី
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, កំណាព្យ, ខ្ញុំ និង អ្នក, សង្គមខ្មែរ លើ ខែឧសភា 26, 2012
១-ឱកម្ពុជា(អើយ) ជាភូមិកំណើត(អើយ) រនោចគ្មានខ្នើត គ្មានដួងចន្ទ្រា (អើយ)
ទ្វីបលោកងងឹត សត្វរស់រងារ ឱកម្មវេរា ផ្តន្ទាគ្មានលោះ(អើយ)។
២-បិសាចពាក់ស្រោម(អើយ) ឥសីមុខបុណ្យ(អើយ) ទាមចំណែកគុណ ម្តេចពាក់មុខងោះ(អើយ)
កំណាចព្រៃផ្សៃ អប្រិយទុរយស ឬចង់បានឈ្មោះ នរកតផៅ(អើយ)។
៣(R)-សម្លេងទ្រហោ យំសោកស្រណោះ គេខាកគេស្តោះ ឈូសទីលំនៅ(អើយ)
អ្នកក្រទាមសិទ្ធ គេចោតថាខ្លៅ វាយខ្នោះយកទៅ ពង្វែងបន្លំ(អើយ)។
៤-នេះគឺសង្គម(អើយ) ទ្រនុំពស់វែក(អើយ) អ្នកមានអំណាច ធ្វើឬកស្តេចផ្ទុំ(អើយ)
ធាតុពិតជាសត្វ នរកជាប់ឃុំ មួយជាតិជាខ្ញុំ បម្រើនាយទុន(អើយ)។
(ខ្ញុំសរសេរតាមលំនាំបទពាក្យ៤ តាមទំនុកភ្លេង «ចម្រៀងមរណៈ» ឬ ខ្លងខែកហែកលោក (ចំណងជើងខុស) របស់លោក គង្គ ប៊ុនឈឿន ច្រៀងដោយអ្នកចម្រៀងឯក ស៊ីន ស៊ីសាមុត។)
វិភាគព្រឹត្តិការណ៍ពិភពលោក៖ សង្គ្រាមលោកលើកទី៣ នឹងចេញពីជ្រុងណា?
ផ្សាយដោយ ឧត្តម ក្នុង គួរយល់ដឹង, ព័ត៌មាន & ដំណឹងផ្សេងៗ, សកល លើ ខែមករា 13, 2012
ពិភពលោកអាចនឹងស្ថិតនៅចំពោះមុខ”ជ្រោះជ្រៅ”នៃសង្គ្រាមធំ ប្រសិនប្រទេស អ៊ីស្រាអែល និងប្រទេសអាមេរិក សម្រេចចិត្តវាយប្រហារទៅលើមូលដ្ឋាននុយក្លេអែររបស់ក្រុង Tehran ។ ប្រសិននេះជាការពិត ពិភពលោកនឹងត្រូវធ្លាក់ទៅក្នុងមហាគ្រោះអាសន្នដែលនឹងកើតឡើងដោយសង្គ្រាមលោកលើកទី ៣។
ក្រុមអ្នកវិភាគអះអាងថា សង្គ្រាមមួយដែលអាចនឹងត្រូវបានគេហៅថាជាសង្គ្រាមលោកលើកទី៣ នោះនឹងកើតឡើងប្រាកដនៅពេលអ៊ីស្រាអែលវាយប្រហារទៅលើមូលដ្ឋាននុយក្លេអែររបស់អ៊ីរ៉ង់។ អានបន្ត »
ចិនគឺជាមហាអំណាចពិភពលោកមួយប្រកែកមិនបាន
ផ្សាយដោយ ឧត្តម ក្នុង គួរយល់ដឹង, ប្រវត្តិសាស្រ្ត, សកល លើ ខែធ្នូ 26, 2011
នៅសប្តាហ៍នេះហ្សង់-ហ្វ្រង់ស័រ តាន់ ធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់ភូមិសាស្រ្តនយោបាយនៃប្រទេសចិន។ គេអាចនិយាយបានថា ចិនបានក្លាយទៅជាមហាអំណាចពិភពលោកហើយ។ ប៉ុន្តែ មហាយក្សអាស៊ីមួយនេះដែលកំពុងធ្វើឲ្យបណ្តាប្រទេសជិតខាងភ័យព្រួយ ត្រូវប្រឈមមុខខ្លាំងឡើងៗនឹងសហរដ្ឋអាមេរិក អាមេរិកដែលបានសម្រេចពង្រឹងនិងពង្រីកវត្តមានរបស់ខ្លួននៅអាស៊ីប៉ាស៊ីហ្វិក។
ការមួយដែលប្រកែកមិនបាន គឺមិនយូរមិនឆាប់ ចិននឹងក្លាយជាមហាអំណាចធំជាងគេបង្អស់នៅក្នុងពិភពលោក ដោយសារតែកត្តាសត្យានុម័តមួយចំនួន។
ទីមួយ គឺចំនួនច្រើនសន្ធឹកសន្ធាប់នៃប្រជាជន។
ទីពីរគឺម៉ាស៊ីនសេដ្ឋកិច្ចដែលបន្តខ្ជាក់ចេញនូវកំណើនច្រើនលើសលុប។
ទីបី គឺសន្ទុះលឿនរហ័សនៃបច្ចេកវិជ្ជា បានន័យថា ចិនមិនមែនគ្រាន់តែចេះផលិតរបស់របរកំប៉ិកកំប៉ុកដូចមុនទៀតទេ តែក៏ចេះធ្វើដែររថយន្ត រទេះភ្លើងល្បឿនខ្លាំង និងយន្តហោះព្រមទាំងយានអវកាស។
ទីបួន គឺឥទ្ធិពលយោធា ជាមួយនឹងការកើនឡើងជាលំដាប់នៃប្រាក់ចំណាយសម្រាប់វិស័យការពារជាតិ។
និងទីប្រាំ គឺការដាំក្បាលអស់ឫទ្ធិ និងខ្សោយទៅៗរបស់បស្ចិមលោក ទាំងអឺរ៉ុប ទាំងសហរដ្ឋអាមេរិក។
ក៏ប៉ុន្តែ ការព្យាករណ៍ឃើញបែបនេះ ការព្យាករណ៍ឃើញថា ចិននឹងក្លាយជាមហាអំណាចពិភពលោកទីមួយក៏មិនប្រាកដថានឹងក្លាយជាការពិតដែរ ដោយហេតុតែមានច្រើនណាស់ភាពចៃដន្យនៃប្រវត្តិសាស្រ្ត។ អានបន្ត »

បញ្ចេញមតិ