សំណួរជីវិត

កាលពី​ខ្ញុំរៀន​នៅបឋមសិក្សា ខ្ញុំដូចក្មេង​ដទៃទៀតអញ្ចឹង គឺចេះតែពីទារលុយម៉ែទៅរៀនប៉ុណ្នោះ ក្រៅពីនេះគឺលេង។ តែ​តាំងពី​ចូល​អនុវិទ្យាល័យមក ខ្ញុំ​ដឹង​ក្តី​ចេះ​ពិចារណា​ដោយខ្លួន​ឯង​ ខ្ញុំតែងតែ​ដាក់​សំណួរ​សួរ​ខ្លួន​ឯង​ជារឿយៗ។

១-នៅអនុវិទ្យាល័យ ខ្ញុំសួរខ្លួនឯងថា តើគួររៀន​គួរអីខ្លះ ដើម្បី​បានពិន្ទុច្រើន បានចំណាត់ថ្នាក់ល្អនឹងគេ ព្រោះពុកមិនសូវមានលុយ។

២-នៅវិទ្យាល័យ ខ្ញុំសួរខ្លួនឯងទៀតថា តើគួរ​រៀនគួរ​មុខវិជ្ជាអីខ្លះ ដែល​សំខាន់ ចំណូលចិត្ត និង​ទាក់ទងជាមួយមហាវិទ្យាល័យ។

៣-នៅថ្នាក់មហាវិទ្យាល័យ ខ្ញុំសួរខ្លួនឯងម្តងទៀតថា តើខ្ញុំរៀននេះគឺដើម្បីអ្វី ហើយយក​ក្រដាស​មួយ​សន្លឹក​នេះមក​ធ្វើអីដែរ?

៤-ដល់ពេលនេះ ខ្ញុំសួរខ្លួនឯងទៀតថា តើពេលណាខ្ញុំត្រូវយកប្រពន្ធ ហើយពេលនោះខ្ញុំត្រូវមានអ្វីខ្លះ?

សំណួរ១ ២ និង ៣ ខ្ញុំឆ្លើយរួចហើយ ខុសខ្លះ ត្រូវខ្លះ តែសំណួរទី៤ ធ្វើឲ្យខ្ញុំអង្គុយភាំង ជាញឹកញាប់។

Advertisements
  1. #1 by តា ម៉ាប់ on ខែវិច្ឆិកា 22, 2011 - 2:47 ព្រឹក

    បើ​អាទី ៤ មិនទាន់​ឆ្លើយ​បាន​ទេ សុំ​ចម្លើយ​ ១, ២ និង ៣​ មើស​?

  2. #4 by enana88 on ខែវិច្ឆិកា 22, 2011 - 9:05 ព្រឹក

    ចំលើយទី៤៖ ចាប់ផ្តើមសម្លឹងមើលអ្នកណាម្នាក់ដែលយើង​គិតថាសមគួរ រួចចាប់ផ្តើមញ៉ែ។ ក្រោយពីញ៉ែបានសម្រេច​ហើយស៊ើបសួរប្រវត្តិ និងសួរចាស់ទុំ បន្ទាប់ពីហ្នឹងវាយលុក​តែ​ម្តងទៅ!!!

  3. #6 by Samady KS on ខែវិច្ឆិកា 22, 2011 - 1:48 ល្ងាច

    ចម្លើយ​គឺ​ត្រូវ​មាន ៥ពាន់​ដុល្លា!

    • #7 by ឧត្តម on ខែវិច្ឆិកា 22, 2011 - 2:37 ល្ងាច

      តិចពេកទេដឹង! ម៉ាតុលា ៤១០០ហើយ!

  4. #8 by Ah Pov on ខែវិច្ឆិកា 22, 2011 - 2:28 ល្ងាច

    ខ្ញុំ​គិត​ថា ចំនុច​ទី​៤ មិន​ចាំបាច់​គិត​ក៏​បាន​ដែរ ប្រសិន​ណា​​ចិត្តមិន​ចង់​រៀប​ការ ទោះ​ជា​បង្ខំ​ខ្លួនឯង​ឲ្យ​គិត​ក៏​គ្មាន​ប្រយោជន៍​​ ហើយ​ម៉្យាង​ក៏​មិន​ប្រាកដ​ថា ជីវិត​​រៀប​ការ វា​ល្អ​ជាងជីវិត​នៅ​លីវដែរ…​ អ្វីៗ​ទាំងអស់​នៅ​លើ​លោកនេះ វាតែងមាន​ចំនុច​ល្អ និង​មិន​ល្អនៅ​រួម​គ្នា… តែ​បើ​សិន​ណា​ឧត្តម​ចង់រៀប​ការ ខ្ញុំ​គិត​ដូច​​អេណាដែរ សាក​​រក​មើល​នរណា​ម្នាក់​ទៅ ហើយ​ពួក​ខ្ញុំ​នឹង​រង់​ចាំ​ដំណឹង​ល្អ​ពី​ឧត្តម ^^

  5. #9 by Fidele on ខែវិច្ឆិកា 22, 2011 - 7:19 ល្ងាច

    កំពុង​គិត​ចឹង​ដែរ :mrgreen:

  6. #10 by ភារម្យ on ខែវិច្ឆិកា 22, 2011 - 11:46 ល្ងាច

    😆
    😆
    😆
    😆
    😆
    😆
    😆
    😆

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: