មនសិការថ្លៃ៥០០០រៀល

រឿងប្រឌិត

សម្លាញ់ខ្ញុំ​ឈ្មោះ អាម៉ាប់ វាកំពុង​តែជូនខ្ញុំ​ទៅ​ផ្ទះ​ ក្រោយពីលេងបាល់​នៅ​ស្តាត​បែក​ញើស​​ស្អុយខ្លួន​ដូចគ្នា..

(កំពុងជិះម៉ូតូ)

អាម៉ាប់៖ អាសម្លាញ់​អាប់! អញសួរមួយ..

ខ្ញុំ៖ ថីហ្អា..

អាម៉ាប់៖ តើមនសិការមនុស្ស​ជាស្អី?

ខ្ញុំ៖ ហ្អែងសួរធើអី?

អាម៉ាប់៖ ម្សិលមិញគ្រូខ្មែរអញបង្រៀន​ពី​មេរៀននេះ។ គាត់​បង្រៀនថា ធ្វើ​មនុស្ស​​ត្រូវ​ចេះ​មាន​មនសិការក្នុង​ខ្លួន ដែល​មនសិការ​នេះ​មាន​ន័យ​ថា គោរព​កតព្វកិច្ច​របស់​ខ្លួន តួនាទីខ្លួន​ជា​អ្វី ត្រូវ​តែបំពេញដោយ​ម៉ត់ចត់ ​ដោយ​មិនភ្លេច​ខ្លួន ហើយ​ការ​មិន​ភ្លេច​ខ្លួន បានសេចក្តីថា​ការយក​ចិត្តទុកដាក់​មិន​មាន​ភ្លេច​ស្មារតី មិន​មាន​ធ្វេស​ប្រហែស​​ឡើយ នោះទើបគេថា​​ យើងមាន​មនសិការ​ចំពោះ​ការងារ។

ខ្ញុំ៖ អើ មែនហើយ!

អាម៉ាប់៖ អញសួរ​គ្រូ​អញថា “លោកគ្រូ តើមនសិការ​មនុស្ស​ថ្លៃប៉ុន្មានដែរ?” គាត់ឆ្លើយថា “មនសិការមនុស្ស​មិន​អាច​ទិញ​ដូរ​បានឡើយវា​គ្មាន​ហាងឆេងនោះ​ទេ! ប្អូន​ឯងមិន​យល់មេរៀន​នេះទេ ទើប​បាន​សួរ​ដូច្នេះ!”

ខ្ញុំ៖ ហើយ​ហ្អែងយល់​ថាម៉េច!

អាម៉ាប់៖ ហ្អែង​ឃើញ​ប៉ូលីស​ចរាចរណ៍នៅ​ស្តុប​ខាង​នោះទេ?

ខ្ញុំ៖ ឃើញ។ ហើយហ្អែង​ប្រុងធ្វើ​អី?

វា​មិន​ឆ្លើយ​សំណួរ​របស់ខ្ញុំ វា​ចុច​កុងតាក់បើក​ភ្លើង​ ហើយ​ជិះ​ឆ្លង​ស្តុប​ទៅ​មុខ​ស្រាប់​តែ.. (សម្លេងកញ្ចែប៉ូលីស​ ផ្លុំ​ហៅម៉ូតូពួកយើង​ទៅខាង)។ អាម៉ាប់​ឲ្យ​ខ្ញុំ​ទៅ​និយាយ​ជាមួយ​ប៉ូលីស។

ខ្ញុំ៖ ខ្ញុំ​ខុស​អី​លោកប៉ូលីស?

លោកប៉ូលីស៖ ម៉ូតូប្អូនឯងជិះ​បើកភ្លើង ត្រូវ​ផាក១០០០០រៀល។

ខ្ញុំ៖ ១០០០០!!!!!!!———– ម៉េចមិនប្លន់ម៉ងទៅ? (ខ្ញុំនិយាយ​ក្នុង​ចិត្ត)

លោកប៉ូលីស៖ បាទ!

ខ្ញុំ៖ មាត្រាទីប៉ុន្មានពូ! គ្រាន់តែ​បើកភ្លើង​ប៉ុណ្នឹង​ ផាក១០០០០?

លោកប៉ូលីស៖ យី! ខ្ញុំ​មិនទាន់​សួរ​រក​កាតគ្រីប្អូនឯងផង ប្អូន​ឯង​មិន​ដែល​រៀន​ច្បាប់​ចរាចរណ៍​ទេមើលទៅ បើ​មិន​បង់ផាក​ទេ ខ្ញុំ​អូស​ម៉ូតូ​ប្អូនឯងទៅខណ្ឌឥលូវហើយ រៀន​​ច្បាប់ចរាចរណ៍សិន​ ហើយ​បង់ផាក​ឲ្យគេទាំង​ថ្លៃដឹកទៀត ជាង​២០០០០! ​ប្រយ័ត្ន!!

ខ្ញុំ៖ តាម​ច្បាប់ អត់បើកភ្លើង​ ជាទោសស្រាល​ ផាកតែ៣០០០តើលោក!

លោកប៉ូលីស៖ ប្អូនឯងគ្មាន​សិទ្ធនិយាយ​ច្បាប់ពេល​នេះទេ ទៅនិយាយ​ជាមួយ​ខណ្ឌទៅ។ (លោកប៉ូលីសគម្រាមខ្ញុំ)

[—-]

និយាយ​គ្នា​ចុះឡើង​ ឈប់​មួយ​សន្ទុះធំ ប្រហែល​ជា​លោកលោកប៉ូលីសនោះធុញ​ទ្រាន់..

លោកប៉ូលីស៖ ឥលូវប្អូន​ឯង​ឲ្យខ្ញុំ​៥០០០ម៉ោ ហើយទៅចុះ!

ខ្ញុំ៖ បាន!​ អញ្ចឹង​សរសេរវិក័យបត្រឲ្យខ្ញុំ!

លោកប៉ូលីស៖ ស្អី? ទាវិក័យប័ត្រស្អី? សម្រួសឲ្យស្រួលប៉ុណ្នឹងហើយ?

អាម៉ាប់​ក៏​ចូល​មក​និយាយ​បន្ថែម​ជំនួស​ខ្ញុំ!

អាម៉ាប់៖ អត់អីទេពូ ខ្ញុំឲ្យ! (អាម៉ាប់​ដកលុយ​ក្រដាស​៥០០០មួយ​សន្លឹក​ចូល​ហោប៉ៅប៉ូលីស​ ហើយ​..)

អាមាប់៖ ទុកទិញបារីផឹកកាហ្វេចុះ ហើយ៣០០០រៀលទៀតនេះ ពូឯង​សរសេរ​វិកយប័ត្រ​​ឲ្យខ្ញុំ!

[—]

ពួក​យើង​អូសម៉ូតូ​ជិះ​ទៅផ្ទះ..

ខ្ញុំ៖ ហ្អែងគិតថា​លុយ៣០០០ថែមមិញ អាចចូល​រដ្ឋអត់?

អាម៉ាប់៖ កុំខ្វល់!

ខ្ញុំ៖ អញយល់ហើយ! ការពិត​មនសិការមិន​អាចទិញ​ដូរ​បាន​នោះ គឺខុស​​ហើយ តែ​គ្មាន​ហាងឆេង​ពិតប្រកដ​ទើប​ត្រូវ!!

—————————-

Related Article

Advertisements
  1. #1 by តា ម៉ាប់ on ខែតុលា 17, 2011 - 11:39 ល្ងាច

    បាន​ធ្វើ​តួទៀត ហាហាហា

  2. #2 by កូន អ្នកស្រែ on ខែតុលា 17, 2011 - 11:52 ល្ងាច

    ហាស់ហាៗ! បានធ្វើតួហើយនៅតវ៉ាទៀត!

  3. #4 by ភារម្យ on ខែតុលា 18, 2011 - 9:51 ព្រឹក

    គេដើរលេង១នាង៉ៃណានេះ?!!!

  4. #6 by ឌីយ៉ា on ខែតុលា 18, 2011 - 7:28 ល្ងាច

    ពូកែ​ជាន់​កែង​ពួកឈ្លើងអស់ហ្នឹងណាស់! ធ្វើចឹងឲ្យតែញ៉ុមសប្បាយចិត្តដែរ! ហិហិ

  5. #7 by សុផាត on ខែតុលា 20, 2011 - 11:07 ព្រឹក

    😆

  6. #8 by រៀនផឹកទឹកតែ on ខែតុលា 20, 2011 - 12:18 ល្ងាច

    កម្ពុជារាជាណាចក្រអច្ឆរិយៈ សម្បូរតែរឿងរបៀបហ្នឹងទេ !!!
    ហេតុនេះហើយ បានជាបងប្អូនខ្មែរខ្ញុំ សរសើរមិនដាច់ពីមាត់
    ទាល់តែសោះ …

    មិនដឹងកាលណា គេនឹងទទួលស្គាល់ម្ដងថា ” កម្ពុជារាជាណាចក្រ
    ប្រជាធិបតេយ្យ ” ទេហ្ន៎​ ???

    សូមអរគុណបងប្រុស ចំពោះរឿងពិត ក្នុងសង្គមមួយនេះ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: