ចម្រៀងខ្មែរ-ថៃ “ស្នេហ៍ឆ្លងវេហាស៍”

តំណក់​ភ្លៀង​យប់នេះធ្លាក់​មិន​ដាច់សោះហើយ.. ហាក់​ដូច​កំពុង​ប្រោះ​ព្រំ​ដល់​​សេចក្តី​ស្នេហា​ដ៏​ផ្អែម​ល្ហែម​នៃ​​គូរស្នេហ៍ថ្មី​ថ្មោង​មួយគូរ ​ដែល​ស្រឡាញ់គ្នា​ស្អិតរមួត​ដូច​ទឹកឃ្មុំ..

វេហាស៍ខ្ពស់ឆ្ងាយណាស់កល្យាណ.. ​ស្នេហាប្រៀប​បាន​នឹង​បក្សាបក្សី..

ទោះយើង​នៅឆ្ងាយពីគ្នា ឆ្លងទឹក​ ឆ្លងដី ឆ្លងវេហាស៍ តែចិត្តយើង​ទាំង​ពីរ​ នៅ​តែ​ចងភ្ជាប់​គ្នា​​​ជា​ចិត្ត​តែមួយ..

ស្តាប់​លោក​ ស៊ិន​​ ស៊ីសាមុត និង អ្នកស្រី​ ឌី សាវ៉េត សាសងតាម​រយៈចម្រៀងពីរភាសា  “ស្នេហ៏ឆ្លង​វេហា”

ភាសាខ្មែរ

ភាសាថៃ

អរគុណបងប្រុស វ៉ាន់ ចំរើន ដែល​ផ្តល់ថាសចម្រៀង​ជំនាន់ដើម​ពីរបន្ទះ​ជា​កាដូរ​ដល់ប្អូន!

សូម​ឲ្យប្រជាជាតិ​ទាំងពីរ​ ឆាប់បាន​វិល​ទៅរក​សុខសន្តិភាពគ្នា​តាម​ព្រំដែន​ឡើងវិញ..

  1. #1 by ena1988 on ខែកក្កដា 28, 2011 - 9:59 ព្រឹក

    ចូលចិត្តស្តាប់បទហ្នឹង! មិនស៊ាំសោះ

    • #2 by ឧត្តម on ខែកក្កដា 28, 2011 - 11:11 ព្រឹក

      ស្រឡាញ់បុរសស្រុកថៃដឹង!

      • #3 by ena1988 on ខែកក្កដា 28, 2011 - 1:39 ល្ងាច

        ង៉ាស់ ង៉ាស់!!!

        • #4 by ឧត្តម on ខែកក្កដា 29, 2011 - 1:16 ល្ងាច

          សាមុតច្រៀងតុងថៃត្រូវអត់?

          • #5 by ena1988 on ខែសីហា 8, 2011 - 10:26 ព្រឹក

            ខ្មែរច្រៀងថៃ យ៉ាងណាក៏មិនដូចថៃច្រៀងថៃដែរ! តែគាត់ច្រៀងបានល្អណាស់!

            • #6 by ប៉ាកកាខ្មែរ on ខែតុលា 11, 2011 - 4:52 ល្ងាច

              ខ្ញុំសូឆ្លើយថាពិតជាត្រូវតាមសំនៀងថៃ 99%។ ព្រោះគាត់ជាជនជាតិឡាវកាត់។ ដូចនេះ សំនៀងមិនខុសប៉ុន្មានទេ។
              សួរថៃរួចហើយ ថៃថា ពិរោះណាស់!

  2. #7 by សុផាត on ខែកក្កដា 28, 2011 - 3:46 ល្ងាច

    សំលេងដូចគ្នា! បទថៃខ្មែរច្រៀងដែរមែន?

    • #8 by ឧត្តម on ខែកក្កដា 29, 2011 - 8:17 ព្រឹក

      សម្លេងលោកស៊ិន ស៊ីសាមុត និងអ្នកស្រីឌី សាវ៉េត ទាំងពីរ!

  3. #9 by សុផាត on ខែកក្កដា 28, 2011 - 3:52 ល្ងាច

    ប្រាប់បងចំរើនផង ញ៉ុមចង់បានដែរ 😆

  4. #10 by វ៉ាន់ ចំរើន on ខែសីហា 2, 2011 - 9:22 ល្ងាច

    ហាសហា…ខានមកផឹកកាហ្វេយូរ មិនដឹងថាមានគេ នឹក ដើម…មិនអីទេសុផាត ចង់ប្រាប់អី ប្រាប់ផ្ទាល់មាត់ក៏បាន…

  5. #11 by បុរិន្ទ on ខែសីហា 6, 2011 - 11:42 ព្រឹក

    Cool, France style.

ទំលាក់ មួយចំលើយតប ទៅ វ៉ាន់ ចំរើន បោះ​បង់​ការ​ឆ្លើយ​តប