អរគុណមួយពាន់ដង

អរគុណវើតប្រេស អរគុណហ្វេសបុក ដែល​បាន​ចម្លង​ខ្ញុំឲ្យ​ស្គាល់​អ្នក​ទាំង​អស់​គ្នា..

អរគុណ​មិត្តភាពដែលអ្នកទាំងអស់គ្នាមិនកំណាញ់ចែកឲ្យខ្ញុំខ្លះ ទោះ​តិច​ឬ​ច្រើន ទោះ​ហៀរ​កំពប់​ខ្លះ ក៏នៅតែជាសំណាងរបស់ខ្ញុំ..

ជូនដំណើរមួយពាន់យោជគង់តែបែក ពេល​ដែល​បែក​សូម​កុំ​និយាយ​ដើម​ខ្ញុំ​ទៅ​​បានហើយ នោះ​​ជាការ​ចែក​រំលែក​មិត្តភាព​មកឲ្យខ្ញុំដោយស្មោះត្រង់ មិន​មែន​ដោយចៃដន្យ មិន​មែន​ដោយ​​ចៀស​មិនរួច..

ជូនពរអ្នកទាំងអស់គ្នា រកទទួលទានមានបាន លុយកាក់ហូរចូល មាន​សុភមង្គល និងសុខភាពល្អ! តែកុំភ្លេច មានបានហើយ ចែក​រំលែក​លាភ​សំណាង​របស់អ្នកឲ្យ កុមារកំព្រា អ្នកទីទាល់ខ្លះផង កុំ​ឲ្យ​ពួក​គេ​អស់​សង្ឃឹម​លើ​រូបអ្នក..

មតិ 10

“ស៊ូស្លាប់ដើម្បីដីស្រែ”

ស្តាប់មួយភ្លេត អ្នក​ប្រហែល​ជា​គិត​ថា វាជា​ចំណង​ជើង​នៃប្រលោម​លោក​ថ្មី​មួយ​ ដែល​មាន​ឈុត​ឆាក​សម្តែង​គួរ​ឲ្យរន្ធត់ ឬ​ជា​អត្ថបទ​រឿង​កំប្លែង​មួយ​ក៏​ថា​បាន​។

សូ​មអ្នក​មើល​វីដេអូ​ខាង​ក្រោម មាន​ចម្លើយ​នៅក្នុង​នេះ។ ខ្ញុំ​រន្ធត់ចិត្តនិង​តក់ស្លុតជា​ខ្លាំង​ ព្រោះ​តែ​តួសម្តែង​ សម្តែង​សមឥត​ខ្ចោះ​។

ប្រជា​ជាតិ​ទាំង​ឡាយ​អើយ​ អ្នក​ប្រហែល​ជា​រកឃើញ​ទស្សនីយ៍ភាព​ទេសចរណ៍ថ្មី​មួយ​ផង​ក៏មិន​ដឹង​ ក្រៅពី​គុកទួលស្លែង​ និង​វាលពិឃាត​ជើងឯក​ដ៏ល្បីឈ្មោះ​។ ទស្សនីយ៍ភាព​ទាំង​អស់​នេះ​ មាននៅ​កម្ពុជា​..

Related articles

មតិ 4

អុញ.. មើលដើមអម្ពិលស្រុក​យើង!!

វែបសាយកាសែតអនឡាញ​ដ៏ល្បីឈ្មោះ​ក្នុងស្រុក​​យើង​​ ពេលនេះមានរឿងអី​កើត​ឡើងចេស៎!


http://www.dap-news.com

មតិ 3

ចម្ងល់​ឆ្កួតលីលា

ខ្មែរអើយចូរចាំជាក់ថា តាមពង្សាវតា បញ្ជាក់ប្រាប់ថាពូជខ្មែរថ្កើង​អើយ..​ទឹកដី​ខ្មែរ​ធំ ទូលំទូលាយសព្វ​​សាយរុងរឿង គេឯង តែងលើកតម្កើង​ដំកល់​ជាតិយើង ចាត់ទុកឡើងជាជាតិច្បង..

ខ្ញុំ​នៅ​ចាំ​បទនេះ​មិន​ភ្លេចទេ ចេះ​ចាំតាំង​ពី​បឋម​សិក្សាម្ល៉េះ​ តែ​អ្វី​ៗគ្រាន់​តែ​ជា​អតីតកាល​ប៉ុណ្នោះ​ ទឹក​ដី​ខ្មែរ​ដ៏ធំទូលំទូលាយ អរិយធម៌​ដ៏រុងរឿង​ វប្បធម៌​ដ៏​​អស្ច្ចារ្យ​ ដែល​ជាតិ​សាសន៍​ដ៏ទៃ​តែង​តែ​ឲ្យ​តម្លៃ​ លើកតម្កើង​ជា​រៀមច្បង​នោះ វា​គ្រាន់តែ​ជាសុបិន​មួយ​ ដែល​កប់បាត់​ក្នុង​អតីតកាល​បាត់​​ទៅហើយ​។

បទ​ចម្រៀង​ស្នេហាជាតិ​ដែល​ខ្ញុំ​ធ្លាប់បាន​ស្តាប់ រាប់​ទាំង​បទគោរព​ទង់ជាតិ​ផងនោះ សុទ្ធ​តែ​​រៀបរាប់​រំឮក​ដល់អតីកាល​ទាំងអស់​។

ពេលណា​ទើប​អ្នក​ប្រាជ្ញសម័យថ្មី​តែង​បទ​ស្នេហា​ជាតិ​​ថ្មី ឬភ្លេងជាតិថ្មី ដែលសសើរ​និង​រំឮក​ដល់​បច្ចុប្បន្នភាព​កម្ពុជា​ផង​ណោះ!

ឬមួយ​ខ្វះ​ពាក្យ​សរសើរ​..

Related Articles

មតិ 6

ចម្រៀង​ខ្មែរ៖ ស្រីខ្មែរល្អឯក

លើផែនដី ស្រីពេញនគរ តែគ្មានស្រីល្អ ដូចស្រីខ្មែរឡើយ.. ស្រីខ្មែរស្រស់ណាស់ព្រះអើយ បើសិនបានស្នេហ៏ហើយ ស្នេហ៏នោះ​ផ្អែម​ជាង​ទឹកឃ្មុំ.. ស្រីខ្មែរ​រម្យទម ខ្ញុំសែនពេញចិត្ត..

ស្តាប់លោក​ កែវ​ សារ៉ាត់ បរិយាយយ៉ាង​ម៉េច​ខ្លះ​ ពីនារីខ្មែរ.. តើនារី​ខ្មែរ​ពិត​ជា​ល្អឯកយ៉ាង​ណា​ខ្លះទៅ​..

ស្រីខ្មែរល្អឯក

ទាញយក!

ច្រៀងដោយ៖ កែវ សារ៉ាត់

ស្រដៀង៖

បញ្ចេញមតិ

មកដល់ហើយ មកដល់ហើយៗៗៗ …

អានបន្ត »

មតិ 12

ទៅ​មើល​របាំ​​នៅ​សាល​មហោ​ស្រព​ចតុមុខ

ទន្លេបួនមុខ

ទស្សនាក្រុមរបាំខ្មែរ និង គយគន់ទេសភាពរាត្រីនៃដងទន្លេ

ទូកទេសចរណ៏កណ្តាលរាត្រី លើផ្ទៃទឹកទន្លេបូនមុខ

ទស្សនាក្រុមរបាំព្រះរាជទ្រព្វ (អប្សារា)

របាំប្រជាប្រិយ (គោះអង្រង)

របាំជនជាតិ

សូមថ្លៃងអំណរគុណ "វប្បធម៌រលត់ ជាតិលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន"

រូបភាពច្រើនទៀត!

របាំសម្តែងយប់នេះមាន៖

  1. របាំកណ្តូបសេះ
  2. របាំទេពអប្សារា
  3. របាំគោះអង្ក្រង
  4. របាំសុវណ្ណមច្ឆា
  5. របាំភ្លុយសួយ
  6. របាំឈួយឆាយ
  7. របាំបេះក្រវាញ
  8. របាំផ្លិត
  9. របាំកប្បាសទុំ

មើលផងដែរ៖

មតិ 9