បណ្ណសារសម្រាប់សមានក្រុម រឿងខ្លីអប់រំ
រឿងនិទានខ្លីមួយ
ផ្សាយដោយ ឧត្តម ក្នុង ចំណេះដឹងផ្សេងៗ, ទស្សនៈ, រឿងខ្លីអប់រំ លើ ខែធ្នូ 26, 2011
មនុស្សនៅពេលដែលគ្មានទុក្ខ គ្មានគ្រោះ តែងតែត្រេកត្រអាលជាមួយលាភសំណាងដែលខ្លួនមាន សុភមង្គលដ៏ខ្លី ឈ្លក់នឹងការសប្បាយ ឡូយឆាយឥតប្រមាណ គ្មានចិត្តមេត្តា គ្មានគុណធម៌ លោភលន់ ប្រមាថអ្នកដ៏ទៃ..
ដល់ពេលគ្រោះមកដល់ ទឹកដល់ច្រមុះ ទើបនឹកដល់ព្រះ អោបជើងព្រះ លើកដៃសំពះអង្វរព្រះ ឲ្យមេត្តា ឲ្យសង្គ្រោះដល់អាត្មាខ្លួន..
ដូចរឿងនិទានមួយតំណាលថា នៅពេលដែលលោកអាចារ្យទេសនាធម៌ព្រះ មនុស្សទាំងអស់ស្តាប់ពិរោះរហូតដល់ងងុយដេកគ្រប់គ្នា..
នៅពេលដែលតៃកុងឡានមួយបើកបរលឿនមិនបន្ថយ ប្រឈមនឹងគ្រោះថ្នាក់ មនុស្សក្នុងរថយន្តក៏លើកដៃបន់ស្រន់ សូត្រធម៌ឡើងញឹកស្អេក សុំឲ្យព្រះថែរក្សាខ្លួន សច្ចារសាងកុសល ដាក់ទាន ផ្សេងៗជាថ្នូរ នេះមួយគ្រា..
រឿងអស់សំណើចមួយ.. ដល់ពេលលោកអាចារ្យ និងតៃកុងឡានស្លាប់ទៅ ព្រះកាត់ទោសលោកអាចារ្យឲ្យចុះនរក ឯតៃកុងឡានក៏ឲ្យឡើងឋានសួគ៍ ត្បិតអីលោកតៃកុងឡានអាចដាស់តឿនមនុស្សឲ្យនឹកដល់ព្រះ នឹកដល់ព្រះធម៌ នឹកដល់សេចក្តីល្អ..
វាគ្រាន់តែជារឿងនិទានខ្លីមួយប៉ុណ្នោះ..
ប្រលោមលោក-ដោយ យូ សុភា & ហង្ស បូរិន្ទ
ផ្សាយដោយ ឧត្តម ក្នុង ប្រលោមលោក, រឿងខ្លីអប់រំ, អប់រំ និង វប្បធម៌ លើ ខែតុលា 30, 2011
រឿងខ្លី៖ “អាម៉ៅឆ្កែឆ្កួត”
ផ្សាយដោយ ឧត្តម ក្នុង ប្រលោមលោក, រឿងខ្លីអប់រំ លើ ខែកញ្ញា 19, 2011
រឿងខ្លីនេះជាស្នាដៃដំបូងរបស់លោក សយ ឡូត ហើយក៏ជារឿងដែលជាប់ចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតស្នាដៃនិពន្ធរឿងខ្លីនិងប្រលោមលោករបស់ សមូហកម្មអក្សរសិល្ប៍នូហាចផងដែរ។
សូមអស់លោកអ្នកអានទាញយកអានដោយយកចិត្តទុកដាក់ បើមិនមានពេលគ្រប់គ្រាន់អាន សូមអានមួយថ្ងៃ១ទំព័រ ហើយបិទចោលចុះ។
រឿង “អាម៉ៅឆ្កែឆ្កួត” ( ទាញយក )

រូបតំណាង
————————
Related Articles
ល្ខោននិយាយ៖ កុំទាន់អីបង!
ផ្សាយដោយ ឧត្តម ក្នុង កម្សាន្ត, រឿងខ្លីអប់រំ, អប់រំ និង វប្បធម៌ លើ ខែមីនា 5, 2011
កុំទាន់អីបង! គឺជារឿងដែលនឹងបង្ហាញជូនលោកអ្នកនូវស្នេហា បែបយុវវ័យ។ តើរឿងនេះមានអត្ថន័យយ៉ាងណា? សូមស្តាប់ដូចតទៅៈ
និពន្ធ និងបញ្ចូលសំលេងដោយក្រុមការងារវិទ្យុវាយោ
ព្រះអាទិត្យការកូន
ផ្សាយដោយ ឧត្តម ក្នុង ទស្សនៈ, ទស្សនៈឡប់ៗ, រឿងខ្លីអប់រំ, សង្គមខ្មែរ លើ ខែកុម្ភៈ 22, 2011
គ្មានព្រះអាទិត្យឯណាទៅមានកូនការនោះទេ កុំទៅឆ្ងល់! ខ្ញុំគ្រាន់តែចង់ប្រាប់ថាលោកនាយខ្ញុំគាត់ជិតការកូនប្រុសរបស់គាត់ហើយ!
“ធ្វើជាមន្រ្តីរាជការតូចតាចម្នាក់គ្មានខ្សែគ្មានខ្នងក្រាស់គ្នានអាសាម៉ូម កុំសង្ឃឹមថាបានឡើងធំឲ្យសោះអាវ៉ា!” ពាក្យមួយឃ្លានេះគឺមិត្តខ្ញុំធ្លាប់និយាយប្រាប់ខ្ញុំកាលទើបប្រលងចូលក្របខណ្ឌ។ ខ្ញុំចូលជួរប៉ូលីសជាងដប់ឆ្នាំហើយ ថ្ងៃណាក៏បើកទ្វារឡានឲ្យគេដែរ ហើយថ្ងៃណាក៏ឈរចាំគោរពលើកដៃដាក់ត្រឹមត្រចៀកនៅពីមុខទ្វារធំដែរ វាពិតជាមិនខុសពីសម្តីអាលឹមមែន!
ហឺ… វាពិតណាស់ថា ស្រុកខ្មែរស្រែខ្មុកគឺអញ្ចឹង។ ទោះខំព្រឹតខំព្រាតមាយាទឧស្សាហ៏យ៉ាងណា ក៏នៅតែប៉ុណ្នឹង បើមិនមានខ្នងខ្សែរយៈ និងលុយសូកគេទេ គឹមិនបានឡើងស័ក្តិឡើងឋានៈងាយៗនោះទេ ធ្វើម៉េចបើយើងវាអត់ មានតែតាមហ្នឹងទៅ។ ប្រឹងគោរពឲ្យឡូយបន្តិចទៅ ហើយរាងរហ័សបន្តិចទៀត មុខជាមេនឹកឃើញឲ្យលុយចាយខ្លះមិនខាន អានបន្ត »
ឈ្មោះបរទេស
ផ្សាយដោយ ឧត្តម ក្នុង ទស្សនៈ, ទស្សនៈឡប់ៗ, រឿងខ្លីអប់រំ, សង្គមខ្មែរ លើ ខែមករា 17, 2011
ដេវីត និង អាលីហ្សា គឺជាឈ្មោះចៅប្រុសចៅស្រីរបស់ខ្ញុំ។ នាមពេញគឺ ភោគចិន្តា ដេវីត និង ភោគចិន្តា អាលីហ្សា។ ពេលនេះពួកគេរៀនថ្នាក់ទីប្រាំពីរ និងទីប្រាំបីហើយ។
ភោគគឺជាឈ្មោះឪពុករបស់វា ឯឈ្មោះចិន្តាជាឈ្មោះម្តាយវា ដែលនាមទាំងពីរនេះស្តាប់ទៅគឺខ្មែរសុទ្ធ តែឈ្មោះដេវីត គឺជាឈ្មោះរបស់តារាបាល់ទាត់ជាតិអង់គ្លេសដ៏ល្បីឈ្មោះមួយរូប និងឈ្មោះអាលីហ្សា គឺវាស្រដៀងទៅហ្នឹងឈ្មោះរបស់ម្ចាស់ក្សត្រីយ៍ អាលីហ្សាប៊ែត (Alizabeth) នៃប្រទេសមហាអំណាចនេះដូចគ្នា។ វាមិនមែនជាឈ្មោះដែលខ្ញុំដាក់ឲ្យពួកគេនោះទេ តែវាជាការពេញចិត្ត និងព្រមព្រៀងគ្នារវាងកូន កូនប្រសារខ្ញុំ។
អ្នកជិតខាងធ្លាប់សួរខ្ញុំ “ហេតុអីបានជាដាក់ឈ្មោះចៅៗ ដូចបរទេសអញ្ចឹង? ឯត្រកូលក៏មិនទាញយកឈ្មោះតា ឈ្មោះទួតលួតលាទៅដាក់ទៀត ទៅជាយកឈ្មោះម៉ែឪវាដាក់ទៅវិញ វាមិនចម្លែកទេហ្អេ! ប្រយ័ត្នផុតពូជ ណាលោកបង!” អានបន្ត »
យប់មួយនៅនរក..
ផ្សាយដោយ ឧត្តម ក្នុង ទស្សនៈ, ទស្សនៈឡប់ៗ, រឿងខ្លីអប់រំ លើ ខែមករា 5, 2011
មួយជាន់ ពីរជាន់ បីជាន់…
ព្រះជាម្ចាស់! តើខ្ញុំកំពុងនៅទីណា…
ខ្ញុំគ្រាន់តែដឹងថាមានពន្លឺដ៏មហិមាមួយភ្លឺចិញ្ចាចនៅនឹងមុខខ្ញុំ ជាមួយនឹងសម្លេងដ៏ខ្លាំងមួយឮសន្ធឹកដូចគ្រាប់បែកយក្ស បន្ទាប់មកខ្ញុំត្រូវបានមនុស្សចម្លែកពីរនាក់សំបុរខ្មៅក្រិប ស្លៀកក្បិនក្រហម និងរុំដោយក្រណាត់ក្រហមមួយនៅនឹងក្បាល ដែលមើលទៅមុខមាត់ដូចគោនិងសេះ បានសែងខ្ញុំទៅ…
ទីនេះងងឹតអ្វីម្ល៉េះ! ជុំវិញខ្ញុំឃើញតែពន្លឺក្រហមខៀវស្លុងៗមើលមិនយល់។ មានមនុស្សជាច្រើនពាន់នាក់នៅពីក្រោយខ្ញុំកំពុងតំរង់ជួរបន្តកន្ទុយ…
អាម៉ឺន!!!
សម្លេងដ៏ខ្លាំងមួយបានស្រែកឡើងនៅពីមុខខ្ញុំ ខ្ញុំបានដឹងយ៉ាងច្បាស់ថានេះជាឈ្មោះរបស់ខ្ញុំ… អានបន្ត »


បញ្ចេញមតិ