បណ្ណសារ​សម្រាប់​សមាន​ក្រុម របាំ

ទៅ​មើល​របាំ​​នៅ​សាល​មហោ​ស្រព​ចតុមុខ

ទន្លេបួនមុខ

ទស្សនាក្រុមរបាំខ្មែរ និង គយគន់ទេសភាពរាត្រីនៃដងទន្លេ

ទូកទេសចរណ៏កណ្តាលរាត្រី លើផ្ទៃទឹកទន្លេបូនមុខ

ទស្សនាក្រុមរបាំព្រះរាជទ្រព្វ (អប្សារា)

របាំប្រជាប្រិយ (គោះអង្រង)

របាំជនជាតិ

សូមថ្លៃងអំណរគុណ "វប្បធម៌រលត់ ជាតិលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន"

រូបភាពច្រើនទៀត!

របាំសម្តែងយប់នេះមាន៖

  1. របាំកណ្តូបសេះ
  2. របាំទេពអប្សារា
  3. របាំគោះអង្ក្រង
  4. របាំសុវណ្ណមច្ឆា
  5. របាំភ្លុយសួយ
  6. របាំឈួយឆាយ
  7. របាំបេះក្រវាញ
  8. របាំផ្លិត
  9. របាំកប្បាសទុំ

មើលផងដែរ៖

មតិ 9

ទស្សនា​របាំ​ខ្មែរ​​នៅ​ភ្នំពេញ​

តម្លៃសំបុត្រ៖ ១០ដុល្លា/ជនបរទេស & ១០,០០០រៀល/ជនជាតិខ្មែរ

មតិ 2

របាំ សុវណ្ណមច្ឆា

មតិ​មួយ​

របាំ យីកេហោមរោង

យីកេហោមរោង​ គឺ​ជា​ឈុត​មួយ​នៅ​ក្នុង​ផ្នែក​ល្ខោន​យីកេ។ មុន​នឹង​សម្តែង​រឿង​អ្វី​មួយ​ គេ​តែ​ង​តែ​ធ្វើ​ពិធី​ហោម​រោង​ សុំទឹក​ សុំដី សុំព្រៃ​ព្រឹក្សា និង​រៀប​គ្រឿង​សការៈ​ថ្វាយ​​ដល់ទេវតា អ្នក​តា​ព្រៃភ្នំ ព្រាយ​តូច​ព្រាយធំ ស្រីខ្មៅ កន្ទងខៀវ ឲ្យ​ចូល​មក​សន្ថិត​​ក្នុង​តួរ​អង្គនិមួយៗ សម្តែង​បាន​ល្អជោគជ័យ និង​សុវត្តិភាព។

មតិ 3

របាំភួងនារី

ខ្វះព័ត៌មាន

មតិ 4

របាំទេពមនោរម្យ

របាំទេពមនោរម្យ ជារបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ដែលចង់បង្ហាញ​ពី​នារី​​សួគាដែលមានរូបឆោម លោមពណ៌ល្អទ្រង់គ្រឿង ភ្លឺភ្លែកស្រស់សង្ហា ពាក់​ម្កុដ​ប្រៀប​​ដូចទេពធីតា​ចុះពីឋានលើ​មក​ពុនពេន រេរាំ​នៅ​ក្នុង​សួន​ប្រកប​ដោយ​បរិយាកាស​​រីករាយ​បំផុត។

មតិ 5

របាំទេពអប្សរា

អត្ថបទស្រាវជ្រាវ៖

នៅក្នុងរចនាប័ទ្មអង្គរវត្ត (ពាក់កណ្តាលសតវត្សរ៍ទី ១២)នៅ​លើជញ្ជាំង​ប្រាសាទ​អង្គរវត្ត គេសង្កេតឃើញមានរូបទេវតា ឬទេពអប្សរ ឈររេរាំញញឹមប្រិមប្រិយ ដោយ​​​គ្មាន​ស៊ុមជាទម្រ ឬជម្រកឡើយ ។ រូបទេពអប្សរ នៅលើ​ជញ្ជាំង​អង្គរវត្ត​មានច្រើន​ពន់ពេកណាស់ ហើយ មានកាយវិការខុសៗគ្នាទាំងអស់ ។ រូបទេព​អប្សរខ្លះមានពាក់មកុដកំពូលបីខ្ពស់ និងស្លៀកសំពត់ផ្កាស្តើង គ្មាន ផ្នត់ ដោយ​ទម្លាក់ជាយសងខាងម្ខាងធំ ម្ខាងតូច ឯទេព អប្សរខ្លះទៀត ឥតមានមកុដទេ តែមានក្រងសក់ជាច្រើន បែបយ៉ាង ដូចក្រងជាភួងផ្កាជាដើម ។

បណ្តាចម្លាក់បុរាណនៅលើជញ្ជាំងប្រាសាទ អង្គរវត្ត​បានបញ្ជាក់​ប្រាប់ពី​បរិបទ​សង្គម​វប្បធម៌ សម័យនោះ ហើយដែលវត្តមានរបស់រូបស្រីរបាំ ទាំង​នោះ​វាពិត​ជាធ្វើ​ឱ្យយើងស្គាល់នូវបរិយា កាសសង្គមវប្បធម៌ខ្មែរ នាសម័យមហានគរ កាល​ពី​១០០០ឆ្នាំមុន ។ រូបចម្លាក់​ទេពអប្សរ​ដែលមានរាប់ពាន់ នៅលើ​ជញ្ជាំង​ប្រាសាទ​ខ្មែរមកដល់សព្វថ្ងៃនេះ ថ្វីបើជាទីពេចពិលរមិលមើល សម្រាប់ទេស ចរណ៍​ទាំង​ជាតិ និងអន្តរជាតិ ។ ប៉ុន្តែនៅបានបង្កប់នូវចម្ងល់ជាច្រើននៅឡើយ អំពី​លក្ខណៈ​ជាតិ​ពិន្ធុវិទ្យា អំពីទំនាក់ទំនងវប្បធម៌ និងបញ្ហា ចម្បង​ខ្លះ​ដែល​នៅ​លើ​ជញ្ជាំង​ប្រាសាទសឹងតែ ១០០% គឺឃើញតែវត្តមាន របស់ ទេពអប្សរ  ។ ហើយ​ក្នុង​ចំណោម​ទេពអប្សររាប់ពាន់នៅអង្គរ វត្តនោះទៀតសោត ក៏មាន​លក្ខណៈ​ខុស​ប្លែកៗ គ្នាដែរ ។ ដូចជាអប្សរាខ្លះទ្រង់អលង្ការមាន សំពត់អាវបិទបាំងខុសៗគ្នា និងមាន ឥរិយាបថ ខ្លះញញឹម ខ្លះស្រពោន ខ្លះចេញធ្មេញ ខ្លះយំ និង​រេរាំ​តាម​ក្បាច់​ផ្សេងៗគ្នា ។

លោកដេវិតដែលជាអ្នកសារព័ត៌មាន និងស្រាវជ្រាវម្នាក់របស់សារព័ត៌មាន “Dat Asai Press” បានឱ្យដឹងថា ការចាប់ផ្តើមនៃការ សិក្សាស្រាវជ្រាវលើបញ្ហានេះ អស់រយៈពេល ១៥០ឆ្នាំមកហើយ ។ តាមការស្ទាបស្ទង់ពី បណ្ឌិត​ប្រវត្តិសាស្ត្រ​ខ្មែរដែលបានការសិក្សាទៅ លើប្រាង្គប្រាសាទនានា និងសិក្សាទៅលើប្រវត្តិ ដុំថ្មនៃការរចនារូប ចម្លាក់ទាំងនោះ ។ សរុបមក គឺមានមតិភាគច្រើនគេបានគិតថា រូបចម្លាក់ទេពអប្សរទាំងនោះ គឺគេរចនាឡើងគ្រាន់តែជាសិល្បៈ​នៃការ​តុបតែង​ជាជាង​ការពិពណ៌នាអំពីមនុស្សនៃសម័យកាលនោះ ។ ប៉ុន្តែសម្រាប់អ្នកដើរ​កំសាន្ត​​វិញ ពួកគេតែងតែទទួលបាននូវព័ត៌មានថា រូបចម្លាក់ និង​ទេពអប្សរ​ទាំងនេះ​គឺទេវ ឬក៏ជាភរិយាដែលនៅ​បម្រើព្រះ ឥន្ទ្រនៅលើ ស្ថានសួគ៌ តែ​សរុប​មកអ្វីៗ​គឺវានៅតែស្រពិច ស្រពិលអស់រយៈពេលជាង១៥០ឆ្នាំមកហើយ ។
លោក​បណ្ឌិតបុរាណវីទូមីសែលត្រាណេ បានសិក្សា អំពី​រូបទេពអប្សរ​ទាំង​ជាង១០០០ ថា បានបង្ហាញឱ្យយើងស្គាល់ ពីបរិយាកាសសង្គម វប្បធម៌​ខ្មែរ​សម័យ​មហានគរកាលពី១០០០ឆ្នាំ មុន ហើយរហូតមកដល់ពេលនេះលោកថា ក្រុម​​អ្នកបុរាណវិទ្យាបានធ្វើការស្រាវជ្រាវផ្តោតតែ ទៅលើអាទិទេព ផ្នែក​ស្ថាបត្យកម្ម​នៃប្រាសាទ បុរាណតែប៉ុណ្ណោះ ដែលនេះជាកង្វះខាតមួយ ដែល​​គប្បីត្រូវបំពេញ ។ លោកបានសិក្សាឃើញ មួយ​ចំណែក​អំពី​រូបអប្សរា​មាន​ទាក់ទិន​នឹងជន ជាតិខ្មែរលើ និងជនជាតិ មុនិៈ នៅភាគខាងត្បូង វៀតណាម ។ ភស្តុតាង​មួយចំនួនបញ្ជាក់ថា ស្ត្រី កុលសម្ព័ន្ធខ្មែរលើ ដែលជាសក្ខីភាពនៃវប្បធម៌ និងជាតិពន្ធុវិទ្យារវាងខ្មែរ កាន់សាសនាឥណ្ឌា ដែល​បន្សល់​នៅតំបន់​សៀមរាប​អង្គរ ។

ចំពោះលោក ដេវិត ដំបូងឡើយលោកបាន សិក្សាស្រាវជ្រាវពីឯកសារ ដែល​បង្កើត​ឡើង ដោយ“German Apsara Conservation ” ឃើញ ថា មាន​រូប​ចម្លាក់​ទាំងអស់ ១៧៩៦ នៅតំបន់ អង្គរវត្តនោះ ។ បន្ទាប់មកលោកបានយក រូបភាព ដែល​បានថតទុកជាឯកសារនោះទៅស្នើឱ្យក្រុម បច្ចេកទេសកុំព្យូទ័ររបស ម់ហា​វិទ្យាល័យ មីស៊ីហ្គែន របស់សហរដ្ឋអាមេរិក ដើម្បីធ្វើការវីភាគទៅ លើ​រូបចម្លាក់​ទាំងអស់នេះ ។ នៅក្នុងករណីនេះ លោក “Anil K Janin” ដែលជាអ្នកដឹកនាំក្រុម វិទ្យាសាស្ត្រកុំព្យូទ័រនេះ បានពន្យល់ឱ្យដឹងថា នៅ ពេលពង្រីកឱ្យធំ ទៅ​លើរូប​ចម្លាក់​អប្សរា ឬរូប នារីរបាំនោះ  គឺទម្រង់ស្ត្រីទាំងអស់នេះ ប្រៀបដូច ជាទេពធីតា ឬទេវ​មានឫទ្ធិមួយ ។ នៅមានឯក សារមួយរបស់ចិន ដែលបានសរសេរឡើងនៅ ក្នុងឆ្នាំ ១២២៥ បានសរសេរយ៉ាងខ្លីថា នៅពេល នោះ គឺ​មាន​នារីរបាំ​របស់​បរទេស​ចំនួន ២០០ នាក់ ដែលបានមកចូលរួមសម្តែងនៅក្នុងពិធី បុណ្យ​ព្រះពុទ្ធ​នៅក្នុង​ប្រាសាទ ជ័យវរ្ម័ននេះ ដែលនេះស្តែងឱ្យឃើញថា អង្គរវត្ត គឺជាមជ្ឈមណ្ឌល អន្តរជាតិ ។

លោក ពេជ្រ ទុំក្រវិល ទីប្រឹក្សាក្រសួងវប្ប ធម៌​វិចិត្រសិល្បៈ​បាន​មាន​ប្រសាសន៍​អំពីអត្ថន័យ អប្សរាក្នុងសិល្បៈខ្មែរថា ជាស្រីរបាំសួគ៌ ដែល មាន​ដើមកំណើត​ពីការកូរសមុទ្រទឹកដោះរវាង ទេវៈ និងអសុរៈ ហើយអប្សរានេះមានតួនាទីធ្វើ ឱ្យមានភាពសប្បាយរីករាយឱ្យមានសុភមង្គល កើតឡើង ។ លោក ពេជ្រ ទុំក្រវិលបដិសេធពី ការអធិប្បាយអំពីរូប អប្សរាលើជញ្ជាំងអង្គរវត្ត ដោយ​សារតែ​វាមិនមែនជាជំនាញរបស់លោក និងពន្យល់ត្រឹមតែអប្សរាក្នុងទស្សនីយភាព សិល្បៈ គឺមានច្រើន ។ ហើយដែលមានក្នុងរបាំ ព្រះរាជទ្រព្យ ឬរបាំ​ក្បាច់​បុរាណ​ខ្មែរ ​និងល្ខោន ក្បាច់បុរាណ ។ ក្នុងនេះដែរលោកមានប្រសាសន៍ ថា របាំ​ស្រី​សួគ៌​មានចារឹកក្នុងសម័យនគរភ្នំដូច មានក្នុងសិលាចារឹកជ័យវរ្ម័នទី១ (គ.ស៦០០) ដែល​សម្រាប់​សម្តែងឧទ្ទិសដល់អាទិទេព មាន ព្រះឥសូរជាដើម ក្រៅ​ពីនេះ​ទេពអប្សរនេះ​អាច មានតាំងពី សម័យនោះផង ។  បើ​តាមឯកសារ​សៀវភៅ​របាំអប្សរា​របស់អ្នកគ្រូកែវ ណារុំ និងអ្នកគ្រូ ព្រឹស៊ីសា ផាន្ទា និង វចនានុ ក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ អប្សរា ដែលពាក្យសំស្ក្រឹតថា អប្សរ ឬអប្សរា បាលី គឺអច្ឆរា ជាស្រីមាន សម្បុរ ថ្លាស្រស់ផូរផង់ ឬស្រី​មាន​មុខថ្លា​ស្រស់បំព្រង ។ តាមសេចក្តី តំណាលក្នុងគម្ពីព្រាហ្មណ៍ថា ស្ត្រីសួគ៌ពួកមួយ ដែលផុសឡើងពីទឹកក្នុងកាលដែលកូរយកទឹក អម្រឹតនៅសមុទ្រទឹកដោះ ។ បានសេចក្តីថា ក្នុង ចលនាកូរមានលេចចេញ ពីផ្ទៃសមុទ្រនូវសត្វចម្លែក​អស្ចារ្យ​ជាច្រើនជាបន្តបន្ទាប់ ដែលក្នុង ខណៈនោះ ក៏មាន​លេចនូវតួនាងទេពអប្សរជា ច្រើនពត់ពេនខ្លួនរាំនៅលើអាកាស ។ ប៉ុន្តែតាម ការពិតមិនមែនដូច្នោះទេ ដែល​ហៅថា អប្សរ ឬអប្សរានោះ ដោយសេចក្តីថា “ស្រីសួគ៌មាន សម្បុរភ្លឺថ្លាផូរផង់ ឬស្រីសួគ៌ឆើតឆោម” ។ ក្នុង ការប្រើប្រាស់ពាក្យនេះខ្មែរប្រើក្លាយ ជាអក្សរក៏ មានដូចជាពាក្យស្រីអក្សរ , ស្រីទេពអក្សរបវរ កញ្ញាជាដើម ។

យើងគួរតែកុំប្រើហើយត្រូវប្រើ អប្សរ ឬអប្សរា , អច្ឆរា វិញ ។ រូបនាងត្រូវបាន បុព្វបុរសខ្មែរឆ្លាក់នៅលើសិលានៃប្រាសាទជា ច្រើន ពិសេសប្រាសាទអង្គរវត្ត ដែលមានរូប នាងរាបពាន់ក្នុងសណ្ឋានខុសប្លែកពីគ្នា ។ នាង អប្សរា ក៏រាំ​នូវរបាំ​ផ្សេងៗដែរ ដូចជារបាំទេព មនោរម្យ និងរបាំមុនីមេខលាជាដើម ។  របាំ អប្សរា​ត្រូវបានបង្កើតឡើងដោយសម្តេចព្រះ រាជក និដ្ឋា នរោត្តម រស្មីសោភ័ណ ជា​ព្រះអនុជនៃព្រះករុណាព្រះបាទនរោត្តមសុរាម្រឹត ។ ព្រះ នាយិការ​មាន​គំនិត​បង្កើត​របាំនេះឡើង គឺដើម្បី ចូលរួមសម្តែងក្នុងកម្មវីធីប្រគល់រង្វាន់លើកទឹក ចិត្ត ដល់​សិស្សពូកែ ដែលតែងតែប្រព្រឹត្តទៅ នៅរាល់ដំណាច់ឆ្នាំ សិក្សា ម្តងៗ ។ ព្រះអង្គបានបង្ហាត់របាំនេះដំបូងនៅក្នុងឆ្នាំ ១៩៥៨ ដែលរាំជា​តួឯកដោយ​ព្រះអង្គ​ម្ចាស់ក្សត្រី   នរោត្តម វិជ្ជរា ជាព្រះរាជបុត្រីនៃព្រះករុណាព្រះបាទនរោត្តម សុរាម្រឹត ។ ឆ្នាំបន្ទាប់ រាំ ដោយព្រះអង្គម្ចាស់ ក្សត្រីនរោត្តម សុជាតិវត្តីយា ជាព្រះរាជបុត្រី នៃព្រះករុណាព្រះបាទ នរោត្តម សីហនុ ដែល បង្ហាត់​ដោយ​អ្នកគ្រូ​ជាសាមី ។

ការ​រាំនៅសម័យនោះមានលំនាំប្រហាក់ ប្រហែលរបាំ ភួងនារី ដោយ ម៉ម ឆាវរី បាន​ដក ពាក្យខ្លះនៅក្នុងរឿង អ៊ីណាវ បុស្បា ដោយអន្លើ សាកា និងរ៉ាត ។ ការ​ដាក់ក្បាច់ និងការរើស ភ្លេងមកបំពេញ អ្នកគ្រូជា សាមី ជាអ្នករៀបចំ ។ ច្រៀង​កំដរដោយអ្នកគ្រូ ជា ខាន់ និងអ្នកគ្រូ ឯម ធាយ ដែលយកតាមលំនាំបទ ដើមឈើ ។ របាំ អប្សរាបានឈាន ទៅដល់ចំណុចកំពូលល្អឥត ខ្ចោះ និង​បាន​ចេញ​រាំ​ជាដំបូង​នៅខេត្តសៀមរាប (អង្គរ)ដើម្បីថតជាខ្សែភាព យន្តដោយ លោក ម៉ាកសែល កាមីស៍ ក្នុងអំឡុង ឆ្នាំ ១៩៦១ ឬ ១៩៦២ ។ នៅឆ្នាំ១៩៦៣ ចេញទៅសម្តែងនៅ ប្រទេសបារាំង ។ នៅឆ្នាំ ១៩៦៤ ចេញទៅសម្តែង នៅសិង្ហបុរី ក្នុងពិធីសម្ពោធ មហោស្រពសិល្បៈ ទូទាំងសកល ដែលបានទទួលជោគជ័យ និងមាន ការគាំទ្រ និងកោតសរសើរពីសំណាក់ទស្សនិក ជនយ៉ាងខ្លាំង ។
បើតាមក្បាច់ចម្លាក់នៅតាមជញ្ជាំង ប្រាសាទអង្គរវត្ត និងប្រាសាទនានាបុព្វបុរស យើងមានចម្លាក់របាំនេះជាប់នឹង ជញ្ជាំងយ៉ាង ស្រស់សោភា គួរឱ្យ​គយគន់​ធ្វើឱ្យ​អ្នកទេសចរ នាំគ្នាសម្លក់សម្លឹង ហើយពោលពាក្យសរសើរ មិនដាច់ពី មាត់​ស្ទើរ​គ្រប់គ្នាពីទេពកោសល្យ និង ចម្លាក់ក្បាច់រាំ ។ ចម្លាក់ទាំងនេះគេអាចសន្និ ដ្ឋាន​បាន​ថា របាំអប្សរាទំនងមានកំណើតតាំងពី មុនសម័យមហានគរ ឬសម័យ​អង្គរម៉្លេះ ។ ប៉ុន្តែ ឯកសារដែលទាក់ទិននឹងរបាំនេះ ត្រូវវិនាសបាត់ សូន្យ​រក​សំណៅដើមមិនឃើញសោះឡើយ ។ ដោយគ្រាន់តែបន្សល់ទុក ត្រឹមតែរូបចម្លាក់ តែ​ប៉ុណ្ណោះ ។ បើតាមសៀវភៅមគ្គុទ្ទេសក៏នគរ របស់ព្រះភិក្ខុ ប៉ាង ខាត់ បាន​បញ្ជាក់​ពីប្រវត្តិអង្គរ និងរបាំអប្សរានេះថា របាំនេះត្រូវបានបង្កើត ឡើង​ជាផ្លូវការ​ដោយព្រះមហាក្សត្រីយានីស៊ី សុវត្ថិ កុសុមៈនារីរតន៍ សិរីវឌ្ឍនា នាសម័យ សង្គមរាស្ត្រនិយមក្នុងខណៈដែលព្រះអង្គយាងមក ធ្វើ​ទស្សនកិច្ច​នៅ​សាលា​បឋមសិក្សា សុធារស អំឡុងឆ្នាំ១៩៦០ ។ ក្នុង​វិធីនោះ​ក្រុមសិល្បៈរបស់កុមារបាន កាត់ក្រដាសធ្វើជាមនុស្សពាក់ដូចគ្នា និងមកុដ អប្សរាឆ្លាក់នៅជញ្ជាំង ប្រាសាទ អង្គរវត្ត បានធ្វើ ឱ្យព្រះទ័យនឹកភ្នក ព្រមទាំងផ្តួចផ្តើមបង្កើតរបាំ នេះឡើង​ដោយឱ្យឈ្មោះថា “របាំអប្សរា”ហើយ តួឯក​ដែលរាំ​របាំនេះ​ដំបូង​គេល្អ​ឥតខ្ចោះ​នោះ គឺ ម្ចាស់ក្សត្រីនរោត្តមបុប្ផាទេវី  ។ របាំអប្សរាគេ ច្រើនជ្រើសរើសនារីដែល មាន​វ័យក្មេងស្រស់ ស្អាតទៅសម្តែង មានពាក់មកុដជាប់ក្បាល ព្រម​ទាំង​មាន​រចនាលម្អលើដងខ្លួនតាមលំនាំ ចម្លាក់ នៅជញ្ជាំងប្រាសាទអង្គរវត្ត ។ សព្វ​ថ្ងៃនេះ ពេលសម្តែងគេមានលេងភ្លេងប្រគំ ដែលអម ដោយបទភ្លេងមហោរី ដែល​ចង្វាក់​នៃការរាំ មានសភាពទន់ភ្លន់ កាយវិការរស់រវើកដៃរេរាំ របាំ​ចាក់​ក្បាច់ចុះឡើង ជើង​លើកដាក់តាម ចង្វាក់នៃបទភ្លេង គ្រវាសដៃថ្នមៗព្រមគ្នានឹង ក្បាល​ធ្វើចលនា​រេឆ្វេង​ស្តាំម្រាមដៃខ្វង់ ចង្កេះ ពត់ពេនរស់រវើក ដែលសមសួនល្អឥតខ្ចោះ ។

ប្រភព៖ ខ្មែរអប្សរា

[id=937913 options[theme]=sidebar4_white tag_id=latest title=oudom.horn%27s+videos]

មតិ 7