ផ្លូវចុងក្រោយ

ភាពហេងហាងក្នុងចិត្ត សេចក្តី​អស់​សង្ឃឹម​ ដែល​កើត​ចេញ​ពី​ការ​បាត់​បង់​មនុស្ស​ជាទី​ស្រលាញ់​ វត្ថុ​គាប់ចិត្ត​ ឬ ភាព​បរាជ័យ​ក្នុង​ជីវិត​ បានធ្វើ​ឲ្យមនុស្ស​មួយ​ចំនួន​សម្រេច​ចិត្ត​យក​ការ​ធ្វើ​អត្ថឃាត​ដើម្បី​បញ្ចប់​​បញ្ហា​ទាំង​នោះ​។ តើវា​ពិត​ជា​មាន​ប្រសិទ្ធភាព​មែន​ឬ ?

ផ្លូវចុងក្រោយ

ពេលមកដល់ផ្ទះវិញ ខ្ញុំវាយ​ជន្ទល់​ម៉ូតូរួចដើ​រចូលទៅ​ក្នុងផ្ទះ​ទាំងគ្មាន​វិញ្ញាណ​ក្នុង​ខ្លួន។ រឿង​ពី​ល្ងាចមិញ​ដែលខ្ញុំប្រ​ឈម​មុខ ​នៅតែដក់ជាប់ក្នុងខួរក្បាលខ្ញុំជានិច្ច។ ហេតុអ្វី​បាន​ជា​ខ្ញុំ​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​ជាមនុស្សដែល​គ្មាន​អារម្មណ៍​នឹងនរ​យ៉ាងនេះ? ខ្ញុំ​ចេះ​តែ​សួរ​ខ្លួន​​ឯង​ហើយ​ដើរ​ចូល​ក្នុង​បន្ទប់​​ដេក ដេកដើម្បីបំភ្លេចរឿងរ៉ាវទាំងនោះ។ ប៉ុន្តែ​ភាព​វិល​វល់​បាន​​នឹងកំពុង​ចាក់ស្រ្តេស​ក្នុង​ខួរក្បាលរបស់ខ្ញុំ។​ ខ្ញុំនៅ​តែ​មិន​អាច​បញ្ជា​ខួរ​ក្បាល​​របស់ខ្ញុំ​បាន​ បើទោះ​បី​ជា​ប្រឹង​បង្វែរ​ដាន​ខួរក្បាល​របស់ខ្ញុំ​ឲ្យ​គិត​ពីរឿងអ្វី​​ផ្សេង​ក៏ដោយ​។ ជាង​៥ឆ្នាំ​ហើយ​ដែល​ខ្ញុំ​ព្យា​យាម​គេច​ចេញ​ពី​អារម្មណ៏ដ៏ឆ្កួត​មួយ​នេះ​។​​ ប្រាកដណាស់​កាន់តែ​ជៀស​កាន់តែ​ជួប​ វាដូច​ជា​ស្រមោល​អន្ទោស​តាម​ប្រាណ​មិនខុស​មែន។

ប្រាសខ្លួនដេក១ស្របក់ខ្ញុំក៏ស្ទុះងើប​ឡើង​ហាក់ដូចមានគេដាស់ រួចរត់​ចេញ​មក​ក្រៅ​ទាញកង់​ប្អូនប្រុសជិះចេញវ៉ឹង សូម្បីតែប៉ា​សួរថា​ ”ទៅណា” ក៏មិនឆ្លើយ។ ខ្ញុំជិះកង់យ៉ាងលឿនទាំងអារម្មណ៍រវើរវាយដោយគ្មានគោលដៅថា​ទៅណា​​​ពិត​ប្រាកដ​។ គេថា​ ”ពេល​​មនុស្ស​​​កើតទុក្ខ​គ្មាន​មិត្តភ័ក្រ្ត​ណាល្អ​ជាង​ស្រា​នោះ​ទេ ផឹកស្រាដើម្បីបំបាត់ទុក្ខ វាជារឿងដ៏ពេញនិយមបំផុតហើយ!” នេះ​ជាមួលហេតុ​ដែលនាំឲ្យខ្ញុំឈប់កង់ រួចដើរចូលទៅក្នុង Star Mart ហើយទិញបៀរបួនប្រាំដប​មកផឹកដើម្បី​បំបាត់ទុក្ខទាំងនោះ។ សូម្បីតែអ្នកលក់ក៏ប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីខ្ញុំ​ទិញបៀរផឹកតែម្នាក់ឯងដូចនេះ ប៉ុន្តែក៏​ប្រហែល​ជាដឹងហើយ​ថាខ្ញុំកំពុង​តែតុកសិក។

ពេលនេះខ្ញុំមិនខ្វល់អ្វីទាំងអស់ ខ្ញុំផឹក ផឹកដើម្បីបំភ្លេចអ្វីៗគ្រប់យ៉ាង។ អ្នកណា​ថា​មនុស្ស​ប្រុសសាវាជាង​មនុស្សស្រី ចម្លើយខ្ញុំពេលនេះ​គឺមនុស្សស្រី​ទេដែលសាវា​ជាងមនុស្ស​ប្រុសទៅទៀត សាវារកលេខដាក់គ្មាននោះទេ ប៉ុន្តែ​វាក៏ល្អម្យ៉ាងដែរ ព្រោះក្បត់គេវាមិនចេះឈឺចាប់ អ្នកដែលឈឺចាប់គឺអ្នកដែលស្មោះ​នឹងសេចក្តីស្នេហា​ដ៏ល្ងិតល្ងល់​ដូចជា​រួបខ្ញុំនេះ​ទៅវិញទេ។​ខ្ញុំចំណាយ​ពេលជាង​២ឆ្នាំដោយ​ឥត​ប្រយោជន៍​ជាមួយនឹងសេចក្តីស្រលាញ់ដ៏ពុតត្បុត​មួយទាំងមិន​​ដឹងខ្លួន។

“ លាហើយស្រីពស់វែក ”

“ លាហើយស្រីសាវា ”

ខ្ញុំផឹកបណ្តើរ ជេរនាងបណ្តើរ ទាំងឈឺចាប់។

“ ស្រលាញ់គ្នាឲ្យស្លាប់ចុះថ្លៃ ”

មាត់ចេះតែជេរ ចិត្តចេះតែខឹង ប៉ុន្តែចិត្តរបស់ខ្ញុំនៅតែនឹកដល់នាង នឹកដល់វេលា​នៃអនុស្សាវរីយ៍​ដ៏ផ្អែមល្ហែម​ដែលសូម្បីតែមនុស្សខ្វាក់ក៏ទាយថាវាជាសញ្ញានៃសុភមង្គលដ៏យួរអង្វែងដែរ។ តើអ្នកណាទៅដឹងថាវា​ក្លាយទៅ​ជា​យ៉ាងនេះ។

យប់កាន់តែជ្រៅ បៀរក៏អស់ លុយក៏គ្មាន តើបានអ្នកណាកំដរខ្ញុំទៀតទៅ។ ខ្ញុំដើរចេញមកក្រៅទាំង​វង្វេង​វង្វាន់​រកផ្លូវចេញមិនចង់ឃើញ។ បៀរប៉ុណ្តឹង​មិនអាច​ធ្វើឲ្យខ្ញុំស្រវឹងបានទេ តែខ្ញុំស្រវឹងនឹងសេចក្តី​ស្នេហាដ៏ឆោតល្ងង់។ ខ្ញុំបណ្តើរ​កង់​ដោយ​ភ្នែកទាំងគូរសម្លឹងរាប់ដុំថ្មតាមផ្លូវ ដើរទាំង​គ្មានគោលដៅ​ក្នុងខ្លួនរហូត​ដល់គល់ស្ពាន​ជ្រោយ​ចង្វារ។​ ទេវតាអើយ! តើអ្នក​កំពុង​បង្ហាញ​ផ្លូវដើរ​ឲ្យខ្ញុំ​ជ្រើសរើស​មែនទេ? ឬមួយក៏វាជាជម្រើសចុងក្រោយរបស់ខ្ញុំ? ខ្ញុំបណ្តើរកង់​ឡើងលើស្ពាន​ចុងក្រោយ​មួយនេះដោយសេចក្កីអស់សង្ឃឹម អស់សង្ឃឹមជាលើកចុងក្រោយ អ្វីៗនឹង​ត្រូវចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

យប់នេះ​ត្រឹម​ម៉ោង១១ជាងប៉ុណ្ណោះ ប៉ុន្តែចរាចរណ៍ស្ងាត់ដូចចោរលួចសេះ វាយោ​ខែ​កក្តិក​បក់បោកមក​លើរាង​កាយខ្ញុំ​ ហាក់កំពុង​តែតឿនខ្ញុំឲ្យធ្វើអ្វីម្យ៉ាង។

ខ្ញុំសម្លឹងមើលទៅផ្ទៃទឹកពីលើស្ពានកាត់ស្បៃរាត្រីដ័ឈឺចាប់មួយនេះ នឹក​ដល់​អតីត​កាល​​របស់ខ្ញុំជាលើកចុងក្រោយ៖

“ ស្មាបងសម្រាប់អួនកើយ បេះដូងបងសម្រាប់អូនស្តាប់ អ្វីៗទាំងអស់សម្រាប់តែអូន “

“ ទុក្ខកង្វល់របស់អូនជារបស់បង ស្នាមញញឹមរបស់បងជារបស់អូន

“ បងដឹងទេ៖ អូនពិតជាកក់ក្តៅខ្លាំងណាស់ នៅពេលបានរស់ក្បែរទ្រូងបង “

“ ២ឆ្នាំទៀត ពេលយើងចប់វិញ្ញាប័ត្រកុំភ្លេចចូលដណ្តឹងអូនណា! អូនស្រលាញ់បង! “

—————————————-

“ ពួកយើងមាននិស្ស័យ តែគ្មានវាសនា “

“ អូនជិតរៀបការហើយ អូនគ្មានជម្រើសទេ ឲ្យអូនសុំទោស! “

ជើងទាំងគូរបស់ខ្ញុំឡើងជាន់បង្កាន់ដៃស្ពានទាំងខ្ញុំមិនបានបញ្ជា។ ហាសហាស!!!! ខ្ញុំសើច​​ទាំង​ហួសចិត្ត សូម្បី​តែជើង​របស់ខ្ញុំក៏វាចង់សម្លាប់ខ្ញុំដែរ ស្រាប់តែ …

(សម្លេងយំ)

“ អ្នកនាង!​ អ្នកនាង! មានរឿងអីណឹង ម៉េចក៏មកអង្គុយយំទីនេះតែម្នាក់ឯងអញ្ចឹង? “

នាងមើលមុខខ្ញុំ តែមិននិយាយស្តីអី១ម៉ត់សោះរួចយំបន្តដោយក្តុកក្តួលបំផុត

ខ្ញុំនិយាយបន្ត៖

“ ថ្មើរនេះ ម៉ោងជីត១២យប់ហើយណា មនុស្ស​ស្រីដើរ​លេងយប់​ព្រលប់​បែបនេះ​វាមិនល្អទេ អ្នកនាងគួរ​ប្រញាប់ត្រលប់ទៅផ្ទះវិញទៅ ប្រហែល​ក្រុមគ្រួសារ​នាង​កំពុងមើល​​ផ្លូវ​នាងខ្លាំងណាស់ហើយមើលទៅ! អ្នកនាង…”

គ្រាន់តែនិយាយមកដល់ត្រឹមនេះ នាងក៏តបមកវិញ ហាក់ខឹងខ្ញុំពីអង្កាល់។

“ លោកចេះស្អី! ខ្ញុំយំជារឿងរបស់ខ្ញុំអត់ទាក់ទងនឹងលោកឯងទេ! ចេញទៅ ខ្ញុំចង់យំម្នាក់ឯង។

ខ្ញុំថយក្រោយបន្តិចរួចគិតក្នុងចិត្ត “ និយាយគ្នាបានតើ! ម៉េច​ក៏ចាំបាច់​គំហក​ឲ្យ​ខ្ញុំ​ដូចនេះ។ “

នាងនៅតែយំហើយខ្លាំងជាងមុនទ្វេដង មើលទៅនាងតុកសិកជាងខ្ញុំទៅទៀត។

អារម្មណ៍ខ្ញុំពេលនេះហាក់​លែងគិតរឿងខ្លួនឯង បែរជា​មកចាប់​អារម្មណ៍​ពីរឿង​អ្នក​ដ៏ទៃ​ទៅវិញ។ មើល​ទៅនាង​ប្រហែលជា​​កំពុងតុកសិក​ខ្លាំងណាស់​ហើយ​មើលទៅ តាមមេរៀនទស្សនៈដែលខ្ញុំធ្លាប់រៀន មនុស្សដែលស្ថិតក្នុង​ស្ថានភាព​បែបនេះ​​ត្រូវរក​វិធីត្រជាក់មកនិយាយទើបស្តាប់គ្នាបាន។

ខ្ញុំគិតបន្តិចរួចនិយាយ៖

“អ៊ឺម… ! អ្នកនាង​ខ្ញុំគិតថា ពួកយើងមកទីនេះ ហើយ​វេលានេះ​ប្រហែល​ជាមាន​បំណង​ដូចគ្នាហើយ អញ្ជឹងយើង​អាចនិយាយគ្នាលេងបន្តិចសិនបានទេ? “

និយាយដល់ត្រឹមនេះ កែវភ្នែក​របស់នាង​ទាំងគូរ​ក៏សម្លឹង​មករកខ្ញុំ​ដែល​មើល​ទៅហាក់​ដូចជា​កំពុងស្ថិតក្នុង​សេចក្តី​អស់​សង្ឃឹមដ៏ជ្រៅ។ តែ​មើល​ទៅនាង​ក៏​ប្រហែល​កំពុងគិតអ្វីម្យ៉ាង រួចក៏តបមកវិញ៖

“ បាន! អញ្ចឹងលោកផ្តើមទៅ! “

“ល្អណាស់! អញ្ចឹងខ្ញុំផ្តើមហើយណា! “

ខ្ញុំតបទៅនាង

“ អ៊ឹម… តើផ្ទះរបស់អ្នកនាងនៅម្តុំណាដែរ ហើយជិះអីមក។

“ ចង់ដឹងធ្វើអី? “

នាងឆ្លើយដោយមិនពេញចិត្តនឹងសំនួរមួយនេះ

“ គ្រាន់តែសួរផ្តើមបន្តិចតើ! មិនប្រាប់ក៏បានដែរ។ “

“ ផ្ទះខ្ញុំនៅក្បែរវត្តភ្នំ ហើយខ្ញុំជិះកង់១នោះមកតែឯងទេ។ “

នាងនិយាយដោយចង្អុលទៅកង់របស់នាង ខ្ញុំបន្ត៖

“ រួចចុះ! អ្នកនាងយំរឿងអីដែរ មើលទៅនាងដូចជាមានទុក្ខធ្ងន់ធ្ងរណាស់។ “

នាងជូតទឹកភ្នែកចេញពីកែវភ្នែកដ៏ទុក្ខព្រួយរបស់នាងបន្តិច រួចឆ្លើយសំនួររបស់ខ្ញុំ៖

“ លោកមិនដឹងទេ! “ (បង្អង់បន្តិច)

“ មិនដឹងហើយ ទើបសួរ “ ខ្ញុំគ្រាន់តែគិតក្នុងចិត្តប៉ុណ្ណោះ

នាងបន្ត៖

“ កាលពីមុនខ្ញុំគ្រាន់តែជាមនុស្សស្រីសាមញ្ញម្នាក់ប៉ុណ្ណោះ ក្រៅពីផ្ទះនិងសាលា កន្លែងដែលខ្ញុំត្រូវទៅគឺ ហាងអ៊ឺនធើណេត ព្រោះនៅទីនោះខ្ញុំអាចស្រាវជ្រាវមេរៀន និង ទំនាក់ទំនងជាមួយមិត្តភ័ក្របាន។

ថ្ងៃមួយ ខ្ញុំបានស្គាល់មនុស្សប្រុសម្នាក់ដោយចៃដន្យតាមFacebook។ ក្រៅពី​ឆាត​តាមអ៊ីនធើណេត​ពួកយើងបានស្គាល់​លេខទូរស័ព្ទគ្នា ហើយ​តែងតែ​និយាយ​ទូរស័ព្ទ​ជាមួយគ្នាជាញឹកញាប់។

ខ្ញុំមិនដែលគិតថានឹងប្រែក្លាយទំនាក់ទំនងមួយនេះអោយហួសឆ្ងាយពីមិត្តភាពនោះទេ តែអ្វីៗហាក់ដូច​កំណត់ទុក​ជាមុន។ ទំនាក់ទំនង​មួយនេះកាន់​តែវិវឌ្ឍន៍ទៅ​មុខរ​ហូត។ ថ្ងៃមួយពួកយើងក៏បានណាត់ជួបគ្នាដោយផ្ទាល់ ពីម្តង​ម្កាល​រហូត​ស្ទើរ​រាល់ថ្ងៃ។ ពេលវេលា​បានធ្វើឲ្យ​មិត្តភាពរវាង​ខ្ញុំនិងគេក្លាយ​ជាស្នេហាមួយ​ដោយមិ​នដឹងខ្លួន។

លោកដឹងទេ! ពូកយើងស្រលាញ់គ្នាណាស់ ស្ទើរបាត់មុខមិនបាន។ ចាំបាន​ថាពេលមួយនោះ​ជាថ្ងៃ​ខួបកំណើត​របស់ខ្ញុំ គេបាននាំខ្ញុំទៅដើរលេង មើលកុន ញុំាអាហារពេលល្ងាចជាមួយគ្នា។ ហើយថ្ងៃនោះហើយ​ដែល​ខ្ញុំដាក់​ចិត្តស្រលាញ់​ទាំងស្រុង​លើរូបគេ ហើយអ្វីៗក៏ប្រគល់ឲ្យគេទាំងស្រុងដែរ។

ខ្ញុំស្រលាញ់គេខ្លាំងណាស់! “

នាងនិយាយរៀបរាប់បណ្តើរយំបណ្តើរ ខ្ញុំគ្មាន​បានជួយ​អ្វីក្រៅពីអង្គុយ​ស្តាប់នាង​និយាយ ហើយក៏ទាញយក​កូនកន្សែង​​ពីក្នុងហោប៉ៅឲ្យនាងជូតទឹកភ្នែកប៉ុណ្ណោះ។

នាងនិយាយបន្តទៀត៖

“ គេបានសន្យាជាមួយខ្ញុំថា៖ គេនឹងមិនបោះបង់ខ្ញុំចោលនោះទេ គេស្រលាញ់ខ្ញុំ គេនឹងចូលដណ្តឹងខ្ញុំ ហើយគេ​នឹងធ្វើឲ្យខ្ញុំ​ក្លាយជាមនុស្សស្រី​តែម្នាក់គត់​ដែលមាន​សុភមង្គលជាងគេលើលោកនេះ។ ពេលនោះបេះដូង​របស់ខ្ញុំពិតជារំភើបខ្លាំងណាស់ ខ្ញុំនឹង​ផ្ញើសុភមង្កល​លើគេទាំង​ស្រុង”

និយាយដល់ត្រឹមនេះនាងក៏ស្រែកយំយ៉ាងខ្លាំង ទឹកភ្នែក​របស់នាង​ហូរដូច​ទឹកបាក់​ទំនប់។

“​ អ្នកនាង!

នែ៎! អ្នកនាងសម្រួលអារម្មណ៏បន្តិចទៅណា! យំអញ្ចឹង អ្នកដំណើរ​តាមផ្លូវឃើញគេប្រាកដជាថា​ខ្ញុំធ្វើបាប​នាងហើយ ដឹងទេ!“ ខ្ញុំនិយាយ​លួងលោម​នាង។

នាងនៅតែយំ បន្ទាប់មកនាងក៏ងើបឈរហើយសម្លឹងមើលទៅផ្ទៃទឹកទន្លេ

“ ក្រោយមក លោកដឹងយ៉ាងម៉េចទេ?”

“ សុភមង្គលដែលខ្ញុំរំពឹងទុក្ខនោះ ត្រូវរលាយទាំងស្រុងត្រឹមពាក្យថា “ សុំទោស “ មួយម៉ាត់

នាងនិយាយហើយយំខ្សឹកខ្សួលបោកខ្លួននឹងបង្កាន់ដៃស្ពានយ៉ាងខ្លាំង

“ គេថា៖ ពួកយើងមាននិស្ស័យតែគ្មានវាសនា ម្តាយបងឲ្យបងរៀបការហើយ បងសុំទោស បងគ្មានជម្រើសទេ”

ខ្ញុំគិតក្នុងចិត្ត “ អីក៏ស្រដៀងឃ្លាដែលខ្ញុំស្តាប់ពីល្ងាចម៉ិញម្លេះ? “ គិតដល់ត្រឹមនេះក៏ …

“ អ្នកនាងៗ! “

ខ្ញុំចាប់នាងជាប់ទាញចុះពីបង្កាន់ដៃស្ពាន

“ ឲ្យខ្ញុំស្លាប់ទៅ ខ្ញុំសុំអង្វរ ខ្ញុំលែងចង់រស់ហើយ “

“ តែសេចក្តីស្លាប់មិនមែនជាដំណោះស្រាយនៅពេលនេះទេអ្នកនាង “

“ ឲ្យខ្ញុំស្លាប់ទៅ ឲ្យខ្ញុំស្លាប់ទៅ “

នាងនៅតែយំហើយនិយាយតែពាក្យដដែលៗ

“ ទោះនាងចង់ស្លាប់ ក៏មិនមែនពេលនេះដែរ នាងស្តាប់ខ្ញុំសិនបានទេ? “ (ខ្ញុំនិយាយខ្លាំងៗ)

នាងរាងស្ងប់អារម្មណ៍បន្តិចព្រោះឃ្លារបស់ខ្ញុំមួយនេះ ឃើញដូច្នេះខ្ញុំក៏បន្តមេរៀនចិត្តវិទ្យារបស់ខ្ញុំ

“ សេចក្តីស្លាប់មិនមែនជាជម្រើសទេ! អ្នកនាងសាកគិតទៅមើល៎ ពេល​ដែល​អ្នកនាង​ស្លាប់បាត់​តើអ្នកណា​យំជំនួសអ្នកនាង? នាងនៅមានក្រុមគ្រួសារ មិត្តភ័ក្រ អ្នកជាទីស្រលាញ់ផ្សេងទៀត គេប្រាកដជាយំដោយ​សារតែភាពល្ងង់ខ្លៅ​របស់អ្នកនាង។ គេមិនសរសើរអ្នកនាងទេ តែគេនឹងបន្ទោសអ្នកនាង​ដែលសម្រេច​យកផ្លូវ​ដ៏ឆោតល្ងង់មួយនេះ “

ពាក្យលួងលោមជាច្រើនបានហូរចេញពីមាត់ខ្ញុំទាំងមិនដឹងខ្លួនទាំងភ្លេចគិតថាពេលមុន​ខ្ញុំក៏បំរុងនឹងគិតខ្លីបែបណឹង​ដែរ។

“ តើនាងមិនសោកស្តាយទេហេ៎! ដែល​ត្រូវឃ្លាតពី​មនុស្សជាច្រើន​ព្រោះតែមនុស្សប្​រុសម្នាក់នោះ? ហើយ​អ្នក​នាងប្រកដទេ ថា​បុរស​ម្នាក់នោះ​គេចាកចេញ​ពីអ្នកនាង​ព្រោះគេឈប់ស្រលាញ់អ្នកនាងនោះ? “

នាងបង្អង់យំ ហើយមើលមកខ្ញុំហាក់ចង់ដឹងចម្លើយនៃសំនួរមួយនេះ។

“​ ខ្ញុំគិតថា៖ គាត់នៅតែស្រលាញ់អ្នកនាង នឹកដល់អ្នកនាងជានិច្ច បើ​ទោះបី​ជាគាត់​ត្រូវ​រៀបការ​ជាមួយ​មនុស្សស្រីផ្សេងទៀតក៏ដោយ។

គាត់គ្រាន់តែគ្មានផ្លូវជ្រើសរើសប៉ុណ្ណោះ ព្រោះវាជាការសម្រេចចិត្តរបស់ឪពុកម្តាយ ឬ ក្រុមគ្រួសារគាត់ ដែល​មិនមែនជាចិត្តពិតរបស់គាត់។

មធ្យោបាយពេលនេះមានតែមួយគត់ គឺកុំ​ព្យាយាម​ស្រឡាញ់​គេ​ថែមទៀត​គួរ​បណ្តោយ​តាម​វាសនា​ អ្វី​ដែល​ត្រូវ​កើត​វា​ត្រូវ​តែ​កើត​ គ្មាន​អ្នក​ណាអាច​ឃាត់​វា​បាន​ឡើយ។

សេចក្តីស្នេហាពេលខ្លះមិនអាចបង្ខំបានទេ ហើយ​ ស្រលាញ់​មនុស្សម្នាក់​ក៏មិនចាំបាច់​ត្រូវរស់នៅជាមួយគ្នានោះដែរ​ ឲ្យតែគេអាចរស់នៅដោយសប្បាយចិត្ត មានសុភមង្គល នោះវាជាក្តីប្រាថ្នាពិតរបស់យើងហើយ ដឹងទេ!។ នេះ​គេ​ហៅ​ថា​សេចក្តីស្រលាញ់ពិតប្រាកដ “

“ ពេលនេះ មិនដឹងថាក្រុមគ្រួសាររបស់អ្នកនាងរងចាំមើលផ្លូវប៉ុណ្ណាទេ! ហើយ​ក៏​កំពុង​តាម​រកអ្នកនាង​ផង​ក៏មិនដឹង! ពួកគាត់កំពុងបារម្មពីអ្នកនាងខ្លាំងណាស់ និងរងចាំមនុស្សជាទី​ស្រលាញ់របស់គាត់ត្រលប់​ទៅវិញ។

ជឿខ្ញុំចុះណា! នាងនឹងមិនឯកោទេ បើទោះបីត្រូវបាត់បង់មនុស្សជាទីស្រលាញ់ម្នាក់ក៏ដោយ “

នាងមើលមកខ្ញុំដោយជូតទឹកភ្នែកសំណល់ពីផ្ពាល់របស់នាង ហើយនិយាយ៖

“ ត្រូវហើយ! ខ្ញុំមិនឯកកោទេ ខ្ញុំនៅមានប៉ាម៉ាក់ បងប្អូន និងមនុស្សជាច្រើនដែលស្រលាញ់ខ្ញុំ រឿងអី​ខ្ញុំត្រូវស្លាប់ពេលនេះ? ខ្ញុំនៅមានការងារច្រើនទៀតដែលត្រូវធ្វើ។ អរគុណបងប្រុសណាស់ដែរបានដាស់ខ្ញុំ​ឲ្យភ្ញាក់ពីសុបិន្តអាក្រក់មួយនេះ “

“ ឃើញអ្នកនាងនិយាយដោយភាពជឿជាក់បែបនេះ ពិតជា​ធ្វើឲ្យខ្ញុំធូរចិត្ត​ខ្លាំង​ណាស់។ “

“ ម៉ោង១២ជាងហើយល្មមត្រលប់ទៅផ្ទះហើយណា! “

“ ចាស៎! អរគុណ ខ្ញុំលាហើយ! “

រឿងហេតុថ្ងៃនេះពិតជាធ្វើឲ្យខ្ញុំយល់កាន់តែច្បាស់ពីតម្លៃនៃជីវិត។ ការសម្លាប់​ខ្លួនមិនមែន​​ជាជម្រើសចុងក្រោយ​នោះទេ។ ខ្ញុំសម្លឹងមើលនាងជិះកង់ចុះពីលើស្ពាន រហូត​ឆ្ងាយបាត់ពី​ភ្នែក។​

ថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះខ្ញុំបានសង្រ្គោះជីវិតមនុស្សពីរនាក់ដោយមិនដឹងខ្លួន។

Advertisements
  1. #1 by ភារម្យ on ខែកក្កដា 26, 2010 - 6:46 ល្ងាច

    ច្រើនពេកខ្ជិលអានណាស់!!!!!!!!!!! កូពីអាននៅផ្ទះ!!!!!!!!

  2. #2 by ឧត្តម's Blog on ខែកក្កដា 26, 2010 - 6:50 ល្ងាច

    នេះជារឿងខ្លីដំបូងបំផុតដែលខ្ញុំសរសេរ វាប្រហែលមិនល្អប៉ុន្មានទេ ព្រោះខ្ញុំមិនមែនជាអ្នកនិពន្ធ ខ្ញុំគ្រាន់តែចង់ចែករំលែកនៅមេរៀនដែលខ្ញុំធ្លាប់រៀនធ្លាប់ចេះ មកសរសេរជារឿងខ្លីបានដល់អ្នកដែលទស្សនាផ្ទះខ្ញុំបានពិចារណាលេងប៉ុណ្ណោះ!
    ខុសឆ្គងត្រង់ណាកុំប្រកាន់ណា! បើចង់រិះគន់ ក៏រិះគន់មក! ខ្ញុំចង់បានគំនិតដើម្បីស្ថាបនា! អរគុណដែលបានមកលេងប្លកខ្ញុំ! 😀

  3. #3 by ផ្កាយដុះកន្ទុយ on ខែកក្កដា 26, 2010 - 9:54 ល្ងាច

    ហាសហា! មុនដំបូងចង់ទៅសម្លា​ប់ខ្លួន មិនដឹងជាហេតុអី បែរទៅជាអ្នកជួយយកអាសារគេសម្លាប់ខ្លួនទៅវិញ!!
    មានអីសា​ច់រឿងល្អតើ!!
    អប់រំឲ្យយើង ស្គាល់នូវតម្លៃជីវិត!!!
    តែសរសេរពាក្យខុសបន្តិច!!!

    • #4 by ឧត្តម's Blog on ខែកក្កដា 26, 2010 - 9:58 ល្ងាច

      ប្រាប់ហើយតើ ថាមិនមែនជាអ្នកនិពន្ធអីទេ! គ្រាន់តែសរសេរលេងប៉ុណ្ណោះ!
      តែបើខុសត្រង់ណា ជួយប្រាប់ផងសិស្សច្បង!

  4. #5 by សុភ័ណ្ឌ on ខែកក្កដា 27, 2010 - 2:42 ល្ងាច

    ដំបូងស្មានថាជាសាច់រឿងពិតរបស់ម្ចាស់ប្លុក ដល់អានយូៗទៅទើបដឹងថាជារឿងប្រឌិតសោះ… 🙂

    • #6 by ឧត្តម's Blog on ខែកក្កដា 27, 2010 - 10:36 ល្ងាច

      ហេសហេ! អរគុណសុភ័ណ្ឌដែលបានអានពីដើមដល់ចប់! ខ្ញុំគ្រាន់តែសរសេរទៅតាមអ្វីដែលខ្ញុំធ្លាប់ដឹង ធ្លាប់ឮប៉ុណ្ណោះ! 😀

  5. #7 by ក្មេងទំនើង on ខែកក្កដា 27, 2010 - 8:44 ល្ងាច

    ឡូយណាស់!! ខ្ញុំអានឡើងហៀរទឹកមាត់ហើយនៀក (វាមកជំនួសទឹកភ្នែក) :mrgreen:

    • #8 by ឧត្តម's Blog on ខែកក្កដា 27, 2010 - 10:33 ល្ងាច

      អាឡៃតែហៀរទឹកមាត់ បានមាត់ឯណាអានគ្មួយ! 😀

  6. #9 by Kongkea on ខែសីហា 1, 2010 - 3:36 ល្ងាច

    ពិតជាល្អ!មើលទៅស្មានថាជារឿងនី ការពិតជារឿងប្រឌិត រំលេចដោយពាក្យវោហាសព្ទ័យ៉ាងពិបាកស្តាប់ និយាយលេងទេ។ស្នាដែល្អ អាចធ្វើចុងភៅបាន។
    ហាស ហា ហា! 😛

    • #10 by ឧត្តម's Blog on ខែសីហា 1, 2010 - 3:39 ល្ងាច

      អុញ! សរសេររឿងទៅជាអាចធ្វើចុងភៅបានវិញ! យ៉ាប់ហើយខ្ញុំ

  7. #11 by vathanakkhmer on ខែសីហា 1, 2010 - 4:18 ល្ងាច

    បែបគាត់ចង់ដាំទឹកបីយកទឹកបួនទេដឹង?
    ហួយ! ពិតជាមានន័យ………..
    ពិបាកស្មានណាស់……..(សុំចូលតួបន្តិច)
    ហ៊ឺ…………..

  8. #13 by បញ្ញា on ខែតុលា 29, 2010 - 11:22 ព្រឹក

    លើលោកនេះ ហេតុអីក៏ប្លែកម្ល៉េះ? មានរឿងមិនចេះចប់! បើប្រុសស្រឡាញ់ស្រីនោះដោយស្មោះ ស្រីនោះសាវ៉ា។ បើស្រីស្រឡាញ់ប្រុស នោះ ដោយស្មោះ ប្រុសនោះសាវ៉ា ហើយបើស្រឡាញ់ទាំងពីរ ម៉ែឳ មិនពេញចិត្ត… បើម៉ែឳ ពេញចិត្ត នាំគ្នារករឿងគ្នាឈ្លោះ… បញ្ហា! បញ្ហា!! ឮតែបញ្ហារហូត… មនុស្សបែបហ្នឹងឬ???

    • #14 by ឧត្តម on ខែតុលា 29, 2010 - 11:26 ព្រឹក

      ស្នេហ៍ពិតមិនព្រាត់ តែម៉ែពង្រាត់ មិនដឹងធ្វើមិចទេអូន! នេះគឺកម្មយើង…

  9. #15 by រចនា on ខែកញ្ញា 10, 2011 - 7:50 ព្រឹក

    អាន​ហើយ​តឹង​ទ្រូង! ><

  1. នេះគឺរឿងខ្ញុំ | តៀមកាហ្វេ "ភូមិយើង"

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: