ដើម្បីកុំ​ឲ្យ​ខ្មែរ​ដាច់​ពូជ

ខ្ញុំ​ហាក់​បី​ដូច​ជា​ភ្ញាក់ផ្អើល​បន្តិច ឬថាខ្លាំ​ងក៏បាន​ នៅ​ពេល​ដែល​បាន​ឃើញ​រូបភាព​មួយ​ដែល​ធ្វើ​ដោយ​​លោក​ សូយ ឡូត

ក្នុង​រូបភាព​ខាងលើ​នេះ បង្ហាញ​ពីភាគរយ​នៃ​ការ​ថយ​ពូជ មានន័យ​ថា​អត្រាចំនួន​ប្រជាជន​ថយចុះ និង​ កំណើន​ពូជ មាន​ន័យ​ថា​អត្រាចំនួន​ប្រជា​ជន​កើន​ឡើង​តាម​រយៈ​គម្រោង​នៃ​ការ​យក​កូន​របស់​ប្រជា​ជន។

តើអ្នក​មាន​កូន​ប៉ុន្មាន​ ទើប​សង្គម​មិន​ដាច់​ពូជ?

នេះ​ជា​សំណួរ​ដែល​លោក​អ្នក​បាន​គិតរំលង។

តារាងទី១បង្ហាញថា បើ​លោកអ្នក​ជាគូរស្វាមី​ភរិយា​ មិន​មាន​កូន​​ទាល់តែសោះ​ក្នុង​ជីវិត​អាពាហ៏ពិពាហ៏ មាន​ន័យ​​សង្គម​​ត្រូវ​ថយពូជ១០០% នៅពេល​លោកអ្នក​ធ្វើមរណៈកាល​ទាំង​ពីរ​នាក់​ទៅ។

តារាង​ទី២​បង្ហាញ​ថា បើ​លោក​អ្នក​យក​កូន​តែម្នាក់ មានន័យ​ថា​សង្គម​ត្រូវ​ថយពូជ ៥០% (កូន១ ជំនួស​ឪពុក​ម្តាយ​២នាក់)។

តារាងទី៣​ បង្ហាញថា បើ​លោក​អ្នក​យក​កូន​ពីរ បាន​នៃថាសង្គម​មិន​មាន​កំណើន​ឬថយ​ប្រជាជន​នោះទេ ដូច្នេះថយពូជ និង​ កំណើនពូជ គឺសូន្យភាគ​រយ​ដូចគ្នា។

តារាង​ទី៤បង្ហាញថា​ បើ​លោក​អ្នក​យក​កូន​រហូត​ដល់៣នាក់ មាន​ន័យថា​សង្គម​ចំណេញ​៥០% ព្រោះ​​៣ជំនូស​២។ ដូច្នេះសង្គម​មាន​កំណើន​ប្រជា​ជន ឬកំណើនពូជ។

តើលោកអ្នក​ជ្រាបទេ!

តើ​ប្រជា​ជន​ខ្មែរ​បច្ចុប្បន្ន​និយម​យក​កូន​ប៉ុន្មាន​ក្នុង​រវាង​ប្តី១ប្រពន្ធ១?

តើប្រជា​ជនយួន​ដែល​នៅស្រុកខ្មែរ និយម​យក​កូន​ប៉ុន្មានដែរ​ក្នុង​រវាង​ប្តី១ប្រពន្ធ១?

ការពន្យារ​កំណើត

តាម​រយៈ​អង្គការ​ផ្សេងៗ ចំណេះ​ដឹង​នៃ​ការពន្យារកំណើត​បាន​នឹង​កំពុង​តែ​ពេញ​និយម​យ៉ាង​ខ្លាំង​ទាំង​ក្នុង​​ទីក្រុង​ និង​ជនបទ។ ប្រជា​ជន​ខ្មែរ​ជា​ច្រើន​បាន​ជ្រើស​រើស​យក​វិធីពន្យា​កំណើត​​ក្នុង​រូប​ភាពផ្សេងៗ​ ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​ចំណាយ​ទៅលើកូន ឬគេ​ច្រើន​និយាយថា ពង្រឹង​សេដ្ឋ​កិច្ច​គ្រួសារ។

តើ​ជា​ការពង្រឹង​សេដ្ឋកិច្ចគ្រួសារ ឬកាត់បន្ថយពូជ(ខ្មែរ)???

តើ​លោក​អ្នក​ដឹង​ទេថា ប្រជាជន​យួន​ដែល​កំពុង​តែ​រស់​នៅ​ស្រុកខ្មែរ យល់ដឹង​ប៉ុនណា​លើ​ចំណេះ​ដឹង​នៃ​ការ​ពន្យា​កំណើត? តើ​ប្រជា​ជនយួន​មួយ​គ្រួសារ​ដែលប្តី១ប្រពន្ធ១ មាន​កូន​ប៉ុន្មាន​នាក់​ក្នុង​មួយគ្រួរសារ? តាម​ការ​សង្កេត​របស់ខ្ញុំ ដូចជា​មិន​ដែល​ឃើញ​គ្រួសារ​យួន​មាន​កូន​តិច​ជាង​២​នាក់​ឡើយ​ ក្នុង​វ័យ​ប្តីប្រពន្ធ​ចាប់ពី៥០ឆ្នាំឡើង​ទៅ។

សំណួរ!

បើប្រជា​ជន​ខ្មែរ​យល់ដឹង​ពី​ចំណេះដឹង​ពន្យារកំណើត​ ហើយ​ជ្រើស​រើស​យក​ តារាងទី២ ឬ ទី៣មក​ប្រើ ក្នុង​ខណៈពេល​ដែល​ប្រជាជនយួន​នាំគ្នា​ជ្រើស​រើស​យក​តារាងទី៤ ឬ ទី​៥ ទី៦.. មក​ប្រើប្រាស់

តើក្នុង​រវាង​៥០ឆ្នាំខាងមុខ តើ​ពូជ​ខ្មែរ​មាន​ប៉ុន្មាន​ភាគរយ ហើយ​ពូជយួនមានប៉ុន្មាន​ភាគរយ រស់​នៅ​​លើ​ផ្ទៃដី ១៨១.០៣៥ គីឡូ​ម៉ែត្រក្រឡានេះ? ចុះ​ជនជាតិ​ចិន ចាម និង​ផ្សេងៗទៀត?

ចម្លើយ!

ពិបាកឆ្លើយបន្តិចហើយ! មើលទៅប្រហែល​ខ្ញុំ​ត្រូវ​បបួល​ប្រពន្ធខ្ញុំ​យក​កូន​ឲ្យបាន​១២នាក់អីហើយ ដើម្បី​ជួយ​​ជាតិ កុំឲ្យ​ដាច់ពូជ។

គំនិត & ចំណាំ

មាន​គំនិតពីរ​សម្រាប់ខ្មែរ៖

១-ខ្ញុំ​​ត្រូវ​យកកូនត្រឹម១ ឬ២ប៉ុណ្នោះ​ដើម្បី​ពង្រឹង​សេដ្ឋកិច្ចគ្រួសារ!

២-ខ្ញុំ​ត្រូវ​តែ​រិះរក​វិធី​សាស្រ្ត និង​មធ្យោបាយ​ដើម្បី​ចិញ្ចឹម​កូន​ឲ្យបាន​៥!

ខ្មែរ​ត្រូវ​ចំណាំ​ថា៖

គ្រួសារ​យួន​រស់តែលើទូក ឬដំតែស្ពាន់ដែកលក់ គេ​អាច​​ចិញ្ចឹម​កូន​រស់បាន​៥!!!

————————-

Related Articles

Advertisements
  1. #1 by ក្មេងស្រែ on ខែកញ្ញា 6, 2011 - 4:38 ល្ងាច

    ប្តី​ ១ ប្រពន្ធ ៣, ចឹង​មាន​កូន​១ម្នាក់ៗ ក៏​ជួយជាតិដែរ ។ ហេសហេសហេស… ដូច​ជា​ល្មើស​នឹង​ច្បាប់​ទៀត​ហើយ​នេះ!

    • #2 by ឧត្តម on ខែកញ្ញា 6, 2011 - 4:58 ល្ងាច

      ម៉េចក៏ថាជួយ! កូន១ សងម៉ែ១ ចុះឪស្លាប់បាត់ មានអ្នកណាសង? ថយពូជ១

  2. #3 by ក្មេងស្រែ on ខែកញ្ញា 7, 2011 - 4:58 ល្ងាច

    សន្យាបាទ! នឹង​ប្រឹងប្រែង!!! 😆

    • #4 by ឧត្តម on ខែកញ្ញា 7, 2011 - 5:00 ល្ងាច

      យកឲ្យគ្រប់១១នាក់ នឹងអាលប្រកួតបាល់ជាមួយកូនខ្ញុំ!

  3. #5 by វិចិត្រ on ខែកញ្ញា 7, 2011 - 7:41 ល្ងាច

    ការ​វិភាគ​នេះ​ម្យ៉ាង​ដែរ តែ​ចាំ​មើល​អ្នក​វិភាគ​ហ្នឹង​មាន​កូន​ប៉ុន្មាន? 😀
    យ៉ាងណា​ បង្កើត​គេ​មក ត្រូវ​មាន​ទំនួល​ខុសត្រូវ កុំបង្កើត​កូន​មក ដូច​កូនមាន់​កូន​ទា ព្រលែង​គ្នា​ចោល ទៅ​ណា​ទៅ​ទៅ

    • #6 by ឧត្តម on ខែកញ្ញា 8, 2011 - 8:12 ព្រឹក

      😆 ខ្ញុំប្រាប់ខាងលើហើយ ថាយក១២នាក់! បាន១ក្រុមបាល់ទាត់! 😀

  4. #7 by បណ្ឌិតកិត្តិយស on ខែកញ្ញា 14, 2011 - 5:41 ល្ងាច

    ក្នុងគ្រួសារខ្ញុំមានគ្នាដល់ទៅ១០នាក់ ម្តាយឪពុក២ និងកូន៨ ខ្ញុំរស់នៅពេញចិត្ត នឹងភាពមានកូនច្រើន តាមចិត្តខ្ញុំ ខ្ញុំមិនត្រឹមតែចង់បានកូនច្រើនតាមតែអាចធ្វើ ទៅបានប៉ុណ្ណោះទេ ខ្ញុំនឹងព្យាយាមចិញ្ចឹមកូនផ្សេងទៀត បើខ្ញុំអាចធ្វើបាន។ តែរឿងកូនប៉ុន្មាន បើខ្ញុំអាចសម្រេចបានតែម្នាក់ឯង គឺខ្ញុំចង់បានកូន៥ តែបើខាង ស្រីគេមិនអាចទៅរួច ធ្វើម៉េចបើអ៊ីចឹង ព្រោះគ្នាក៏មិនចង់ធ្វើបែបនេះដែរ។

    • #8 by ឧត្តម on ខែកញ្ញា 15, 2011 - 9:45 ព្រឹក

      ការយកកូនតិច មិនមែនមានន័យថា​ធ្វើឲ្យសេដ្ឋកិច្ចគ្រួសារធូធានោះទេ! ការខំប្រឹងរកប្រាក់​​ដើម្បីគ្រួសារធំទើបមានតម្លៃនិងកិត្តិយស!
      ខ្ញុំមានបងប្អូន៧នាក់ ត្រដាបត្រដួសឪពុកម្តាយខ្ញុំចិញ្ចឹមបានធំគ្រប់គ្នា ចង់មានចង់បាន គឺលើកូនៗទាំងអស់ ប្រឹងប៉ុណ្ណា! កុំបន្ទោសថាឪក្រ! គឺយើងមិនប្រឹងខ្លួនឯង!

  5. #9 by សុធីតា on ខែ​មីនា 20, 2012 - 12:59 ល្ងាច

    នេះនិយាយតែខ្មែរ+ខ្មែរ។ ពូជសុទ្ធដែលបានមកក៏ជាខ្មែរ!
    ចុះខ្មែរ+ជនជាតិផ្សេង?ពូជខ្មែរក៏ត្រូវសាបរលាបទៅបន្តិចម្តងៗដូចគ្នា!

  6. #10 by សុធីតា on ខែ​មីនា 20, 2012 - 1:25 ល្ងាច

    ការរក្សារពូជខ្មែរ មិនមែនមានតែឈាមខ្មែរទេ!តែត្រូវមានចិត្តគីនិតរក្សារវប្បធម៌អារ្យធម៌របស់ជាតិខ្មែរ!
    មើលតែចិន,មកនៅស្រុកខ្មែរមានកូនចៅប៉ុន្មានត ,បើរាប់ឈាមចិននោះ វាអស់ហើយ!តែមើលម្នាក់ៗចូលឆ្នាំចិនម្តង!ដូចនៅស្រុកចិនទៅហើយ!!ម្នាក់ៗចង់ជាប់ខ្សែចិន!ខ្លះអត់មានឈាមចិនសោះក៏ធ្វើខ្លួនអោយដូចចិនដែរ!!

  7. #12 by ដានី ឆេង on ខែ​មីនា 7, 2014 - 2:16 ល្ងាច

    សូមគាំទ្រ១០០%យ៉ាងហោចណាស់ក៏កូនពីរនាក់ដែរ….

  1. រឿងខ្លី៖ “ អាម៉ៅឆ្កែឆ្កួត” | តៀម​កាហ្វេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: