សាមកុក ភាគ២

ក្រោយពេល​ធ្វើឃាត Dong Zhuo មិនបាន​សម្រេច​ Cao Cao ​បាន​រត់ចេញ​ពី​រាជធានី គេច​ចេញ​ពីការ​ចាប់​ខ្លួន​របស់​ Dong Zhuo។ Cao Cao ត្រូវ​បាន​ចាប់ខ្លួន​នៅ​ស្រុក Zong Mou។

ក្នុង​គុក​ ចៅហ្វាយស្រុក Zong Mou ឈ្មោះ Chen​ Gong Tai បាន​ចូលទៅជជែក​ជាមួយ​ Cao Cao។ មន្រ្តី Chen បាន​សួរ​ Cao Cao ថា “តាមខ្ញុំដឹង Dong Zhuo ល្អនឹងឯងណាស់ ហេតុអី​បាន​ជាឯង​ចង់ធ្វើបាប Dong Zhuo?

Cao Cao បាន​ពោលថា

  • មនុស្សតូចតាចមិនដឹង​ពីឆន្ទៈអ្នកធំទេ។
  • និយាយឲ្យត្រង់ទៅ ចំពោះរឿងធ្វើឃាតនេះ ខ្ញុំស្តាយក្រោយខ្លាំងណាស់។ (ពាក្យនេះ​មាន​ន័យថាម៉េច?)
  • Cao Cao ខ្ញុំជាស្អីដែរ? ខ្ញុំគូរតែស្រែកអំពាវនាវ​ឲ្យ​អ្នក​ក្លាហាន​លើ​លោកនេះបង្កើតជា​កងទ័ពកម្ចាត់​ចោរក្បត់ ស្រោច​ស្រង់ទឹក​ដីឡើង​វិញ រំដោះរាស្រ្តឲ្យ​រួចពី​ទុក្ខវេទនា ធ្វើ​កិច្ចការធំ​ដ៏មហិមាមួយ នេះទើប​ជា​កិច្ចការ​ដែលខ្ញុំ​ត្រូវ​ធ្វើ​ តែក៏ជា​កិច្ចការ​ដ៏លំបាកជាងគេ​បង្អស់ដែរ ឯចំណែកខ្ញុំ ខ្ញុំរើស​អា​ងាយស្រួលជាងគេ ដើរ​ផ្លូវកាត់កាន់កាំបិតទៅសម្លាប់ Dong Zhuo។
  • ខ្ញុំធ្វើឃាត Dong Zhuo មើលទៅជាទង្វើក្លាហាន តែ​ក្លាហាន​តែសម្បកក្រៅ តែល្ងង់ខ្លៅជាទី​បំផុត។

ព្រោះ​តែ​សម្តី​របស់​ Cao Cao បានធ្វើ​ឲ្យ​បេះដូង​ Chen Gong Tai  រំភើប​ សុខចិត្តលះបង់អំណាចជា​ចៅហ្វាយស្រុក ប្រពន្ធកូន ធ្វើ​ដំណើរ​ទៅជាមួយ​​ Cao Cao ។

ចំណាំ៖

  1. Zhong Mou អានថា ចុង ម៉ូវ
  2. Chen Gong Tai អានថា ឈិន កុង ថាយ

———————-

Related Articles

Advertisements
  1. #1 by ផ្កាយ​ដុះ​​កន្ទុយ​ on ខែធ្នូ 15, 2011 - 4:18 ល្ងាច

    ប្រាប់​គេ​ផង ពី​សំនៀង​អាន​ឈ្មោះ ឬតំបន់ ថា​យើង​អាន​តាម​ភាសាចិន​កុកងឺ។ កុំ​ឲ្យ​វង្វេង​ដូច​ពាក្យ​ «សាម​កុក» មិន​ដឹង​ថាតាម​​ កន្តាំង ឬ​ទាជៀវ…

    • #2 by តៀមកាហ្វេ on ខែធ្នូ 15, 2011 - 4:25 ល្ងាច

      សាមកុក គួរអានថា សានគ័រ តាមកុកងឺ! តែដោយម្នាក់ៗស្គាល់តែពាក្យថា សាមកុក អញ្ចឹងមិនបាច់កែទេ នាំវង្វែង!

  2. #3 by achharia on ខែធ្នូ 16, 2011 - 2:52 ព្រឹក

    ពួកខ្មែរក្រហមយកលុយទៅចងនៅតាមដើមម្ទេសដែល
    គេបានបេះដោយមិនបានជួបម្ចាស់ …ទ័ពយួនដេញខ្មែរ
    ក្រហមដល់ណាជួយអ្នកស្រុកអ្នកស្រែដល់នោះ…..
    ហ្នឹងគឺជាល្បិចដកស្រង់ពីរឿងសាមកុកដែរ គឺដើម្បីកាន់កាប់
    ទឹកដីដែលគេច្បាំងឈ្នះដល់ណា ត្រូវយកចិត្តរាស្ត្រដល់នោះ
    …គេហៅថាចម្បាំងយកចិត្តរាស្ត្រ ។ ពួកមេទ័ពខ្មាំងសិក្សា
    ល្បិចអស់ហ្នឹងតាំងពីយើងនៅភ្លេច ភ្លឹក ឈ្លក់វង្វេងនឹងកោះ
    សន្តិភាពម្ល៉េះ ។ ល្បិចខ្ចីដៃខ្មែរសម្លាប់អ្នកស្នេហាជាតិខ្មែរ…
    ល្បិចៗៗ សព្វថ្ងៃនេះក៏គេនៅតែប្រើល្បិចក្នុងរឿងសាមកុក
    នេះដែរ ក្នុងការបំបែកបំបាក់ក្រុមរឺបក្សណាមួយ ។ល។

  3. #4 by ឧត្តម on ខែធ្នូ 17, 2011 - 5:04 ល្ងាច

    ចុះ សាមកុក ភាគទី ៣ ភាគទី៤…..និង បញ្ចប់ ??? សុំទោសចំពោះការលោភលន់នេះ ។

  1. សាមកុក ភាគ៣ « តៀម​កាហ្វេ
  2. សាមកុក ភាគ៤ « តៀម​កាហ្វេ
  3. សាមកុក ភាគ៥ « តៀម​កាហ្វេ
  4. សាមកុក ភាគ៦ « តៀម​កាហ្វេ
  5. សាមកុក ភាគ៧ « តៀម​កាហ្វេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: