កើត​មួយ​ជាតិ​ ធាតុ​មួយចាន

ព្រះ​បាន​សម្តែង​ថា​ ធ្វើ​ល្អ​ បានល្អ ធ្វើ​អា​ក្រក់​​ បាន​អា​ក្រក់ ដាំសណ្តែក​ មុខ​ជា​មិន​បាន​ជា​ត្រសក់​នោះទេ កើត​ ចាស់​ ឈឺ​ ស្លាប់​ ជា​វាលវដ្ត​សង្សារ អ្វី​ទៅ​ជា​ វាលវដ្តសង្សារ ជា​ដំណើរនៃ​ កើត ចាស់​ ឈឺ​ ស្លាប់​ នោះឯង។ មាន​រូប​មាន​ទុក្ខ ខ្លួន​មិន​មែន​ជា​របស់ខ្លួន ការ​ដែល​មា​ន​សេចក្តី​លោភលន់ រមែង​នាំ​មក​នូវ​ សេចក្តី​ព្រួយ​កង្វល់​ជា​ធម្មតា ព្រួយ​កង្វល់ខ្លាច​បាត់​បង់​រូប​ឆោម ព្រួយ​កង្វល់ខ្លាចបាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់ ព្រួយ​កង្វល់​ខ្លាច​មិន​បាន​វត្ថុ​ជា​ទីគាប់.. មនុស្ស​ល្អធ្វើ​អាក្រក់​ជា​រឿង​ងាយ តែមនុស្ស​អាក្រក់​ មិន​ងាយ​ក្លាយ​ជា​ព្រាហ្ម​បាន​ឡើយ តែកុំ​ឲ្យមនុស្ស​អាក្រក់​ធ្វើ​អ្នក​ដឹង​នាំ ព្រោះ​វានាំ​ឲ្យ​វិនាស​.. នៅតែ​​ចាក​មិន​ឆ្ងាយ​ពី​ការ​កាប់​សម្លាប់ ដើម្បី​អំណាច បុណ្យ​សក្តិ មាស​ប្រាក់ អាក្រក់ទៅជាល្អ សទៅជាខ្មៅ ពិត​ត្រូវគេ​ប្រឌិត.. ទ្វារព្រះធំ​ទូលាយ មនុស្ស​ទាំង​ឡាយ​ដើរ​ជៀស ទ្វារ​នរក​តូច​ចង្អៀត បែរនាំគ្នាប្រជ្រៀត​ចុះឈ្មោះធ្វើ​ព្រាយ ធ្វើ​ខ្មោច .. ហេតុអ្វី​ទារក​កើត​មក​ក្តាប់​ដៃ ហើយ​តែង​តែង​ស្រែក​យំ សេចក្តី​ស្លាប់​ត្រឡប់​ទៅវិញ មិន​ឆ្ងាយ​ពី​ធាតុ​មួយ​ចាន​ដដែល​ជា​ដដែល..

ខ្ញុំ​មិន​មែន​អាចារ្យទេ សរសេរលេង​កែអផ្សុក..

Advertisements
  1. #1 by ក្មេងស្រែ on ខែកញ្ញា 12, 2011 - 4:49 ល្ងាច

    «កើត​ម៉ាជាតិ, ធាតុ​ម៉ាចាន, ម៉ាអាងាប់ទៅយកមិនបាន, កើត​ទុក្ខ​រុក​ប៉ាយោជន៍​អី?»
    «កើតម៉ោម៉ាជាតិ, ធាតុ​តា​ម៉ាផ្តិល, ម្លោះសោះ​នឹង​ខ្ជិល, ដើត្រឹករត់ត្រឹល កុំ​នៅ​ស្ងៀម!»

    មិនមែន​អ្នក​តែង​កំណាព្យ តែ​ចេះ​តាសរសេរ​កែអផ្សុករ៉ូវ! 😆

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: