រឿ​ងនិទានខ្លី​មួយ​

មនុស្សនៅពេលដែលគ្មានទុក្ខ គ្មាន​គ្រោះ ​តែង​តែត្រេកត្រអាល​ជាមួយ​​លាភសំណាង​​ដែលខ្លួន​មាន សុភមង្គល​​ដ៏ខ្លី ឈ្លក់​នឹង​ការ​សប្បាយ ឡូយឆាយឥតប្រមាណ​ គ្មានចិត្តមេត្តា គ្មានគុណធម៌ លោភលន់​ ប្រមាថ​អ្នក​ដ៏ទៃ..

ដល់ពេលគ្រោះមកដល់ ទឹក​ដល់​ច្រមុះ ទើបនឹកដល់ព្រះ អោបជើងព្រះ លើក​ដៃ​សំពះ​អង្វរព្រះ ឲ្យមេត្តា ឲ្យសង្គ្រោះ​ដល់​អាត្មាខ្លួន..

ដូច​រឿងនិទានមួយតំណាលថា នៅពេលដែលលោកអាចារ្យទេសនាធម៌ព្រះ មនុស្សទាំងអស់ស្តាប់ពិរោះរហូតដល់​ងងុយ​ដេក​​គ្រប់គ្នា​..

នៅពេលដែលតៃកុងឡានមួយបើកបរលឿនមិនបន្ថយ ប្រឈម​នឹ​ង​គ្រោះថ្នាក់​ មនុស្សក្នុងរថយន្តក៏លើកដៃបន់ស្រន់ សូត្រធម៌​ឡើង​ញឹក​ស្អេក សុំឲ្យព្រះថែរក្សាខ្លួន សច្ចារ​សាង​កុសល​ ដាក់ទាន ផ្សេងៗ​ជាថ្នូរ  នេះមួយគ្រា..

រឿងអស់​សំណើច​មួយ.. ដល់ពេលលោកអាចារ្យ និងតៃកុងឡានស្លាប់ទៅ ព្រះកាត់ទោសលោកអាចារ្យឲ្យចុះ​នរក ឯតៃ​កុង​ឡាន​ក៏​ឲ្យ​ឡើង​ឋានសួគ៍ ត្បិត​អី​លោក​តៃកុងឡានអាច​ដាស់តឿនមនុស្សឲ្យនឹកដល់ព្រះ នឹកដល់ព្រះធម៌ នឹក​ដល់​សេចក្តីល្អ..

វា​គ្រាន់​តែជា​រឿង​និទាន​ខ្លី​មួយ​ប៉ុណ្នោះ..

  1. #1 by ស្រុកស្រែ on ខែធ្នូ 26, 2011 - 1:31 ល្ងាច

    គិតថាចាស់ទៅ ខ្ញុំបំរុងចង់ធ្វើអាចារ្យការផង ដល់តៀមកាហ្វេថា អាចារ្យចោរម្សៀតជាងតៃកុងឡានអាផ្តាច់ព្រលឹងបែបនេះ ខ្ញុំសុំគិតឡើងវិញហើយ… ហិហិហិៗៗៗៗ

    • #2 by តៀមកាហ្វេ on ខែធ្នូ 26, 2011 - 1:41 ល្ងាច

      😆 ហិហិ! គ្រាន់តែជារឿងនិទានកំប្លែងមួយប៉ុណ្នោះទេបង!

  2. #3 by ស្រុកស្រែ on ខែធ្នូ 26, 2011 - 10:19 ល្ងាច

    ជារឿងនិទានក៍ដោយ តែ​ស្តាប់​ទៅ​ទំនង​ដល់​ហើយ…

    • #4 by តៀមកាហ្វេ on ខែធ្នូ 27, 2011 - 10:37 ព្រឹក

      ចឹងធ្វើចោរក៏ប្រហែលអាចបានឡើងឋានសួគ៍ដែរ! អាចសម្លុតមនុស្សឲ្យចេះបន់ព្រះ នឹកដល់ព្រះ ចេះសូត្រនមោ អីចឹងទៅ! ហេហេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: