គេច​ពី​ពុករលួយ – Repost

ខ្ញុំធ្លាប់​ដាក់​ប្រកាស​នេះម្តងរួចហើយ​កាលពី​មួយ​ឆ្នាំមុន។ ថ្មីៗនេះ​ ខ្ញុំ​ស្គាល់​មនុស្ស​ម្នាក់​ គាត់គឺ​ជា​និស្សិត​ច្បាប់។ គាត់​​ប្រាប់ខ្ញុំ​ថា​ គាត់ជិត​ប្រឡង​មេធាវីហើយ វាគឺ​ជា​រឿង​ដែល​គាត់​​ខ្វល់ខ្វាយ​ជា​ខ្លាំង។

គាត់​ប្រាប់ខ្ញុំថា “សមត្ថភាពខ្ញុំមិនសូវពូកែទេ តែខ្ញុំមានទំនុកចិត្ត តែខ្វះ$

ខ្ញុំសួរ​ថា “តើ​គេ​ត្រូវ​ការ​ប៉ុន្មាន?”

គាត់​ឆ្លើយថា “18000$$$”

ខ្ញុំ​រាប់​​ពីសូន្យ​ថយក្រោយ ១ ២ ៣ ៤ ៥ ឃើញថា​ មួយម៉ឺនប្រាំបីពាន់​ដុល្លាអាគាំងពេញបឹប! ញាក់សាច់!!!!

គ្រាន់តែប្រឡងមេធាវី គាត់ត្រូវ​ចំណាយប្រាក់ដល់​ជិត​ពីរម៉ឺនដុល្លា​។

ខ្ញុំសួរគាត់ទៀតថា៖ ចុះប្រើប្រឡងមិនជាប់ ជំហ៊ានបន្ទាប់ជាអ្វី?

គាត់ថា៖ ត្រូវ​រៀន​បន្ថែមទៀត។ នៅពេល​ដែលបញ្ចប់ការ​រៀន​មេធាវី គឺ​ត្រូវ​ចុះ​កម្មសិក្សាស្បថក្លាយ​ជា​មេធាវី​ពេញសិទ្ធ។

ខ្ញុំសួរថា៖ គេ​ស្បថយ៉ាង​ម៉េច? ហើយ​ជឿលើ​ការ​ស្បថ​ដែរទេ?

គាត់ឆ្លើយថា៖ អត់ទេ! ស្បថគ្រាន់តែ​ឲ្យហើយៗទេ។

————-

ការ​សន្ទនារវាងខ្ញុំ​និង​នាង ធ្វើ​ឲ្យ​ខ្ញុំចង់​​អាន​ប្រកាស​ខ្លួនឯង​សារជាថ្មី។ អត្ថបទ “គេចពីពុករលួយ” ដែលប្រកាស​កាល​ពីខែវិច្ឆិកាឆ្នាំ​២០១០។

កាលនោះ មាន​បងប្អូន​មិត្តអ្នកអាន​ចុច Like ច្រើន ហើយ Comment ច្រើនសមគួរ​ដែរ តែភាគ​ច្រើន​ជា​មតិ​និយាយគ្នា​លេងសើច​ច្រើនទាំង​ខ្ញុំ​ទាំងគេ។

ទាំងអស់គ្នា​អាន​អត្ថបទខាង​ក្រោម​នេះសារឡើង​វិញ​បានទេ ហើយ​ជួយ​ពិចារណាជាមួយខ្ញុំ​ទៅមើល តើ​គំនិត​ប្តី​ប្រពន្ធពីរនាក់​ខាងក្រោម​នេះ តើ​អ្នក​យល់យ៉ាង​ណាដែរ?

——————-

គេចពីពុករលួយ

ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​​​បាន​ទទួល​ សញ្ញាប័ត្រ​​បរិញ្ញាប័ត្រ​សេដ្ឋកិច្ច​ជា​មួយ​គ្នា​។ ពួក​ខ្ញុំ​ខំប្រឹង​ទាំង​​​​ស្នេហា​ផង​ ទាំង​​ការសិក្សាផង​អស់​រយៈពេល​បួនឆ្នាំ​ពេញ វា​នឿយ​ហត់​ណាស់​សម្រាប់​ពួក​ខ្ញុំ​​ តែ​ថ្ងៃ​ទទួល​សញ្ញាប័ត្រ​គឺ​ជា​ថ្ងៃ​ដែល​ពួក​​ខ្ញុំ​ទន្ទឹង​រងចាំ​។

ពេល​វេ​លា​និង​ភ័ព្ទ​វាសនា​បាន​ផ្តល់​ឱកាស​ ឲ្យ​ពួក​ខ្ញុំ​ក្លាយ​ជា​ប្តីប្រពន្ធ​។ ប្រពន្ធ​ខ្ញុំ​បា្រប់​​ថា​ ប្តីប្រពន្ធ​រស់​នៅ​ជាមួយ​គ្នា​មាន​សុភមង្គល​ លុះ​ណា​តែ​ប្តី​មិន​ប្រើហឹង្សា​ដាក់ប្រពន្ធ​ ហើយ​ប្រពន្ធ​ជា​អ្នក​កាន់​លុយ​កាន់​កាក់​ទាំង​អស់​។ ខ្ញុំ​យល់​ស្រប​តែ​ឃ្លាទីមួយរបស់​នាង​តែ​ប៉ុណ្ណោះ​។ បើ​នាង​កាន់​លុយទាំង​អស់​ តើ​ខ្ញុំ​អាច​មាន​សេរីភាព​ចាយវាយ​បាន​តាម​ចិត្ត​ទេ​!។

គ្រាន់​តែ​ថ្ងៃ​ទីមួយ​នៃ​អាពាហ៍ពិពាហ៍ ពួកខ្ញុំខ្វែង​គំនិត​​គ្នា​បាត់​ទៅហើយ​។ ​នាង​សួរ​ខ្ញុំជា​ច្រើន​សំណួរ​ដែល​ចម្លើយ​មិន​យល់​ស្រប​គ្នា​ថា តើ​ពេល​ណា​​ទើប​យើង​យក​កូន​? ចុះ​បើបាន​កូន​ប្រុស​​បង​ឲ្យរៀន​អី?​ បាន​កូន​ស្រី​បង​ឲ្យ​រៀន​អី​? ​ចម្លើយ​របស់​ខ្ញុំ​ត្រូវ​នាង​បដិសេធទាំង​អស់​ នាង​មា​ន​គំនិត​​សម័យ​និយម​ដូច​ឪពុក​ខ្ញុំ​ចឹង​​។ ចម្លើយ​របស់​ខ្ញុំ​គឺ​ខ្ញុំ​មិន​ចង់​បាន​កូ​ន​ភ្លាម​ៗពេក​នោះ​ទេ​ ហើយ ​បើ​បាន​កូន​ប្រុស​ខ្ញុំ​និង​ឲ្យគេ​រៀន​ក្បាច់​​​​គុន​ល្បុកតោ​ខ្មែរ​ បន្ទាប់​ពី​ម៉ោង​សិក្សាមុ​ខវិជ្ជាដែល​គេ​ជ្រើស​រើស​ដោយ​ខ្លួន​ឯង​មួយ​​​។ ឯកូន​ស្រី​ខ្ញុំ​និងឲ្យ​រៀន​របាំ​ព្រះ​រាជទ្រព្យ​ បន្ទាប់​ពី​មុខវិជ្ជាមួយ​ដែល​នាង​ជ្រើស​រើស​ខ្លួន​ឯង​ដូចគ្នា​។​ ប្រពន្ធខ្ញុំ​ថា​ ខ្ញុំ​បុរាណ​ណាស់​ សម័យ​នេះហើយនៅឲ្យ​ក្មេង​ទៅ​រៀន​បែបបទបុរាណ​ចឹងទៀត​។

វា​បញ្ច្រាស​​ពី​គំនិត​របស់​ខ្ញុំ​​ ខ្ញុំ​ចង់​ឲ្យកូន​ប្រុស​រៀន​ក្បាច់គុន​បុរាណ​ ដោយសារ​ខ្ញុំ​ចង់ឲ្យកូន​ចេះ​​ស្រឡាញ់​វប្បធម៌​របស់​ខ្លួន​ ម្យ៉ាង​ចង់​ឲ្យ​កូន​រឹងមាំ​មិនទន់ជ្រាយ​ដូច​ក្មេង​ៗ​សម័យឥឡូវ​ ដែល​រូបរាង​និង​អត្តចារិត​ការ​ស្លៀកបំពាក់​សម្តីសំដៅ​ស្ទើរ​ក្លាយ​ជាមនុស្ស​ ស្រី​ទៅហើយ​។ ឯកូនស្រី​ក៏មិនខុសគ្នា​ដែរ​ ក្រៅ​ពី​ចង់​ឲ្យគេ​ចេះ​ស្រឡាញ់​វប្បធម៌ខ្លួន​ ខ្ញុំ​ចង់​ឲ្យគេ​ក្លាយ​ជា​កូនស្រី​ដែល​ទន់ភ្លន់​សុភាពរាបសារ​​ មិន​ភ្លើត​ភ្លើន​តាម​សង្គម​​ ខុស​ពី​ក្មេង​ៗសម័យឥឡូវ​ចេះ​តែធ្វើខ្លួន ឈ្លក់នឹង​ក្រេមម្ស៉ៅ​ ស្លៀកលេចលើ​លេច​ក្រោម​។​ ទស្សនៈ​និង​ការ​យល់ឃើញរបស​ខ្ញុំ​ត្រូវ​ប្រពន្ធ​ខ្ញុំ​ច្រាន​ចោល​ ដោយមូល​ហេតុ​ គឺខ្ញុំ​គំនិត​បុរាណ​ពេក។

នាង​ចង់​ឲ្យ​កូន​ប្រុស​រៀនច្បាប់​ដើម្បី​​ ធ្វើ​មេធាវី​ឬតុលាការ​ ឯកូនស្រី​រៀន​ពេទ្យ​ដើម្បី​ក្លាយ​ជា​ដុកទ័រ។ នាង​ថា​មុខវិជ្ជា និង​របរ​ខាង​លើ​នេះ​ ពេលរៀន​ចប់​គឺ​អាច​កើប​លុយ​បាន​​យ៉ាង​ស្រួល​។ ហេតុផល​របស់នាង​ដូច​ហេតុផល​ឪពុក​ខ្ញុំ​កាល​ពី​មុន​ណាស់​ គឺ​ពេលដែល​ខ្ញុំ​ត្រូវ​ចូល​រៀន​មហាវិទ្យាល័យ។

ខ្ញុំ​មិន​ចង់​ឲ្យ​កូន​រៀន​មុខ​វិជ្ជា​ទាំង ​ពីរ​នេះ​ទេ​​ បន្ថែម​មួយ​ទៀត​គឺ​គ្រូបង្រៀន​រដ្ឋ។ ខ្ញុំ​គិតថា​​បើ​រៀន​មុខវិជ្ជា​អស់​នេះ​ គឺវា​ប្រឈម​នឹង​មុខ​ប្រជាជន​ ប្រឈម​និង​ពាក្យ​ជេរប្រទិច​ផ្តាសា​​ និង​ការ​ស្អប់​ខ្ពើម​របស់​ប្រជាជន​។ រៀន​មុខវិជ្ជា​អស់​នេះ​គេច​មិនផុត​ពី​ពុក​រលួយ​នោះ​ទេ​៕

Advertisements
  1. បញ្ចេញមតិ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: