បណ្ណសារសម្រាប់សមានក្រុម សង្គមខ្មែរ
បិសាចពាក់ស្រោមឥសី
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, កំណាព្យ, ខ្ញុំ និង អ្នក, សង្គមខ្មែរ លើ ខែឧសភា 26, 2012
១-ឱកម្ពុជា(អើយ) ជាភូមិកំណើត(អើយ) រនោចគ្មានខ្នើត គ្មានដួងចន្ទ្រា (អើយ)
ទ្វីបលោកងងឹត សត្វរស់រងារ ឱកម្មវេរា ផ្តន្ទាគ្មានលោះ(អើយ)។
២-បិសាចពាក់ស្រោម(អើយ) ឥសីមុខបុណ្យ(អើយ) ទាមចំណែកគុណ ម្តេចពាក់មុខងោះ(អើយ)
កំណាចព្រៃផ្សៃ អប្រិយទុរយស ឬចង់បានឈ្មោះ នរកតផៅ(អើយ)។
៣(R)-សម្លេងទ្រហោ យំសោកស្រណោះ គេខាកគេស្តោះ ឈូសទីលំនៅ(អើយ)
អ្នកក្រទាមសិទ្ធ គេចោតថាខ្លៅ វាយខ្នោះយកទៅ ពង្វែងបន្លំ(អើយ)។
៤-នេះគឺសង្គម(អើយ) ទ្រនុំពស់វែក(អើយ) អ្នកមានអំណាច ធ្វើឬកស្តេចផ្ទុំ(អើយ)
ធាតុពិតជាសត្វ នរកជាប់ឃុំ មួយជាតិជាខ្ញុំ បម្រើនាយទុន(អើយ)។
(ខ្ញុំសរសេរតាមលំនាំបទពាក្យ៤ តាមទំនុកភ្លេង «ចម្រៀងមរណៈ» ឬ ខ្លងខែកហែកលោក (ចំណងជើងខុស) របស់លោក គង្គ ប៊ុនឈឿន ច្រៀងដោយអ្នកចម្រៀងឯក ស៊ីន ស៊ីសាមុត។)
Bonjour Sir
ផ្សាយដោយ ឧត្តម ក្នុង រូបភាព, សង្គមខ្មែរ លើ ខែធ្នូ 23, 2011
រដ្ឋាភិបាលមានអំណួត តែខ្ញុំថាគួរឲ្យអាម៉ាស់
ផ្សាយដោយ ឧត្តម ក្នុង ទស្សនៈខ្ញុំ, សង្គមខ្មែរ លើ ខែធ្នូ 21, 2011
ក្នុងអត្ថបទសារព័ត៌មានខ្មែរដែលខ្ញុំអានព្រឹកនេះ មានចំណងជើងថា
“នាយករដ្ឋមន្ត្រី៖ មកដល់ពេលនេះ ពលករខ្មែរទៅបម្រើនៅក្រៅប្រទេសជិត ២ សែននាក់”
លោកនាយករដ្ឋមន្ត្រីដែលតំណាងឲ្យរដ្ឋាភិបាលបានលើកឡើងថា រដ្ឋាភិបាលមានកិច្ចសហប្រតិបត្តិការល្អណាស់ ជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូផ្សេងៗ ដើម្បីធានាសុវត្ថិភាព សម្រាប់ពលករខ្មែរ ដែលកំពុងបំរើការងារនៅបរទេស ចំនួន ១៧៧.៤០២ នាក់ ។
ពួកគេត្រូវបានបញ្ជូនទៅធ្វើការ នៅក្នុងប្រទេសថៃ ម៉ាឡេស៊ី ជប៉ុន និងកូរ៉េខាងត្បូង។ រដ្ឋាភិបាលបានប៉ាន់ប្រមាណថា ក្នុងមួយឆ្នាំ ពួកគេអាចផ្ញើប្រាក់ជាមធ្យមប្រហែល ១៨០ លានដុល្លារ មកប្រទេសកម្ពុជា ដែលជាប្រទេសកំណើតរបស់ខ្លួន។
———————-
រដ្ឋាភិបាលហាក់បីដូចជាមានអំណួត តែសម្រាប់ខ្ញុំ ខ្ញុំថាគួរឲ្យអាម៉ាស់ខ្លាំងណាស់ ដែលខ្លួនគ្មានសមត្ថភាពគ្រប់គ្រាន់បង្កើតការងារឲ្យពលរដ្ឋខ្លួនធ្វើក្នុងស្រុក ដែលមានប្រាក់បៀរវត្តន៍សមរម្យ រស់នៅជួបជុំគ្រួសារ ជួបជុំជាតិសាសន៍ឯង។ តើនរណាទៅ ដែលចង់ឆ្ងាយពីស្រុកកំណើត? តើនរណាទៅដែលចង់ទៅធ្វើខ្ញុំគេដល់ចម្ងាយរាប់ពាន់គីឡូពីស្រុក? តើនរណាទៅចង់ឃ្លាតចាកពីក្រុមគ្រួសារខ្លួនឯង?
តួរលេខខាងលើនេះ ជាតួរលេខអ្នកធ្វើការស្របច្បាប់ នេះមិនទាន់រាប់អ្នកផ្សងព្រេងចូលកាប់ឈើដីគេលើភ្នំដងរែកដែលគេបាញ់ស្លាប់ស្ទើររាល់ថ្ងៃ អ្នកដើរកប៉ាល់ផ្សងព្រេងលើមហាសាគរ អ្នកទៅធ្វើសំណង់ដោយខុសច្បាប់នៅប្រទេសសសៀម ខ្លះក៏ញៀនគ្រឿងញៀនផង ខ្លះធ្វើស្រីខូចផង អ្នកបំរើតាមផ្ទះដែលត្រូវគេរំលោភបំពានផង ស្លាប់នៅឯស្រុកគេខ្លះផង។ល។ បើរាប់បងប្អូនទាំងនោះផង ប្រហែលប្រាក់ចំណូលជិតដល់២០០លានដុល្លាឯណោះ។
អួតទៅ អួតនឹងកម្សោយរបស់ខ្លួនទៅ! រដ្ឋាភិបាលដែលអសមត្ថភាពទប់ស្កាត់ចំណាកស្រុករបស់ប្រជាពលរដ្ឋ គ្មានសមត្ថភាពបង្កើតការងារឲ្យប្រជាពលរដ្ឋមានបៀរវត្តន៍គ្រប់គ្រាន់ គិតតែពីសម្បទានដីធ្លីរាប់សិបឆ្នាំ ដោយមិនដោះស្រាយឲ្យបានត្រឹមត្រូវពីទឹកភ្នែករាស្រ្តដែលជួបផលវិបាក ដែលត្រូវគេរំលោភបំពាន! ខ្មែរអើយខ្មែរ!
មរតកអាមេរិកាំង
ផ្សាយដោយ ឧត្តម ក្នុង ខ្ញុំ និង អ្នក, ប្រវត្តិសាស្រ្ត, សង្គមខ្មែរ លើ ខែធ្នូ 17, 2011
មិត្តអ្នកអានប្រហែលជាឆ្ងល់ហើយមែនទេ តើកំសៀវនេះមានទាក់ទងអីជាមួយអាមេរិកាំង។ បើនិយាយឲ្យត្រឹមត្រូវទៅ ខ្ញុំត្រូវហៅកំសៀវនេះថាលោកបងកំសៀវ ឬពូកំសៀវ ព្រោះអាយុកាលកំសៀវនេះ ច្រើនជាងខ្ញុំជាង១០ឆ្នាំឯណោះ។ ម្តាយរបស់ខ្ញុំបានប្រាប់ថា កំសៀវនេះគឺធ្វើឡើងអំពីសំបកគ្រាប់បែកដែលអាមេរិកាំងទម្លាក់នៅភូមិស្ទួយ ឃុំអូម្លូ ស្រុកស្ទឹងត្រង់ ខែត្រកំពង់ចាម អំឡុងដើមឆ្នាំ១៩៧៥ គឺមុនខ្មែរក្រហមវាយបែកភ្នំពេញប៉ុន្មានខែប៉ុណ្នោះ។
គួររំលឹកអតីតកាលបន្តិចត្រង់ចំណុចនេះ បើតាមសៀវភៅប្រវត្តិសាស្រ្តបានកត់ត្រាទុកថា ចាប់ពីឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧០ កងទ័ពខ្មែរក្រហមគ្រាន់តែជាកងឧទ្ទាមតូចតាចមួយប៉ុណ្ណោះ។ អាវុធយុទ្ធភ័ណ្ឌក៏មិនសូវជាមានអ្វីធំដុំប៉ុន្មានដែរ។ ការទម្លាក់សម្តេច នរោត្តម សីហនុ នៅឆ្នាំ១៩៧០ ដោយលុនណុលនិងមានការគាំទ្រពីអាមេរិកកាំង គឺជារបត់ដ៏សំខាន់មួយសម្រាប់បដិវត្តន៍របស់ពួកខ្មែរក្រហម។ ក្រោយពេលលន់ណុលឡើងក្តាប់អំណាច ពួកខ្មែរក្រហម បានបង្កើតចលនាតស៊ូក្នុងព្រៃកាន់តែធំទៅៗ។ គ្រាប់បែករាប់ពាន់តោនត្រូវបានទម្លាក់អំឡុងពីឆ្នាំ១៩៧០ ដល់ ៧៥ ដោយយន្តហោះអាមេរិកដើម្បីកំទេចចលនាតស៊ូទាំងនោះ។ ឯកំសៀវខាងលើនេះ គឺជាសំបកគ្រាប់មួយក្នុងចំណោមរាប់ម៉ឺន រាប់សែនគ្រាប់ ដែលម្តាយខ្ញុំរើសយកទៅឲ្យជាងដែកឆ្នៃជាកំសៀវប្រើប្រាស់រហូតដល់បច្ចុប្បន្ន។
ស្លេស៍ត្រឹមប៉ុណ្នេះ សម្រាប់ប្រវត្តិសាស្ត្របន្តខ្ញុំនឹងមិនរៀបរាប់ឲ្យវែងឆ្ងាយនោះទេ គ្រាន់តែចង់បង្ហាញបងប្អូនឲ្យបានដឹងខ្លះៗពីប្រវត្តិកំសៀវសាមញ្ញមួយនៅផ្ទះខ្ញុំប៉ុណ្នោះ។ នៅមានឧបករណ៍ប្រើប្រាស់ផ្សេងទៀត ដូចជាវែកឆា ស្លាបព្រា ខ្ទះ ។ល។ ដែលផ្ទះខ្ញុំនៅប្រើនៅឡើយសុទ្ធតែមានប្រវត្តិយូរលង់គ្រាន់បើ និយាយឲ្យខ្លីទៅ សុទ្ធតែរៀមច្បងខ្ញុំទាំងអស់។
————————-
Related Articles
គេចពីពុករលួយ – Repost
ផ្សាយដោយ ឧត្តម ក្នុង ទស្សនៈខ្ញុំ, ទស្សនៈឡប់ៗ, សង្គមខ្មែរ លើ ខែធ្នូ 16, 2011
ខ្ញុំធ្លាប់ដាក់ប្រកាសនេះម្តងរួចហើយកាលពីមួយឆ្នាំមុន។ ថ្មីៗនេះ ខ្ញុំស្គាល់មនុស្សម្នាក់ គាត់គឺជានិស្សិតច្បាប់។ គាត់ប្រាប់ខ្ញុំថា គាត់ជិតប្រឡងមេធាវីហើយ វាគឺជារឿងដែលគាត់ខ្វល់ខ្វាយជាខ្លាំង។
គាត់ប្រាប់ខ្ញុំថា “សមត្ថភាពខ្ញុំមិនសូវពូកែទេ តែខ្ញុំមានទំនុកចិត្ត តែខ្វះ$“
ខ្ញុំសួរថា “តើគេត្រូវការប៉ុន្មាន?”
គាត់ឆ្លើយថា “18000$$$”
ខ្ញុំរាប់ពីសូន្យថយក្រោយ ១ ២ ៣ ៤ ៥ ឃើញថា មួយម៉ឺនប្រាំបីពាន់ដុល្លាអាគាំងពេញបឹប! ញាក់សាច់!!!!
គ្រាន់តែប្រឡងមេធាវី គាត់ត្រូវចំណាយប្រាក់ដល់ជិតពីរម៉ឺនដុល្លា។
ខ្ញុំសួរគាត់ទៀតថា៖ ចុះប្រើប្រឡងមិនជាប់ ជំហ៊ានបន្ទាប់ជាអ្វី?
គាត់ថា៖ ត្រូវរៀនបន្ថែមទៀត។ នៅពេលដែលបញ្ចប់ការរៀនមេធាវី គឺត្រូវចុះកម្មសិក្សាស្បថក្លាយជាមេធាវីពេញសិទ្ធ។
ខ្ញុំសួរថា៖ គេស្បថយ៉ាងម៉េច? ហើយជឿលើការស្បថដែរទេ?
គាត់ឆ្លើយថា៖ អត់ទេ! ស្បថគ្រាន់តែឲ្យហើយៗទេ។ អានបន្ត »
ល្ខោននិយាយ៖ បងប្រុស
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, ល្ខោននិយាយ, សង្គមខ្មែរ, អប់រំ និង វប្បធម៌ លើ ខែធ្នូ 12, 2011
គ្រួសារយើងក្រណាស់ តែបងបានយកឈាម ផ្តូរភាពកក់ក្តៅឲ្យម៉ែ ឲ្យប្អូនប្រុស ប្អូនស្រី..
បងប្រុសដ៏មហិមា បងជាឪពុកទី២របស់ពួកយើង..
ភាគ១
ភាគ២
ភាគ៣
ភាគ៤
ភាគ៥
ផលិតដោយ WMC




បញ្ចេញមតិ