បណ្ណសារសម្រាប់សមានក្រុម ទាន់ហេតុការណ៍
ទឹកជំនន់កំពុងវាយប្រហារខែត្រសៀមរាប
ផ្សាយដោយ ឧត្តម ក្នុង ទាន់ហេតុការណ៍, ព័ត៌មាន & ដំណឹងផ្សេងៗ លើ ខែកញ្ញា 22, 2011
បើតាមព័ត៌មានក្នុងស្រុកនានាបានឲ្យដឹងថា ចាប់តាំងពីភ្លៀងធ្លាក់យ៉ាងគំហុកកាលពីល្ងាចម្សិលមិញ ហើយបន្តរហូតដល់ថ្ងៃនេះ បានធ្វើឲ្យជន់លិចខែត្រសៀមរាបយ៉ាងធ្ងន់ធ្ងរ រហូតដល់មានបាត់បង់ជីវិតមនុស្សម្នាក់ទៀតផង ដែលស្លាប់ដោយមូលហេតុបាក់ស្ពានសង្កត់ពីលើ នៅក្បែរប្រាសាទបន្ទាយស្រី។
លោក ហ៊ុនសែន បានបញ្ជាឲ្យមានការជួយសង្រ្គោះជាបន្ទាន់ ទាំងប្រជាជននិងភ្ញៀវទេសចរណ៍នៅបន្ទាយស្រី ដោយប្រើទូកនិងឧទ្ធម្ភាគចក្រ ហើយពេលនេះអ្នកទេសចរណ៍ប្រមាណ២០០នាក់ និងប្រជាពលរដ្ឋដែលនៅលើដើមឈើ និងដំបូលផ្ទះត្រូវបានជួយសង្គ្រោះទៅកាន់ទីទួលមានសុវត្ថភាពហើយ។
———————————
Related Articles
រោងចក្រកាត់ដេរ “មិថុនា” កំពុងត្រូវព្រះអគ្គីរលេប..
ផ្សាយដោយ ឧត្តម ក្នុង ទាន់ហេតុការណ៍, ព័ត៌មាន & ដំណឹងផ្សេងៗ, សង្គមខ្មែរ លើ ខែមីនា 31, 2011
បើតាមគេហទំព័រព័ត៌មាននានា និងទូរទស្សន៍បានផ្សាយជាបន្តបន្ទាប់ឲ្យដឹងថា រោងចក្រ “មិថុនា” កំពុងឆាបឆេះយ៉ាងសន្ធរសន្ធៅកាន់តែខ្លាំងឡើងៗ គ្រប់គ្រងលែងបានហើយនៅពេលនេះ រហូតដល់ផ្ទះប្រជាជន ហើយអគាររោងចក្រ អាចប្រឈមមុខនឹងការដួលរលំក្នុងពេលដ៏ខ្លីនេះ។ ទំហំនៃការខូចខាតនឹងមានទំហំធំធេង កម្មករកម្មការនីជាច្រើនពាន់នាក់ នឹងប្រឈមនឹងការបាត់បង់ការងារ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងប្រជុំបន្ទាន់យប់នេះ
ផ្សាយដោយ ឧត្តម ក្នុង ទាន់ហេតុការណ៍, ព័ត៌មាន & ដំណឹងផ្សេងៗ, សកល, សង្គមខ្មែរ លើ ខែកុម្ភៈ 7, 2011
សារព័ត៌មានសេរី៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងធ្វើការកោះប្រជុំផ្ទៃក្នុងនៅយប់ថ្ងៃចន្ទនេះឯបុរីញូយ៉កក្រោយការស្នើរសុំពីលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ដើម្បីរកដំណោះស្រាយចំពោះជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។
អានផងដែរ៖
សារនយោយបាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅព្រឹកមិញនេះ..
ផ្សាយដោយ ឧត្តម ក្នុង ទាន់ហេតុការណ៍, ព័ត៌មាន & ដំណឹងផ្សេងៗ, សកល, សង្គមខ្មែរ លើ ខែកុម្ភៈ 7, 2011
DAP៖ រហូតមកដល់ម៉ោងនេះ ការបាញ់គ្នាមានសភាពស្ងប់បន្តិច តែសៀមបានបបួលបាញ់គ្នានៅវេលារសៀលម៉ោង៣ថ្ងៃនេះ។
ប្រភពដើមពី កម្ពុជាថ្មី តាមលំដាប់ពីក្រោមឡើងលើ៖
ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ មានដូចតទៅ៖
-ខ្ញុំសូមអំពាវនាវឲ្យប្រជាជនកម្ពុជាសាមគ្ដីគ្នា ដើម្បីផ្ដល់ទឹកចិត្តដល់ពលទាហាននៅសមរភូមិមុខ។
-យើងសូមកោតសរសើរវីរៈភាពកងទ័ពការពារជាតិរបស់អស់លោក ប្រជាជននៅខាងក្រោយសូមផ្ញើការជឿជាក់ចំពោះនាយទាហាន ពលទាហានដែលឈរជើងការពារព្រំដែន។ ក្នុងឱកាសនេះ យើងសូមចូលរួមមរណៈទុក្ខយុទ្ធជន២នាក់ ដែលបានពលីជីវិត និង ជន ស៊ីវិលម្នាក់ ដែលបានស្លាប់បាត់បង់ជីវិត និងអ្នករងរបួសសូមឲ្យបានធូរស្រាល។ ប្រជាជននៅជួរក្រោយនៅតែផ្ដល់ទឹកចិត្តដល់កងទ័ព នៅជួរមុខជានិច្ច។
-អ្នកណាឈរនៅកន្លែងណានៅកន្លែងហ្នឹងសិន រង់ចាំតុលាការកាត់ក្ដី និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
-យើងកុំរុញឲ្យមានចរន្តជាតិនិយមជ្រុល។ ថៃមិនមែនខូចទាំងអស់ទេ។ យើងការពារអ្នកវិនិយោគ ទូត មិនតែប៉ុណ្ណោះទេ សូម្បីតែ ឈ្លើយសឹកក៏យើងការពារដែរ។ សុំកុំឲ្យខ្មែរធ្វើជាស្ករគ្រាប់ដើម្បីតម្រូវចិត្តពូកក្រុមអាវលឿង។ យ៉ាងណាក៏ដោយយើងប្រយុទ្ធតែក្នុង ទឹកដីកម្ពុជា និងការពារបូរណភាពទឹកដីប៉ុណ្ណោះ។ អានបន្ត »
មានអីក្តៅៗព្រឹកនេះ..
ផ្សាយដោយ ឧត្តម ក្នុង ទាន់ហេតុការណ៍, ព័ត៌មាន & ដំណឹងផ្សេងៗ, សកល, សង្គមខ្មែរ លើ ខែកុម្ភៈ 7, 2011
តាមរយៈកាសែតដើមអម្ពិល បានឲ្យដំណឹងថា លោកនាយករដ្ឋមន្ត្រីហ៊ុនសែន នឹងអញ្ជើញចែកសញ្ញាប័ត្រដល់សិស្សនិស្សិតនៅវិទ្យាស្ថានជាតិអប់រំនៅព្រឹកនេះ។ គេជឿជាក់ថា អាចនឹងមានសារនយោយបាយច្រើនទាក់ទិននឹងស្ថានការណ៍តំបន់ព្រះវិហារ។ គួររំលឹកផងដែរថា ចាប់ពីរសៀលថ្ងៃទី៤ខែកុម្ភៈ រហូតមកដល់យប់ទៀបភ្លឺថ្ងៃទី៧ខែកុម្ភៈនេះ នៅតាមបណ្តោយព្រំដែនខ្មែរសៀមខែត្របន្ទាយមានជ័យ និងតំបន់ប្រាសាទព្រះវិហារ មានការផ្ទុះអាវុធឆ្លើយឆ្លងគ្នារហូតដល់ការប្រើ អាវុធធនធ្ងន់បេ៤២កាណុងទៀតផង បើទោះបីមានការចរចារទ្វេភាគី កងទ័ពនឹងកងទ័ពកាលពីព្រឹកថ្ងៃទី៥កុម្ភៈម្តងក៏ដោយ។ ការប្រយុទ្ធគ្នាជាច្រើនថ្ងៃមកនេះ គេនៅមិនទាន់ដឹងច្បាស់ពីចំនួនអ្នកស្លាប់ របួសនិងទំហំនៃការខូចខាតផ្សេងទៀតឲ្យច្បាស់នៅឡើយទេ។
អានផងដែរ៖
លិខិតលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ជូនប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ផ្សាយដោយ ឧត្តម ក្នុង ទាន់ហេតុការណ៍, ព័ត៌មាន & ដំណឹងផ្សេងៗ, សកល, សង្គមខ្មែរ លើ ខែកុម្ភៈ 6, 2011
ស្ថានការណ៏តំបន់ព្រះវិហារ – ៦កុម្ភៈ (22:26)
ផ្សាយដោយ ឧត្តម ក្នុង ទាន់ហេតុការណ៍, ព័ត៌មាន & ដំណឹងផ្សេងៗ, សកល, សង្គមខ្មែរ លើ ខែកុម្ភៈ 6, 2011
- ការប្រយុទ្ធនៅតែបន្ត ទាហានប៉ារ៉ាសៀមបន្ថែម២០០០នាក់នៅចំនុចគោកធ្យូង និងផ្តាច់អគ្គីសនីទាំងអស់។ (22:26)
- លោកហ៊ុនសែន នឹងមានសារជូនជនរួមជាតិ នៅពេលបន្តិចទៀតនេះតាមកញ្ជក់ទូរទស្សន៍។ (21:45)
- CAM News៖ វេលាម៉ោងប្រម៉ាណ៦ល្ងាចនេះ អាវុធបានផ្ទុះម្តងទៀត រហូតដល់ម៉ោង៩ជាងហើយ មិនទាន់បញ្ឈប់ទេ។ ការប្រយុទ្ទនៅតែបន្ត ហើយទ័ពសៀមបានប្រើអាវុធគីមី គឺបាញ់ផ្សែងពុល និងបាញ់គ្រាប់ធុនធ្ងន់មកលើប្រាសាទព្រះវិហារតែម្តង ចំណែកកងទ័ពកម្ពុជាដ៏ក្លាហានរបស់យើងនៅតែគ្រប់គ្រង សភាពការណ៏ដដែល ។ (21:27)



បញ្ចេញមតិ