សាមកុក ភាគ៥

ក្រោយ Hua Xiong ចាញ់ Dong Zhuo ឯណោះ​នៅមិន​ស្ងៀម ក៏សម្រេច​ចិត្ត​លើកទ័ពប្រយុទ្ធ​ដោយ​ខ្លួន​ឯង។

———————–

Cao Cao បាន​ធ្វើ​ដំណើរ​ទៅ​ជំរុំ​ Liu Bei ក្នុង​ដៃ​នាំស្បៀង និង​ស្រា​ពីរ​រទេះ​សេះទៅ​មួយ​ចំនួន​ បំណង​លួងចិត្ត​ Liu Bei ឲ្យ​បម្រើខ្លួន​។

ពេលមកដល់​ជំរុំ​របស់ Liu Bei, Cao Cao  បាន​ពោល​ទៅ​កាន់​គេទាំង​បីថា៖

  • យ៉ាង​ម៉េច នេះ​ជា​សំណាក់មេទ័ព្ធទី​១៩ហ្អេ! ប្រសើរ​ណាស់ ខ្ញុំយល់ថា​វា​មាន​អំណាចជាង​វេទិការ​សេនា​ប្រមុខ​របស់ Yuan Sao ទៅទៀត។ ព្រោះ​វេទិកា​រនោះ ត្បិតបើ​ធំមែន តែមាន​តែមនុស្ស​អត់​បាន​ការ ​និង​មនុស្សថោកទាប​តែប៉ុណ្នោះ តែផ្ទះស្បូវ​នេះបែរ​ជា​មាន​បងប្អូន​ស្នេហា​គុណធម៌​នៅ[…] ខ្ញុំ​នៅ​ក្រៅ​មួយ​រយយោជ ក៏​អាច​មើល​ឃើញ​ឬកពារក្លាហាន​ចេញ​ពី​ផ្ទះស្បូវ​នេះ​ដែរ។

Zhang Fei សើចហើយ​និយាយថា “លោក​និយាយត្រូវ​ណាស់ មិញនេះខ្ញុំ​នៅ​ជេរ​លោក​នៅឡើយ​ទេណា [—] ខ្ញុំ​ថា​លោក​លាក់ពុត សុំទោស​ផង​ណា!”

Cao Cao ពោលថា៖

  • ប្អូន​ជេរ​ខ្ញុំ​ត្រូវ​ណាស់ ខ្ញុំ​សុខចិត្ត​ស្តាប់ឯង​ជេរក៏​មិន​ចង់​ស្តាប់​ពួកគេ​និយាយ​ផ្អែម​ល្ហែម ធ្វើពុតជាមនុស្ស​ល្អដែរ!” [—] “ស្រាឆ្ងាញ់អាច​ឲ្យ​អ្នក​ក្លាហានផឹក ជាសំណាង​របស់​ស្រាហើយ”

ក្នុងពេល​ជជែកជាមួយ Liu Bei, Cao Cao សួរ​ Liu Bei ថា “សុំសួរ​លោកបង​បន្តិច ចូល​សម្ព័ន្ធ​លើក​នេះ តើ​លោកបង​មាន​បំណង​អីទៅ?” ​Liu Bei ឆ្លើយ​ថា “ត្បិត​បើ​ខ្ញុំ​អសមត្ថភាព​ តែលើកស្ទួយ​ប្រទេស​ជាតិ ជា​កតព្វកិច្ច ត្រូវ​តែ​កម្ចាត់​ចោរ​ក្បត់​ ការពារ​នគរ” Cao Cao សួរទៀត​ថា “ល្អ.. ចុះធ្វើ​ដូចម្តេច​ទើប​សម្រេច​ឆន្ទៈលោក​បង?” Liu Bei ឆ្លើយ​ថា “មូល​ហេតុ​នៃ​ភាព​ច្របូក​ច្របល់​នេះ ជាចម្បង​គឺ​ស្ថិត​លើ​ចិត្ត​មនុស្ស​យើងខ្ចាត់ខ្ចាយ ហេតុ​ដូច្នេះ បើ​ចង់យក​ទឹក​ដីត្រូវ​យក​ចិត្ត​មនុស្សមុន គឺស្ថិត​លើ​ការកសាង​បុណ្យ ធ្វើ​អំពើ​មាន​គុណធម៌​ បំពេញ​ចិត្ត​កញ្ញូ”

Cao Cao ពោលថា៖

  • បើគ្មាន​សង្គ្រាម​តើ​មាន​អ្នក​ក្លាហា​ន​មកពីណា [—] កើត​ក្នុង​សម័យ​សង្គ្រាម​ ជា​រឿង​អកុសល តែ​បើ​អា​ចបង្រ្កាប​សង្គ្រាម​ទៅ​ជា​សន្តិភាពវិញ គឺ​ជាសំណាង​ក្នុងភាព​អកុសល។
  • ខ្ញុំ​យល់ថា​ពេល​នេះ បើ​ចង់​ការ​ពារ​នគរ គឺគ្មាន​សង្ឃឹម​ទៀត​ទេ បើ​វាយ​យក​នគរ​ទើបមាន​​សង្ឃឹម ហើយ​វិធី​វាយ​យក​នគរ​នោះ គឺស្ថិ​​ត​នៅ​លើ​កល្បយុគ។ បើ​កល្បយុគខ្លាំង គឺ​អ្នក​មាន​សមត្ថ​ភាពនឹង​មក​រក ខាង​លើ​មាន​ក្សត្រ​ឆ្លាត ខាង​ក្រោម​មានកងទ័ពខ្លាំង​”

———————–

Cao Cao និង​គ្នីគ្នា បាន​ដើរ​ចេញ​ពី​ជំរុំ​របស់ Liu Bei ។ មក​ដល់​ក្រៅជំរុំ​​ Cao Cao ពោលថា៖

  • អ្នក​ក្លាហានបែបនេះ (Guan Yu និង Zhang Fei) មិនបាន​មកលើ​ខ្ញុំ បែរ​ជា​ធ្លាក់​ក្នុង​ដៃ​ Liu Bei ទៅវិញ.. គួរឲ្យស្តាយ គួរឲ្យស្តាយ​មែន!
  • ម្នាក់​នេះ(Liu Bei) មិនមែន​ជា​ចាប​នៅក្នុងទ្រុង ក៏មិនមែន​ជា​ត្រី​នៅ​ក្នុងទន្លេដែរ គេលាក់មហិច្ចតាយ៉ាងធំ យើង​ម៉េច​នឹង​អា​ចប្រើ​គេ​បានទៅ សង្ឃឹម​ថាថ្ងៃក្រោយ គេ​មិន​មែន​ជាសត្រូវ​ធំ​របស់យើង​ទៅចុះ”

———————–

ក្នុង​ពេល​សង្គ្រាមរវាង Sun Jian​ ជាមួយ Dong Zhuo, ទ័ពSun Jian ឬ Sun Wen Tai ធ្វើ​ចម្បាំង​ដោយ​ឯកោរ Yuan Shu ដែល​ជា​អ្នក​គ្រប់គ្រង​ស្បៀង និង​អាវុធ បាន​ក្បត់សន្យា​មិន​បញ្ជូន​ទៅ​ទាន់ពេល​វេលា Yuan Sao ខឹង​យ៉ាងខ្លាំង។ ក្នុង​ពេលជជែកគ្នា Yuan Shu និង  Yuan Sao ទាហាន​បាន​រាយ​ការ​ពី​ដំណឹង​ចាញ់​របស់ Sun Jian។ Yuan Sao  បន្ទោស Yuan Shu ថា “ឯងឃើញទេ ពេល​Shun Jian ច្បាំង​ចាញ់ហើយ យើ​ង​នឹង​ក្លាយជា​ចោរ​វិញម្តងហើយ”

ខណៈនោះ​ Cao Cao ចូលមកដល់ ហើយ​និយាយថា “Sun Wen Tai ចាញ់ គឺស្ថិត​ក្នុង​ការ​ស្មាន​របស់ខ្ញុំ​ទៅហើយ [—] Sun Jian ច្បាំង​ឈ្នះប៉ុន្មាន​លើ​ក ក៏ក្លាយជា​ទ័ពក្អេងក្អាង កងទ័ពក្អេងក្អាង​ប្រាកដជា​ចាញ់— សុំសួរលោក​ម្ចាស់សម្ព័ន្ធ(Yuan Sao) តើ​លោក​មាន​វិធីអីដែរ?” Yuan Sao  ឆ្លើយថា​ “ប្រកាស​ដំណឹង​ចាញ់​នេះឲ្យពួក​សម្តេចនិងមេទ័ព​ផ្សេងទៀត​ដឹង បន្ទាប់មក​ប្រមូល​ផ្តុំ​ពិភាក្សារឿង​បង្ក្រា​បសត្រូវ!” Cao Cao ពោល​ថា៖

  • កុំ! លោក​មិនអាច​យក​រឿង​នេះ ប្រាប់ពួកសម្តេចជាដាច់ខាត ផ្ទុយទៅវិញត្រូវ​ប្រាប់ថា Sun Jian ឈ្នះហើយ ឈ្នះធំទៀតផង ក្នុងពេលនេះ​ចាំ​តែទាំងអស់គ្នាផ្តុំ​កម្លាំង​វ៉ៃចូល​ Luo Yang តែម្តង.. បើមិន​អញ្ចឹងទេ រឿងSun Jian ចាញ់ ប្រាកដ​ជាធ្វើឲ្យ​ពួកសម្តេចខ្លាចសត្រូវ បើ​ទឹកចិត្តធ្លាក់ចុះ​ សម្ព័ន្ធនឹង​ចាញ់។”

—————————–

ក្នុង​ពិធីជប់លៀង អបអរជ័យជំនះក្លែង​ក្លាយ​របស់​ Sun Jian, កងទ័ព​របស់​ Dong Zhuo ក៏​មក​ដល់ដែរ។ Lu Bu កូនធម៌​របស់ Dong Zhuo និង​ជា​មេទ័ពខ្លាំងទី​១ បាន​ស្រែកពីក្រៅ​ក្រុង​ ឲ្យ​ពួក​សម្ព័ន្ធលើក​ទ័ព​ចេញ​ច្បាំង​នឹង​ខ្លួន។ មេទ័ពប៉ុន្មាន​នាក់ ចេញច្បាំងសុទ្ធ​តែ​ត្រូវ​ Lu Bu កាត់​ក្បាល​ទាំអស់ ខណៈនោះមេទ័ពក្នុង​ជំរុំ​ក៏ភិតភ័យផង ហើយ​ក៏​ឈ្លោះគ្នារំឮក​​ដេញ​ដោល​ដែល Yuan Shu កាត់​ស្បៀង​ពី​ខ្លួន មិនខ្វល់​ពី​ក្បួន​សឹក​ដែល Cao Cao កំពុង​ប្រាប់។ Cao Cao និង​បក្សពួកបាន​ដើរ​ចេញ​ពីហ្វូង​មនុស្ស​ទាំង​នោះហើយ​ពោល​ថា៖

  • មនុស្ស​ឆេវឆាវ​គ្មាន​គំនិតទាំង​នេះ មិនសមពិភាក្សាកិច្ចការធំទេ។

ចំណាំ៖

  1. Sun Jian អានថា ស៊ុន ជៀន / Sun Wen Tai អានថា ស៊ុន វិន ថាយ
  2. Luo Yang អានថា ឡក យ៉ាង
  3. Lu Bu អានថា លី ពូ

—————————

Related Articles 

Advertisements
  1. #1 by Apple on ខែធ្នូ 28, 2011 - 4:39 ល្ងាច

    ដូចនឹងក្នុងរឿងអញ្ចឹង ហើយពិរោះទៀតផង ។ ដោយ ហេតុថា រឿងនិទានជាសំណេរ វាមានទឹកដម ជក់ចិត្ត ដឹតអារម្មណ៏ បែបមនោអារម្មណ៏ ជាជាងមើលទស្សនា ពិតមែនហើយថា ទស្សនាតាម ខ្សែភាពយន្ត វាបង្ហាញនូវផ្ទាំង ទស្សនីយភាព ភ្លាមៗ តែថាកន្លែងខ្លះគឺមើល និងស្តាប់មិន ទាន់ទេ ហើយចាំក៏មិនទាន់ ដូច្នេះ រសរបស់វាគឺក្រេបបានតិច ជាងអាន។
    អរគុណ ! សូមជូនពរ។

  2. #3 by voiceofkhmer on ខែធ្នូ 29, 2011 - 5:01 ល្ងាច

    មើលឡើងជក់ រាល់ថ្ងៃហ្នឹងម៉ោង១ភ្លឺទើបចូលនិន្រ្ទា…

  3. #5 by ស្រុកស្រែ on ខែមករា 3, 2012 - 10:03 ព្រឹក

    អរគុណតៀមកាហ្វេ។ ខំប្រឹងតទៀតទៅ​ ខ្ញុំ​គាំទ្រ​​ប្រកាស​​បែប​នេះជានិច្ច…

    មិនខុស​ពី​ខ្ញុំ​បាន​ប្រាប់​ទៅ​​តាម៉ាប់​ដែរ​ថា អត្ថបទ​បកប្រែរបស់​តាម៉ាប់​ និង​អត្ថបទ​សរសេរ​ឡើងវិញ​ដោយ​ខ្លួនឯង​ របស់​តៀមកាហ្វេ​​​​បែបនេះ គឺខ្ញុំចូលចិត្ត​អានជាង​អត្ថបទ​ដែល​​ដកស្រង់​យក​តាម​​ដំណឹង​ព័ត៌មានរបស់​​កាសែត​ក្នុង​ស្រុក​​ខ្លះ​ ដែលជា​ប្រភេទ​​កាសែត​ខ្ចប់មមីសមាន់…។ កាសែត​ខ្ចប់​មមីស​មាន់ គឺជា​ប្រភេទ​កាសែត​ដែល​ធ្វើ​អាជីវកម្ម​ និង​ផ្សាយ​តែ​សាកសពតៃហោង​​ តែប៉ុណ្ណោះ… ដឹងអត់?

    • #6 by តៀមកាហ្វេ on ខែមករា 3, 2012 - 5:21 ល្ងាច

      អរគុណអ្នកក្លាហាន (បង) ដែលបានសរសើរ! ភាគ៦ភាគ៧នឹងចេញសប្តាហ៍នេះហើយ..
      សរសេរដល់យប់ទៀតហើយ 😀

  1. សាមកុក ភាគ៦ « តៀម​កាហ្វេ
  2. សាមកុក ភាគ៧ « តៀម​កាហ្វេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: