ចម្រៀងខ្មែរ | អ្នកស្រី​ សុង សេងហ៊ន

វីយូឡុងស្នេហា

កុលាបស

ប៉ទ្រុបយុយ

រនាបបាក់យករនាបជួស

ខ្យល់បករំភើយ

អ្នកស្រី​សុង សេងហ៊ន​ ជា​​តារា​ចម្រៀង​​ដ៏​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សម្លេ​ងល្បី​ល្បាញ​​ ទូទាំង​ប្រទេស​​កម្ពុជា​កាល​ពី​អំឡុង​ទសវត្សរ៍​ទី​​៩០​។ ​អ្នកស្រីមានស្រុក​កំណើត​​នៅ​ក្រុង​​​ភ្នំពេញ​។ ​អ្នកស្រីជាកូនទី២​ ក្នុងចំណោមបងប្អូនបង្កើត​ទាំង​អស់​៤នាក់ (​ស្រី​ ២នាក់ ប្រុស​២នាក់)។ ចំពោះប្រវត្តិការ​សិក្សា អ្នកស្រី​សុង សេងហ៊ន ធ្លាប់បានសិក្សានៅ​​សាសាបឋម សិក្សា​ពៅ​ អ៊ុំ (បច្ចុប្បន្ន​ក្លាយជា​​សាលាបឋមសិក្សាទួលគោក​)​ ហើយ​ក្រោយ​មកអ្នកស្រីបានបន្តការសិក្សា​នៅ​​វិទ្យាល័យព្រះស៊ីសុវត្ថិ។ លុះមកដល់របបខ្មែរ​ក្រហម​ អ្នកស្រី​ត្រូវ​បាន​គេជម្លៀស​ទៅ​កាន់​ស្រុក​​ភ្នំ​ស្រុក​​ ខេត្ត​បាត់ដំបង (សព្វថ្ងៃខេត្ត​បន្ទាយមានជ័យ)។​ នៅ​ឆ្នាំ១៩៧៩​ ក្រោយ​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ ក្រុម​គ្រួសារ​អ្នក​ស្រី​សុង​ សេងហ៊ន ​​បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​​សហរដ្ឋ​អាមេរិក​​ ហើយ​បាន​បង្កើត​បណ្ណាល័យ​​មួយ​ឈ្មោះ​ថា​​សាយណ្ហ​ណារ៉ា​ ដើម្បី​ប្រកប​អាជីវកម្ម​ថតកាស្សែត​និង​ថាស​​ចម្រៀង​។​ សព្វថ្ងៃ​អ្នកស្រី​សុង​ សេងហ៊ន​ កំពុង​រស់នៅ​រដ្ឋ​​ផេនស៊ីលវ៉ានី​ញ៉ា​ ភាគ​ឦសាន​សហរដ្ឋ​អាមេរិក​​ ជាមួយ​ក្រុមគ្រួសារ​។​

អ្នក​ស្រី​បាន​ចាប់​អាជីព​ជាតារា​ចម្រៀង​ឱ្យបណ្ណាល័យសាយណ្ហ​ណារ៉ា​ នៅឆ្នាំ​១៩៨២។​​​ បទចម្រៀង​របស់​អ្នក​ស្រី​ទាំងអស់ សុទ្ធតែ​ថតឱ្យបណ្ណាល័យសាយណ្ហ​ណារ៉ា​ ពោល​គឺ​អ្នកស្រី​ពុំដែលធ្លាប់បាន​ថតឱ្យផលិតកម្ម​ណា​ផ្សេង​ឡើយ​ សូម្បី​តែ​ច្រៀង​​តាម​វេទិកា​ប្រគំ​តន្រ្តីនានា​ឬ ចូលរួម​ច្រៀង​ជាកិត្តិយស​ក្នុង​កម្មវិធី​ណា​មួយ​ក៏​មិន​ដែល​ផង​។​​​ បទ​ចម្រៀង​របស់​អ្នក​ស្រី​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា​បទ​ភាគ​ច្រើន​គឺ​អ្នក​ ស្រី​​ជា​​អ្នក​និពន្ធ​ដោយ​ខ្លួន​ឯង​ផ្ទាល់​តែម្ដង​។​ ក្នុង​អំឡុង​ទ.វទី​៩០ បទ​ចម្រៀង​របស់​អ្នក​ស្រី​​សុង​ សេង​ហ៊ន​ បាន​ទទួល​ការ​ពេញ​និយម​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រិយ​មិត្ត​អ្នក​ ស្ដាប់​ចម្រៀងខ្មែរ​​គ្រប់មជ្ឈ​ដ្ឋាន​ទូទាំង​ប្រទេស​។​ ជា​ញឹក​ញាប់​ នៅ​ក្នុង​កម្មវិធី​សំណូម​ពរ​​បទ​​ចម្រៀង​នា​សម័យ​នោះ​ គេ​តែង​ឮប្រិយ​មិត្ត​អ្នក​ស្ដាប់​សំណូម​ពរ​ឱ្យ​ចាក់​បទ​ចម្រៀង​​របស់​អ្នក​ចម្រៀង​រូប​នេះ​ទាំង​នៅស្ថានីយ៍​​វិទ្យុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំង​នៅ​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក​​ ព្រោះ​គេយល់ថាទឹកដម​​សម្លេងអ្នក​ស្រី​ពិរោះ​លន្លង់​លន្លោច​​ស្រាល​ស្រទន់​ សក្តិសម​ទាំង​បទ​មនោសញ្ចេតនា​ទាំង​បទ​ញាក់​កន្រ្តាក់​អារម្មណ៍​​។​ តារា​ចម្រៀង​ល្បី​ៗ​ជំនាន់​ស្របាល​អ្នក​ស្រីមាន​ដូ​ចជា​​គឺលោក​កែវ​ សារ៉ាត់​ លោក​ឈួយ​ សុភាព​ លោក​ទឹង​ ភិរម្យ​​ អ្នក​ស្រី​ឡុង​ ស៊ីដា​​ អ្នក​ស្រី​ដួង​ ម៉ាឡៃ ជាដើម​។ អត្ថបទ WIKIPEDIA

Advertisements
  1. #1 by ភារម្យ on ខែតុលា 28, 2011 - 10:51 ព្រឹក

    តារាចំរៀងញ៉ុមចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: