សែនក្បាលទឹក ឬភ្ជុំចិន

ថ្ងៃស្អែក​នេះ​គឺ​ជា​ថ្ងៃ​សែនក្បាលទឹក​ ហើយ​ក៏ជា​ថ្ងៃ​ដែល​ខ្ញុំ​ត្រូវ​ឆ្កួត​ធ្វើ​ជា​ចិន​មួយ​ថ្ងៃទៀតដែរ តែចិន​ខ្ញុំនេះ​ធ្លាប់បាន​ប្រាប់ម្តង​រួចហើយ គឺចិន​ត្រឡប់​ត្រលុយ​ទេ (ហាមគ្រលាស់-គ្រោះថ្នាក់) បើ​ឲ្យ​ទៅ​ប្រោគ​ប្រាជ្ញប្រែប្រាយចិន​អី​នោះ មិនចេះទេ! មើលតែសម្បុរនិង​ភ្នែក​ទៅ​​ទៅដឹងហើយ។ 😀

សែនក្បាលទឹក​ ឬភាសាចិនហើយថា 中元节 (Zhong Yuan Jie) ដែល​មាន​សេចក្តី​ជាខ្មែរ​ ស្រដៀង​​ទៅ​នឹង​បុណ្យ​ភ្ជុំ​ដូច្នោះ​ដែរ​នោះ និងមានឈ្មោះមួយ​ទៀតថា​ 鬼节 (gui jie) មាន​សេចក្តី​ថាបុណ្យខ្មោច​ ត្រូវបាន​ប្រជា​ជន​ចិនយួន​​ និង​ខ្មែរ​កាត់​ចិន​​ ធ្វើ​ឡើង​ជា​រៀង​រាល់ឆ្នាំ​មិន​ដែល​រំលង​នោះ​ទេ វា​ជា​ពិធីបុណ្យ​ធំ​មួយ​ផងដែរ​បន្ទាប់​ពី​បុណ្យចូលឆ្នាំ​ចិន​​ ឬបុណ្យ​និទាឃរដូវ​ (春节)

បុណ្យនេះ​ត្រូវបាន​គេ​ធ្វើឡើង​ក្នុង​ខែ៧របស់ចិន នៅថ្ងៃ១៤កើត (ថ្ងៃនេះ) សម្រាប់បងប្អូនចិន កាតាំង ហុកគៀន​.. តែសម្រាប់បងប្អូន​ចិន​ទៀជាវវិញ គឺ​គេ​ធ្វើ​នៅថ្ងៃ ១៥កើត​ គឺ​នៅ​ថ្ងៃ​ស្អែក​នេះ​ឯង។ តែ​ដោយ​បងប្អូន​ខ្មែរ​យើង​កាត់ទៅខាង​ទៀជាវ​ច្រើន ទើប​គេ​នាំគ្នាធ្វើ​ទាំង​ព្រម​​គ្នា​ដោយ​កំណត់​ក្នុង​ប្រតិទិន​យក​ថ្ងៃ១៥កើត​ខែ៧ចិន​នេះដូចគ្នា។

បុណ្យនេះ​គេមិនបាន​រៀបចំ​ផ្ទះ ទិញគ្រឿងលំអរតាំងស្កេកស្កះដូច​ចូល​ឆ្នាំនោះទេ គេ​​គ្រាន់តែ​រៀបចំ​សែន​ជាធម្មតា ដែល​ចែក​ជា​ពីរដង លើកទីមួយ​នៅពេលថ្ងៃ សែន​ដល់​កុងម៉ា ជីដូនជីតា ហើយ​លើកទីពីរ​នៅពេល​ល្ងាច គឺ​សែន​ដល់ខ្មោច​បិសាច​អនាថា ដែល​គ្មានញាតិ គ្មានផ្ទះ​សម្បែង​ ឬរកផ្ទះញាតិ​មិន​ឃើញ។

ជំនឿ​នៃការសែន និង​សំណែន​ត្រូវបាន​ធ្វើ​តាម​ការ​ជឿ​ដោយ​រៀងៗខ្លួន គ្រួសារខ្លះ​គេសែន​ផ្លែឈើ នំនែកពីព្រឹក​ ហើយពេលថ្ងៃត្រង់​សែន​បាយសម្លរ​ម្តងទៀត​ក៏សន្មត់ថាចប់ ដោយ​មិន​សែន​ពេលល្ងាច​នោះទេ តែ​គ្រួសារខ្លះក៏សែន​ល្ងាច​ម្តងទៀត​តាម​ជំនឿ និងធនធាន​ដែល​ខ្លួនមាន​។ បន្ទាប់ពីការ​សែនព្រែន​រួចហើយ គេនៅមាន​ដុតបូជា​ក្រដា​សសែន​ផ្សេងៗ មាន​លុយ មាសប្រាក់ សំលៀកបំពាក់ និង​គ្រឿងសែនក្រដាស​ផ្សេងៗ​ទៀត​ មានតាំងពី​ប៉ាស្ព័រ វីសារ សំបុត្រយន្តហោះ រថយន្ត ផ្ទះ ។ល។ ហើយ​​សុំផ្សងមកវិញ នូវពរជ័យ សុខសប្បាយ និង​រកស៊ីមាន​បាន​។

ក្នុងជំនឿ​ជនជាតិចិន ខែ៧នេះ​គឺ​ជាខែខ្មោច (鬼月 gui yue) ដូច្នេះ​គេ​ហា​មដាច់ខាតអំឡុង​ខែនេះ មិន​ត្រូវ​ ធ្វើដំណើរ​ទៅឆ្ងាយ ជួសជុល​ផ្ទះ​សម្បែង ទិញផ្ទះ បើកហាង​លក់ដូរ និង​អាជីវកម្ម​ជា​ដាច់​ខាត ព្រោះ​វា​អាច​នាំរឿង​មិន​ល្អ​សម្រាប់​អាជីវកម្ម​និង​គ្រួសារគេ​។

ទាំងនេះ​សុទ្ធ​តែជាជំនឿ​មួយ​ក្នុង​ចំណោម​ជំនឿ​ចិនយួន​ ដែល​មិន​មាន​ចែង​ក្នុង​ច្បាប់ក្រម​ទំនៀម​ទម្លាប់​ខ្មែរ​នោះទេ​ តែដោយ​ហេតុ​ថា​ស្រុកខ្មែរយើង​ ឡប់ឡែរ​ច្របូល​ច្របល់​ដោយចំរុះ​ជនជាតិ​​ជំនឿ​សាសនា​ និង​អបិយជំនឿ រដ្ឋាភិបាល​មិន​បាន​ហាម​ឃាត់​នោះឡើយ​។ វា​ក៏​ជា​រឿងល្អមួយ​ដែរ​ ក្នុង​ការរៀប​ចំ​ឲ្យមាន​ស្ថេរភាព​សង្គម​ និង​សន្តិសុខ។ ម៉្យាងវិញ​ទៀត​ វា​ក៏​ជា​ថ្ងៃ​ដែល​បងប្អូន ញាតិមិត្ត​បាន​ជួប​ជុំ​សែនព្រេន និង​សប្បាយ​រីករាយ​ផងដែរ​​ បន្ទាប់​ពី​បែកគ្នា​មួយរយៈធំ​ឬតូច​ ទៅ​ប្រកប​របរ​រកស៊ីដោយរៀងៗខ្លួន​នោះ ព្រោះ​ថា​បន្ទាប់​ពីសែនព្រេន​រួច រលត់​ធូប​មិនទាន់​ សំណែន​ម៉ែឪ កុងម៉ា​ មុខ​តែ​ក្លាយ​ជា​គ្រឿង​ក្លែម​ទៅ​វិញ​មិន​ខាន​។

ដូច្នេះបងប្អូន​ដែល​ដែល​មិន​ជាប់សែស្រឡាយ​ចិន ក៏កុំទៅ​គិត​ អៀនខ្មាសអីច្រើន​។ មិនចិន​ក៏គិត​ថា​ចិន​មួយថ្ងៃដែរ​ទៅ ចូលរួម​ផឹកស៊ី​សប្បាយ​នឹង​គេ​ទាន់ស្រុក​សន្តិភាព។ បើ​ថា​រកកន្លែង​មិន​ឃើញ​​មក​​ផ្ទះខ្ញុំ! 😀

——————————

អានផងដែរ៖

Advertisements
  1. #1 by Long on ខែសីហា 13, 2011 - 11:52 ព្រឹក

    មិន​មែន​ចិន​ទេ តែ​ចេះ​ភាសា​ចិន ឡូយ​ជាង​កូន​ចិន​ខ្លះ​ផង! មក​ផឹក​ផ្ទះ​ផេន​ដាមក!!!!

    • #2 by ឧត្តម on ខែសីហា 13, 2011 - 12:01 ល្ងាច

      បងចេះតែតាម google ទេ! ហើយផ្ទះឡុងមានអីខ្លះ?

  2. #3 by វិចូច on ខែសីហា 13, 2011 - 11:53 ព្រឹក

    😀

  3. #4 by Long on ខែសីហា 13, 2011 - 12:05 ល្ងាច

    រឿងចេះតាមGoogle មិនជឿទេ! មានគ្រប់បែបយ៉ាង! ហិហិហិហិហិហិហិ! តែអ្នកមានសង្សារទើបអាចមកបាន!

  4. #7 by ប្រុញ on ខែសីហា 14, 2011 - 9:47 ព្រឹក

    សុំសាវឹងដែរមក

  5. #9 by ក្មេងស្រែ on ខែសីហា 15, 2011 - 9:47 ព្រឹក

    ស្រុក​អា​មេរិក​គេ​មាន​បុណ្យ​ខ្មោច​របស់​គេ​ដែរ, បុណ្យ Halloween តែ​គេ​អត់​សែន​ អត់​មាន​ផឹក​ស៊ី​អី​ទេ មាន​តែ​ស្ករគ្រាប់ ។ អត់​សប្បាយ​ដូច​ស្រុក​ខ្មែរ​សោះ! បុណ្យ​អី​ក៏​ផឹក​ស៊ី​បាន​ដែរ!

  6. #10 by Scnith on ខែសីហា 31, 2012 - 1:02 ល្ងាច

    ចឹងខ្ញុំគិតថា នៅធ្វើការល្អជាង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: