រដ្ឋាភិបាលមានអំណួត តែខ្ញុំថាគួរឲ្យអាម៉ាស់

ក្នុង​អត្ថបទសារព័ត៌មានខ្មែរ​ដែលខ្ញុំ​អានព្រឹក​នេះ មានចំណងជើងថា

“នាយករដ្ឋមន្ត្រី​៖ មកដល់ពេលនេះ ពលករ​ខ្មែរ​ទៅ​បម្រើ​នៅក្រៅ​ប្រទេស​ជិត ២ សែន​នាក់”

លោក​នាយករដ្ឋមន្ត្រី​ដែល​តំណាង​ឲ្យរដ្ឋាភិបាល​​បាន​លើក​ឡើងថា រដ្ឋាភិបាល​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ណាស់ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​ផ្សេងៗ ដើម្បី​ធានា​សុវត្ថិភាព សម្រាប់​ពលករ​ខ្មែរ ដែល​កំពុង​បំរើការ​ងារ​នៅ​បរទេស ចំនួន ១៧៧.៤០២ នាក់ ។

ពួក​គេត្រូវបាន​បញ្ជូនទៅ​ធ្វើកា​រ នៅក្នុង​ប្រទេស​ថៃ ម៉ាឡេស៊ី ជប៉ុន និង​កូរ៉េខាងត្បូង​។ រដ្ឋាភិបាល​បាន​ប៉ាន់ប្រមាណ​ថា ក្នុង​មួយឆ្នាំ ពួកគេ​អាច​ផ្ញើ​ប្រាក់​ជា​មធ្យម​ប្រហែល ១៨០ លាន​ដុល្លារ មក​ប្រទេស​កម្ពុជា ដែលជា​ប្រទេស​កំណើត​របស់ខ្លួន​។​

———————-

​រដ្ឋាភិបាល​ហាក់បី​ដូចជាមានអំណួត​ តែសម្រាប់ខ្ញុំ ខ្ញុំថា​គួរឲ្យ​អាម៉ាស់​ខ្លាំងណាស់ ដែល​ខ្លួនគ្មាន​សមត្ថភាពគ្រប់គ្រាន់​បង្កើតការងារឲ្យ​ពលរដ្ឋខ្លួន​ធ្វើក្នុងស្រុក ដែលមាន​ប្រាក់បៀរវត្តន៍សមរម្យ​ រស់នៅជួបជុំ​គ្រួសារ ជួបជុំ​ជាតិសាសន៍ឯង។ តើ​នរណាទៅ ដែលចង់ឆ្ងាយពី​ស្រុកកំណើត​? តើ​នរណាទៅដែល​ចង់ទៅធ្វើខ្ញុំគេ​ដល់​ចម្ងាយរាប់ពាន់​គីឡូ​ពីស្រុក? តើ​នរណាទៅ​ចង់​ឃ្លាតចាក​ពីក្រុមគ្រួសារខ្លួនឯង? ​

​តួរលេខខាង​លើនេះ ជា​តួរលេខអ្នកធ្វើការ​ស្របច្បាប់ នេះមិនទាន់​រាប់អ្នក​ផ្សងព្រេងចូល​កាប់ឈើ​ដីគេ​លើ​ភ្នំដងរែកដែល​គេ​បាញ់​ស្លាប់ស្ទើរ​រាល់ថ្ងៃ អ្នក​ដើរកប៉ាល់​ផ្សង​ព្រេង​លើ​មហាសាគរ អ្នក​ទៅធ្វើសំណង់​ដោយ​ខុសច្បាប់​​នៅ​ប្រទេសសសៀម ខ្លះ​ក៏ញៀន​គ្រឿងញៀនផង ខ្លះធ្វើ​ស្រីខូចផង អ្នកបំរើតាមផ្ទះ​ដែល​ត្រូវ​គេរំលោភបំពាន​ផង ស្លាប់នៅ​ឯស្រុកគេ​ខ្លះផង។ល។ បើ​រាប់​បងប្អូនទាំង​នោះផង ប្រហែល​ប្រាក់ចំណូល​ជិត​ដល់២០០លានដុល្លាឯណោះ។

អួតទៅ អួតនឹង​កម្សោយ​របស់ខ្លួនទៅ! រដ្ឋាភិបាល​ដែល​អសមត្ថភាព​ទប់ស្កាត់ចំណាក​ស្រុក​របស់​ប្រជាពលរដ្ឋ​ គ្មាន​សមត្ថភាពបង្កើត​ការងារ​ឲ្យប្រជាពលរដ្ឋមាន​បៀរវត្តន៍​គ្រប់គ្រាន់ គិត​តែពីសម្បទានដី​ធ្លី​​រាប់សិបឆ្នាំ ដោយមិន​ដោះស្រាយ​ឲ្យបាន​ត្រឹមត្រូវ​ពី​ទឹក​ភ្នែក​រាស្រ្ត​ដែល​ជួប​ផលវិបាក ដែល​ត្រូវ​គេរំលោភបំពាន! ខ្មែរអើយខ្មែរ!

  1. #1 by Samady KS on ខែធ្នូ 21, 2011 - 12:04 ល្ងាច

    នេះ​ជា​ការ​អភិវឌ្ឃន៍​ឥត​ឈប់​ឈរ បើ​គ្មាន​៧មករា ក៏​គ្មាន​ថ្ងៃ​នេះ​ដែរ​

  2. #2 by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ on ខែធ្នូ 21, 2011 - 6:32 ល្ងាច

    រឿងដែល​សំខាន់​គឺ​ការងារ​នោះ​ការងារ​អី​គេ? ប្រាក់​ទទួល​បាន​នោះប៉ុណ្ណា? ម៉ោង​ការងារ​? ស្ថានភាព​ការងារ?

    ទាំង​អស់​ហ្នឹង​តើ​វា​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ​ទេ? តែ​តាម​លឺ​ខ្មែររាប់​ម៉ឺន​នាក់​ធ្វើការ​នៅ​ថៃ ម៉ាលីស៊ី ចិន ធ្វើការ​តាម​ផ្ទះ​ជា​ខ្ញុំ​បម្រើ​គេ​តែ​ប៉ុណ្ណោះ។

    ហើយ​ពួក​គេ​ស្ទើ​រ​គ្រប់​គ្នា​ត្រូវ​គេ​កេងប្រវ័ញ្ញ​​ រហូត​ដល់​កេង​ប្រវ័ញ្ញ​ដល់​លើ​រាងកាយ​ទៀត​ផង តែ​រដ្ឋាភិបាល​ខ្មែរ​គ្មាន​បាន​ធ្វើ​អី​ជា​ការ​ការពារ​ជ្រោមជ្រែង​ជា​ដុំ​កំភួន​អី​ទេ។

    រដ្ឋាភិបាល​រាល់​ថ្ងៃ​និយាយ​ទាក់ទង​នឹង​ប​ញ្ហា​ស្អី​ក៏​អត់​មើល​ឃើញ​ស្អាតស្អំ ​ធ្វើការ​ច្បាស់​លាស់​អី​ទេ។

  3. #4 by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ on ខែធ្នូ 21, 2011 - 6:34 ល្ងាច

    លោក ហ៊ុន សែន គួរ​តែ​គេ​ហៅ​ Hun Sick ហើយ​មើល​ទៅ ដូច​លោក Kim Jung Very Il ដែរ។

  4. #5 by រៀនផឹកទឹកតែ on ខែធ្នូ 21, 2011 - 8:10 ល្ងាច

    បងប្រុស មានប្រសាសន៏ត្រូវណាស់ !
    យុទ្ធសាស្រ្ដរបស់រដ្ឋាភិបាល បោកតែប្រជាជន
    ដែលក្រីក្រ ខ្វា ក ឃើញតែប្រាក់របស់កូនចៅ
    នៅក្រៅប្រទេសនោះទេ ! តែបើអ្នកចេះដឹង ច្បាស់
    ជាមានគំនិត ដូចបងៗ នៅទីនេះអញ្ចឹង ។

    តើមាននរណា ចង់រស់នៅស្រុកគេទេ បើស្រុកខ្លួន
    រស់បានស្រួល មានការងារគ្រប់គ្រាន់ ដើម្បីធ្វើនោះ ??

    តែខ្មែរខ្លះ នៅបរទេស ក៏មិនដឹងខ្លួនអាម៉ាស់នោះដែរ ។
    មកធ្វើការនៅស្រុកគេ មិនខំសន្សំប្រាក់ ឬរៀនបន្ថែមទេ
    បែរជាខំភ្លឹតភ្លើន សប្បាយក្អាកក្អាយ ហួសប្រមាណ
    ទៅវិញ ៕

  5. #6 by តាស៊ីក្លូ on ខែធ្នូ 21, 2011 - 11:02 ល្ងាច

    ត្រឹមត្រូវ…. សំណាងហើយដែលតាស៊ីក្លូមានស៊ីក្លូធាក់ កុំឣីធ្លាក់ខ្លួនទៅធ្វើខ្ញុំគេ
    នៅក្រៅប្រទេសដែរបាតហើយ ទៅតាមយុទ្ធសាស្ត្រប្រឡេពីប៉ែតកែង នឹងយុទ្ឣសាស្ត្រ
    ឈ្នះៗ របស់រាជរដ្ឋាភិបាលសេដ្ឋកិច្ច ជាមិនខាន 😦

    • #7 by តៀមកាហ្វេ on ខែធ្នូ 22, 2011 - 7:57 ព្រឹក

      ការពិតតាស៊ីក្លូមិនដាច់ចិត្តទៅចោលស្រាថ្នាំ ត្រូវជាង!😆

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: