ចម្រៀងខ្មែរ៖ ផាត់ជាយ​​បណ្តូលចិត្ត

ផាត់ជាយ​បណ្តូល​ចិត្ត​-ស៊ិន ស៊ីសាមុត

ដួង​ច័ន្ទ​អើយ​.. រះ​ខ្ពស់​នៅ​ឆ្ងាយ​សន្លឹម ស្រស់ញញឺម ប៉ប្រឹម​ដូច​វង់ភក្ត្រស្រី.. ពេលឃើញ​ភ្លាម​ ចិត្ត​រៀម​លប​គួច​​មេត្រី​ អូនល្អលើសស្រី ផុតនិស្ស័យបង​ប្រាថ្នា..

ពេល​អូន​ខឹង​ អូនល្អលើសមួយកំរិត ធ្វើ​ឲ្យ​ចិត្ត​បងរឹត​តែ​គួច​​ស្នេហា.. កែវភ្នែក​អូ​ន​ ចាំងឆ្លុះ​រស្មីភ្លឺថ្លា នាំឲ្យ​ចិន្តា​បង​រឹត​តែស្រឡាញ់ស្រី..

អូនផាត់ជាយ​ ព្រះពាយ​មាន​ប្រាប់អូនទេ.. ថាបងស្នេហ៏​ចង់​តែកៀកកើយ​ថ្នមបី.. បើជាតិនេះ ផាត់ជាយអូន​មិន​ប្រណី រៀម​ស៊ូក្ស័យ​ជីវិត​ដែល​ឥតខ្លឹមផ្សា..

ដួងច័ន្ទអើយ.. ច័ន្ទរះ​បំភ្លឺចិត្តខ្ញុំ ដែលរស់ទ្រាំ ក្រៀមក្រំ​រងក្តី​ទុក្ខា.. ពេលឃើញអូន ទ្រូងបង​កញ្ជ្រោលស្នេហា មេត្តា មេត្តា យល់ដល់ចិន្តា​រៀម​ផង..

Advertisements
  1. #1 by តា ម៉ាប់ on ខែតុលា 7, 2011 - 11:35 ល្ងាច

    ដូ​ច​អន្លង់​អន្លោជ​ដល់​ហើយ !

  2. #2 by ឧត្តម on ខែតុលា 8, 2011 - 8:44 ព្រឹក

    ខ្ញុំកំពុងតែឆ្ងល់ពីអត្ថន័យនៃបទទាំងពីរនេះ លោកស៊ិន ស៊ីសាមុត ច្រៀងហាក់ដូច​មិន​ដឹង​ថាខ្លួន​មាន​កំហុស ឯអ្នកស្រី រស់សេរីសុទ្ធា បែរជា​ចោទថា​លោក​ស៊ិន​ស៊ីសាមុតថាជាអ្នក​ក្បត់។ “មើលខ្លា ឃើញថាជាលា” គេថាឲ្យប៉ុណ្នឹងហើយ លោកស៊ិន ស៊ីសាមុត ថា”ពេលអូនខឹងអូនល្អលើសមួយកម្រិត” ទៀត! ហិហិ

  3. #3 by កំសាន្តថ្ងៃនេះ on ខែតុលា 10, 2011 - 10:46 ល្ងាច

    តាមសាច់រឿង លោកសាមុតច្រៀងមុន រស់ សេរីសុទ្ធាច្រៀងក្រោយ គ្មានអ្វីដែលពិបាកយល់ទេដំអើយ..! ទំនេរទេ បងមានការពឹងពាក់បន្តិច សង្ឃឹមថាមិនថាអីទេណា….!!!

    • #4 by ឧត្តម on ខែតុលា 11, 2011 - 8:29 ព្រឹក

      តាមសាច់រឿង! ចឹងតើបង​ដឹងថាចម្រៀងនេះច្រៀងក្នុងរឿងអីដែរ? តើផាត់ជាយជាអ្នកណា? ជាតួស្រី? ហើយតួប្រុសឈ្មោះអី?

      តើបងមានអីដែរ ខ្ញុំអាចជួយបាន? ប្រាប់ខ្ញុំមកចុះ!

  4. #5 by កំសាន្តថ្ងៃនេះ on ខែតុលា 11, 2011 - 5:44 ល្ងាច

    មិនច្បាស់ទេ ព្រោះបងមិនបានមើលរឿងនោះ នេះគ្រាន់តែជាស្មាន តែប៉ុណ្ណោះ ប៉ុន្តែតាមស្តាប់បទចំរៀងមានឃ្លាមួយច្រៀងថា ( ឱ ! ផាត់ជាយ ព្រះពាយមាន ប្រាប់អូនទេ…. ចឹងមានន័យថា ផាត់ជាយប្រហែលជាតួឯកស្រី ចំណែកតួប្រុស មិនដឹង ឈ្មោះទេ…!!!
    មិនអីទេចាំជួបគ្នាតាមទូរស័ព្ទក៏បានដែរ……

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: