បដិវត្តន៍ប្រឆាំងថៃ “ឈប់ប្រើប្រាស់ផលិតផលថៃ”

រយៈពេល​ប៉ុន្មានថ្ងៃនេះ កម្ពុជាបាន​ទទួល​រង​នូវការ​ទន្ទ្រាន​ដោយ​យោធា​ពី​ថៃឬ​សៀម​យ៉ាង​ខ្លាំង ពិសេស​នៅសមរភូមិ​ប្រាសាទតាក្របី និង​ប្រាសាទតាមាន់ ដែលធ្វើឲ្យ​ស្លាប់​ជីវិត​មនុស្ស​ទាំង​សងខាង និង​ប្រជាជន​ស្លូតត្រង់ជាច្រើន​របស់ប្រទេស​ទាំងពីរ​ត្រូវ​ភៀស​សឹក​។ សង្គ្រាម​នេះ​ ជាក់ស្តែងណាស់គឺចេញពីនយោបាយ​របស់ភាគីសៀម​សុទ្ធសាធ ក្នុង​​គំនិត​វាតទី​និយម ឬបង្វែងដាន​ភាពទាល់ច្រក​នៃនយោបាយ​ផ្ទៃក្នុង​របស់​ខ្លួន​​។ អ្នក​ដែល​​រង​គ្រោះពិតប្រាកដ​គឺ ប្រជារាស្រ្ត។

គំនិត​ជាតិ​និយម​បាន​ផុសផុល​ឡើង..

ប្រជាជន​កម្ពុជា​ ត្រូវ​ឈប់បើប្រាស់ ឬទិញផលិតផល​របស់សៀមតទៅទៀត!​


តើអ្នកមានទស្សនៈយ៉ាងណាជុំវិញ​គំនិតខាងលើនេះ ដោយ​ផ្អែកលើទស្សនៈ  ឬ​បទ​វិភាគ​ខាង​ក្រោម​៖

  • ជាតិនិយម
  • សេដ្ឋកិច្ចជាតិ និងអន្តរជាតិ
  • នយោបាយ

សូមបោះឆ្នោតបង្ហាញចម្លើយខ្លីរបស់អ្នកជុំវិញប្រធានបទខាងលើ ឬសរសេរ​មតិខាង​ក្រោម​​អត្ថបទ៖

ព័ត៌មានទាក់ទង៖

Advertisements
  1. #1 by enana88 on ខែ​មេសា 25, 2011 - 5:04 ល្ងាច

    បានត្រឹមកាត់បន្ថយ តែបើឲ្យឈប់គឺមិនអាចព្រោះពេលនេះ​ផលិតផល​ក្នុងស្រុក​មិនអាចបំពេញតម្រូវការបានទេ! ម៉្យាងទាំងអស់គ្នាសុទ្ធតែបានដឹង​ពីផលិតផលវៀតណាម និងថៃហើយ!

  2. #2 by ក្មេងស្រែ on ខែ​មេសា 25, 2011 - 5:16 ល្ងាច

    ឈប់ក៏បាន តែ​តិច​ដាច់ពោះងាប់បាត់ទៅ?
    ក្រឡេក​មួយឆ្វាច់​ទៅ​លើ​រូប​សញ្ញាខាង​លើ ញ៉ុម​អាន​ចេញ​ពាក្យថា «កុំ​ឈប់!»

    • #3 by ឧត្តម on ខែ​មេសា 25, 2011 - 5:17 ល្ងាច

      អានចេញចឹងដែរហ្នឹង! យកពីហ្វេសបុក ចាំកែសម្រួល!

  3. #4 by Helen on ខែ​មេសា 25, 2011 - 5:35 ល្ងាច

    យើងត្រូវចេះផលិតខ្ឡួនឯង , ត្រូវតែនិយាយថាកាត់បន្ថយការទិញទំនិញពីបរទេស ទើប​បាន

  4. #5 by កុលបុត្រខ្មែរសែខ្មុត on ខែ​មេសា 25, 2011 - 6:21 ល្ងាច

    ខ្ញុំជួយគាំទ្ររបើអាចជៀសវាងពូជសៀមនេះបានគឺប្រសើរសំរាប់ប្រជាជនខ្មែរសូមសំណោមពរដល់អនិកជនខ្មែរដែលរស់នៅបរទេសទាំងអស់ដែលគាត់មកលេងនៅស្រុកខ្មែរជៀសវាងជិះយន្តហោះរបស់សៀមនឹងឆ្លងកាត់ដែនដីដែលជាអតីតរបស់ខ្មែរបាននេះគឺជាជយ័ជំនះមួយដ៍ធំចំពោះជាតិយើងសូមអរគុណ។

  5. #6 by monyrinataro on ខែ​មេសា 25, 2011 - 6:46 ល្ងាច

    រាល់ថ្ងៃហ្នឹង ទិញសាប៊ូវៀតណាម មីវៀតណាមមកស៊ីដែរ ឲ្យឈប់តាំងពីឆ្នាំ២០០៣ ពេលវ៉ៃទូតសៀមឆេះនោះមិនព្រម ឥឡូវតាំងស្រវេស្រវានាំគ្នាបះបោរឈប់ប្រើ! ដេកចាំទៅមីនាងអើយ….
    ៨០ដែលយើងរាល់គ្នាកំពុងប្រើនេះ គឺទំនិញរបស់សៀមហ្នឹងហើយ

  6. #7 by monyrinataro on ខែ​មេសា 25, 2011 - 6:48 ល្ងាច

    ៨០ភាគរយ

  7. #8 by ភារៈ on ខែ​មេសា 25, 2011 - 8:16 ល្ងាច

    80%?
    កុំនិយាយលេង! បើចង់ច្បាស់ មើលគេហទំព័រនេះមើល៍
    គឺនៅឆ្នាំ …២០០៨ នាំចូលពីសៀមតែ ២៧.១%ទេ ក្នុងនោះ មានសំលៀកបំពាក់,បារី ភេសជ្ជៈ … ចុះឥឡូវវិញ? នៅខេត្តខ្ញុំខោអាវមកពីសៀមក៏មិនសូវសំបួរដូចមុនទេ(ក្នុងផ្សារមានតិចណាស់ មានតែនៅហាងខ្លះៗតែប៉ុណ្ណោះ) បារី ភេសជ្ជៈ យើងក៏ចេះធ្វើខ្លួនឥឯង ហើយយើងមានមោទនៈភាពនឹងប្រើថែមទៀតផង( ស្រាបៀរអង្គរ …) ស៊ាំង …វៀតណាម, ថ្នាំពេទ្យ …កូរ៉េ ឥណ្ឌា …នៅមានបណ្តាប្រទេសមួយចំនួនទៀត ហុងកុង,ចិន តៃវ៉ាន់…
    តែគ្រាន់ថា បើឈប់វាពិបាកដំបូងបន្តិច តែមិនយូរមិនឆាប់ខ្ញុំគិតថា វាហ្នឹងប្រសើរឡើង ព្រោះអ្វីដែលថៃអាចធ្វើបានដូចជាសម្ធិផលកសិកម្ម… យើងក៏អាច ហើយក៏មិនមែនប្រទេសជិតខាងយើងគេមិនអាចដែរ។
    ខ្ញុំគាំទ្រ បញ្ឈប់!

  8. #9 by កាំបូដ on ខែ​មេសា 25, 2011 - 9:45 ល្ងាច

    ដឹងទេថា តើយើងប្រើ​ប្រេងសាំង​នាំចូល​ពី​ប្រទេស​ណា​ភាគច្រើន​នៅក្នុងសង្គ្រាមនេះ ?

    • #10 by ឧត្តម on ខែ​មេសា 26, 2011 - 9:38 ព្រឹក

      អត់ដឹងផង!

  9. #11 by អែម ចាន់​បុទុំ on ខែ​មេសា 25, 2011 - 9:53 ល្ងាច

    885 ជាបារកូដទំនិញរបស់ថៃ បើចង់មិនប្រើ ឬក៏អាចជំនួស 884 បារកូដរបស់ខ្មែរ ឬ 893 បារកូតទំនិញរបស់វៀតណាម ។ គឺថាឈប់មិនបានទេ ផលិតផលថៃស្ទើរតែគ្រប់ដណ្តប់ពេញផ្ទៃប្រទេសហើយ បើមិនជឿទេទៅមើលក្នុងបន្ទប់ទឹករបស់អ្នកទៅថាតើ របស់ថៃមានប៉ុន្មានភាគរយ ។ ខ្មែរយើងមានតិចណាស់ផលិតផលក្នុងស្រុក ផ្គត់ផ្គង់មិនគ្រប់ទេ ខ្ញុំគាំទ្រដែលផ្អាកការប្រើរបស់របរថៃនោះ ប្រើរបស់ដែលអាចជំនួសរបស់ថៃបាន សាប៊ូអាចទិញរបស់វៀតណាមវិញក៏បានដែរ 😀 គ្លីនិចក្លៀបុរសក្នុងបន្ទប់ទឹកខ្ញុំមិនទាន់អស់ទេ តែយកទៅបោះចោលសិន 😛

  10. #12 by ភារៈ on ខែ​មេសា 25, 2011 - 11:49 ល្ងាច

    • #13 by monyrinataro on ខែ​មេសា 26, 2011 - 8:49 ព្រឹក

      គ្រាន់តែជា Website កំប៉ិកឡិមួយប៉ុណ្ណោះ

      • #14 by ឧត្តម on ខែ​មេសា 26, 2011 - 9:37 ព្រឹក

        វែបសាយបែបណា ទើបមិនកំប៉ិឡិ លោក?

        • #15 by monyrinataro on ខែ​មេសា 26, 2011 - 9:48 ព្រឹក

          មួយនេះ http://edition.cnn.com/ បើស្រួលជាងនេះគឺ NGO បើស្រួលជាងហ្នឹងទៀតគឺ អង្គការណាសា 😀

  11. #16 by អាទិទេពចម្បាំង on ខែ​មេសា 26, 2011 - 1:26 ល្ងាច

    កាត់បន្ថយបានលុះត្រាតែផលិតផលក្នុងស្រុកកើនឡើង…ស្រុកយើងខ្វះទំនិញប្រើប្រាស់ចឹងហើយបាននាំចូលពីក្រៅមកច្រើននិង

    • #17 by monyrinataro on ខែ​មេសា 26, 2011 - 4:33 ល្ងាច

      មានតើ គឺកើនសំរាមដែលសល់ពីផលិតផលទាំងនោះ

  12. #18 by LoveTruth007 on ខែ​មេសា 27, 2011 - 8:10 ព្រឹក

    គាំទ្រឈប់ប្រើ ១០០% 🙂

    • #20 by monyrinataro on ខែ​មេសា 28, 2011 - 8:41 ព្រឹក

      ទំនិញដឹកមកទាំងឡានៗ តាមច្រកប៉ោយប៉ែត បើឈប់ប្រើមានតែដឹកយកមកចោលស្រុកខ្មែរ 😆
      ហើយអ្នករកស៊ីប្រហែលជាទៅចង់ក្នុងវត្តមិនខាន
      គេមានតែឈប់យកទំនិញពីសៀម បិទច្រកព្រំដែន និង កាត់បន្ថយការប្រើប្រាស់ រហូតដែលលែងមានអីប្រើ ហើយបង្វែរតំរូវការទៅមកពីចិន និងវៀតណាម……។
      ផលិតផលដែលឈ្មួញទិញយកមកលក់បន្តនោះ តើយកទៅចោលនៅឯណា? ផ្ទេរទៅសៀមវិញ?
      ស្គាល់ហាងវៀតណាមមួយ នៅម្ដុំស្តុបបូកគោ អាចទៅទិញនៅទីនោះបាន តំលៃធូរថ្លៃ :mrgreen:

  13. #21 by ផ្កាយ​ដុះ​​កន្ទុយ​ on ខែ​ឧសភា 1, 2011 - 7:21 ល្ងាច

    ចង់​ឈប់​ដែរ តែ​​មិន​អាច!!! អាច​តែ​កាត់​បន្ថយ​ប៉ុណ្ណោះ ទម្រាំ​តែ​ផលិត​ផល​ក្នុង​ស្រុក​​​​មាន​ចំនួន​កើន​ឡើង និង​សំបូរ​បែប​

  14. #22 by somada on ខែ​ឧសភា 1, 2011 - 10:34 ល្ងាច

    ឈប់ប្រើបានតើ តែចង់ដឹងថាក្នុងស្រុកយើងហ្នឹងផលិតបានអីខ្លះហើយឬនៅ ? បើសំណូមពរឲ្យកាត់បន្ថយខ្ញុំឯកភាព ។ ( កម្ពុជានឹងឈប់ប្រើទំនិញថៃ បើ​ថៃ​បិទ​ព្រំដែន) បើគេបិទបាត់ទៅហើយគ្មានកន្លែងនាំចូលផង តើបានអីប្រើ​ទៀត ខ្ញុំមិនយល់ពីទស្សនៈនេះទេ ។សូមជួយពន្យល់ផង !

    • #23 by ឧត្តម on ខែ​ឧសភា 2, 2011 - 8:12 ព្រឹក

      តាម​ក្រសួងសេដ្ឋកិច្ច គឺមានផលិតផលជាច្រើនប្រទេសទៀតនាំចូលមក! ប្រទេសថៃមានមិនដល់20ភាគរយផងទេ ដែលនាំចូលកម្ពុជា! ហើយផលិតផលទាំងនោះ ភាគច្រើនជាចំណីអាហារ ដែលសុទ្ធតែបានជំនួសដោយផលិតផលវៀតណាម និងចិន! (តួលេខមិនផ្លូវការ)

  15. #24 by pkay_sour on ខែ​ឧសភា 6, 2011 - 2:30 ល្ងាច

    កាត់បន្ថយបានហើយ​ ព្រោះបើកាត់ផ្តាច់ក៏មិនកើត ថៃក៏មានអ្នកល្អខ្លះដែរ ហើយយើងក៏ត្រូវការតម្រូវការច្រើនដែរ

  16. #25 by Evelyne on ខែសីហា 29, 2011 - 7:19 ព្រឹក

    I really appreciate articles on your site. You’re doing a fine job! Thanks a lot. 🙂

    • #26 by ឧត្តម on ខែសីហា 29, 2011 - 10:44 ព្រឹក

      អរគុណច្រើន! 😀

%d bloggers like this: