សាមកុក ភាគ៣

Cao Cao និង Chen Gong Tai បានធ្វើ​ដំណើរចូល​ដល់ស្រុក Cheng Gao​ ទៅ​ដល់​ភូមិ​មួយ​ដែល​មាន​មេភូមិ​ឈ្មោះ Li Bo Shi។ Cao Cao បាន​ស្រែក​ប្រាប់អ្នក​យាម​ទ្វារ​ថា៖

  • Cao Cao  អ្នកទោស​ធ្វើ​ឃាត​ Dong Zhuo បរាជ័យ​មក​សួរសុខទុក្ខ។ បើសិន​ជា​យក​ក្បាល​Cao Cao ចូល​រាជធានី រាជការឲ្យ​រង្វាន់​មួយម៉ឺន​តម្លឹង​​ តែង​តាំង​ជា​សម្តេច។ នៅ​មាន​ Chen Gong Tai ទៀត បើ​យកក្បាល​គេបាន រាជការ​ឲ្យ​ហាសិប​តម្លឹង។

Chen  Gong Tai ឆ្ងល់ពីទង្វើរ​របស់ Cao Caoជាខ្លាំង ។ Cao Cao  ពោលថា៖

  • Li Bo Shi មេភូមិ​នៅទីនេះ គឺ​ជា​​បងប្អូនធម៌ឪពុក​ខ្ញុំ គាត់​ស្នេហា​គុណធម៌​ខ្លាំង​ណាស់ មិន​ក្បត់​នឹង​មិត្ត​ភក្តិទេ។ ផ្ទុយ​មកវិញ បើប្រាប់​ប្រវត្តិ​ពិត​ដល់គាត់ទៀត​នោះ បែរ​ជា​អាច​ធ្វើ​ឲ្យ​គាត់​គោរពទៅ​វិញ។

Li Bo Shi បាន​ឲ្យ​គេ​បើកទ្វារ​​ហើយ​ស្វាគមន៍​Cao Cao យ៉ាង​រីករាយបំផុត​ឲ្យ​ចូល​ភូមិ។ Li Bo Shi បាន​ចេញ​ពី​ភូមិ​ចូល​ក្រុង​ដើម្បី​ទិញ​ស្រា​​ទទួល​ Cao Cao។

បន្តិច​ក្រោយមក សម្លេង​សំលៀង​កាំបិត បានធ្វើ​ឲ្យ​ Cao  Cao និង Chen  Gong  Tai កើត​ចិត្ត​សង្ស័យ ខ្លាច​អ្នក​ភូមិ​លួច​ធ្វើ​ឃាត​យក​ក្បាល​ដូរ​រង្វាន់ ក៏​ដាច់ចិត្ត​សម្លាប់​អ្នក​ភូមិ​មុន​ជា​ការការពារខ្លួន។

ការ​សង្ស័យ​របស់​ Cao Cao ​បង្កើត​ឲ្យ​មាន​​ក្តីរន្ធត់ មនុស្ស​ទាំង​អស់​ក្នុង​ភូមិ​ត្រូវ​បាន​សម្លាប់ ក៏ប៉ុន្តែ​​ការ​សង្ស័យ​របស់​គេគឺខុស​ទាំង​ស្រុង ក្រោយ​ពី​ឃើញ​ជ្រូក​ពពែ​ក្នុងទ្រុង​ដែល​អ្នក​ភូមិ​មាន​បំណង​សម្លាប់​ធ្វើ​ម្ហូប​ទទួលខ្លួន​។

Cao Cao និង Chen Gong Tai បាន​រត់ចេញ​ពីភូមិ ហើយ​ក៏ជួប Li Bo Shi នៅ​តាម​ផ្លូវ។ Cao  Cao បាន​សម្រេចចិត្ត​សម្លាប់ Li Bo Shi ដែល​មានគុណ​​នឹង​ខ្លួន។ ទង្វើ​របស់​  Cao Cao ត្រូវ​បាន​ Chen Gong Tai ថ្កោស​ទោស​យ៉ាង​ខ្លាំង។ Cao Cao ខុស​ម្តង​ហើយ​ម្តងទៀត។ Cao Cao ពោលថា៖

  • គឺព្រោះ​តែ​ច្រឡំសម្លាប់ទៅហើយ ដូច្នេះ​ត្រូវ​តែជម្រះស្មៅទាំង​ឬ​ស​តែម្តង។ បើ Li Bo Shi ត្រឡប់ទៅវិញ ឃើញគ្រួសារគាត់​ជាង​ដប់នាក់​ត្រូវ​យើង​សម្លាប់ តើគាត់​មិន​ខឹង​ មិនភ័យ មិន​ចាត់មនុស្សឲ្យ​តាមសម្លាប់​យើង​ទេហ្អេ? មាន​តែសម្លាប់គាត់ទើប​គ្មាន​គ្រោះ​ថ្នាក់ទៅថ្ងៃក្រោយ។

Chen Gong Tai សួរថា៖

  • ឯ​ង​ទទួល​គុណមិនសង ដឹងខុសហើយ​នៅ​សម្លាប់គេទៀត តើ​ឯងនៅមានចិត្តធម៌ទេ?

Cao Cao ពោលថា៖

  • ខ្ញុំ​សុខចិត្ត​ក្បត់គេ មិន​ឲ្យគេក្បត់ខ្ញុំទេ! ខ្ញុំ​សុខចិត្ត​ក្បត់មនុស្ស​នៅក្នុង​លោក​ តែមនុស្ស​នៅក្នុង​លោក​មិនអាច​ក្បត់ខ្ញុំ​បាន​ទេ!
  • អ្នក​ស្លាប់មិនអាច​រស់​ឡើង​វិញបាន ចំណែកអ្នករស់​ត្រូវ​រែកកិច្ចការធំ។
  • អុំប្រុស! ​មិនមែនខ្ញុំ​សម្លាប់អុំទេ គឺសម័យសង្គ្រាម​នេះ​សម្លាប់អុំ ខ្ញុំឈឺចិត្តណាស់។
  • ក្នុង​សម័យសង្គ្រាមនេះ​មាន​តែអ្នក​ខ្លាំងទេ ទើប​មាន​សិទ្ធនិយាយ​គុណធម៌ ឯអ្នក​ខ្សោយ​គឺមាន​តែ​ត្រូវ​បោះបង់​ចោល​ប៉ុណ្នោះ។
  • តាំង​ពីបុរាណកាលមកគឺ មហាអាក្រក់ដូចល្អ លាក់ពុតដូចស្មោះត្រង់ គុណធម៌និងចិត្ត​អាក្រក់ សុទ្ធ​តែមិនអាច​មើលដឹង​តាមសំបកក្រៅទេ។
  • ប្រហែល​ជាម្សិលមិញឯងមើលខ្ញុំ​ខុស ប៉ុន្តែ​ថ្ងៃនេះ​ឯង​មើលខ្ញុំ​ខុស​ទៀត​ហើយ​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ជា​ខ្ញុំ​ដដែល​ ខ្ញុំ​មិន​ដែល​ខ្លាចគេ​មើល​ខ្ញុំ​ខុស​ទេ។

យប់​នោះ Chen Gong Tai ស្ទើរ​តែមិនជឿ​ថា​ Cao Cao សម្លាប់មនុស្ស​អស់​ជាច្រើន​ហើយ​នៅ​ដេក​លក់ទៀត។ “ខ្ញុំ​សុខចិត្ត​ក្បត់មនុស្ស​នៅក្នុង​លោក​ តែមនុស្ស​នៅក្នុង​លោក​មិនអាច​ក្បត់ខ្ញុំ​បាន​ទេ!” Chen Gong Taiគិត​ថា៖ “ពាក្យ​មួយ​ម៉ាត់​នេះ​មុត​ជា​ផ្លែដាវ​ទៅទៀត ម្នាក់​នេះ​រិត​តែ​អាក្រក់ រិត​តែគ្រោះថ្នាក់ រិត​តែគួរ​ឲ្យខ្លាច​ជាង​ Dong Zhuo ទៅទៀត។ តែ​Cao Cao គ្មាន​គុណធម៌ ខ្ញុំ​មិនអាច​គ្មាន​មេត្តាទេ។”

—————–

Chen Gong Tai មិន​​ដាច់ចិត្ត​លួច​សម្លាប់ Cao Cao នៅយប់​នោះទេ គេបាន​ចាក​ចេញ​ពី​ Cao Cao។ Cao Cao បានធ្វើ​ដំណើរ​ទៅ Chen  Liang ទី​ដែល​ឪពុកខ្លួន​ភៀស​ខ្លួន​ទៅ។ Cao Cao បានពោល​ទៅកាន់ឪពុក​ខ្លួន​ថា៖

  • សម័យ​វឹកវរនេះ គឺជាសម័យ​អ្នក​ក្លាហាន អាចនិយា​យ​បាន​ថាជាកាលៈទេសៈ​ដែល​បង្កើត​អ្នក​ក្លាហាន ខ្ញុំ​ចង់​លើកទ័ពបះបោរ អនុវត្ត​កិច្ចការធំ។
  • អ្នក​ធ្វើ​កិច្ចការធំមិន​អាច​អត់ប្រាក់បាន តែក៏មិនមែន​ពឹង​ទៅ​​លើ​ប្រាក់ទាំង​ស្រុងដែរ ដំបូង​គឺ​​មនុស្ស។
  • រកបានអ្នក​ក្លាហានម្នាក់ មានតម្លៃ​ជា​ងមាស​មួយ​សែន​តម្លឹងទៅទៀត។

Cao Cao បាន​ប្រមូល​ផ្តុំ​អ្នក​ក្លាហាន និង​កងទ័ព​ជា​ច្រើន​ពាន់នាក់។ Yuan Shao បាន​ឲ្យ​គេ​ចាត់​លិខិត​អញ្ជើញ​អ្នកក្លាហានគ្រប់​តំបន់ សម្តេចទាំង​១៨ បូក​រួម​ទាំង Cao Cao ចូល​រួម​ពិភាក្សា​កិច្ចការ​កំចាត់ ​Dong Zhuo។

Cao Cao បាន​និយា​យ​ទៅ​កាន់​ក្រុម​មេទ័ព​ដែល​ចុះចូល​នឹង​ខ្លួន​ថា៖

  • ពួកសម្តេចទាំង​១៨នាក់ ដំបូង​សុទ្ធ​តែអ្នកក្លាហាន ក្នុង​ដៃម្នាក់ៗមានក​ងទ័ព​រាប់ម៉ឺន​នាក់ តើ​យើង​ប្រើ​តែ​ក្រុម​គ្រួសារ​យើង​ប៉ុន្មាន​នាក់​ ម៉េច​នឹង​អាច​ឈរជើង​នៅ​ក្នុង​ទ័ពសម្ព័ន្ធ​បាន​ទៅ!
  • អ្នក​ឆ្លាតគិត​ឆ្ងាយ មើលធ្លុះ​លទ្ធផល។

គំនិត​របស់​ Cao Cao គឺ​សរសេរ​រាជសារ​​ដើម្បី​លើក​តម្កើងខ្លួន​ឲ្យ​ចូល​ចុះចំណោមក្រុម​សម្តេច​ដែល​មាន​ទ័ព​រាប់ម៉ឺ​ននាក់។ រាជសារ​គឺ​ជា​​មូលហេតុ​ដ៏​ត្រឹម​ត្រូវ​តែមួយគត់​ ដែល​អាច​ប្រកាស​វាយ​ចោរ​បាន ហើយ​មាន​តែ​ Cao Cao ទេ​ដែល​អាច​ឲ្យ​មូលហេតុ​ទៅ​ពួកសម្តេចទាំង​នោះ​លើកទ័ព​វាយ​ចោរ។

ចំណាំ៖

  1. Cheng Gao អានថា ឈឹង កោវ ឬ ឈឹង កៅ
  2. Li Bo Shi អានថា លី​ ប៉ ស៊ឺ
  3. Chen Liang អានថា ឈិន លាំង ឬ ឈិន លាង
  4. Yuan Shao អានថា យាន សោវ ឬ យាន សាវ
មិត្តអ្នកអាន​ជា​ទីមេត្រី ក្រោយពេល​លោកអ្នក​តាម​ដល់ភាគទី៣នេះ តើយល់ថា​ Cao Cao ជាមនុស្ស​ប្រភេទណា? សូមវាយតម្លៃដោយ​ខ្លួន​ឯងចុះ ចង់ដឹង​ថា​លោកអ្នកវាយតម្លៃមនុស្ស​ម្នាក់នេះខុសឬត្រូវ មាន​តែតាមដាន​ទៅភាគបន្ទាប់ៗទៀត។

————————–

Related Articles

Advertisements
  1. #1 by ឧត្តម on ខែធ្នូ 19, 2011 - 11:36 ព្រឹក

    គោរពជូន រៀមច្បង តៀមកាហ្វេ ! សម្រាប់ខ្ញុំ គឺមានចំណាប់អារម្មណ៏ យ៉ាងជក់ចិត្តតែម្តង សម្រាប់រឿងសាមកុក នេះ។ ប៉ុន្តែខ្ញុំឆ្ញល់ ថា រវាងរឿង សាមកុក និង នគរតេង ៣ តើ វាដូចគ្នាទេ ? ទាំស្រុង ឬយ៉ាងណា? ឧទាហរណ៏ៈ រឿងរាម្មាយ៉ាណា ឥណ្ឌា, រឿងរាមកេរ្តិ៏ខ្មែរ គឺមានលំនាំសឹងបរ្ហាក់ប្រហែលគ្នា។ ឬមួយក៏ រឿងសាមកុកជារឿងព្រេងបុរាណចាស់ រី ឯរឿងនគរតេង៣ ជារឿងបុរាណដែរ តែថតខ្សែរភាពយន្ត សារជាថ្មី ? សូមអរគុណ និងជូនពរ។

    • #2 by តៀមកាហ្វេ on ខែធ្នូ 19, 2011 - 12:25 ល្ងាច

      រឿងរាមកេរ្តីនិងរាមាយនៈឥណ្ឌូជារឿងតែមួយគឺក្លាយទៅតាម​វប្បធម៌ជនជាតិនិមួយ សៀមក៏មាន លាវក៏មាន ឥណ្ឌូនេស៊ីក៏មាន រឿងដើមជារបស់ឥណ្ឌា។ ឯរឿងនគរទាំងបីនោះ ប្រហែលសំដៅលើសាមកុកនេះហើយ សាមប្រែថា ៣ កុកប្រែថានគរ។ ប្រវត្តិត្រួសនៃការនិពន្ធរឿងសាមកុកសូមមើលប្រកាសចាស់ រឿង “សាមកុក” ឬអត្ថបទរបស់ឈូកខ្មែរ

  2. #3 by តា ម៉ាប់ on ខែធ្នូ 19, 2011 - 2:42 ល្ងាច

    Dong Zhou និង​ Yuan Shao

  1. សាមកុក ភាគ៤ « តៀម​កាហ្វេ
  2. សាមកុក ភាគ៥ « តៀម​កាហ្វេ
  3. សាមកុក ភាគ៦ « តៀម​កាហ្វេ
  4. សាមកុក ភាគ៧ « តៀម​កាហ្វេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: