ចម្រៀងខ្មែរ-“លាទៅ​បម្រើជាតិ”

ធម្មជាតិអើយអ្នកស្ងៀមស្ងាត់ ហាក់មានវិបត្តិដូចខ្ញុំដែរ ចំណែក​ខ្ញុំ​ព្រួយ​ព្រោះ​ស្នេហ៏ ខ្លាច​តែចិត្ត​គេ​ដាច់​អាល័យ.. ស្នេហ៏ឃ្លាតឆ្ងាយ ឆ្ងាយពីប្រាណ​ ខាន​ជួបភ័ក្រ តើឲ្យរំពឹងអ្នកណា?

បងមិន​បំភ្លេចអូនទេ បងឃ្លាតពីស្នេហ៏ម្ចាស់ចិន្តា ទៅបម្រើជាតិសាសនា សូម​​​តាំង​ចិត្តា​ណា​ពិសី កុំព្រួយ​អី ប្តីមកវិញ មក​មិនខាន កល្យាណ​ចាំ​ទទួល​បង..

ខ្លួនអូនជាស្រី សេចក្តីរលឹក នឹកប្តីធ្លាប់បីត្រកង តែអូន​មិន​អាច​ឃាត់​ឃាំង​បង នេះ​ម្តង​មិន​ឲ្យ​អូន​ព្រួយ​ម្តេច​បាន..

ញញឹមទៅថ្លៃ ដើម្បីទុកជារស្មីក្តីសុខសាន្ត បងឃ្លាតទៅ ចិត្ត​នៅ​នឹង​កល្យាណ ភ្លេច​មិនបាន មិនបានទេអូន..

អូនគ្មានអ្នកពឹងពាក់ទេ គឺមានតែរូបប្រុសស្ងួន សូមបងប្រយ័ត្នថែខ្លួន អូនបែរបន់ឲ្យបង ឆាប់បានវិលត្រឡប់មកផ្ទះវិញ មករួមក្តីស្នេហា..

កុំព្រួយឡើយព្រលឹងចិត្ត បងពិតមិនភ្លេចសន្យា បងសូមស្បថសច្ចា សូមឲ្យលោកាធ្វើសាក្សី ថាស្នេហ៏ ស្នេហ៏ភក្តី តែស្រីស្រស់ លុះអស់​សង្ខារ..

————

លាទៅបម្រើជាតិ

ច្រៀងដោយ៖ លោក ស៊ិន ស៊ីសាមុត & អ្នកស្រី ហួយ មាស

ទំនុកច្រៀង៖ ?

ទំនុកភ្លេង៖ ?

ប្រវត្តិ៖ ?

ទំនុកច្រៀង ភ្លេង និងសម្លេងលោកស៊ិនស៊ីសាមុត ជាមួយ អ្នកស្រីហួយមាស ពិត​ជា​មិន​រំភើប​មិនបានមែន.. តែគួរឲ្យស្តាយដែល​មិនស្គាល់ឈ្មោះអ្នក​និពន្ធទំនុកច្រៀង ទំនុកភ្លេង​និង​ប្រវត្តិ​បទនេះ​..

Advertisements
  1. #1 by ភារម្យ on ខែសីហា 17, 2011 - 11:45 ព្រឹក

    អេម!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: