មរតកអាមេរិកាំង

មិត្តអ្នកអាន​ប្រហែល​ជាឆ្ងល់ហើយ​មែនទេ តើ​កំសៀវ​នេះមានទាក់​ទង​អី​ជា​មួយ​អាមេរិកាំង។ បើ​និយាយ​ឲ្យ​ត្រឹម​ត្រូវទៅ ខ្ញុំ​ត្រូវ​ហៅ​​កំសៀវ​នេះថាលោកបង​កំសៀវ ឬពូកំសៀវ ព្រោះ​អាយុកាល​កំសៀវ​នេះ ច្រើនជាង​​ខ្ញុំ​ជាង​១០ឆ្នាំ​ឯណោះ។ ម្តាយរបស់ខ្ញុំ​បាន​ប្រាប់ថា កំសៀវ​នេះ​គឺធ្វើ​ឡើង​អំពី​សំបកគ្រាប់​បែក​ដែល​អាមេរិកាំង​ទម្លាក់នៅភូមិស្ទួយ ឃុំអូម្លូ ស្រុកស្ទឹងត្រង់ ខែត្រកំ​ពង់ចាម អំឡុង​ដើមឆ្នាំ​១៩៧៥ គឺមុន​ខ្មែរ​ក្រហម​វាយបែកភ្នំពេញ​ប៉ុន្មានខែប៉ុណ្នោះ។

គួរ​រំលឹក​អតីតកាលបន្តិច​ត្រង់ចំណុច​នេះ បើ​តាម​​សៀវភៅប្រវត្តិ​សាស្រ្ត​បាន​កត់ត្រា​ទុកថា​ ចាប់​ពី​ឆ្នាំ១៩៦៨ ដល់​ឆ្នាំ១៩៧០ កងទ័ព​ខ្មែរក្រហម​​គ្រាន់តែ​ជា​កងឧទ្ទាម​តូចតាច​មួយប៉ុណ្ណោះ។ អាវុធ​យុទ្ធភ័ណ្ឌ​ក៏​មិនសូវ​ជា​មាន​អ្វី​ធំដុំ​ប៉ុន្មាន​ដែរ។ ការទម្លាក់​សម្តេច នរោត្តម សីហនុ នៅ​ឆ្នាំ១៩៧០ ដោយ​លុនណុល​និង​មាន​ការគាំ​ទ្រ​ពី​អាមេរិកកាំង​ គឺជា​របត់​ដ៏សំខាន់​មួយ​សម្រាប់​បដិវត្តន៍​របស់​ពួក​ខ្មែរក្រហម។ ក្រោយពេល​លន់ណុល​ឡើង​ក្តាប់អំណាច​ ពួក​ខ្មែរ​ក្រហម​ បាន​បង្កើត​ចលនា​តស៊ូក្នុងព្រៃកាន់​តែធំទៅៗ។ គ្រាប់​បែក​រាប់ពាន់តោនត្រូវ​បាន​ទម្លាក់អំឡុង​ពីឆ្នាំ​១៩៧០​ ដល់ ៧៥ ដោយ​យន្តហោះ​អាមេរិកដើម្បី​កំទេច​ចលនាតស៊ូទាំង​នោះ។ ឯកំសៀវ​ខាងលើនេះ គឺ​ជាសំបកគ្រាប់​មួយ​ក្នុង​ចំណោម​រាប់ម៉ឺន រាប់សែន​គ្រាប់ ដែល​ម្តាយ​ខ្ញុំ​រើស​យក​ទៅឲ្យ​ជាង​ដែក​ឆ្នៃជាកំ​សៀវ​ប្រើប្រាស់​រហូត​ដល់បច្ចុប្បន្ន​។

ស្លេស៍ត្រឹម​ប៉ុណ្នេះ សម្រាប់ប្រវត្តិសាស្ត្របន្តខ្ញុំ​នឹងមិនរៀបរាប់​ឲ្យវែងឆ្ងាយនោះទេ គ្រាន់តែចង់​បង្ហាញ​បងប្អូន​ឲ្យ​បាន​ដឹង​ខ្លះៗ​ពីប្រវត្តិ​កំសៀវ​​សាមញ្ញ​មួយ​នៅផ្ទះខ្ញុំ​ប៉ុណ្នោះ។ នៅមាន​ឧបករណ៍​ប្រើ​ប្រាស់​ផ្សេងទៀត​ ដូច​ជា​វែកឆា ស្លាបព្រា ខ្ទះ ។ល។ ដែល​ផ្ទះ​ខ្ញុំ​នៅប្រើ​នៅឡើយ​សុទ្ធ​តែមាន​ប្រវត្តិ​យូរ​លង់គ្រាន់បើ​ និយាយ​ឲ្យខ្លីទៅ សុទ្ធ​តែ​រៀមច្បងខ្ញុំទាំងអស់។

————————-

Related Articles

Advertisements
  1. បញ្ចេញមតិ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: