រដ្ឋាភិបាល​កំពុង​តែមានអំនួតនឹងអសមត្ថភាពខ្លួន​ឬ?

រដ្ឋាភិបាល​កំពុង​​តែមាន​អំនួត​នឹង​អសមត្ថភាព​ខ្លួន​​ឬ?

នេះ​ជា​សំណួរ​ដែលគួរ​ត្រិះរិះ​ពិចារណា..

របៀបវារៈមួយក្នុងចំណោម របៀបវារៈជាច្រើន នៃអង្គប្រជុំរបស់ទីស្ដីការគណៈ​រដ្ឋមន្ដ្រី​កាលពី​​ថ្ងៃ​សុក្រ ទី៥ ខែ សីហា ក្រោមអធិបតីភាពលោក​នាយករដ្ឋមន្ដ្រីខ្មែរ​ ហ៊ុន សែន បាន​អនុម័ត្ដ​នូវ​អនុក្រឹត្យ​ស្ដីពីការ​គ្រប់គ្រង​លើការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​​នៅ​​បរទេស​តាម​រយៈ​ទីភ្នាក់ងារជ្រើសរើសឯកជន ដែល​ជាផ្នែក​មួយ​ត្រូវបាន​គេ​មើល​ឃើញថា នឹង​ចូលរួម​ចំណែក​អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និង​ការពារ​ពលករ​ខ្មែរ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម​និង​ផ្លូវភេទ​ជាដើម។

អនុក្រឹត្យ​ដែល​បំព្រាង​ដោយ​ក្រសួង​ការងារ​មាន​១៦ជំពូក ​និង ​៤៤​មាត្រា​នេះ បាន​ធ្វើ​ឡើង​​ក្នុង​គោល​​ដៅ​ស្វែង​រក​ទីផ្សារ​ពលកម្ម​នៅ​ក្រៅ​ប្រទេស​ដល់​ពលរដ្ឋ​ខ្មែរ ។

អនុក្រឹត្តបានបង្ហាញថា​ ពលករ​កម្ពុជា​ដែល​បាន​ទៅ​បម្រើ​ការងារ​នៅ​បរទេស​កាល​ពី​ឆ្នាំ​២០១០ រក​ចំណូល​បាន​សរុប​៣៦០លាន​ដុល្លារ ដែល​ក្នុង​ចំណោម​នោះ មាន​ប្រហែល​១៨០​លាន​ដុល្លារត្រូវ​បាន​ផ្ញើ​មក​ស្រុក​កំណើត។

ប្រជាពលរដ្ឋ​កម្ពុជា​សរុប​ប្រមាណ​១២៦.៣០៤នាក់ បាន​បម្រើ​ការងារ​ផ្លូវ​ការ​នៅ​​បរទេស​ក្នុង​​ឆ្នាំ​២០១០ រី​ឯ​ក្នុង​ឆមាស​ទី​១ ក្នុង​ឆ្នាំ ២០១១​នេះ មាន​ប្រជា​ពល​រដ្ឋ​កម្ពុជា ១០.៦៥៤នាក់ ។ទោះ​ជា​យ៉ាង​ណា​មានការ​រក​ឃើញ​ថា​​ បើ​រាប់​ទាំង​ពលករចំណាកស្រុក ​ដែល​​ពុំ​បាន​​បញ្ជូន​តាម​រយៈ​ភ្នាក់​ងារបញ្ជូន​ពលករ​អាច​មាន​ចំនួន​ទ្វេដង​ បើ​ប្រៀបធៀប​​ជា​មួយ​តួ​លេខ​ដែល​​បង្ហាញ​​ដោយ​ក្រសួង​ការងារ​។​ ពលករ​ខ្មែរ​ភាគ​ច្រើន​ដែល​ទៅ​បម្រើ​​ការងារ​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​ហើយ​ ត្រូវ​បាន​អាជ្ញាធរ​ថៃបាញ់​ និង​ចាប់​បញ្ជូន​មក​វិញ​​សុទ្ធ​សឹង​តែ​បាន​អះ​អាង ស្រដៀង​គ្នា​ថា ដី​កសិកម្ម​របស់​ពួក​គាត់​ត្រូវ​បាន​រំលោភ​យក ហើយបើ​សិន​​ជា​មិន​ប្រថុយ​ប្រថាន​ចូល​ទៅ​ស្វែង​រក​ការងារ​នៅ​ប្រទេស​​ជិត​ខាង​មួយ​នេះ ពួក​គាត់​នឹង​ដាច់​ពោះ​ស្លាប់។

ដូច្នេះមើល​តែមួយជ្រុង​ យើង​មុខ​ជា​ឃើញ​ថា​ រដ្ឋាភិបាល​កំពុង​តែ​សកម្ម​ក្នង​ការ​ងារ​របស់ខ្លួន​ ដើម្បី​ប្រជាពលរដ្ឋរបស់ខ្លួន​។ ការ​មើល​ឃើញ​ផ្ទុយ​ស្រឡះ វា​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពីកង្វះ​​សមត្ថភាព​ក្នុង​ការ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លួន​ទទួល​បាន​ការងារ​ក្នុង​ស្រុក​​មាន​​ប្រាក់​ចំណូល​សមរម្យ​​សម្រាប់​ទ្រទ្រង់​ជីវភាព​បាន​ ខណៈ​ដែល​ដី​ធ្លី​សម្រាប់​ប្រកប​របកសិកម្ម​របស់​ពួក​គាត់​​ ត្រូវ​បាន​​ច្បាម​យក​ដោយ​ពួក​អ្នក​មាន​អំណាច​និង​​ក្រុមហ៊ុន​​ទាំង​បរទេស​ និង​ខ្មែរ ហើយ​តម្លៃទំនិញ​សព្វ​សារពើ​ឡើងថ្លៃ​គ្មានឈប់ឈរ។

..ថា​ទៅមើល តើគួរ​សាទរ ឬអៀនខ្មាស?

អត្ថបទទាក់ទង៖

Advertisements
  1. ទស្សនីយ៍ភាព​តំបន់​ទេសចរណ៍​ទឹក​ភ្នែក​ក្រហម | តៀម​កាហ្វេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: