អរគុណមួយពាន់ដង

អរគុណវើតប្រេស អរគុណហ្វេសបុក ដែល​បាន​ចម្លង​ខ្ញុំឲ្យ​ស្គាល់​អ្នក​ទាំង​អស់​គ្នា..

អរគុណ​មិត្តភាពដែលអ្នកទាំងអស់គ្នាមិនកំណាញ់ចែកឲ្យខ្ញុំខ្លះ ទោះ​តិច​ឬ​ច្រើន ទោះ​ហៀរ​កំពប់​ខ្លះ ក៏នៅតែជាសំណាងរបស់ខ្ញុំ..

ជូនដំណើរមួយពាន់យោជគង់តែបែក ពេល​ដែល​បែក​សូម​កុំ​និយាយ​ដើម​ខ្ញុំ​ទៅ​​បានហើយ នោះ​​ជាការ​ចែក​រំលែក​មិត្តភាព​មកឲ្យខ្ញុំដោយស្មោះត្រង់ មិន​មែន​ដោយចៃដន្យ មិន​មែន​ដោយ​​ចៀស​មិនរួច..

ជូនពរអ្នកទាំងអស់គ្នា រកទទួលទានមានបាន លុយកាក់ហូរចូល មាន​សុភមង្គល និងសុខភាពល្អ! តែកុំភ្លេច មានបានហើយ ចែក​រំលែក​លាភ​សំណាង​របស់អ្នកឲ្យ កុមារកំព្រា អ្នកទីទាល់ខ្លះផង កុំ​ឲ្យ​ពួក​គេ​អស់​សង្ឃឹម​លើ​រូបអ្នក..

Advertisements
  1. #1 by ផ្កាយ​ដុះ​​កន្ទុយ​ on ខែមិថុនា 13, 2011 - 1:02 ល្ងាច

    ទៅ​ណា?

  2. #2 by ភារម្យ on ខែមិថុនា 13, 2011 - 1:07 ល្ងាច

    អាយុខ្លីម្លេះ ឧម្ាញញ៉ុមអើយ?

    • #3 by ឧត្តម on ខែមិថុនា 13, 2011 - 3:40 ល្ងាច

      ដាក់ទំនាយមែន? ចង់ឲ្យគ្នាខ្លីណាស់ឬ?

      • #4 by ភារម្យ on ខែមិថុនា 14, 2011 - 10:48 ព្រឹក

        មានណា គ្នាលេងសើច!! 😛

    • #5 by ឌីយ៉ា on ខែមិថុនា 30, 2011 - 10:14 ព្រឹក

      ឈប់គិត​ខ្លីទៀតទៅឧត្តម!

  3. #6 by ក្មេងស្រែ on ខែមិថុនា 13, 2011 - 7:47 ល្ងាច

    នៅ​មិន​តាន់​បាន​ប្រកួត​ស្នុកឃើ​អោយ​ក្តៅសាច់​នៅឡើយរ៉េ!

  4. #8 by pkay_sour on ខែមិថុនា 16, 2011 - 10:37 ព្រឹក

    មិនបាច់អរគុណអីហេ សុំដូរជាអរគុណមកអីផ្សេងបានហេ? អាគិគិៗ!ៗ

  5. #9 by long on ខែមិថុនា 19, 2011 - 9:24 ព្រឹក

    ផេនដាផ្តាសាយ! សូមកាហ្វេក្តៅមួយពែងមកបង! តែសុំជំពាក់សិន! ហិហិ

  6. #10 by somada on ខែមិថុនា 20, 2011 - 3:35 ល្ងាច

    អរគុណដែលបានជូនពរ ។ សង្ស័យតែឡុងវាសនាមិនដល់ទេមើលទៅ បានជាគេ​ជូន​ពរ​ឲ្យសុខសប្បាយហើយបែរជាផ្តាសាយទៅវិញ ។ អីយ៉ា !នៅមានមុខមក​សុំជឿ​កាហ្វេ​​ខ្មៅ​ទៀត ជំពាក់គេថ្ងៃមុនសងអស់នៅ ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: