សាមកុក ភាគ១

ក្នុង​ពិធីខួប​កំណើត​លោកមន្រ្តី Wang Yun មន្រ្តីធំៗ​ទូទាំង​រាជការ​ត្រូវ​បាន​អញ្ជើញ ដក​តែវត្តមាន​ Cao Cao ចេញ​ប៉ុណ្នោះ តែ​ Cao Cao បាន​មក​ដោយ​គ្មាន​ការ​អញ្ជើញ។ ក្នុង​ពេល​លោកមន្ត្រី Wang បាន​និយាយ​ដល់រឿង​នគរ​ ដែល​ត្រូវបាន​ Dong Zhuo ក្តោប​អំណាចបញ្ជា​ពី​លើ​ស្តេច​ទូទាំង​រាជការ មន្ត្រី​ក្នុង​រោង​ជំនុំនាំគ្នា​យំ​សោក​ តែ​ Cao Cao បាន​សើច​ហើយ​ពោល​ថា៖

  • “កូន​​ប្រុស​ពេញសំណាក់​ តែបែរ​ជា​កំសាក​ដូច​ស្រីអញ្ចឹង ទោះ​ជា​ពួក​លោក​យំតាំង​ពី​មេឃងងឹត​ដល់ភ្លឺក៏ដោយ ក៏មិន​អា​ចយំ​ដល់​ចោរ Dong ​ស្លាប់​បាន​ដែរ”

———————

ក្រោយ​មន្ត្រី​ទាំងអស់​ចាកចេញ​ពេល​បញ្ចប់ពីធីជប់លៀង Cao Cao ត្រូវ​បាន​អញ្ជើញ​ជា​ថ្មី​ឲ្យ​ទៅ​ជួប​ Wang Yun។ Wang Yun បាន​សុំទោស​ Cao Cao ព្រោះ​រឿង​សម្លាប់​ចោរ Dong មិនអាច​និយាយ​ក្នុង​រោង​ជំនុំបានទេ ទើប​ដាច់ចិត្ត​ធ្វើ​ជា​ខឹង​ មានចេតនា​ដេញ​ Cao Cao។

Cao  Cao ពោលថា៖

  • ខ្ញុំ​មិន​មែន​ជាមនុស្ស​ដែល​ក្បត់ម្ចាស់​ដើម្បី​ស្វែង​រក​ទ្រព្យ​នោះទេ ក៏មិនមែន​ជាមនុស្ស​ដែល​ចូលចិត្ត​កុហក​គេ​នោះ​ដែរ។ .. ខ្ញុំ​ឱនលំទោន​បម្រើ​ចោរ ការពិត​គឺ​ដើម្បី​សម្លាប់​ចោរប៉ុណ្នោះ។
  • អ្នក​ស្នេហាជាតិ​កម្ចាត់មនុស្ស​អាក្រក់​ជូន​នគរ​ ម៉េច​នឹង​អា​ចស្តាយ​ស្រណោះជីវិត​ខ្លួន​ឯង​​ទៅ។ បើអាច​យក​ក្បាល​របស់​ Dong Zhuo ព្យួរ​លើ​ទ្វារក្រុង​នោះ Cao Coa ខ្ញុំ​នឹង​អាច​ទុក​ឈ្មោះនៅក្នុង​ប្រវត្តិ​សាស្រ្ត​មិន​ខាន។

ចំណាំ៖

  1. Cao Cao អានថា ឆោវ ឆោវឆាវ ឆាវ (សំនៀងខ្មែរ)
  2. Wang Yun អានថា វ័ង អ៊ីន 
  3. Dong Zhuo អានថា តុង ជូ

-----------

Related Article

  1. #1 by ផ្កាយ​ដុះ​​កន្ទុយ​ on ខែធ្នូ 15, 2011 - 4:12 ល្ងាច

    ខួប​កំណើតវ៉ាង​អ៊ីង អត់មាន​ភ្ញៀវពីរអញ្ជើញ​បាន​ត្រូវ មួយ​​ឆាវឆាវ និង​មួយ​ទៀត​​តុង​ជូ។
    «Dong Wu អានថា តុង អ៊ូ» តើមិន​មែន​«Dong Zhu អាន​ តុងជូ​» ទេឬ?

    • #2 by តៀមកាហ្វេ on ខែធ្នូ 15, 2011 - 4:18 ល្ងាច

      កែរហើយ! សរសេរខុស!
      តុងជូ ជាឧបរាជ ដែល​មិន​រាប់បញ្ចូល​ជា​ក្រុមមន្រ្តីទាំង​នោះទេ! ចង់ដាក់ចូល ក៏តាមចិត្ត!

      • #3 by ផ្កាយ​ដុះ​​កន្ទុយ​ on ខែធ្នូ 15, 2011 - 4:48 ល្ងាច

        អឺម! គិត​មក​ដល់​ត្រង់ចំនុច​ហ្នឹង!

  2. #4 by achharia on ខែធ្នូ 16, 2011 - 2:26 ព្រឹក

    នាំគ្នារំលឹកនិងវិភាគល្បិចកលនានាក្នុងរឿងសាមកុកនេះ
    ពិតជាប្រសើរណាស់ ។ គ្រាន់តែមួយវគ្គ ដំបូងនេះឃើញល្បិច
    នៃការចេះបត់បែនខ្លះៗទៅហើយ ។​​​​ ឆាវឆាវ មានល្បិចច្រើន
    ណាស់ ។ . ..ខ្ញុំ​ឱនលំទោន​បម្រើ​ចោរ ការពិត​គឺ​ដើម្បី​សម្លាប់ចោរ ។​…..តែទីបំផុតគឺ ស៊ឺម៉ាអ៊ី ទេដែលពូកែលាក់
    គំនូចលើសពីឆាវឆាវទៅទៀត ។

    • #5 by តៀមកាហ្វេ on ខែធ្នូ 16, 2011 - 8:08 ព្រឹក

      បាទល្បង! ពេលខ្លះនឹកហួសចិត្តដែរហ្នុងណា! ក្រកូលទាំងបីរ ស៊ុន អ៊ូ និង អួយ ប្រឹងវាយគ្នាចង់ងាប់ ទីបំផុតទឹកដីទាំងមូលបែរជាបានទៅលើត្រកូលសឺម៉ាទៅវិញ! តែបើនិយាយថា​សឺម៉ាអ៊ីពូកែជាង​ឆាវឆាវខ្ញុំ​មិន​យល់ស្របទេ ព្រោះឆាវឆាវ​បាន​ដឹង​ពី​មហិច្ចតា​របស់​សឺម៉ាអ៊ីនេះ​ច្បាស់​ណាស់ទើប​ផ្តាំទៅកូន​ តែគួរឲ្យ​ស្តាយ​ដែល​ត្រកូលឆាវ​ជំនាន់ក្រោយៗ ខ្សោយទៅៗ។
      តែរាល់ងៃ គឺ Hu Jin Dao ទេដែលខ្លាំង😆
      រងចាំអានភាគបន្តបន្ទាប់!

  3. #6 by ឧត្តម on ខែមិថុនា 25, 2012 - 4:31 ល្ងាច

    ឳ រៀមច្បងអើយ ! សាមកុកភាគទី ៨ យូរណាស់ហើយ ។ អត់ឃើញ ចាំបាត់ ចាំអត់ឃើញ ៕ អរគុណ

  4. #7 by Nataro on ខែមករា 18, 2013 - 9:33 ល្ងាច

    ចុម ខ្លីឲ្យកន្តុបៗ🙂

  5. #8 by ឧត្តម on ខែធ្នូ 17, 2011 - 5:02 ល្ងាច

    ល្អណាស់ ! ខ្ញុំសូមលើកទឹកចិត្ត និងគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះកិច្ចប្រឹងប្រែងនេះ។ សូមជូនពរ ។

  1. សាមកុក ភាគ២ « តៀម​កាហ្វេ
  2. សាមកុក ភាគ៣ « តៀម​កាហ្វេ
  3. សាមកុក ភាគ២ « តៀម​កាហ្វេ
  4. សាមកុក ភាគ៤ « តៀម​កាហ្វេ
  5. សាមកុក ភាគ៥ « តៀម​កាហ្វេ
  6. សាមកុក ភាគ៦ « តៀម​កាហ្វេ
  7. សាមកុក ភាគ៧ « តៀម​កាហ្វេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: