តើ ទេព វង្ស ជានរណា?

តើ​អស់លោកអ្នកស្គាល់ច្បាស់ ពីសម្តេចសង្ឃរាជ ទេព វង្ស បានកម្រិតណា? មានប្រិយមិត្ត​ជាច្រើន ជាពិសេស​ក្រុម​យុវវ័យ តែង​មាន​ចម្ងល់ និង​ភ្ញាក់​ផ្អើល ចំពោះ​រាល់​សកម្មភាព ពេលកន្លងមក នៃសម្តេចសង្ឃ មាននាមថា ទេព វង្ស ទាំងពាក្យសម្តីក៏ដូចជាកាយវិការ ហាក់គ្មានភាពថ្លៃថ្នូរ កម្រោល មិនសមរម្យ ខ្វះការអប់រំ (ទោះជាចាស់ណាស់ហើយ) មិនសមនឹងភេទ ជាសមណៈសោះ ជាក់ស្តែងប្រតិកម្ម ដ៏អសុរសគ្មានសីលធម៌ នៃសម្តេចសង្ឃអង្គនេះ ឆ្លើយតប នឹងសំណួរអ្នកសារព័ត៌មាន ទាក់ទងទៅនឹងការបាត់បង់ ព្រះបរមសារីរិកធាតុ ព្រះបរមសម្ពុទ្ធ សក្យមុនី ដែលជាទីសក្ការៈ នៃពុទ្ធសាសនិកជន ក្នុងលោក។ ខ្ញុំគិតថាមិនចម្លែកទេ។ តើមានអ្វីខ្លះដែល សម្តេចសង្ឃអង្គនេះ មិនហ៊ានធ្វើ? ប្រជាពលរដ្ឋខ្មែរដែល មានវ័យលើស៤០ឆ្នាំ ឬលោកអ្នក ដែលធ្លាប់តាមដាន ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ពីការវិវត្តន៍ផ្នែកសាសនា និងនយោបាយនៅកម្ពុជា គួរអាចនៅចងចាំបានខ្លះ កាលក្រោយឆ្នាំ១៩៧៩ នៅពេលសម្តេច ទេព វង្ស កាន់តំណែងជា អនុប្រធានរដ្ឋសភា នៃរបបដែលហៅថា សាធារណរដ្ឋប្រជា មានិតកម្ពុជា លើកបន្តុបដោយយួន ដែលខ្ញុំសូមលើកយក ព្រឹត្តិការណ៍២គឺ ៖ ១/. គឺសម្តេច ទេព វង្ស នេះឯង ដែលជាអ្នកចេញបញ្ជា ឲ្យមានការចាប់ផ្សឹក ព្រះភិក្ខុសង្ឃ នៃគណៈធម្មយុត្តិកនិកាយ នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា រឿងនេះព្រះគ្រូមហា ងិន ភេន ឥន្ទប្បញ្ញោភិក្ខុ (សព្វថ្ងៃ គង់នៅស្រុកបារាំង) ព្រះអង្គដឹងយ៉ាងច្បាស់ ព្រោះលោកជាជនរងគ្រោះ នៃអំពើរើសអើងនិកាយ ដែលដឹកនាំដោយ សម្តេចសង្ឃ ទេព វង្ស នេះឯង។ កាលនោះ ព្រះគ្រូមហា បានដួលសន្លប់ភ្លាមៗទាំងជំហរ ពេលត្រូវគេចាប់បកស្បង់ចីវរ ពីព្រះកាយ។ បើខ្ញុំចាំមិនខុស (ទោះជាខ្ញុំនៅក្មេងក្តី) វត្តធម្មយុត្តិ នៅក្នុងស្រុកខ្មែរទាំងមូល មានវាសនាអភ័ព្វដូចគ្នា លើកលែងតែវត្តសុវណ្ណគិរី (ហៅវត្តជើងឆ្នុក) ដែល នៅស្រុកបាធាយប៉ុណ្ណោះ ដែលរួចផុតពីគ្រោះ ព្រោះគណៈសង្ឃកុម្មុយនីស្ត ទេព វង្ស នៅខ្លាចរអាខ្លះចំពោះ ព្រះគ្រូចៅអធិការ ប៉ែន សេន តែប៉ុណ្ណោះ។ ២/. ក្នុងនាមជាសង្ឃ, ជាអនុប្រធានរណសិរ្ស, ជាប្រធានរណសិរ្សសង្ឃ និង ជាអនុប្រធានរដ្ឋសភា ទោះបីយ៉ាងណា ក៏គួរដឹងថា ខ្លួនឯងគ្រងសំពត់អម្ចត់ ក្នុងនាមជាភិក្ខុភាវៈដែរ តែផ្ទុយទៅវិញ នៅពេលដែល រដ្ឋសភា សម័យនោះ ប្រជុំកាត់ទោស ប៉ុល ពត, អៀង សារី, ខៀវ សំផន គឺរដ្ឋសភា បានលើកដៃ ជាឯកច្ឆន្ទ អនុម័តកាត់ទោសប្រហារជីវិត គឺមានន័យថា អនុប្រធានរដ្ឋសភា ព្រះនាម ទេព វង្ស ក៏បានលើកដៃ តម្រូវឲ្យ ប្រហារជីវិតមនុស្ស នឹងគេដែរ។ លោកអ្នក គួរសាកសិក្សាមើលថា ក្នុងប្រវត្តិសាស្ត្រ ព្រះពុទ្ធសាសនាថេរវាទ តើមានប៉ុន្មានករណី ដែលព្រះភិក្ខុ១ ឬច្រើនអង្គ ហ៊ានលើកដៃសម្រេច ដាក់ ទោសប្រហារជីវិតមនុស្ស? ខ្ញុំរកឃើញតែម្នាក់ទេគឺ សម្តេចសង្ឃ ទេព វង្ស។

ដោយ សុរិយ វង្ស ទេវ័ន្ត

អានផងដែរ៖

1 មតិ

ទាក់ទើចិត្ត

ប្រមាណជិតមួយឆ្នាំហើយ ឬជាងមួយឆ្នាំ ដែលខ្ញុំពុំបានសរសេរអត្ថបទថ្មី និងសកម្មនៅក្នុងភូមិ Word Press នេះ។ នឹកអ្នក​ទាំងអស់​គ្នា​ជាអនែក ​នឹក​ការពិភាក្សា​ពីនេះពីនោះ​។ ខ្ញុំគិតថា​នឹង​ចង់សរសេរអត្ថបទនៅ​ទីនេះ​បន្តទៀត ប៉ុន្តែ​មាន​មូលហេតុ​ជាច្រើន​នាំ​ឲ្យស្ទាក់ស្ទើរ​ក្នុងចិត្ត តែខ្ញុំគ្មាន​បំណង​នឹង​បោះបង់​ប្លុក​នេះចោលសោះឡើយ ព្រោះ​យ៉ាង​ហោចណាស់ក្នុងមួយថ្ងៃមិនតិច​ជាង​៣០ដង ឡើយ​ដែល​មាន​មនុស្ស​មកកាន់ទីនេះ​តាម​រយៈ Google Seach ជាដើម ហើ់យថ្ងៃខ្លះ​មាន​រហូត​ដល់ជាងមួយរយដង​ដែរ។ តើខ្ញុំ​គួរ​ចាប់ផ្តើម​នៅទីនេះ​ម្តងទៀត​ជាមួយនឹង​អត្ថបទ​ប្រភេទអ្វីទៅ? ..
DSC05858

2 មតិ

ព្រះមហាវីរក្សត្រ ទ្រង់សោយទីវង្គត់ហើយ​កាលពីវេលាម៉ោង២ទៀបភ្លឺ ថ្ងៃ១៥ តុលានេះ នាទីក្រុងប៉េកាំង ប្រទេសចិន.. T.T

ព្រះមហាវីរក្សត្រ ទ្រង់សោយទីវង្គត់ហើយកាលពីវេលាម៉ោង២ទៀបភ្លឺ ថ្ងៃ១៥ តុលានេះ នាទីក្រុងប៉េកាំង ប្រទេសចិន.. T.T

បញ្ចេញមតិ

តណ្ហាសត្វលោក

១-មើលនាយជើងមេឃសង្វែគដួងចិត្ត ថ្ងៃប្រែងងឹតពពកបាំងបិទសូន្យសុង
ខ្លាជាប់អន្ទាក់កុកហើរជាប់ជុង មច្ឆាធ្លាក់អន្លង់ អន្ទងដោយវាសនាកម្ម។

២-រីទឹករលកសន្ធប់ដំណើរ ម្រឹគសត្វលែងដើរបក្សីលែងហើរ តាមចាំ
មច្ឆាលែងហែលហាក់អស់សង្ឃឹម ធម្មជាតិធ្លាប់ញញឹមជួនជាប្រែរឹងដូចថ្ម។

៣-ខ្ញុំធ្មេចនេត្រាសមាធិចិត្ត អប់រំដួងចិត្តរៀនគិតផ្លូវល្អ
រំឮកអនុស្សាស្នេហាស្មោះស ប្រែល្អក់កករឲ្យឃ្លាតឆ្ងាយបាន។

៤-សមុទ្ទជោរនាចព្រោះមានយប់ថ្ងៃ ស្នេហ៍មានភក្តីគង់ត្រូវព្រាត់ឆ្ងាយ ព្រោះព្រាន
តណ្ហាសត្វលោកឥតឆ្ងាយគ្នាបាន បានជួបឬខកខានសុទ្ធសឹងមេរៀន ស្នេហា។

បញ្ចេញមតិ

វិលវិញមកអូន

វិលវិញមកអូនណា! បើមិនមេត្តា ក៏គួរស្តាយអនុស្សាវរីយ៍យើងទាំងពីរ! ដើម្បីសុភមង្គលយើង សូមអូនផ្តល់ឱកាសឲ្យបងម្តងទៀតមកណា! ណាអូនណា!

១-យប់កាន់តែជ្រៅ បងនៅមិនគេង ធ្មេចភ្នែកស្តាប់ភ្លេង សម្លេងវាយោ
ឯនាយផ្គរលាន់ លាន់ឮដូចស្គរ ភ្លៀងចាប់បន្ទរ ស្រក់ស្រពជោកដី។

២-វស្សានសីហា ទេវតាឲ្យភ្លៀង កង្អែបហីងច្រៀង ចម្រៀងភក្តី
អរគុណមេឃា ដែលតែងប្រណី ផ្តល់ភ្លៀងស្រពដី ចងដៃស្នេហ៍គេ។

៣-រូបបងឯនេះ ទ្រូងស្ទើរតែប្រេះ រលេះរលួយ ទុក្ខព្រួយឥតល្ហែ
គម្រប់មួយឆ្នាំ ថ្ងៃផ្តើមពាក្យស្នេហ៍ ថ្ងៃនេះប្រួលប្រែ ស្នេហ៍ឥតយោគយល់។

៤-នេះជាសំនៀង ចម្រៀងភក្តី ភ្លៀងជាតន្រ្តី អង្វរនិមល
វិលវិញមកអូន ដើម្បីមង្គល បើអូននៅខ្វល់ ស្តាយអនុស្សា។

បញ្ចេញមតិ

ឃ្លាតមួយរាត្រី

ដឹងទេ ថាបងនឹក! ចង់ដឹងថាបងនឹកអូនប៉ុនណា អូនសាកល្បងរាប់ដួងផ្កាយមើល៍!

១-នឹកសែននឹក សែនរលឹក គ្រប់វេលា នឹកពុំងា ដែលឃ្លាតឃ្លា មួយគ្រាទៅ
សែនស្រណោះ សែនអាឡោះ ស្រស់ពាលពៅ អាធ្រាត្រជ្រៅ ចិត្តនិត្យនៅ នឹកមមៃ។

២-សែនស្រលាញ់ គួរឲ្យក្នាញ់ ពេញឱរ៉ា សែនស្នេហា ស្រស់បុប្ផា គាប់ហរទ័យ
ស្រស់បណ្តូល កំពូលដួង ចិត្តកវី មួយរាត្រី ឲ្យខ្វល់ខ្វាយ ពេញចិន្តា។

៣-វាយោអើយ.. សូមប្រណី នាំសម្តី បង្ហាញ ចិត្តស្នេហា
ខ្សឹបប្រាប់.. ផ្ទាល់សោតា កន្និដ្ឋា ដែលប្រា ថ្នាយប់ថ្ងៃ។

៤-សែនអំពល់ ទ្រូងកង្វល់ ខ្វល់ស្នេហា សែនទុក្ខា​ សែនឯកា រ៉ានឹកស្រី
ត្រម៉ងត្រ មោចអង្គុយ គន់ដួងផ្កាយ ដែលនៅឆ្ងាយ កាយឃ្លាតឃ្លា គ្រាធុរៈ។

បញ្ចេញមតិ

សែនក្រអូប

តើជាផ្កាអ្វីទៅណ៎! ក្រអូបប្រហើរ បីដូចជាស្រីក្រមុំ! ឱ នឹងមានវាសនាបានថ្នាក់ថ្នមផ្កាមួយទងនេះឬយ៉ាងណា? បើពិតជាបាន ម៉្លេះអស់ទុក្ខា? តែបើខុសប្រាថ្នា ខ្ញុំមុខជាក្ស័យមិនខាន!
———–

១-ឱក្លិនផ្កាអ្វី ក្រអូបម្ល៉េះ? ក្រអូបវិសេស ស្រង់ណាស់មិនណាយ..
ស្រង់ក្លិនគន្ធា ដែលភាយសាយ.. ស្រង់ណាស់មិនណាយ រសាយទុក្ខា។

២-បងស្រូបបងស្រឺត ក្លិនផ្កាស្រី ផ្កាឈ្មោះល្បាញល្បី សាយតាមវាតា..
បានស្រង់ជាប់ចិត្ត ក្លិនបុស្បា ចង់សុំម្ចាស់ផ្កា រក្សាឯសួន។

៣-ផ្កាសែនក្រអូប សែនពិដោរ គន់គូតាមហោ ថាបានផ្កាអូន
បើនួនប្រកែក រៀមពិតជាសូន្យ ជើងលេខហោក្បួន ស្ងួនបងរក្សា។

៤-ក្លិនអើយក្លិនផ្កា ស្រីក្រមុំ បើពិតបានមុំ ជាគូវាសនា
បងថែបងថើប ថ្នមចិន្តា ឥតឲ្យទុក្ខា ឡើយណានួនល្អង។

បញ្ចេញមតិ