ចម្រៀង​ខ្មែរ៖ បំពេរនាងពៅ (គេងទៅៗ)

បំពេរនាងពៅ (គេងទៅៗ) – ស៊ិន ស៊ីសាមុត

បំពេរនាងពៅ (គេងទៅៗ) – រស់ សេរីសុទ្ធា

ហ៊ឹមៗៗ…

គេងទៅៗ មនុស្ស​សត្វទាំងឡាយ ជិតឆ្ងាយជាទីស្នេហា សូម​គេង​ឲ្យ​បាន​គ្រប់ៗ​អាត្មា​ក្នុង​​គ្រា​​កង្វល់.. សូម​គេង​​ឲ្យបាន​ យល់ឋាន​សុខ​សល់ ដើម្បី​​បាន​​យល់​​រស្មី​សុខ​សាន្ត..

គេងទៅៗ មនុស្ស​សត្វ​ទាំ​ងឡាយ ជិត​ឆ្ងាយ​ដែលខ្ញុំ​បេតី ក្រោម​មេឃ​ខៀវខ្ចី​រស្មី​សូរិយា​ចាំង​ច្រាល​ភូមិ​ឋាន.. វាតា​​បោក​បក់ អង្អែល​សព្វប្រាណ គេងទៅ​​បង(ខ្ញុំ)នៅ​​បំពេរ​អូន(អ្នក)​ហើយ..

សូម​អ្នក​កុំ​ឆ្ងល់ នាំ​ឲ្យកង្វល់ សូម​កុំ​នឹកដល់ រឿង​ទុក្ខ​អំពល់ នាំតែហ្មងសៅ សត្រូវ​ដួងចិត្ត​ ដែល​កាច​សាហាវ រៀម(ពៅ)​ជួយ​រំលែក​ស្រី(អ្នក)បាន..

គេងទៅៗ មនុស្ស​សត្វ​ទាំ​ងឡាយ ជិត​ឆ្ងាយជាទីស្នេហា ពេលនេះ​ជា​​ពេលអ្នក​ត្រូវ​និន្ទ្រា​ស្កប់​ស្កល់គ្រប់ប្រាណ.. មើល​ចុះ​ធម្មជាតិ ក៏លង់លក់បាន សុខសាន្ត.. ដោយ​ចម្រៀង​នេះ អើយ..

Advertisements
  1. #1 by ភារម្យ on ខែតុលា 6, 2011 - 10:09 ល្ងាច

    អូ! គ្នាទើបដឹងចំណងជើង បទពីរនេះ!

  2. #2 by ឧត្តម on ខែតុលា 6, 2011 - 10:11 ល្ងាច

    គ្នាទើបដឹងថ្មីៗនេះដែរ

  3. #3 by សុវណ្ណដារ៉ា on ខែតុលា 7, 2011 - 12:28 ព្រឹក

    រកចំណងជើងយូរហើយ! អរគុណសំរាប់ការចែករំលែក !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: