សាមកុក ភាគ៤

ថ្លែង​ពី​បុរស​បីនាក់មាន​ Liu Bei ជាប់សែស្រឡាយ​រាជវង្ស, Guan Yu  និង ​Zhang Fei  បាន​ស្បថ​នៅ​ក្នុង​សួន​ផ្កា​ប៉េស​ ​រាប់គ្នា​ជាបងប្អូន​ស៊ូ​ស្លាប់ជាមួយគ្នា ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​​ជាមួយ​ក្រុម​សម្តេចទាំង​នោះ​ដែរ​ ប៉ុន្តែ ពួកគេ​ត្រូវ​បាន​អ្នក​យាម​ទ្វារ​មិន​ឲ្យ​ចូល​ក្រុងឡើយ​ដោយ​ការប្រមាថ។

ជួនពេល Cao Cao បាន​មក​ដល់ បាន​និយាយ​ទៅកាន់អ្នកយាមទ្វារថា៖

  • លោកមេទ័ព! លោក​មិនស្គាល់អ្នកក្លាហានទាំង​បីនេះ អញ្ចឹង​តើលោក​ស្គាល់ខ្ញុំទេ?
  • មុនខ្ញុំ​ធ្វើឃាត Dong Zhuo ខ្ញុំក៏ជា​មនុស្ស​គ្មាន​ឈ្មោះ​ដូចពួកគាត់​អញ្ចឹងដែរ។ លោក​ម៉េច​នឹង​ដឹង​ថា មនុស្ស​ដែល​គ្មាន​ឈ្មោះ​ថ្ងៃនេះ ថ្ងៃក្រោយអាច​ល្បីឈ្មោះឬក៏អត់ទៅ! បើមានថ្ងៃណាមួយ ពួក​គេ​ពិត​ជា​ល្បីឈ្មោះមែននោះ តើ​ឯងស្តាយក្រោយ​នូវទង្វើរ​របស់ឯង​នៅថ្ងៃនេះទេ?

Liu Bei, Guan Yu, និង Zhang Fei បាន​ចូល​ក្នុង​ជំរុំសម្ព័នជាមួយ​ Cao Cao។

——————————-

Cao Cao និងបក្សពួក​ត្រូវ​បាន​ស្វាគមន៍ពី​ពូកសម្តេចនិងមេទ័ពក្នង​សម្ព័ន្ធ ដោយ​ពាក្យ​សរសើរ​ពី​ភាពក្លាហានហ៊ានធ្វើឃាត Dong Zhuo។ ចំណែក​ឯ Liu Bei, Guan Yu, និង Zhang Fei មិន​ត្រូវបានគេ​សួរនាំឡើយ​។ Cao Cao បាន​ចេញមុខ​ណែនាំអ្នកទាំងបីឲ្យពួកសម្តេច។ Yuan Shao សួរថា តើពួកលោកជាអ្នកណា? មានឋានៈអីដែរ ហើយធ្វើការងារអីដែរ?

Liu Bei បានណែនាំឈ្មោះ ហើយប្រាប់ពី​នាម​ត្រកូលខ្លួនថា ខ្លួនជាប់ខ្សែរាជវង្ស Han សព្វថ្ងៃគ្មាន​តួនាទីអីទេ ជា​អ្នកចាក់កន្ទេល ប្អូនទី២ Guan Yu ជាអ្នក​យាមទ្វារ ប្អូនទី៣ Zhang Fei ប្រកបរបរ​លក់ស្រា និងសម្លាប់ជ្រូក។

គ្រាន់តែណែនាំឈ្មោះគ្មាន​នរណាគេ​ជឿទៅហើយថា Liu Bei ជាប់ខ្សែរាជវង្ស នៅនិយាយ​ពីការងារកំប៉ិកកំប៉ុក​របស់ខ្លួន​ទៅកាន់ហ្វូងមនុស្ស​ដែលមាន​ឋានៈសុទ្ធជាមេទ័ព និងសម្តេច បានធ្វើឲ្យ​សម្លេង​សើច​ និង​ ការ​មើល​ងាយ​បាន​ឮឡើង។ Cao Cao ​បានចេញ​មក​និយាយថា៖

  • តែខ្ញុំ​យល់ថា កូនចៅស្តេចមួយ​ទាំងមូល អាចនៅ​មុខ​មហាជន ​និង​អ្នកក្លាហាន​គ្រប់រូប​ ហ៊ាននិយាយ​ពីត្បាញកន្ទេល​ លក់ស្រា និងសម្លាប់ជ្រូក​ដោយ​ម៉ឺងម៉ាត់​យ៉ាងនេះ បញ្ជាក់ថាឆន្ទៈពូកគេ​មិន​មែន​ធម្មតា​ទេ។

Yuan Shao សួរថា តើពួកលោកមានគ្នាប៉ុន្មាននាក់? Liu Bei ឆ្លើយថា​ “រួមទាំងខ្ញុំ ៣នាក់”។ មនុស្ស​ទាំង​អស់​សើចចំអកថាពួក​សម្តេចនៅទីនេះ យ៉ាងហោចណាស់​ក៏មាន​ទ័ពជាង​មួយម៉ឺន​នាក់ដែរ តែLiu Bei មានគ្នា​តែ​បីនាក់​ បែរជា​ចូលមកក្អេងក្អាង​ទៅកើត​ដែរ (សម្លេចសើចបន្លឺឡើង)។

Liu Bei ឆ្លើយថា៖

  • សង្គ្រោះនគរ ស្ថិតលើចិត្តស្មោះ មិនស្ថិតលើគ្នាច្រើនទេ។

Yuan Shao បាន​ឲ្យគេ​យក​កៅអីតូចមួយ​ដាក់នៅចុងក្រោយ​គេឲ្យ Liu Bei  អង្គយ។ Liu Bei មិនខ្វល់ពី​ការ​មើលងាយ ក៏ទៅអង្គុយ ឯប្អូនទី៣ គឺមិនពេញចិត្តទេ។

——————————-

Cao Cao បាន​ចាប់ផ្តើមមុនគេ ហើយ​យក​រាជសារ(ក្លែងក្លាយ)មួយ​ ឡើង​អានខ្លាំងៗទៅកាន់ពួក​សម្តេចនិង​មេទ័ព។ មន្រ្តីក្នុង​រោងជំនុំ លុតជង្គង់ស្តាប់រាជសារ​ដែល​ Cao Cao អាន​។ បន្តិចក្រោយមក​បន្តិចគ្រប់គ្នាឆ្ងល់ថា ​ ស្តេច​នៅក្មេងណាស់ ទើបព្រះជន្ម៩វស្សា​ ហើយ​ត្រូវ​ Dong Zhuo ឃុំ​ក្នុង​ដំណាក់ ហេតុអី​ក៏អាច​សរសេរលោហិត​មួយ​ប្រើពាក្យម៉ឺងម៉ាត់​យ៉ាង​នេះបាន?

Cao Cao ពោលប្រាប់ពី​មូលហេតុ​ការដែលខ្លួន​សរសេរ​រាជសារក្លែងក្លាយថា៖

  • រាជសារដែល​នៅក្នុងដៃខ្ញុំ តើ​មាន​មួយម៉ាត់​ណា​ដែល​មិនមែន​ជា​សម្តីស្តេចចង់និយាយ​ តែមិនអាច​និយាយបាន​នោះ! ត្បិតតែក្លែងក្លាយ តែពិត​ជា​ងរាជសារពិត​ទៅទៀត ឲ្យ​តែប្រកាស​ចេញទៅបាន ពួកចោរក្បត់ប្រកដជាញាក់សាច់ អ្នកក្លាហាន​ក៏រិតតែកោះករទៅទៀត។

ក្នុងខណៈពេល​ដែល​ Cao Cao កំពុង​តែ​និយាយពី​ផែនការ​របស់ខ្លួន ក្នុង​ការ​វាយ​ Dong Zhuo ។ ទ័ព Xi Liang របស់​ Dong Zhuo ដឹកនាំ​ដោយ​មេទ័ពខ្លាំងទី៤ឈ្មោះ Hua Xiong បាន​លើក​មក​ដល់ទ្វារក្រុង​។

សង្គ្រាម​ដំបូង មេទ័ពរបស់​ពួក​សម្តេចទាំងនោះ​អ្នកទី១ដល់ទី៣ សុទ្ធតែ​ត្រូវបាន Hua Xiong វាយ​ឲ្យធ្លាក់ពីលើ​សេះស្លាប់ទាំងអស់។ Guan Yu បាន​ចេញមុខ​ទៅ​ប្រយុទ្ធ។ Liu Bei ​បាន​សន្យា “បើ​កាត់ក្បាល Hua Xiong មិនបាន យើង​សុខចិត្ត​ស្លាប់ទាំង​បីនាក់។”

Guan Yu ជា​បុរសមុខក្រហម ចិញ្ចើមបះ មុខពោរពេញ​ដោយ​អំណាច បានចេញប្រយុទ្ធ គ្រាន់តែទម្លាក់​កាំបិតបុក​និង​ដី អនុភាព​បានធ្វើ​ឲ្យសេះរបស់ Hua Xiong ភ័យ​ឡើង​កញ្ជ្រាវ។ Guan Yu បោសសេះទៅមុខ​ចេញ​ស្នៀតមិន​បាន​មួយ​​ទឹកផង ក៏កាត់ក្បាល Hua Xiong យក​មក​បោះ​នៅមុខ​ពួកសម្តេចទាំងនោះ។ ពួក​សម្តេចសម្តែង​ការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ មិននឹកស្មានថាអ្នក​យាមទ្វារ បាញ់ព្រួញម្នាក់ ពិត​ជា​ពូកែយ៉ាងនេះ។

————————

ក្រោយ​ពេល​ Liu Bei បងប្អូនទាំង​បី បាន​ដឹកនាំប្រយុទ្ធមួយគ្រា​ជាមួយ​ទ័ព Xi Liang បាន​ជ័យជម្នះ។ Yuan Shu ដែល​ជា​អ្នក​កាន់​ស្បៀង មិន​គោរព​ពាក្យ​ដែល​ Yuan Shao បាន​សន្យា មាន​មាសមួយពាន់តម្លឹង សេះមួយរយក្បាល ព្រម​ទាំងស្បៀង។

ចំណាំ៖

  1. Liu Bei អានថា លាវ ប៉ី
  2. Guan Yu អានថា គ័ន អ៊ី ឬ គួន អ៊ី
  3. Zhang Fei អានថា ចាង ហ្វី
  4. Han អានថា ហាន
  5. Xi Liang អានថា ស៊ី លាំង ឬ ស៊ី លាង
  6. Hua Xiong អានថា ហ័រ ស៊ុង ឬ ហួ សួង
  7. Yuan Shu អានថា យាន ស៊ូ

—————————

Related Articles 

  1. #1 by តា ម៉ាប់ on ខែធ្នូ 20, 2011 - 10:44 ល្ងាច

    ឃើញ គ័ន អ៊ី គេសរសេរ​ Guan Yu ។ ចុម​ ដូច​បាត់​កន្លែង​ ស្រា​មិនទាន់​ត្រជាក់ ។

  2. #4 by pH on ខែធ្នូ 26, 2011 - 9:19 ល្ងាច

    ត្រូការខ្សែភាពយន្តសាមកុក

    • #5 by តៀមកាហ្វេ on ខែធ្នូ 26, 2011 - 9:37 ល្ងាច

      អាចរកជាវបាន​នៅ​តាម​កន្លែងលក់​ឌីវីដីធំៗ ឬទាញយកក្នុងyoutube

  1. សាមកុក ភាគ៥ « តៀម​កាហ្វេ
  2. សាមកុក ភាគ៦ « តៀម​កាហ្វេ
  3. សាមកុក ភាគ៧ « តៀម​កាហ្វេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: